តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?
ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុវត្ថិភាពផ្លូវដែក តាមរយៈការអនុវត្តបច្ចេកវិទ្យា “ឌីជីថលភ្លោះ” (Digital Twin) ដើរដោយថាមពល AI សម្រាប់គម្រោងសង់ផ្លូវរូងក្រោមដី Serravalle ដែលជាផ្នែកមួយនៃខ្សែផ្លូវដែកយុទ្ធសាស្ត្រ Terzo Valico dei Giovi តភ្ជាប់ទីក្រុង Genoa និង Milan។
ជំនួសពីការចុះទៅត្រួតពិនិត្យដោយផ្ទាល់ដែលចំណាយពេលយូរ និងគ្រោះថ្នាក់ខ្លាំង ក្រុមហ៊ុនបានកម្មវិធីស្វ័យប្រវត្តិ ដើម្បីពិនិត្យលើបញ្ហានានានៃគម្រោង ដែលជួយកាត់បន្ថយហានិភ័យប្រតិបត្តិការយ៉ាងច្រើនសន្ធឹកសន្ធាប់ និងធ្វើគម្រោងនេះឈ្នះពានរង្វាន់ Bentley Year in Infrastructure (YII) 2025 ផងដែរ។
បញ្ហាប្រឈមចម្បងសម្រាប់ Italferr គឺភាពមិនមានប្រសិទ្ធភាពនៃវិធីសាស្ត្រត្រួតពិនិត្យបែបប្រពៃណី។ ដើម្បីធ្វើទំនើបកម្មដំណើរការនេះ ក្រុមការងារបានប្រើប្រាស់កញ្ចប់កម្មវិធីរបស់ Bentley Systems ដើម្បីបង្កើតបរិយាកាសឌីជីថលដែលមានភាពជាក់លាក់ខ្ពស់៖
- ការបង្កើតគំរូជាក់លាក់ (Precise Modeling): ដោយប្រើប្រាស់ OpenRail និង OpenTunnel ក្រុមហ៊ុន Italferr បានបង្កើតគំរូ 3D ឌីជីថលពីរស្របគ្នា ដែលតំណាងឱ្យទាំងការរចនាដើម និងស្ថានភាពជាក់ស្តែងនៃការសាងសង់ (as-built)។
- ការប្រមូលទិន្នន័យ (Data Capture): កម្មវិធី iTwin Capture បានដំណើរការទិន្នន័យពីម៉ាស៊ីនស្កែនឡាស៊ែរ ដើម្បីបង្កើតជាបណ្តុំទិន្នន័យរូបភាព (point cloud) ដ៏ទូលំទូលាយ ដែលបម្រើជាមូលដ្ឋានគ្រឹះសម្រាប់បង្កើតរូបចម្លងឌីជីថលនៃផ្លូវរូងក្រោមដី។
- ការបញ្ចូលបច្ចេកវិទ្យា AI (AI Integration): វេទិកា iTwi នឹងស្កែនរូបចម្លងឌីជីថលដោយស្វ័យប្រវត្តិ ដើម្បីកំណត់រកចំណុចដែលមានបញ្ហានៃរចនាសម្ព័ន្ធ ដែលជាការជំនួសឱ្យការត្រួតពិនិត្យដោយភ្នែកផ្ទាល់។
- កិច្ចសហការប្រកបដោយប្រសិទ្ធភាព (Streamlined Collaboration): កម្មវិធី ProjectWise បានគ្រប់គ្រងលំហូរទិន្នន័យគ្រប់យ៉ាងនៃគម្រោង ដោយអ្នកពាក់ព័ន្ធទាំងអស់អាចចូលប្រើប្រាស់ព័ត៌មានជាក់ស្តែង (real-time) នៅក្នុងបរិយាកាសរួមតែមួយ។
ការផ្លាស់ប្តូរទៅជាវិធីសាស្ដ្របែបស្វ័យប្រវត្តនេះមិនត្រឹមតែជួយពន្យារអាយុកាលនៃគម្រោងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនសុវត្ថិភាពកម្មករយ៉ាងខ្លាំង តាមរយៈការកាត់បន្ថយពេលវេលាដែលត្រូវចំណាយក្នុងបរិយាកាសផ្លូវរូងក្រោមដីដែលមានគ្រោះថ្នាក់។
ទំនើបកម្មឌីជីថលនេះ ធានាថាច្រករបៀងផ្លូវដែកដ៏សំខាន់បំផុតមួយរបស់ប្រទេសអ៊ីតាលី នៅតែមានភាពធន់ និរន្តរភាព និងកាត់បន្ថយការរំខានដល់សេវាកម្មដែលកើតឡើងដោយយថាហេតុ។
- Video Advertisement -