សភាពាណិជ្ជកម្មអាស៊ាន គ្រោងដឹកនាំសមាជិកខ្លួនរប្រមាណ១០០ក្រុមហ៊ុន មកវិនិយោគនៅកម្ពុជា

សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន បានបង្ហាញការចាប់អារម្មណ៍លើសក្តានុពលវិនិយោគនៅកម្ពុជា ដោយសន្យាថានឹងដឹកនាំសមាជិកខ្លួនរហូត១០០ក្រុមហ៊ុន មកស្វែងរកឱកាសវិនិយោគ ពិសេសការវិនិយោគលើវិស័យទេសចរណ៍កម្ពុជាថែមទៀត។

នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក DATO Sohaimi Shahadan ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។

នាជំនួបនោះ ឯកឧត្តម ហួត ហាក់ បានលើកឡើងអំពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងបរិយាកាសអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន ជាពិសេសការវិនិយោគផ្ទាល់ពីបរទេស។

ជាការឆ្លើយតប ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន បានឯកភាពក្នុងការនាំសមាជិករបស់ខ្លួនពី ៥០ ទៅ ១០០ក្រុមហ៊ុនដែលប្រកបរបរអាជីវកម្មលើវិស័យទេសចរណ៍ មានដូចជា៖ សណ្ឋាគារ ភោជនីយដ្ឋាន បច្ចេកវិទ្យា ការបង្ហាញម៉ូត និងសេវាកម្មផ្សេងៗទៀត ទៅទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។

តាមរយៈកិច្ចពិភាក្សានេះដែរ សមាគមទេសចរណ៍កម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា នឹងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ាន ដើម្បីជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍បន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមរយៈពេល ៨ខែ នៃឆ្នាំ២០២៥នេះ មានគម្រោងវិនិយោគចំនួន ៤៩១គម្រោងហើយ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តជូនវិនិយោគិន រួមទាំងអ្នកវិនិយោគចិនផងដែរ ដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា៕ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

សមាជិកសភាបារាំងប្តេជ្ញាពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលចំនួន៧

កិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

វិនិយោគិនកូរ៉េចង់វិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា

ក្រុមអ្នកវិនិយោគិនមកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង […]

រដ្ឋពិនិត្យលទ្ធភាពអនុគ្រោះដល់គម្រោង ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារ

ក្រុមការងារលើកកម្ពស់ការវិនិយោគខេត្តព្រះសីហនុ ពិនិត្យសំណ […]

ក្រុមហ៊ុននិងរោងចក្រចំនួន៥នៅខេត្តកំពង់ធំ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយថ្នាក់ដឹកនាំឧ […]

ទូតចិន៖ ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជារហូតជាង ១លានកន្លែង

ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូ […]