ឥណ្ឌូនេស៊ីសន្យានឹងជួយគៀងគរវិនិយោគមកកម្ពុជាបន្ថែម ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី មានជាង $១ពាន់លាន

ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសន្យាថានឹងជួយគៀងគរវិនិយោគមកកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្ន ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី បានឈានដល់ជាង ១ពាន់លានដុល្លារ។

ឯកឧត្តន សានតូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ថ្លែងបែបនេះ តាមរយៈជំនួបពិភាក្សាជាមួលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្វាគមន៍ និងលើកពីភូមិសាស្ត្រ វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច របស់ខេត្តកណ្ដាល ខណៈឯកឧត្តមថា ចក្ខុវិស័យសម្រាប់ឆ្នាំ២០២៥ ខេត្តកណ្តាលប្រែក្លាយជា “ខ្សែក្រវាត់គាំទ្រវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឧស្សាហកម្ម ឡូជីស្លីក(ភស្តុភារ) ស្បៀង និងលំនៅឋាន”។

ឆ្លៀតឱកាសនោះ ឯកឧត្តម គួច ចំរើន បានស្នើសុំដល់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ឱ្យជួយគៀងគរអ្នកវិនិយោគិនមកវិនិយោគនៅខេត្តកណ្ដាលឱ្យបានច្រើន ព្រោះថាខេត្តកណ្ដាល មានភូមិសាស្ត្រហំព័ទ្ធភ្នំពេញ ជាបណ្ដុំនៃសេដ្ឋកិច្ច មានព្រលានយន្តហោះអន្តរជាតិ មានផ្លូវជាតិសំខាន់ៗ ដែលជាសរសៃឈាមរបស់ខេត្ត ក្នុងការផ្ដល់អាកាសឱ្យអ្នកវិនិយោគទាំងអស់ មកវិនិយោគនៅខេត្តកណ្ដាលទទួលបាននូវប្រាក់ចំណេញ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានសន្យាថា នឹងជួយគៀងគរអ្នកវិនិយោគ មកវិនិយោគនៅខេត្តកណ្ដាល ខណៈលោកក៏បានស្នើដល់រដ្ឋបាលខេត្ត ជួយជ្រោមជ្រែងក្នុងការផ្ដល់សេវាកម្មដល់ប្រជាជនឥណ្ឌូនេស៊ី ដែលកំពុងស្នាក់នៅក្នុងខេត្តកណ្ដាលផងដែរ។

គួរបញ្ជាក់ថា កន្លងមកក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបានជាង ១ពាន់លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]