ក្រុមហ៊ុនអាមេរិក McDonald ចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុន McDonald’s Corporation ដែលជាក្រុមហ៊ុនធំមួយរបស់អាម៉េរិក មានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជា ដើម្បីពង្រីកទីផ្សាររបស់ខ្លួននាពេលអនាគត។

នេះបើយោងតាមជំនួបពិភាក្សា រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Andrew Gregory នាយកប្រតិបត្តិជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិអាជីវកម្ម និងការអភិវឌ្ឍន៍សកល នៃក្រុមហ៊ុនសាជីវកម្ម McDonald’s Corporation នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោក Andrew Gregory តំណាងក្រុមហ៊ុន បានបញ្ជាក់អំពី គោលការណ៍របស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន និងផែនការផ្សេងៗទាក់ទងនឹងការពង្រីកអាជីវកម្មរបស់ខ្លួន និងបានធ្វើការកត់សម្គាល់នូវសក្តានុពលរបស់ប្រទេសកម្ពុជាសម្រាប់ការពង្រីកទីផ្សាររបស់ខ្លួនបន្ថែមទៀតនានាពេលអនាគត។

ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានស្វាគមន៍ និងបានផ្តល់ការធានាថា រាជរដ្ឋាភិបាល នឹងសម្របសម្រួលជ្រោមជ្រែងគ្រប់បែបយ៉ាង សម្រាប់រាល់ការវិនិយោគរបស់ក្រុមហ៊ុន McDonald’s នៅកម្ពុជា ដែលនឹងនាំមកនូវប្រយោជន៍ផ្នែកការងារ បទពិសោធន៍ធុរកិច្ច និងការអភិវឌ្ឍស្តង់ដារម្ហូបអាហារនៅកម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្ម McDonald’s Corporation គឺមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងឈីកាហ្គោ រដ្ឋអ៊ីលីណយ នៃសហរដ្ឋអាម៉េរិក។ក្រុមហ៊ុននេះ គឺមានការធានាអំពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់ (Supply Chain Rigor) ប្រកបដោយស្ថិរភាព តម្លាភាព និងសុវត្ថិភាពម្ហូបអាហារខ្ពស់សម្រាប់គ្រឿងផ្សំសំខាន់ៗ ដែមស្របទៅតាមស្តង់ដារពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

សមាជិកសភាបារាំងប្តេជ្ញាពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលចំនួន៧

កិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

វិនិយោគិនកូរ៉េចង់វិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា

ក្រុមអ្នកវិនិយោគិនមកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង […]

រដ្ឋពិនិត្យលទ្ធភាពអនុគ្រោះដល់គម្រោង ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារ

ក្រុមការងារលើកកម្ពស់ការវិនិយោគខេត្តព្រះសីហនុ ពិនិត្យសំណ […]

ក្រុមហ៊ុននិងរោងចក្រចំនួន៥នៅខេត្តកំពង់ធំ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយថ្នាក់ដឹកនាំឧ […]

ទូតចិន៖ ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជារហូតជាង ១លានកន្លែង

ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូ […]