ក្នុងឆមាសទី១-២០២៥ ខេត្តតាកែវនឹងមានរោងចក្រថ្មី ២៣កន្លែង, មានទុនប្រមាណ $៧៥លាន

ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ នៅក្នុងខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣កន្លែង, មានទុនវិនិយោគសរុបប្រមាណ ៧៥លានដុល្លារ ដោយរំពឹងថានឹងអាចបង្កើតឱកាសការងារបានប្រមាណ១៥.០០០នាក់ ដើម្បីបម្រើការងារ ក្នុងវិស័យវាយនភ័ណ្ឌរោងចក្រ​ សហគ្រាសទាំងនេះផងដែរ។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ លើបណ្តាញសង្គមហ្វេសប៊ុករបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ។

ឯកឧត្ដម​ វ៉ី​ សំណាង​ បានឱ្យដឹងថា ខេត្តតាកែវកំពុងមានតម្រូវការបន្ទាន់នូវកម្លាំងពលកម្មប្រមាណ ១៥.០០០នាក់ ដើម្បីបំពេញតម្រូវការរោងចក្រ សហគ្រាសក្នុងស្រុក ខណៈឯកឧត្តមថា នេះគឺជាដំណឹងដ៏ល្អបំផុតសម្រាប់បងប្អូនពលករ-ពលការិនី ក៏ដូចជាកូនក្មួយដែលកំពុងស្វែងរកការងារធ្វើ។ ឯកឧត្តមបន្តលើកឡើងថា នេះសបញ្ជាក់ឱ្យឃើញពីសក្ដានុពលរីកចម្រើននៃវិស័យឧស្សាហកម្មនៅខេត្តតាកែវ និងតម្រូវការកើនឡើងឥតឈប់ឈរចំពោះកម្លាំងពលកម្ម។

ក្តីរំពឹងដ៏មុតមាំនេះត្រូវបានលើឡើងក្រោយពេល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៥នេះ មានគម្រោងវិនិយោគសរុបចំនួន ២៩០គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៤,២ពាន់លានដុល្លារ បានធ្វើការចុះបញ្ជីនៅ(CDC) ដោយក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៦២,២៧% ឈរនៅលំដាប់លេខរៀងទី១។ (អានបន្ថែម)

បើតាមរបាយការណ៍ពីមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងខេត្តតាកែវមានរោងចក្រ សហគ្រាស សរុបចំនួន ៧៦៩រោងចក្រ-សហគ្រាស កម្មករនិយោជិតសរុបចំនួន ១១១.៩៦៨នាក់ ស្រី៧៩.៦១០នាក់។ ក្នុងនោះដែរ ឃើញថាមានរោងចក្រវាយនភ័ណ្ឌកាត់ដេរចំនួន ១១៥រោងចក្រ រោងចក្រ-សហគ្រាសមិនមែនកាត់ដេរមានចំនួន ៤៥៥កន្លែង ផ្នែកសេវាកម្ម ចំនួន ១៩៥កន្លែង និងសិប្បកម្មផលិតឥដ្ឋចំនួន ៤កន្លែង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

សមាជិកសភាបារាំងប្តេជ្ញាពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលចំនួន៧

កិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

វិនិយោគិនកូរ៉េចង់វិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា

ក្រុមអ្នកវិនិយោគិនមកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង […]

រដ្ឋពិនិត្យលទ្ធភាពអនុគ្រោះដល់គម្រោង ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារ

ក្រុមការងារលើកកម្ពស់ការវិនិយោគខេត្តព្រះសីហនុ ពិនិត្យសំណ […]

ក្រុមហ៊ុននិងរោងចក្រចំនួន៥នៅខេត្តកំពង់ធំ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយថ្នាក់ដឹកនាំឧ […]

ទូតចិន៖ ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជារហូតជាង ១លានកន្លែង

ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូ […]