រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហកម្ម រដ្ឋាភិបាលកម្ពុជាបានអនុម័តស្តង់ដារអន្តរជាតិថ្មីចំនួន២១ ក្នុងគោលបំណងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ នេះបើយោងតាម​កិច្ចប្រជុំលើកទី៣១ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

ស្ដង់ដារដែលបានអនុម័តថ្មីនេះរួមមានផ្នែកជាច្រើន រួមទាំងសារធាតុ និងផលិតផលគីមី ប្រព័ន្ធគ្រប់គ្រងថាមពល ផលិតផលអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត គ្រឿងសម្អាង គ្រឿងសង្ហារឹមឫស្សី និងវាយនភណ្ឌ។ ស្តង់ដារទាំងនេះ ស្ថិតក្នុងចំណាត់ថ្នាក់ ISO, IEC, និង ISO/IEC ដោយត្រូវបានគេរំពឹងថានឹងដាក់គ្រឹះដ៏រឹងមាំសម្រាប់សមត្ថភាពផលិតរបស់កម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ហែម វណ្ណឌី​ បានលើកឡើងថា៖ “ស្តង់ដារទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វឌ្ឍនភាព និងពង្រឹងអធិបតេយ្យភាពផលិតកម្មរបស់កម្ពុជា ខណៈដែលកម្លាំងសាមគ្គីជាតិដ៏រឹងមាំ និងចលនាគាំទ្រផលិតផលក្នុងស្រុកដ៏ក្លៀវក្លាកំពុងគាំទ្រដល់ការផលិតក្នុងស្រុក។”

បន្ថែមពីនេះ ឯកឧត្តមបានបន្ថែមថា តាមរយៈការអនុលោមតាមស្តង់ដារទាំងនេះ ធុរកិច្ចកម្ពុជាអាចធ្វើសមាហរណកម្មចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងសកល ទន្ទឹមនឹងនោះចូលរួមការពារសុខភាពសាធារណៈ លើកកម្ពស់សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់យើង។

ទន្ទឹមនឹងការពិនិត្យ និងអនុម័តស្តង់ដារ ក្រុមប្រឹក្សាជាតិក៏បានអនុម័តបង្កើតគណៈកម្មាធិការជាតិថ្មីចំនួន៣ ដើម្បីសម្របសម្រួល និងលើកកម្ពស់ការចូលរួមរបស់កម្ពុជានៅក្នុងសកម្មភាពស្តង់ដារូបនីយកម្មអន្តរជាតិ នៅក្រោមក្របខ័ណ្ឌស្ថាប័នស្តង់ដារអន្តរជាតិ ដូចជា ISO, IEC និង Codex ។ ការកែសម្រួលនេះស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំចូលជាសមាជិកពេញសិទ្ធរបស់អង្គការស្តង់ដារអន្តរជាតិ ISO និងជាសមាជិកសហការ (associate member) របស់អង្គការ IEC ត្រឹមឆ្នាំ២០២៦ ខាងមុខ។

ការអនុវត្តស្ដង់ដារទាំងនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់ប្រទេសកម្ពុជា ដោយបានត្រៀមលក្ខណៈដើម្បីបង្កើនទិដ្ឋភាពឧស្សាហកម្មរបស់ខ្លួន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅឆ្នាំខាងមុខ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនGM សម្រេចជ្រើសយកកម្ពុជាជាទីតាំងសម្រាប់ដំណើរការរោងចក្រតំឡើងររថយន្តអាមេរិក

ក្រុមហ៊ុន GM បានជ្រើសរើសយកប្រទេសកម្ពុជា ជាប្រទេសតែមួយគត […]

ក្រុមហ៊ុនកូកា-កូឡា ប្តេជ្ញាប្រើវត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញផលិតកម្មរបស់ខ្លួននៅកម្ពុជា

  ក្រុមហ៊ុនភេសជ្ជៈ (កូកា-កូឡា) ដែលជាក្រុមហ៊ុនធំ និ […]