រយៈពេល ៧ខែ កម្ពុជាទទួលបានគម្រោងថ្មី ៤៤០គម្រោង ក្រោមទុនវិនិយោគ ៦,៧ពាន់លានដុល្លារ

ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៤០គម្រោង មានទំហំទុនវិនិយោគប្រមាណ ៦,៧ពាន់លានដុល្លារ។ ចំនួននេះ បានកើនឡើង ២០៦គម្រោង ស្មើនឹង ៨៨% បើគិតជាទឹកប្រាក់កើនប្រមាណ ៣ពាន់លានដុល្លារ ស្មើនឹង ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

តាមរយៈរបាយការណ៍ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៧ខែនេះ វិស័យឧស្សាហកម្មនៅតែបន្តនំាមុខគេ ដោយទទួលបានការបណ្ដាក់ទុនរហូតដល់ ៤,៧ពាន់លានដុល្លារ, តាមពីក្រោយដោយវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ១,៥ពាន់លានដុល្លារ, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ៣៥៦លានដុល្លារ និង វិស័យទេសចរណ៍ ១៦៧លានដុល្លារ។

ចំណែកប្រទេសចិននៅតែជាប្រភពវិនិយោគដ៏លេចធ្លោនៃការវិនិយោគបរទេសនៅកម្ពុជា ដែលរួមចំណែករហូតដល់ទៅ ៥៣,៦៦% នៃការវិនិយោគសរុប។ ចំពោះប្រភពទុនក្នុងស្រុកក៏កំពុងតែដើរតួយ៉ាងសំខាន់ផងដែរ គឺ២៩,៩៧% នៃទុនសរុប។ ក្រៅពីប្រភពទុនដ៏សំខាន់ទាំងពីនេះ នៅមានវិនិយោគិនមកពីប្រទេសផ្សេងៗ រួមមាន៖ សិង្ហបុរី, វៀតណាម, កោះ British Virgin, អង់គ្លេស, កោះ Cayman, Bermuda, សងហរដ្ឋអាមេរិក, និង កោះ Samoa ។

ដោយឡែក ក្នុងខែកក្កដាតែមួយ គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មី បានចំនួន ៦៧ ក្រោមទុនវិនិយោគសរុបប្រមាណ ៩៤៤លានដុល្លារ និងបានបង្កើតការងាររហូត ៥៧ពាន់កន្លែង។

ក្នុងរបាយការណ៍ដដែលនេះ បង្ហាញទៀតថា គម្រោងវិនិយោគដែលទើបអនុម័តថ្មីទាំង ៦៧នេះ បានកើនឡើង ២៣គម្រោង មានទុនវិនិយោគមានប្រមាណ ៥៤៧លានដុល្លារ កើនឡើង ១៣៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ក្នុងចំណោមគម្រោងវិនិយោគទើបអនុម័តទាំងនេះ, មានគម្រោងចំនួន ៤៣ បានបោះទីតាំងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង គម្រោង ២៤ទៀត បានបោះទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

ដោយសារកម្ពុជាបន្តទាក់ទាញការវិនិយោគយ៉ាងច្រើន ទស្សនវិស័យសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅតែមានភាពរីកចម្រើន ជាមួយនឹងការបង្កើតការងារ និងការធ្វើពិពិធកម្មតាមវិស័យដែលត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

សមាជិកសភាបារាំងប្តេជ្ញាពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលចំនួន៧

កិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

វិនិយោគិនកូរ៉េចង់វិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា

ក្រុមអ្នកវិនិយោគិនមកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង […]

រដ្ឋពិនិត្យលទ្ធភាពអនុគ្រោះដល់គម្រោង ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារ

ក្រុមការងារលើកកម្ពស់ការវិនិយោគខេត្តព្រះសីហនុ ពិនិត្យសំណ […]

ក្រុមហ៊ុននិងរោងចក្រចំនួន៥នៅខេត្តកំពង់ធំ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយថ្នាក់ដឹកនាំឧ […]

ទូតចិន៖ ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជារហូតជាង ១លានកន្លែង

ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូ […]