សរុបសមិទ្ធផលច្នៃប្រឌិតផ្នែកសំណង់សំខាន់ៗ ៣ របស់ Bentley Systems ក្នុងឆ្នាំ ២០២៥
ក្នុងឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន Bentley Systems បានសម្រេចចេញនូវសមិទ្ធផលជាច្រើនទាក់ទងនឹងការជំរុញភាពច្នៃប្រឌិតនៃបច្ចេកវិទ្យានានាក្នុងវិស័យសំណង់ ពិសេសទាក់ទងនឹងការធ្វើឱ្យកម្មវិធីឌីជីថលនានាងាយស្រួលប្រើជាងមុន ខណៈកាន់តែមានប្រសិទ្ធភាព និងការអប់រំវិស្វករជំនាន់ក្រោយឱ្យយល់ដឹងពីការអនុវត្តការងារជាក់ស្ដែង។
បច្ចេកវិទ្យាថ្មីៗ ដែលដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំនេះរួមមាន ការបញ្ចូលបច្ចេកវិទ្យាឌីជីថលភ្លោះ (Digital Twins) ទៅជាមួយនឹងទិន្នន័យភូមិសាស្ត្រ 3D (3D Geospatial) ដើម្បីឱ្យអ្នកប្រើប្រាស់អាចមើលប្លង់គម្រោងដូចពិតបាននៅលើទីតាំងជាក់ស្ដែងបែបរស់រវើក។
លើសពីនេះក៏បានមានប្រើប្រាស់ AI ដើម្បីធ្វើជាជំនួយការវិភាគទិន្នន័យ និងការប្រើប្រាស់ Cloud ដើម្បីឱ្យការគ្រប់យ៉ាងពីគ្រប់ផ្នែកពាក់ព័ន្ធធ្វើទៅដោយរលូន។
Bentley ក៏បានរៀបចំកិច្ចប្រជុំធំៗសំខាន់ចំនួនបី ដែលបានជំរុញឱ្យវិស័យហេដ្ឋារចនាសម្ព័ន្ធមានការរីកចម្រើន មានដូចជា។
- កម្មវិធី Cesium Developer Conference នៅទីក្រុង Philadelphia។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកជំនាញមកពី NASA, Google និង NVIDIA ដើម្បីស្វែងយល់ពីការអនុវត្តបច្ចេកវិទ្យាភូមិសាស្ត្រ 3D ចាប់ពីការរៀបចំផែនការទីក្រុង រហូតដល់ការរុករកទីអវកាសដ៏ជ្រៅ។
- ក្នុងខែធ្នូ ក្រុមហ៊ុន Bentley បានរៀបចំកិច្ចប្រជុំកំពូលបច្ចេកវិទ្យា (Tech Summit) ដ៏ធំបំផុតមិនធ្លាប់មាននៅទីក្រុង Berlin។ អ្នកជំនាញជាង ៥០០ នាក់បានជួបជុំគ្នា ដើម្បីពង្រឹងលំហូរការងារផ្នែកកម្មវិធី ដោយផ្តោតលើរបៀបប្រើប្រាស់កម្មវិធីឌីជីថលក្នុង គម្រោងហេដ្ឋារចនាសម្ព័ន្ធពិតៗ។
- នៅរដ្ឋ Louisiana ក្រុមហ៊ុន Bentley បានសហការជាមួយសាកលវិទ្យាល័យ LSU ដើម្បីរៀបចំសិក្ខាសាលាឌីជីថលភ្លោះ (Digital Twin Symposium) ជាលើកដំបូង។ ដោយមានការចូលរួមពីលោក John Vickers មកពី NASA ព្រឹត្តិការណ៍នេះបានផ្តោតលើការផ្សារភ្ជាប់គម្លាតរវាងទ្រឹស្តីសិក្សានិងការអនុវត្តក្នុងវិស័យឧស្សាហកម្មសំណង់ជាក់ស្ដែង។
គួរបញ្ជាក់ផងដែរ Bentley កំពុងចាត់ទុកខ្លួនឯងថាជាអ្នកផ្លាស់ប្តូរ និងជំរុញបច្ចេកវិទ្យាឌីជីថល សំណង់ពិភពលោក។ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនតែងរុករកនិងច្នៃប្រឌិតគំនិតផ្តួចផ្តើម កម្មវិធី និងបច្ចេកវិទ្យាថ្មីៗ សម្រាប់គ្រប់គ្នានៅក្នុងវិស័យសំណង។
- Video Advertisement -