ចំណេញៗទ្វេដង…ដោយអ្នកគ្រាន់តែទិញផ្ទះនៅទីតាំងដ៏មានសក្ដានុពលមួយនេះ!

ចាប់តាំងពីព្រលានយន្តហោះថ្មីបើកដំណើរការមក ធ្វើឱ្យវិស័យអចលនទ្រព្យក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ កាន់តែរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្នុងនោះបុរី ប៉េង ហួត ជាក្រុមហ៊ុនអភិវឌ្ឍផ្នែកអចលនទ្រព្យ ដែលមានសន្ទុះខ្លាំងមួយក្នុងតំបន់នេះ ដោយធ្វើការអភិវឌ្ឍរហូតដល់ទៅ ៤គម្រោងធំ។

ក្នុងខែវិច្ឆិកានេះ ក្រុម បុរី ប៉េង ហួត ក៏បានធ្វើកម្មវិធី Weekend Exclusive នៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលផ្ដល់ជូនឱកាសចំណេញយ៉ាងច្រើន សម្រាប់អតិថិជនដែលចង់រស់នៅ ឬទិញផ្ទះសម្រាប់វិនិយោគក្នុងតំបន់នេះ។

នេះជាឱកាសដ៏ល្អមួយសម្រាប់អ្នកដែលចង់រស់នៅ និងវិនិយោគជាមួយបុរី ប៉េង ហួត ក្នុងតំបន់ផ្លូវ ៦០ម៉ែត្រដែលកៀកទៅនឹងព្រលានយន្តហោះអន្តរជាតិតេជោ។ យើងបានដឹងហើយថាមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឬ ផ្លូវ ៦០ម៉ែត្រ នេះ ជាខ្សែផ្លូវដ៏សំខាន់មួយក្នុងការតភ្ជាប់ព្រលានយន្តអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ ដែលមានចរាចរណ៍មមារញឹកយ៉ាងខ្លាំង ចាប់តាំងពីបើកដំណើរព្រលានយន្តហោះថ្មីនេះមក។ ក្នុងពេលបច្ចុប្បន្ននេះ នៅតាមបណ្ដាយផ្លូវ ៦០ម៉ែត្រ ចាប់ផ្ដើមមានជីវកម្មជាច្រើនកំពុងតែចាប់ផ្ដើមរីកយ៉ាងលឿន ធ្វើឱ្យតំបន់នោះក្លាយជាតំបន់ពាណិជ្ជកម្មធំ និងថ្មីស្រឡាងមួយទៀតរបស់រាជធានីភ្នំពេញ ដោយពុំអាចប្រកែកបាន។

កម្មវិធីនេះនឹងប្រារព្ធឡើងនៅទីតាំងការិយាល័យលក់ផ្ទះ និង ផ្ទះគំរូ អាជីវកម្មកាហ្វេ ក្នុងគម្រោង ដឹស្ដា ដាយមិន ថ្ងៃទី ១៥-១៦ ខែវិចិ្ឆកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៦ល្ងាច។

ទីតាំងកម្មវិធី ៖ https://bit.ly/SaleOfficeTheStarDiamond

សូមកុំឱ្យកាសដ៏ល្អនេះកន្លងផុតទៅ សូមទំនាក់ទំនងដើម្បីទទួលបានព័ត៌មានបន្ថែមតាមលេខទូរសព្ទ ០១៦/០១៧ ៥៩ ៦៧ ៨៩ ឬមកកាន់ទីតាំងការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត ទាំង ៤ ដែលនៅជិតលោកអ្នកបំផុត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]