គម្រោងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៣៦% ហើយ

គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានប្រមាណ ៣៦% ហើយ ខណៈការដោះស្រាយផលប៉ះពាល់សម្រេចបាន ៩៨% ហើយ។ នេះបើតាមចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

ប្រភពដដែលបានឱ្យដឹងថា បច្ចុប្បន្នការងារស្ពានផ្នែកខាងកើត សម្រេចបាន៖

១) ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៦៦,៥០% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម (សម្រេចបាន ១៣៧ដើម), ជើងតាងចំនួន២០ (សម្រេចបានចំនួន៩) និងធ្នឹមភ្ជាប់ក្រោមចំនួន១២ (សម្រេចបាន ៨ធ្នឹម)។

២) រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន២៥,១២% រួមមានតួសសរស្ពានចំនួន១២ (សម្រេចបានចំនួន៦សសរ), សសរស្ពានចំនួន ៥២ (សម្រេចបាន២៤) និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន៣៤ (សម្រេចបាន១០ធ្នឹម) ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

ខណៈការងារសាងសង់ស្ពានកំពុងដំណើរការទៅមុខយ៉ាងរលូន អាជ្ញាធររាជធានីភ្នំពេញ ក៏កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការដោះស្រាយផលប៉ះពាល់ ដោយបច្ចុប្បន្នសម្រេចបាន ៩៨% ហើយ នៅសល់ប្រជាពលរដ្ឋចំនួន ០៣ គ្រួសារទៀតប៉ុណ្ណោះ មិនព្រមទទួលយកសំណងផលប៉ះពាល់សរុប ៣.៣២០​.៧៦១,៨៦ដុល្លារ។

គួររំលឹកថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគ ៦០,២លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕ (អានបន្ថែម)

នៅពេលដែលគម្រោងនេះដំណើរការទៅមុខ វាបានត្រៀមលក្ខណៈដើម្បីបង្កើនការតភ្ជាប់ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ដោយបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជា និងចិន ចំពោះការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៣៦% ហើយ

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) បាន […]

តើចិនប្រើកម្មវិធីវិស្វកម្មឌីជីថលអ្វីខ្លះ ដើម្បីត្រៀមផែនការផ្លូវល្បឿនលឿនភ្នំពេញ-បាវិត?

ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) បាន និងកំពុង […]

រដ្ឋសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានអាកាសមរតកតេជោ” ក្បាលថ្នល់ជាផ្លូវការ

  ក្នុង​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​សម្រាប់​ហេដ្ឋារ […]

វិស្វកម្មអច្ឆរិយៈនៃពិភពលោក៖ ស្ពានសម្រាប់ផ្លូវដែកខ្ពស់បំផុតក្នុងលោកជិតបញ្ចប់ហើយនៅក្នុងប្រទេសឥណ្ឌា

នេះជាអត្ថបទលើកដំបូងនៅក្នុងវិស្វកម្មអច្ឆរិយៈនៃពិភពលោករបស […]

ក្រុមហ៊ុន Waskita Karya រចនាប្លង់ខ្សែផ្លូវល្បឿនលឿនសម្រាប់ទីក្រុងឆ្លាតវៃថ្មីរបស់ឥណ្ឌូនេស៊ី

ការបង្កើតប្រព័ន្ធអេកូឌីជីថលតភ្ជាប់ និងកម្មវិធីឌីជីថលភ្ល […]