ក្រុមហ៊ុនឧកញ៉ា គិត ម៉េង ទទួលបានគម្រោងសិក្សាពង្រីករោងចក្រថាមពលធ្យូងថ្មនៅខេត្តព្រះសីហនុ

រូបភាពដោយ ក្រសួងរ៉ែ និងថាមពល

ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការអគ្គិសនីនៅទូទាំងប្រទេស រដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង សិក្សាលទ្ធភាពពង្រីករោងចក្រអគ្គិសនីដើរដោយធ្យូងថ្មរបស់ខ្លួនពីអានុភាព៤៥០ ទៅជា ៧០០ មេហ្គាវ៉ាត់នៅក្នុងខេត្តព្រះសីហនុ។

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ តំណាងរបស់ក្រុមហ៊ុនបានជួបពិភាក្សាជាមួយ ក្រសួងរ៉ែនិងថាមពល ស្តីពីការពង្រីកសមត្ថភាពរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មរបស់ខ្លួនបន្ថែមទៀតទៅលើគម្រោងដែលរដ្ឋាភិបាលបានអនុម័តរួចមកហើយនាពេលកន្លងមក។

ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលទ្រព្យយើងខ្ញុំតាមទូរសព្ទ អ្នកនាំពាក្យ ក្រសួងរ៉ែនិងថាមពល ឯកឧត្តម វិចទ័រ ហ្សូនា បានឲ្យដឹងថា ដោយសារតម្រូវការអគ្គិសនីមានការកើនឡើងខ្លាំង រដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនសិក្សាឡើងវិញពីលទ្ធភាពពង្រីកការវិនិយោគបន្ថែមដល់ទៅ ៧០០ មេហ្គាវ៉ាត់ ដែលស្មើទៅនឹង ២ យូនីត នៃទំហំយូនីត ៣៥០ មេហ្គាវ៉ាត់។

ឯកឧត្តមថ្លែងថា៖ «ដោយសារមានការប្រែប្រួលទំហំ ចាំបាច់ត្រូវមានការសិក្សាឡើងវិញ ហើយការសិក្សាឡើងវិញ ដើម្បីឲ្យយើងទទួលបានអគ្គីសនីដែលមានតម្លៃល្អ ហើយបរិស្ថានក៏ល្អ ចំាបាច់ត្រូវមានយូនីតធំៗដែលត្រូវការបច្ចេកវិទ្យាខ្ពស់»។

តាមការបញ្ជាក់របស់ឯកឧត្តម គម្រោងនេះ គឺគ្រាន់តែជាការអនុញ្ញាត ហើយត្រូវការការសិក្សាបន្ថែមទៀតមុននឹងឈានដល់ការអនុវត្តដាក់ទៅក្នុងបណ្តាញអគ្គិសនីជាតិក្នុងឆ្នាំ ២០២៥ ឬ ២០២៦ ខាងមុខនេះសម្រាប់យូនីតនីមួយៗ។

ឯកឧត្តមបន្តថា៖ «បន្ទាប់ពីការសិក្សាចប់ អាច២០២០ ដើម្បីដាក់ឯកសារមកលើតុចរចារអំពី បញ្ហាដែលត្រូវចរចារវែងឆ្ងាយគឺថ្លៃអគ្គិសនី បញ្ហាបញ្ជូនថាមពលយកមកតំបន់ប្រើប្រាស់ ដោយសារតង់ស្យុងខ្ពស់ វិស្វកម្មសិក្សាជាច្រើនទៀត ហើយការសិក្សាពាក់ពន្ធ័កិច្ចព្រមព្រៀងទិញលក់ថាមពល ដើម្បីឈានដល់ដំណាក់កាលវិនិយោគ»។

សម្រាប់ទីតាំងវិនិយោគជាក់លាក់ ឯកឧត្តម មិនទាន់ដឹងនៅឡើយទេ ហើយបានបញ្ជាក់ថា ក្រុមហ៊ុនត្រូវជ្រើសរើសទីតាំងខ្លួនឯងដែលអាចងាយស្រួលធ្វើផែ ដឹកជញ្ជូនថ្ម និងបញ្ជូនភ្លើងមកកាន់ផ្លូវជាតិលេខ ៤ តមកភ្នំពេញ។

ក៏ប៉ុន្តែ ឯកឧត្តមបានឲ្យដឹងថា ទីតាំងចាស់លែងអាចទ្រទ្រង់សភាពការបានហើយ ដោយសារខ្សែបញ្ជូនហួសលទ្ធភាព ហួសសមត្ថភាពដែលដឹកជញ្ជូន។

គម្រោងខាងលើនេះ គឺស្ថិតក្រោមកិច្ចព្រមព្រៀងសាងសង់ គ្រប់គ្រង ប្រតិបត្តិការ (BOO) រយៈពេល ៣០ ឆ្នាំ បូករួមរយៈពេលសាងសង់ពីចន្លោះ ៤ ទៅ ៥ ឆ្នាំបន្ថែមទៀត។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នភាពត្រីមាសទី៣ឆ្នាំ ២០២៤ នៃនិន្នាការអត្រាការប្រាក់របស់ធនាគារនៅកម្ពុជា ធៀបនឹងទីផ្សារសកល

ទិដ្ឋភាពហិរញ្ញវត្ថុពិភពលោក បង្ហាញពីការប្រែប្រួលសំខាន់ៗនៃគោលនយោបាយអត្រាការប្រាក់នៅទូទាំងធនាគារកណ្តាលនៃប្រទេសទីផ្សារសំខាន់ៗ ដែលភាគច្រើនស្ថិតនៅកម្រិតជុំវិញចន្លោះពី ៣,៥%​ ទៅ ៦% ខណៈធនាគារកម្ពុជា រក្សាអត្រាខ្ពស់ជាងគេ បើធៀបនឹងសមភាគីអន្តរជាតិ ពោលគឺលើ ១០% បើគិតត្រឹមរយៈពេលពីខែធ្នូ ឆ្នាំ ២០២១ រហូតដល់ខែធ្នូ ឆ្នាំ ២០២៤ យោងតាមទិន្នន័យពី NBC, Global Rates, Macrobond, CBRE Research, Q3 2024 ដែលចុះផ្សាយដោយ CBRE Cambodia ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២ឥ២៤។ ដោយឈរនៅលំដាប់ខ្ពស់បំផុត ធនាគារកម្ពុជារក្សាអត្រាការប្រាក់ចន្លោះពី ១០-១២% ដែលអត្រានេះគឺខ្ពស់ជាងចន្លោះពី ២-៣ ដងច្រើនជាងធនាគារកណ្តាលសេដ្ឋកិច្ចអភិវឌ្ឍន៍ភាគច្រើន។ ក្នុងចំណោមធនាគារកណ្តាលនៃប្រទេសក្នុងតំបន់អាស៊ី៖ ធនាគារកណ្តាលចិនរក្សាអត្រាការប្រាក់ប្រហែល ៣,៥-៤% ធនាគារកណ្តាលជប៉ុន រក្សាអត្រាទាបគួរឱ្យកត់សម្គាល់ជិត 0% ធនាគារកណ្តាលសិង្ហបុរីដំណើរការប្រហែល ៣,៥% ធនាគារកណ្តាលឥណ្ឌារក្សាអត្រាការប្រាក់ប្រហែល ៦% ធនាគារកណ្តាលរបស់ប្រទេសលោកខាងលិច៖ ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក (US Federal Reserve)៖ […]

ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា នៅមិនទាន់អាចងើបឡើងវិញបាននៅឡើយ ខណៈតួលេខឆ្នាំ ២០២៤ នៅទាបខ្លាំង ធៀបនឹងឆ្នាំមុនៗ

បច្ចុប្បន្នភាពនៃវិស័យសំណង់របស់កម្ពុជា នៅមិនទាន់មានកំណើនខ្លាំងឡើងវិញនៅឡើយទេ ជាក់ស្តែងតួលេខនៃចំនួនគម្រោងវិនិយោគដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០២៤ នៅមានតិចតួចជាងឆ្នាំ ២០២១ និង២០២៣ ពោលគឺបានធ្លាក់ចុះមកនៅត្រឹមប្រហែល ២១៩០គម្រោង (ក្រោម ៤​ពាន់លានដុល្លារ) គិតត្រឹមខែសីហា ឆ្នាំ ២០២៤ ពីចំនួនជិត ៤៨៤១ គម្រោង (ជិត១២ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២០ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម ត្រីមាសទី ៣ ឆ្នាំ ២០២៤ និងបានបង្ហាញដោយ CBRE Research ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ គួររំលឹកថា ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៤ ទិដ្ឋភាពនៃការវិនិយោគលើវិស័យសំណង់របស់ប្រទេសកម្ពុជា មានការផ្លាស់ប្តូរជាដំណាក់កាលគួរឱ្យកត់សម្គាល់ផ្សេងៗគ្នា។ រយៈពេលពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ វិស័យនេះ មានការកើនឡើងជាបន្តបន្ទាប់ និងបានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២០ដែលមានចំនួនគម្រោងវិនិយោគរហូតដល់ ៤៨៤១ គម្រោង ស្មើនឹងទំហំទឹកប្រាក់វិនិយោគប្រមាណជិត ១២ ពាន់លានដុល្លារ។ ចំពោះគម្រោងវិនិយោគតាមវិស័យផ្សេងៗវិញ […]

ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកើនជិតស្មើ​កម្រិត​មុនវិបត្តិសកល ប៉ុន្តែទេសចរចិននៅមានចំនួនតិចតួច បើធៀបនឹងប្រទេសជិតខាង

ចំនួនភ្ញៀវអន្តរជាតិចូលមកទេសចរណ៍ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤ បានកើនឡើងដល់ ៤,៤ លាននាក់ក្នុងរយៈពេល ៨ ខែដំបូង ស្មើនឹងការកើនឡើង ២២,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ តួលេខដ៏ខ្ពស់នេះ បង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ជាបណ្តើរៗ ពោលគឺនៅសល់តែ១,៦% ទៀតតែប៉ុណ្ណោះ នឹងបានស្មើនឹងកម្រិតចំនួនទេសចរកាលពីកំឡុងពេលមុនមានវិបត្តិសាកល ដែលនៅពេលនោះ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងពី ៦,៩ លាននាក់ក្នុងឆ្នាំ ២០១៩ មកត្រឹមតែ ២០០K នាក់ក្នុងឆ្នាំ ២០២១។ កំណើនទេសចរណ៍បានចាប់ផ្តើមឡើងវិញ នៅឆ្នាំ ២០២២ ជាមួយនឹងការមកដល់ ២,៣ លាននាក់ និងបានកើនឡើងបន្ថែមទៀតដល់ ៥,៤ លាននាក់នៅឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីស្ថានភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ទិន្នន័យជាក់ស្តែងបង្ហាញពីចំនួនតិចតួចនៃទេសចរចិន បើធៀបនឹងប្រទេសថៃ និងវៀតណាម នេះបើយោងតាម ស្ថិតិទេសចរណ៍ចុងក្រោយ ដែលត្រូវបានចុះផ្សាយដោយ CBRE Cambodia នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ បច្ចុប្បន្នភាពទេសចរណ៍នៅកម្ពុជា គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ ២០២៤ […]

ក្រុមហ៊ុន PwC ត្រូវ​បានពិន័យ​ជា​ប្រាក់​ចំនួន ៦២,២ លាន​ដុល្លារ និង​បម្រាម​រយៈពេល ៦ ខែ​ជុំវិញ​សវនកម្មលើក្រុមហ៊ុនអចលនទ្រព្យក្ស័យធន Evergrande

ក្រុមហ៊ុន PwC Zhong Tian ដែលជាសាខាក្រុមហ៊ុន​ PwC ផ្នែក គណនេយ្យលំដាប់ពិភពលោកក្នុងប្រទេសចិន ត្រូវបានពិន័យជាប្រាក់ចំនួន ៦២,២ លានដុល្លារអាមេរិក  និងត្រូវបានហាមឃាត់មិនឱ្យធ្វើសវនកម្មរយៈពេលប្រាំមួយខែសម្រាប់ការខកខានរបស់ខ្លួនក្នុងការកំណត់អត្តសញ្ញាណមិនត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងគណនីរបស់ក្រុមហ៊ុនអចលនទ្រព្យក្ស័យធនដ៏ធំ Evergrande Group។ ការផាកពិន័យនេះ រាប់ថាជាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើក្រុមហ៊ុនសវនកម្មនៅក្នុងប្រទេសចិន គឺជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយរបស់ទីក្រុងប៉េកាំងលើការគ្រប់គ្រងមិនត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសុចរិតភាពទីផ្សារ នេះបើយោងតាមសេចក្តីប្រកាសរបស់ scmp នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤។ កំហុសរបស់ក្រុមហ៊ុន PwC Zhong Tian ក្នុងការធ្វើសវនកម្មទៅលើក្រុមហ៊ុនក្ស័យធននេះ គឺដោយសារតែក្រុមហ៊ុនមិនបានរកឃើញទិន្នន័យ ឬព័ត៌មានមិនពិត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ Evergrande ក្នុងអំឡុងពេលសវនកម្មរបស់ខ្លួន។ គណៈកម្មាការនិយតកម្មមូលបត្រចិន (CSRC) បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុននេះ ថែមទាំងមិនបានរកឃើញថា អចលនទ្រព្យមួយចំនួនដែលបានចុះបញ្ជីរួចរាល់ជាដីទំនេរពិតប្រាកដនោះទេ។ ក្រុមហ៊ុន PwC Zhong Tian និងសាខាប្រចាំខេត្តក្វាងចូវ បាននិយាយថា “PwC Zhong Tian និងអង្គភាពក្វាងចូវរបស់ខ្លួនមិនបានផ្តល់យោបល់សវនកម្មសមរម្យដើម្បីចង្អុលបង្ហាញអំពីគណនេយ្យមិនពិតទាំងនេះទេ” ។ ចំពោះការថ្លស់ធ្លោយនេះ និយ័តករចិន CSRC […]

ខណៈចិនកំពុងក្តោបក្តាប់ភាគច្រើនលើទីផ្សារអចលនទ្រព្យ ផ្ទុយពីជប៉ុននៅតែបន្តអនុត្តរភាពក្នុងទីផ្សារសេដ្ឋកិច្ចធំៗនៅអាស៊ាន

ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ទោះបីជាមានការកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ក៏នៅតែផ្តោតលើឧស្សាហកម្មផ្នែកហិរញ្ញវត្ថុ សំណង់ និងអចលនៈទ្រព្យ ជាពិសេសតែផ្តោតក្នុងសេដ្ឋកិច្ចដែលមិនសូវមានការអភិវឌ្ឍន៍ដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ភាពលេចធ្លោនៃការវិនិយោគផ្ទាល់ពីបរទេសរបស់ចិនក្នុងវិស័យទាំងនេះ មិនបានសាងអនុត្តរភាពអ្វីថ្មីនៅក្នុងតំបន់អាស៊ាននោះទេ ផ្ទុយទៅវិញវាគ្រាន់តែជាការបំពេញបន្ថែមជាជាងការប្រកួតប្រជែងជាមួយមហាអំណាចសេដ្ឋកិច្ចអាស៊ីបូព៌ាជិតខាងដូចជា ប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ជាដើម នេះបើយោងតាមការសិក្សានាពេលថ្មីៗនេះ ដោយស្រាវជ្រាវចិន Guanie Lim និង Chengwei Xu (2024) ដែលត្រូវបានចុះផ្សាយលើសារៈព័ត៌មាន ThinkChina នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤។ របាយការណ៍ស្រាវជ្រាវដដែលបានបង្ហាញទិន្នន័យលម្អិតពីប្រភពសំខាន់ៗចំនួនបួន បានគ្របដណ្តប់លំហូរ FDI ចូលទៅក្នុងតំបន់អាស៊ានរវាងឆ្នាំ ១៩៩៥ និង២០១៨ ក្នុងនោះមានប្រទេសចិន ជប៉ុន កូរ៉េ និងតៃវ៉ាន់។ ការសិក្សានេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុននៅតែបន្តមានវត្តមានយ៉ាងសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសថៃ ដែលពួកគេបានគ្រប់គ្រងលើវិស័យផលិតកម្មរថយន្ត។ ខណៈដែលការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅក្នុងតំបន់អាស៊ាន បានកើនឡើងតាមរយៈគម្រោងធំៗមួយចំនួន ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)ជាដើម ប៉ុន្តែប្រទេសជប៉ុននៅតែរក្សាបាននូវគោលជំហរសេដ្ឋកិច្ចខ្លាំងជាងគេ។ ជាឧទាហរណ៍ ក្នុងចំណោម […]

វៀតណាមជាប់ជាប្រទេសមានតម្លាភាពទីផ្សារអចលនទ្រព្យទាបបំផុតនៅអាស៊ីអាគ្នេយ៍

ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាម ត្រូវបានចាត់ថ្នាក់ថាជាប្រទេសដែលមានតម្លាភាពទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយជាប់ចំណាត់ថ្នាក់ទី ៤៩ ក្នុងចំណោមប្រទេសចំនួន ៨៩ នៅក្នុងសន្ទស្សន៍តម្លាភាពអចលនទ្រព្យសកលឆ្នាំ ២០២៤ របស់ស្ថាប័នស្រាជជ្រាវអចលនទ្រព្យ JLL។ របាយ​ការណ៍​នេះ​ បាន​ដាក់​ប្រទេស​វៀតណាម​នៅ​ពី​ក្រោយ​ប្រទេស​សិង្ហបុរី (ទី ១៣) ថៃ (ទី៣២) ម៉ាឡេស៊ី (ទី៣៣) ឥណ្ឌូណេស៊ី (ទី ៤០) និង​ហ្វីលីពីន (ទី ៤៥) ក្នុង​លក្ខខណ្ឌ​តម្លាភាព ដោយ​បង្ហាញ​ពី​បញ្ហា​ប្រឈម​សំខាន់ៗ​សម្រាប់​អ្នក​វិនិយោគ​ទាក់ទង​នឹង​ភាព​ច្បាស់លាស់​នៃ​បទប្បញ្ញត្តិ គុណផល​វិនិយោគ និងបញ្ហានិរន្តរភាព។ របាយការណ៍នេះ ត្រូវបានចេញផ្សាយដោយសារៈព័ត៌មានវៀតណាម e.vnexpress.net នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៤។ គួរបញ្ជាក់ថាវិធីសាស្ត្រចាត់ចំណាត់ថ្នាក់នេះ ធ្វើឡើងដោយការវាយតម្លៃតម្លាភាពតាមរយៈការរួមបញ្ចូលទិន្នន័យបរិមាណវិស័យ (quantitative data)  និងលទ្ធផលស្ទង់មតិពីទីក្រុងចំនួន ១៥១ទូទាំងពិភពលោក ដោយកំណត់ឱ្យទីផ្សារនៃប្រទេសនីមួយៗនូវពិន្ទុពី០១ទៅ ០៥ ក្នុងនោះពិន្ទុ០១បង្ហាញពីកម្រិតខ្ពស់បំផុតនៃតម្លាភាព។ ចំណាត់ថ្នាក់ពាក់កណ្តាលតម្លាភាពរបស់វៀតណាម ឆ្លុះបញ្ចាំងពីការបំពេញគុណផលទាបរបស់ខ្លួននៅក្នុងផ្នែកសំខាន់ៗដូចជាការវិនិយោគ និយតកម្ម និងក្របខ័ណ្ឌច្បាប់ ដំណើរការប្រតិបត្តិការ និងស្តង់ដារនិរន្តរភាព។ ផ្ទុយទៅវិញ ប្រទេសជប៉ុនបានក្លាយជាទីផ្សារអចលនទ្រព្យដែលមានតម្លាភាពបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយទទួលបានចំណាត់ថ្នាក់ទី ១១។ លើសពីនេះ​ស្ថាប័នវាយតម្លៃ […]