ទឹកចិត្តសប្បុរសធម៌គ្មានដែនកំណត់! កម្មវិធីបរិច្ចាគឈាមពី ប៉េង ហួត គ្រុប

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម” ដោយមានការសហការពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងគាំទ្រដោយមន្ទីរសម្រាកព្យាបាល និងសម្ភព សុខាសា ឡងជីវិធី ដែលបានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលក្រុមហ៊ុន ប៉េង ហួត គ្រុប កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាមនេះប្រកបដោយជោគជ័យដោយទទួលបានការចូលរួមយ៉ាងច្រើនពីសំណាក់សាធារណជន អ្នករស់នៅក្នុងគម្រោងបុរី ប៉េង ហួត ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប។ សូមគូសបញ្ជាក់ផងដែរថាកម្មវិធីបរិច្ចាគឈាមនេះគឺបើកចាប់តាំងពីម៉ោង ៨:៣០ នាទីព្រឹក – ៤:០០ នាទីរសៀលដែលឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងយកចិត្តទុកដាក់ពីកត្តាពេលវេលាសម្រាប់អ្នកស្មគ្រ័ចិត្តបរិច្ចាគឈាមបានសម្រាក និងទទួលទានអាហារបានគ្រប់គ្រាន់ផងដែរ។ សន្ទុះនៃការចូលរួមយ៉ាងច្រើនបែបនេះសបញ្ជាក់ឱ្យឃើញពីការចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យសុខាភិបាលតាមរយៈការចូលរួមជួយសង្គ្រោះជីវិតអ្នកជំងឺ ក៏ដូចជាអាចជួយកាត់បន្ថយពីហានិភ័យជំងឺមួយចំនួនសម្រាប់អ្នកបរិច្ចាគផងដែរ។

ការរៀបចំកម្មវិធីនេះឡើង គឺជាការឆ្លុះបញ្ចាំងពីការចូលរួមចំណែកយ៉ាងសកម្មក្នុងសង្គម ដែលជាសសរស្តម្ភទី៣ នៃកិច្ចការទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប រួមមាន៖ «អប់រំ ​បរិស្ថាន និងសង្គម»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ចាប់ពីពេលនេះទៅ រដ្ឋាភិបាលនឹងរៀបចំដីសម្បទានសង្គមកិច្ចដោយភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្កត់ធ្ងន់លើវិធីសាស្រ្តរួ […]

ប៉េង ហួត គ្រុប រៀបចំសិក្ខាសាលាតម្រង់ទិសការងារ និងការប្រើប្រាស់ AI ជូនដល់និស្សិតអាហារូបករណ៍

កម្មវិធីទស្សនកិច្ចសិក្សារួមគ្នាជាមួយអង្គការមូលនិធិកុមារ […]

ក្រុមហ៊ុនអាមេរិក CRL បោះទុន ៥០០លានដុល្លារវិនិយោគក្នុងខេត្តកំពង់ធំរយៈពេលវែង

មជ្ឈមណ្ឌលស្រាវជ្រាវ និងបង្កាត់ពូជជីវវេជ្ជសាស្ត្របច្ចេកវ […]