ថៃ​បន្ធូរបន្ថយ​ច្បាប់កម្ចី​ ដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងជួបលំបាកខ្លាំង

ធនាគារកណ្តាលរបស់ប្រទេសថៃ បានប្រកាសពីការបន្ធូរបន្ថយលក្ខខណ្ឌច្បាប់កម្ចីទិញផ្ទះ ដោយបង្កើនអនុបាតប្រាក់កម្ចីធៀបនឹងតម្លៃទ្រព្យ (LTV) ដល់ ១០០% សម្រាប់កិច្ចសន្យាលំនៅដ្ឋានទាំងអស់ ចាប់ពីខែឧសភា ឆ្នាំ ២០២៥ ដល់ខែមិថុនា ឆ្នាំ ២០២៦ ដែលជាចំណាត់ការដ៏បន្ទាន់មួយ ក្នុងគោលបំណងស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះរបស់ប្រទេស ដែលនៅតែបន្តរើឡើងវិញ ដោយសារកត្តាចម្បងមួយចំនួនជាពិសេសបញ្ហាការផ្គត់ផ្គង់លើស បញ្ហាតម្រូវការទាប និងការជាប់គាំងកម្ចីលំនៅឋាន នេះបើយោងតាម World.thaipbs ចេញផ្សាយថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥។​

គួររំលឹកថា កាលពីមុន អនុបាត LTV របស់ប្រទេសថៃ ត្រូវបានកំណត់នៅកម្រិតចន្លោះពី ៧០% ទៅ ៩០% ដែលមានន័យថា អ្នកខ្ចី អាចស្នើសុំប្រាក់កម្ចីបានត្រឹមតែ ៧០-៩០% នៃតម្លៃអចលនទ្រព្យប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈវិធាការផ្លាស់ប្តូរថ្មីនេះ បានបង្កើនកម្រិត LTV ដល់ទៅ ១០០%  ដែលនឹងអនុញ្ញាតឱ្យអ្នកខ្ចី ទទួលបានការផ្តល់ប្រាក់កម្ចីក្នុងតម្លៃពេញលេញនៃអចលនទ្រព្យ ដោយមិនចាំបាច់បង់ប្រាក់កក់មុន។ វិធានការនេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បន្ធូរ​បន្ថយបន្ទុកអ្នកខ្ចី និងស្ថានភាពអចលនទ្រព្យថៃ ​ព្រោះ​វាបានជួយ​ដក​របាំង​​សម្រាប់​អ្នក​ទិញ ដែល​ធ្វើ​ឱ្យ​វា​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​កម្ចី​និង​លទ្ធភាពទិញ​ផ្ទះ។

តាមរយៈការបង្កើនអត្រា LTV ដល់ ១០០% ធនាគារកណ្តាលថៃ មានគោលបំណងជំរុញ វិស័យអចលនទ្រព្យដែលកំពុងជួបការលំបាក ដែលប្រឈមនឹងការផ្គត់ផ្គង់លើសតម្រូវការ តម្រូវការទន់ខ្សោយ និងបំណុលគ្រួសារខ្ពស់។ វិធានការនេះ ត្រូវបានរចនាឡើងដើម្បីលើកទឹកចិត្ត ដល់ការទិញផ្ទះ និងកាត់បន្ថយសន្និធិលំនៅដ្ឋានលើស ព្រមជាមួយគ្នានោះនឹង បង្កហានិភ័យតិចតួចដល់ស្ថិរភាពហិរញ្ញវត្ថុ។

ទោះបីជាមានសញ្ញានៃការងើបឡើងវិញនៃម៉ាក្រូសេដ្ឋកិច្ចក៏ដោយ ទីផ្សារអចលនទ្រព្យថៃ នៅតែស្ថិតក្រោមសម្ពាធ ដោយប្រាក់កម្ចីទិញផ្ទះនៅឆ្នាំ ២០២៤ បានធ្លាក់ចុះ ១៣,៤% ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម ១៧,៤៦ ពាន់លានដុល្លារ ខណៈដែលតម្លៃផ្ទេរអចលនទ្រព្យលំនៅដ្ឋាន ទូទាំងប្រទេសបានធ្លាក់ចុះ ៦,៣% នេះបើយោងតាមធនាគារលំនៅដ្ឋានរបស់រដ្ឋាភិបាល។

វិធានការថ្មីនេះ អនុវត្តដើម្បីកាត់បន្ថយស្ថានភាពបំណុលគ្រួសារខ្ពស់ពិសេស ដែលគិតត្រឹមខែកញ្ញា ឆ្នាំ ២០២៤ មានចំនួន ១៦,៣៤ ពាន់ពាន់លានបាត (៤៨៦ ពាន់លានដុល្លារ) ដែលតំណាងឱ្យ ៨៩% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ដែលជាសមាមាត្រខ្ពស់បំផុតមួយនៅអាស៊ី។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Pichai Chunhavajira បានគូសបញ្ជាក់អំពីភាពបន្ទាន់នៃការស្តារវិស័យឡើងវិញ ដោយកត់សម្គាល់ថា “វិស័យនេះគឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏ធំរបស់ប្រទេស ហើយមិនដំណើរការ ឲ្យបានពេញលេញអស់រយៈពេលជាង ១០ ឆ្នាំមកហើយ”។

បន្ថែមពីលើការកែសម្រួលច្បាប់ LTV រដ្ឋាភិបាលថៃ ក៏គ្រោងនឹងដាក់ឱ្យប្រើប្រាស់ឡើងវិញនូវ ការកាត់បន្ថយថ្លៃសេវាផ្ទេរ និងចុះបញ្ជីកម្ចីទិញផ្ទះ ដែលពីមុនបានកាត់បន្ថយមកត្រឹម ០,០១% សម្រាប់ផ្ទះដែលមានតម្លៃរហូតដល់ ២០៨.៣៩៥ដុល្លារ ដែលជាគោលការណ៍ដែលបានផុតកំណត់កាល ពីឆ្នាំមុន។

Pichai បានបង្ហាញបន្ថែមទៀតថា ក្រសួងកំពុងស្វែងរកជម្រើសក្នុងការគ្រប់គ្រងប្រាក់កម្ចី មិនដំណើរការខ្នាតតូចក្រោម ២.៩៧៧ដុល្លារ ដោយផ្តោតលើការរៀបចំរចនាសម្ព័ន្ធបំណុលអតិថិជន ជាមួយនឹងផលប៉ះពាល់សារពើពន្ធតិចតួចបំផុត។ ដោយទទួលស្គាល់ថា ផលប៉ះពាល់ជារួមនៃ វិធានការនេះ លើកំណើនសេដ្ឋកិច្ច ត្បិតតែអាចនៅមានកម្រិត ប៉ុន្តែធនាគារកណ្តាលនៅតែ ប្រកាន់ជំហរថា បរិយាកាសផ្តល់ប្រាក់កម្ចីដ៏តឹងតែងនាពេលបច្ចុប្បន្ន បូករួមជាមួយនឹងអាកប្បកិរិយា បែបប្រុងប្រយ័ត្នរបស់ស្ថាប័នហិរញ្ញវត្ថុ នឹងដើរតួជារបាំងការពារប្រឆាំងនឹងហានិភ័យជាប្រព័ន្ធ ដែលអាចកើតឡើង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

មូលនិធិ $៥០ លានដុល្លាររបស់ ADB នឹងជួយកម្ពុជាបង្កើនស្ថិរភាពហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តវិធីសាស្រ្តកម្មវិធី […]

ជប៉ុន ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ

គណៈកម្មាធិការបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុ […]

ត្រឹមឆមាសទី១ ឆ្នាំ២០២៥ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបានកើនដល់ $៩៧ពាន់លាន

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប […]

ធនាគារជាតិណែនាំឱ្យធនាគារលុបចោលកម្ចីរបស់យោធិន ដែលបានពលីក្នុងសមរភូមិប្រយុទ្ធរវាងកម្ពុជា-ថៃ

ធនាគារជាតិនៃកម្ពុជា បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ […]

ឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាប មានត្រឹមតែ ៣%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៤

នៅឆ្នាំ២០២៤ ឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាបត្រឹ […]