AI និង Volsung ជួយឱ្យគម្រោងរោងចក្រថាមពលកំដៅដែលត្រូវសង់ ៥ ឆ្នាំ​ រួញខ្លីត្រឹម ១២ ខែ

ក្រុមហ៊ុន Flux Energy Solutions កាលពីថ្មីៗ បានបញ្ចប់គម្រោងសាងសង់រោងចក្រថាមពលកំដៅផែនដីដ៏ធំមួយទំហំ 69.5 មេហ្គាវ៉ាត់ នៅភាគខាងលិចប្រទេសទួរគី។ ក្រុមហ៊ុនបានបង្រួមពេលវេលាសាងសង់ពី ៥ ឆ្នាំ មិនត្រឹម ១២ ខែ ខណៈក៏បន្ថែមប្រសិទ្ធភាពគម្រោងតាមរយៈការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) និងកម្មវិធី Volsung របស់ក្រុមហ៊ុន Bentley។

គម្រោងនេះ មានទីតាំងនៅក្នុងស្រុក Salihli ដែលមានភ្នំភ្លើងសកម្ម ដូច្នេះការសាងសង់គឺជួបនឹងឧបសគ្គយ៉ាងខ្លាំង ពិសេសទាក់ទងនឹងការចុះទៅពិនិត្យទីតាំង។

ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនបានប្រើកម្មវធិ Volsung ដែលជាកម្មវិធីជំនាញផ្នែកវិស្វកម្មថាមពលកំដៅផែនដី បូកផ្សំនឹង AI។ ជាដំបូង ក្រុមហ៊ុនបានប្រើកម្មវិធី Bentley ដើម្បីគូរប្លង់បែបរស់រវើកដែលអាចបង្ហាញនៅលើទីតាំងជាក់ស្ដែង ដោយមិនចាំបាច់ចុះទៅផ្ទាល់។ បន្ទាប់មកក្រុមហ៊ុនប្រើ Volsung ដើម្បីសិក្សាពីសេណារីយូហានិភ័យនានា ពិសេសទាក់ទងនឹងការផ្ទុះភ្នំភ្លើង បន្ទាប់មកប្រើ AI ដើម្បីវិភាគទិន្នន័យហើយសរុបជាផែនការដែលល្អមួយ។

ក្រុមកាងារបានប្រើកម្មវិធីនេះដើម្បីបង្កើតជាសេណារីយូតេស្ដពីលទ្ធភាពនៃហានិភ័យនានាដល់ទៅ 3,000 ដង  ហើយវាយតម្លៃសេណារីយូផ្សេងទៀតដល់ទៅ 10 លាន ដង។ នេះបើធ្វើឱ្យដៃ គ្មានកម្មវិធីត្រូវប្រើពេល 380 ឆ្នាំ តែប្រើពេលត្រឹម 10 ថ្ងៃ ប៉ុណ្ណោះក្នុងកម្មវិធីនេះ។

លើសពីនេះ ការប្រើកម្មវិធីនេះ​ក៏ជួយកាត់បន្ថយថ្លៃដើមនៃការសាកល្បងតេស្ដសេណារីយូហានិភ័យនានាដល់ទៅ 76% ពោលគឺពីចំណាយ 1 លានដុល្លារមកត្រឹម 240,000 ដុល្លារប៉ុណ្ណោះ។

លើសពីនេះ កម្មវិធីនេះក៏ជួយបង្កើនប្រសិទ្ធភាពគម្រោងរោងចក្រថាមពលនេះផងដែរ។ វិធីសាស្រ្តថ្មីនេះបានជួយបង្កើនប្រសិទ្ធទីតាំងស្ដុកថាមពលឱ្យមានស្ថេរភាពជាងមុន កាត់បន្ថយការថយចុះកម្ដៅ និងកាត់បន្ថយការត្រូវខួងបន្ថែមនៅពេលអនាគត ដែលត្រូវចំណាយច្រើន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

ក្រសួង​ប្រៃសណីយ៍រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌីជីថល​ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ឆ្នាំ២០២៥ ដោយ​ជោគជ័យ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបា […]

សរុបសមិទ្ធផលច្នៃប្រឌិតផ្នែកសំណង់សំខាន់ៗ ៣ របស់ Bentley Systems ក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន Bentley Systems បា […]

តើ​និន្នាការ​បច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលបង្ហាញក្នុងកម្មវិធី Bentley Civil User 2025?

បន្ទាប់​ពី​ការ​ផ្អាក​រយៈពេល​ប្រាំពីរ​ឆ្នាំ សន្និសីទ​ Be […]

តើបច្ចេកវិទ្យា AI និង Digital Twins ជួយដោះស្រាយបញ្ហាសំណង់ស្ពានចាស់បានដូចម្ដេច?

បន្ទាប់ពីមានករណីបាក់ស្ពាន Fern Hollow នៅសហរដ្ឋអាមេរិកកា […]