កត្តាធំ៣ IMF បន្ទាបការ​ព្យាករ​អត្រា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៦ មក​នៅត្រឹម​​ ៤,០%

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាប​​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជាសម្រាប់​​​ឆ្នាំ​២០២៥ ពី​ការ​ព្យាករលើកមុន​ ៦,២% មក​នៅ​ត្រឹម ៤,៨% ខណៈ​ឆ្នាំ​២០២៦ ស្ថាប័ននេះបន្ទាបមក​នៅ​ត្រឹម​ ៤,០%។ នេះបើយោងតាមការចុះផ្សាយរបស់ IMF កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

យោងតាមឯកសារ​របស់ IMF ដែលបានព្យាករណ៍សម្រាប់រយៈពេល ៥ឆ្នាំ ពី ឆ្នាំ២០២២ ដល់ឆ្នាំ ២០២៦ បានបង្ហាញឱ្យឃើញ​ថា សម្ទុះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​កាល​ពី​ឆ្នាំ​២០២៤ បាន​រីកចម្រើនគួរឱ្យ​កត់​សម្គាល់​ជា​មួយ​នឹង​អត្រា​កំណើ​ន​ ៦,០% ដែលត្រូវបានជំរុញដោយការស្ទុះ​ឡើង​វិញ​នៃវិស័យ​នាំចេញវាយនភណ្ឌ កសិកម្ម និង​​វិស័យទេសចរណ៍។ ភាព​វិជ្ជមាន​ទាំង​​នេះ​បាន​​បន្តរហូត​ដល់​​ពាក់កណ្តាលឆ្នាំ២០២៥ ដែល​ធ្វើ​ឱ្យ​មាន​ការ​ប៉ាន់ស្មានថា​អត្រាកំណើនសេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​២០២៥ នឹង​កើន​ដល់ ៦,២%។

IMF បានបញ្ជាក់​ថា៖ «​អត្រាកំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា​នឹងមាន​​​ត្រឹម ៤,៨% ក្នុងឆ្នាំ២០២៥ និង ៤,០% នៅឆ្នាំ២០២៦» ដោយ​លើក​ហេតុផល​ពី​ភាព​អវិជ្ជមាន​​​បណ្តាលមកកត្តាធំចំនួន៣ គឺ​​​ភាព​តានតឹង​នៅ​ព្រំដែន ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវទេសចរ និងភាព​យឺតយ៉ាវ​ក្នុង​វិស័យ​ហិរញ្ញវត្ថុជាដើម។

ជាមួយគ្នានេះ IMF បានអះអាងថា ការកែតម្រូវថ្មី​នេះ​ ក៏​បាន​ទាក់ទង​នឹង​ការធ្លាក់​ចុះ​​ប្រាក់បញ្ញើ​ពីបរទេស និងការធ្លាក់ចុះនៃ​វិស័យទេសចរណ៍ ដែលគេរំពឹងថា នឹងប៉ះពាល់ដល់តម្រូវការក្នុងស្រុកផងដែរ​។

ជារួម ការបន្ទាប​ការ​ព្យាករ​អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​របស់ IMF គឺ​មាន​ទំនោរ​ដូចគ្នា​ទៅ​នឹង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ជាច្រើន​ទៀត​ដូចជា ធនាគារពិភពលោក(WB) ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច ASEAN+3 (AMRO) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសក […]

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]

កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនការនាំចេញដំឡូងមីស្រស់ពីកម្ពុជាឱ្យបាន ៩លានតោនក្នុង១ឆ្នាំ

សហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម បានចុះហត្ថល […]