ក្រុមហ៊ុនម៉ាឡេស៊ីនឹងផ្តល់សេវាកម្មបច្ចេកវិទ្យាតម្លៃជាង១០០លានដុល្លារដល់គម្រោង The City Gate

រូបភាពដោយ Electronic Design

ក្រុមហ៊ុន ARB Berhad ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែកព័ត៌មានវិទ្យា និងកម្មវិធីដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី នឹងផ្តល់សេវាកម្ម ការភ្ជាប់ទំនាក់ទំនងឧបករណ៍ផ្សេងៗទៅកាន់អិនធឺណេត ឬ Internet of Things (IoT) និងព័ត៌មានវិទ្យាទៅដល់គម្រោងអភិវឌ្ឍន៍ចម្រុះ ‘The City Gate’ នៅតាមបណ្តោយដងទន្លេសាបក្នុងរាជធានីភ្នំពេញ ក្រោយពីក្រុមហ៊ុននេះ បានចុះកិច្ចព្រមព្រៀងជាមួយម្ចាស់អភិវឌ្ឍន៍គម្រោង។

ក្រុមហ៊ុន ARBIOT Sdn Bhd ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន ARB Berhad បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Chean Chhoeng Thai Group (CCTG) ដើម្បីផ្តល់ដំណោះស្រាយការភ្ជាប់ទំនាក់ទំនងឧបករណ៍ផ្សេងៗទៅកាន់អិនធឺណេត និងព័ត៌មានវិទ្យា ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១០០ លានដុល្លារអាមេរិក។

ថ្លែងទៅកាន់សារព័ត៌មាន The New Straits Times លោក Dato Larry Liew Kok Leong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ARB បានមានប្រសាសន៍ថា បន្ទាប់ពីចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុននឹងរចនា និងដំឡើងឧបករណ៍តភ្ជាប់ដោយមិនប្រើប្រាស់ខ្សែ កាមេរ៉ាសុវត្ថិភាព វីដេអូប្រើប្រព័ន្ធនៃការទាក់ទងគ្នាទៅវិញទៅមក សន្និសីទវីដេអូ HD ការតភ្ជាប់ប្រព័ន្ធសោតទស្សន៍ និងប្រព័ន្ធបណ្តាញនៅក្នុងអគារ។

កិច្ចព្រមព្រៀងនេះ នឹងចាប់ផ្តើមដំណើរការក្នុងរយៈពេលប្រាំមួយខែ។

គម្រោង ‘The City Gate’ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ រួមមាន បណ្តុំអគារការិយាល័យពាណិជ្ជកម្ម មជ្ឈមណ្ឌលសិល្បៈ ទីធ្លាសម្តែងវប្បធម៌សិល្បៈ ទីធ្លាសួនបាញ់ទឹក របាំលើទឹក និងផ្សារអណ្តែតទឹក សួនកំពង់ផែ ទីធ្លាកម្សាន្ត សួនច្បារសាធារណៈ មជ្ឈមណ្ឌលទេសចរណ៍ឆ្លាតវៃ ការិយាល័យបច្ចេកវិទ្យា អគារស្នាក់នៅរួមបែបវប្បធម៌ អគារស្នាក់នៅរួមបែបច្នៃប្រឌិតទំនើប និងសណ្ឋាគារលំដាប់ផ្កាយប្រាំ សាលតាំងពិព័រណ៌ មជ្ឈមណ្ឌលបេតិកភណ្ឌអរូបី និងសិប្បកម្ម និងវិចិត្រសាសបែបវប្បធម៌ព្រះពុទ្ធសសាសនា និងសកម្មភាពផ្សេងៗ។

គម្រោងវិនិយោគនេះ បានធ្វើឡើងបន្ទាប់ពីកំពង់ផែស្វយ័តភ្នំពេញ បានជួលដី ៩ហិកតារបស់ខ្លួនពីស្ពានជ្រោយចង្វារដល់ផ្សាររាត្រីតាមបណ្តោយដងទន្លេសាបទៅឱ្យក្រុមហ៊ុនសម្រាប់រយៈពេល ៥០ ឆ្នាំ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនសូហ្វវែរ Bentley ចាប់ដៃគូជាមួយ Google នាំយកសមត្ថភាពដ៏អស្ចារ្យនៃផែនទីភូមិសាស្ត្រដ៏ជាក់លាក់បញ្ចូលក្នុងសំណង់ហេដ្ឋារចនាសម្ព័ន្ធ

កិច្ចសហប្រតិបត្តិការនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកមាតិកាភូមិសាស្រ្ត Google 2D និង3D នៅក្នុងកម្មវិធីសូហ្វវែររបស់ Bentley ដែលនឹងផ្តល់នូវការយល់ដឹងកាន់តែទូលំទូលាយសម្រាប់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ Bentley Systems បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Google ដើម្បីរួមបញ្ចូលមាតិកាភូមិសាស្ត្រគុណភាពកម្រិតខ្ពស់របស់ Google ចូលទៅក្នុងសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley និង ឌីជីថលភ្លោះ ដែលជាកម្មវិធីដើម្បីកែលម្អរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានរចនា សាងសង់ និងប្រតិបត្តិការ នេះបើយោងតាមការប្រកាសផ្សាយរបស់ក្រុមហ៊ុន Bentley System កាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ2024 នៅទីក្រុង Vancouver ប្រទេសកាណាដា។ ក្នុងនាមជាអ្នកបង្ហាញពិភពពិតនៃឌីជីថល ឌីជីថលភ្លោះបានដោះស្រាយនូវតម្លៃដ៏មានអត្ថន័យ និងផ្តល់ការយល់ដឹងយ៉ាងទូលំទូលាយនៃវដ្តជីវិតសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលយើងបានសាងសង់ ពីការរៀបចំគម្រោង និងការរចនាតាមរយៈការសាងសង់ និងប្រើប្រាស់សំណង់។ ឆ្លងកាត់ការប្រើប្រាស់ទិន្នន័យវិស្វកម្មដែលបានបង្កើត និងគ្រប់គ្រងនៅក្នុងកម្មវិធី Bentley រួមជាមួយនឹងទិន្នន័យភូមិសាស្ត្រ AI និងការវិភាគរបស់ Google បូកបញ្ចូលបច្ចេកវិទ្យាទាញចេញពី cloud វិស្វករអាចរចនា និងគ្រប់គ្រងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងបរិបទ ឬកម្រិតមួយដ៏ធំដើម្បីដោះស្រាយបញ្ហាប្រឈមបន្ទាន់បំផុតនាពេលបច្ចុប្បន្ននេះ គឺរាប់ចាប់ពីការកាត់បន្ថយហានិភ័យអាកាសធាតុ រហូតដល់ការរក្សាហេដ្ឋារចនាសម្ព័ន្ធឱ្យនៅគង់វង់យូរអង្វែង។ តាមរយៈភាពជាដៃគូនេះ អ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍កម្មវិធី […]

រដ្ឋធានីប៉េកាំងដាក់ផែនការកាត់បន្ថយកាបូនិច និងកែលម្អទីប្រជុំជនកាន់តែប្រសើរជាមួយបណ្តាញខ្សែរថភ្លើងថ្មី

ការប្រើប្រាស់កម្មវិធីវិភាគទិន្នន័យ និងវិធីសាស្រ្តផ្អែកលើគំរូ ដើម្បីកំណត់គំរូចរាចរណ៍ គឺអាចធានាបាននូវការកំណត់ទីតាំងស្ថានីយរថភ្លើងបានត្រឹមត្រូវ ដើម្បីតភ្ជាប់ទៅនឹងមធ្យោបាយធ្វើដំណើរផ្សេងៗ ផែនការកាត់បន្ថយកាបូនតាមរយៈការដឹកជញ្ជូនសាធារណៈ ជម្រើសនៃប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈដ៏រឹងមាំមួយ គឺជាកត្តាចាំបាច់សម្រាប់ទីក្រុងដែលរីកចម្រើន និងមមាញឹកខ្លាំង – គេត្រូវធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រជាជនរស់នៅក្នុងទីក្រុង ខណៈពេលដែលគេត្រូវដាក់ចេញផែនការកាត់បន្ថយការប្រើរថយន្តឯកជនដែលជាមូលហេតុនៃការបញ្ចេញកាបូនដ៏ចម្បង ដែលវានឹងជួយកាត់បន្ថយការបំពុលបរិយាកាសដែលប៉ះពាល់ដោយផ្ទាល់ដល់សុខភាពសាធារណៈ។ ប៉ុន្តែបើក្រឡេកមកមើលតំបន់ភាគឦសាននៃសង្កាត់ចៅយ៉ាង នៃរដ្ឋធានីប៉េកាំងនៅពេលថ្មីៗនេះ គឺមិនមានមធ្យោបាយដឹកជញ្ជូនសាធារណៈគ្រប់គ្រាន់ទេ ខណៈដែលមនុស្សភាគតិចណាស់មានរថយន្តផ្ទាល់ខ្លួន ហើយ មធ្យោបាយធ្វើដំណើររបស់ប្រជាជនមិនសមស្របតាមតម្រូវការ។ ដើម្បីដោះស្រាយបញ្ហានេះ វិទ្យាស្ថានរៀបចំផែនការ និងគូសប្លង់នៃរដ្ឋធានីប៉េកាំង ក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានចំនួនប្រាំផ្សេងទៀត បានចាប់ផ្តើមអភិវឌ្ឍខ្សែរថភ្លើងជាច្រើន និងស្ថានីយរថភ្លើងក្រោមដីចំនួនពីរសម្រាប់ប្រជាជនរស់នៅក្នុងសង្កាត់មួយនេះ។ នៅក្នុងដំណើរការនេះ គេចង់លើកកម្ពស់ការផ្លាស់ប្តូរជារួម និងការបង្កើតឡើងវិញនូវគម្រោងក្នុងតំបន់ ក៏ដូចជាលើកទឹកចិត្តឱ្យមានរបៀបផ្សេងៗនៃមធ្យោបាយធ្វើដំណើរដែលមិនប៉ះពាល់បរិស្ថាន រួមទាំងការលើកទឹកចិត្តឱ្យប្រើប្រាស់ទោចក្រយានយន្តផងដែរ។ ការស្វែងរកទីតាំងផ្លូវដែកល្អបំផុត ក្រុមអ្នកគូសប្លង់បានដឹងថាប្រព័ន្ធដឹកជញ្ជូនថ្មីត្រូវតែរចនាឡើងយ៉ាងឆ្លាតវៃ។ ការដាក់ចេញនូវខ្សែផ្លូវរថភ្លើង និងស្ថានីយមិនត្រឹមត្រូវអាចបង្អាក់ការប្រើប្រាស់របស់ប្រជាជន ដែលបណ្តាលឱ្យពួកគេខកចិត្ត និងបន្តពឹងផ្អែកមធ្យោបាយចាស់ដែលបញ្ចេញឧស្ម័នកាបូនជាចម្បង ឬទម្រង់នៃការដឹកជញ្ជូនដែលបំពុលបរិស្ថានកាន់តែខ្លាំងថែមទៀត។ ពួកគេក៏ត្រូវបង្កើតផែនការដែលលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់កង់ និងមធ្យោបាយធ្វើដំណើរផ្សេងទៀតដែលមិនប៉ះពាល់បរិស្ថាន។ ដើម្បីសម្រេចបាននូវគោលដៅនៃគម្រោងទាំងអស់ ក្រុមការងារត្រូវធានាថាគម្រោងនេះនឹងត្រូវបានប្រើប្រាស់ដោយការវិភាគ និងការតភ្ជាប់រមធ្យោបាយផ្សេងៗនៃការធ្វើដំណើរទៅកាន់ ប្រព័ន្ធផ្លូវដែក ក៏ដូចជាការព្យាករណ៍ពីតម្រូវការធ្វើដំណើរ។ ការវិភាគចរាចរណ៍សម្រាប់ជាព័ត៌មានក្នុងការគូសប្លង់ ក្រុមការងារឌីហ្សាញបានកំណត់ថា ពួកគេអាចគណនាតម្រូវការឆ្លងកាត់ផ្លូវដែក និងព្យាករណ៍រំហូរចរាចរណ៍ជាមួយនឹងរបៀបចរាចរណ៍ផ្សេងៗគ្នាដោយប្រើកម្មវិធី CUBE។ នៅក្នុងកម្មវិធីនេះ ពួកគេបានកំណត់រំហូរធ្វើដំណើរសរុប ការបែងចែក និងរបៀបនៃការដឹកជញ្ជូនទៅ-មកនៅក្នុងសង្កាត់មួយ រួមជាមួយនឹងតម្រូវការតភ្ជាប់ការដឹកជញ្ជូនរវាងស្ថានីយ និងស្ថានីយ។ […]

បច្ចេកវិទ្យាឌីជីថល Bentley ជួយចិនកាត់បន្ថយពេល និងសន្សំថវិកាជាង៨លានដុល្លារក្នុងគម្រោងអាងស្តុកទឹក ៦,៥លានម២

មានទីតាំងនៅតាមដងទន្លេវ៉ូគិន (Woken River) ក្នុងខេត្ត Heilongjiang ប្រទេសចិន អាងស្តុកទឹកឈ្មោះតៅសាន (Taoshan) ដែលត្រូវបានគេស្គាល់ថាជា “Little West Lake” នៃទីក្រុង Qitaihe ឈរជាសក្ខីភាពនៃឧត្តមភាពលើបច្ចេកវិទ្យាគ្រប់គ្រងទឹកបែបទំនើបរបស់ប្រទេសចិន។ អាងស្តុកទឹកនេះគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៦,៥ លានម៉ែត្រការ៉េ ដោយបម្រើជាអាងស្តុកទឹកសម្រាប់ការគ្រប់គ្រងទឹកជំនន់ ការផ្គត់ផ្គង់ទឹកក្នុងទីក្រុង និងការប្រើប្រាស់រួមនៃប្រព័ន្ធធារាសាស្រ្ត និងវារីវប្បកម្មនៅក្នុងខេត្ត យោងតាម Bentley Systems កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤។ មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារភាពទាក់ទាញអារម្មណ៍ផ្នែកអេកូឡូស៊ីរបស់ខ្លួន គម្រោងអភិវឌ្ឍន៍បឹងតៅសាន Taoshan សម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដោយស្នាដៃរបស់ក្រុមហ៊ុន Qitaihe Jianhe Investment and Construction Management សហការជាមួយក្រុមហ៊ុន Heilongjiang Big Data Industrial Development។ នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងពីរជាមួយនឹងភាគីពាក់ព័ន្ធ បានប្រើប្រាស់បច្ចេកវិទ្យាដំណោះស្រាយសំណង់ឌីជីថលដ៏ទំនើបរបស់ក្រុមហ៊ុន Bentley ដើម្បីបំប្លែងទិន្នន័យចម្រុះរបស់គម្រោងទៅជាគំរូឌីជីថលដែលមានលក្ខណៈងាយស្រួលប្រើជាងមុន។ ជាលទ្ធផល ឧត្តមភាពនៃកិច្ចខិតខំប្រឹងប្រែងនេះ ជួយឱ្យក្រុមហ៊ុនបង្កើតបាននូវកម្មវិធីគំរូ […]

អាជ្ញាធរជាតិអប្សរាបន្តជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន តាមរចនាបទស្ថាបត្យកម្មបុរាណ

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន ដំណាក់កាលទី២ តាមបែបបុរាណ ខណៈការជួសជុលលើ​កទី១ បានបញ្ចប់កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ដោយជោគជ័យ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ គោលបំណងនៃការជួសជុលនេះ គឺពង្រឹងផ្នែកដែលខូចខាតទ្រុឌទ្រោមខ្លាំងឱ្យរឹងមាំឡើងវិញ ដើម្បីបង្ហាញឱ្យឃើញនូវគ្រប់ស្រទាប់​ប្រវត្តិសាស្ត្រ ចាប់តាំងពីសម័យកសាង រហូតមកដល់បច្ចុប្បន្ន។ គម្រោងជួសជុលនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ នេះ ដែលកំពុងអនុវត្តនៅ​​លើច្រាំងនៃទំនប់ខាងលិចបារាយជ័យតដាក នាទិសខាងកើតរបស់ប្រាសាទព្រះខ័នទំហំ ១៥,២០ម៉ែត្រ គុណនិង​១៥,២០ម៉ែត្រ។ លោក ជា សារិទ្ធ បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងនេះ បានឱ្យដឹងថា ខឿនកំពង់ទឹក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន មានរាងជាចតុកោណកែង ដោយចែកចេញជាបីផ្នែក ផ្នែកខាងកើតមានប្លង់ជារាងការ៉េ មានទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ដែលមានកាំជណ្តើរចំនួន៥កាំ។ មុននឹងឈានដល់ការជួសជុល ក្រុមការងារបានស្វែងរកឯកសារចាស់ៗមកសិក្សា ព្រមទាំងកំណាយបុរាណវិទ្យា សម្អាតកំណកដី ធ្វើសម្រង់ប្លង់ ការកត់ត្រា ការថតរូបដើម្បីបង្ហាញពីស្ថានភាពអភិរក្សមុនពេលជួសជុលដោយប្រៀបធៀបស្ថានភាពក្រោយពេលជួសជុលផង។ លោក ជា សារិទ្ធ បានបន្ថែមថា បច្ចេកទេសនៃការជួសជុលកំពង់ទឹកផ្នែកខាងកើតនេះ ជាអ្វីដែលបានសិក្សារកឃើញនៅទីនេះ គឺត្រូវយកមកប្រើក្នុងវិធីសាស្ត្រជួសជុលពង្រឹងខឿននេះទាំងស្រុង […]

សម្តេចតេជោចេញបញ្ជារឱ្យរើសាលាចំនួនពីរ ទៅដាក់នៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី​ពីរ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធររើសាលាស្រុកចំនួនពីរ ស្ថិតក្នុងតំបន់អប្សរា ដែលត្រូវហាមឃាត់មិនឱ្យមានការសាងសង់សំណង់ ទៅដាក់ក្នុងតំបន់អភិវឌ្ឍន៍ថ្មី ដែលត្រូវបានបង្កើត សម្រាប់ប្រជាពលរដ្ឋ ទៅរស់នៅ។​ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី សម្តេចតេជោ ហ៊ុន សែន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធររើសាលាស្រុកបន្ទាយ ស្រីផ្លាស់ ទៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំណែកសាលាស្រុកអង្គរធំ ត្រូវរើផ្លាស់ទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង។ ទីតាំងចាស់នៃសាលាស្រុកទាំងពីរ នេះ គឺស្ថិតនៅក្នុងតំបន់ ដែលត្រូវបានការពារដោយអាជ្ញាធរជាតិអប្សរា និងមានការហាមឃាត់មិនឱ្យសាងសង់សំណង់ថ្មីៗ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “សាលាស្រុកបន្ទាយស្រីដែលស្ថិតនៅតំបន់១ ត្រូវរើមកតាំងនៅក្នុង ភូមិរុនតាឯក, អីចឹងបងប្អូននៅភូមិរុនតាឯក គឺត្រូវប៉ាន់តែម្ដង ស្អីក៏មានដែរ ព្រោះសាលាស្រុកនៅហ្នឹងស្រាប់… សម្រាប់សាលាស្រុកអង្គរធំដែលស្ថិតនៅតំបន់១ដែរ ក៏ត្រូវលើទៅធ្វើនៅពាក់ស្នែងឯណោះ”។ សម្ដេចតេជោ បានបញ្ជារឱ្យត្រៀមដីសមរម្យសម្រាប់ធ្វើសាលាស្រុកបន្ទាយស្រីថ្មី នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ។ - Video Advertisement -

រដ្ឋអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគលើកោះតាព្រហ្មក្នុងទំហំផ្ទៃដី ១១៦ហិកតា

ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រុមហ៊ុនតាព្រហ្ម អ៊ិនវេសមិន ឯ.ក ធ្វើការអភិវឌ្ឍទីតាំងកោះតាព្រហ្ម ទំហំប្រមាណ ១១៦ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមលិខិតលេខ ៨២១ សជណ.មយ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ ក្រុមហ៊ុននេះ នឹងអភិវឌ្ឍកោះតាព្រហ្ម ឱ្យទៅជាតំបន់សេដ្ឋកិច្ចចម្រុះ តំបន់លំនៅឋាន និងប្រែក្លាយទៅជាទីក្រុងរណបមួយផងដែរ។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ជាតំណាងរាជរដ្ឋាភិបាលកកម្ពុជា ដើម្បីចុះកិច្ចសន្យាស្តីពីការអភិវឌ្ឍតំបន់កោះតាព្រហ្ម ជាក្រុមហ៊ុនតាព្រហ្ម អ៊ិនវេសមិន ឯ.ក។ - Video Advertisement -