Asian Floating Cities by 2020?

Sorry, this entry is only available in English.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

នាយករដ្ឋមន្រ្តីបង្ហាញផែនការរៀបចំសួនសាធារណៈទំហំប្រមាណ ៧០ហិកតា នៅតំបន់ទំនប់កប់ស្រូវ

ក្នុងដំណើរឆ្ពោះទៅមុខ ដើម្បីបង្កើនសុខុមាលភាពសហគមន៍ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា នឹងប្រែក្លាយដីទំហំ ៧០ហិកតា នៅតំបន់ទំនប់កប់ស្រូវ ទៅជាសួនសាធារណៈដ៏រស់រវើក។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញក្នុងពិធីសម្ពោធជាផ្លូវការនូវស្ពានអាកាសមរតកតេជោនៅថ្ងៃទី៧ ខែមេសា ដែលនឹងផ្តល់ឱ្យអ្នករស់នៅទីក្រុងភ្នំពេញទទួលបាននូវកន្លែងសម្រាកកម្សាន្តដ៏ស្រស់ស្អាតមិនធ្លាប់មានពីមុន។ សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទីធ្លាបៃតងដោយលើកឡើងថា “ខ្ញុំបានបញ្ជាឱ្យរៀបចំផ្ទៃដីជាង ៧០ហិកតា នៅតំបន់ទំនប់កប់ស្រូវធ្វើជាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានកម្សាន្ត និងសម្រាកលំហែកាយ”។ ឧទ្យានថ្មីនេះមានគោលបំណងបម្រើជាកន្លែងស្ងប់ស្ងាត់ សម្រាប់អ្នកដែលចង់រត់គេចចេញពីភាពអ៊ូអរ និងមមាញឹកក្នុងជីវិតទីក្រុង ជាកន្លែងដែលក្រុមគ្រួសារអាចសម្រាក និងចូលរួមក្នុងសកម្មភាពកម្សាន្តផ្សេងៗបាន។ បន្ថែមពីលើការអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញ សម្តេចបានលើកទឹកចិត្តឱ្យខេត្តផ្សេងទៀត បង្កើនការខិតខំប្រឹងប្រែងបង្កើតសួនសាធារណៈ ជំរុញស្មារតីនៃការប្រកួតប្រជែងជាមិត្តភាព។ សម្តេច​បាន​កត់​សម្គាល់ទៀត​ថា​៖ «​នៅ​ពេល​អនាគត ទីក្រុង​ធំៗ​គួរ​មាន​ទីធ្លា​ធំ​ៗ ឬ​ទីធ្លា​សម្រាប់​សួន​សាធារណៈ​»។ សម្តេចក៏បានបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការដាំដើមឈើឲ្យបានច្រើននៅតំបន់ទីក្រុង ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន និងបង្កើតបរិយាកាសរីករាយសម្រាប់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញកំពុងតែខិតខំយ៉ាងសកម្មក្នុងដាំដុះដើមឈើចម្រុះជាច្រើនដើម ដើម្បីដាំលម្អក្នុងសួនសាធារណៈថ្មីនេះ។ គម្រោងដ៏មានមហិច្ឆតានេះ មិនត្រឹមតែមានគោលបំណងលើកកម្ពស់ទេសភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ និងការចូលរួមសហគមន៍ផងដែរ។ - Video Advertisement -

រដ្ឋបើកការដ្ឋានសាងសង់ផ្លូវច្រើនខ្សែនៅខេត្តកំពង់ធំ ប្រវែងសរុបជិត ៩៣គីឡូម៉ែត្រ

ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង សរុបប្រវែង ៩២,៩០គីឡូម៉ែត្រ នៅខេត្តកំពង់ធំ ត្រូវបាន បើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តម វង្សី វិស្សុត  បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប, រដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលជានិច្ចកាលតែងតែផ្តល់នូវការគាំទ្រ សម្រាប់រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀតនៅកម្ពុជា។ ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តសហការគ្នាឱ្យបានល្អ ក្នុងការថែទាំឱ្យបានគង់វង្សនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលមានស្រាប់និងដែលកំពុងកសាងនេះ។ គួរបញ្ជាក់ថា ផ្លូវនេះ គឺជាផ្នែកមួយក្នុងកម្មវិធី RID4CAM ទទួលបានថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងហិរញ្ញប្បទានសហប្រតិបត្តិការ ពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមូលនិធិសហភាពអឺរ៉ុប (EU/AIF) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបទឹកប្រាក់ ១២០,៤៣ លានអឺរ៉ូ (ឬប្រមាណ […]

រដ្ឋសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានអាកាសមរតកតេជោ” ក្បាលថ្នល់ជាផ្លូវការ

ក្នុង​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​ស្ពាន​អាកាស​មរតក​តេជោ​នៅ​ថ្ងៃ​ទី៧ ខែមេសា ឆ្នាំ២០២៥ នេះហើយ។ ពិធីនេះធ្វើឡើងនៅត្រង់ផ្លូវបំបែកដ៏សំខាន់មួយ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្ពានអាកាសមរតកតេជោ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់ និងលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូននៅភាគខាងត្បូងរាជធានីភ្នំពេញ។ ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ មិនត្រឹមតែបម្រើជាផ្លូវតភ្ជាប់ផ្ទាល់ទៅកាន់ស្ពានអាកាសសម្តេចធិបតីប៉ុណ្ណោះទេ ថែមទាំងជួយដល់ព្រលានយន្តហោះអន្តរជាតិនាពេលខាងមុខ និងគម្រោង “ព្រែកជីកហ្វូណន-តេជោ” ផងដែរ។ ក្នុងពិធីសម្ពោធនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីសារៈសំខាន់របស់ស្ពាននេះ ដោយកត់សម្គាល់ថា ស្ពាននេះឈរជាប្រភពនៃមោទនភាពជាតិ ដែលសម្រេចបានដោយជោគជ័យតាមរយៈការខិតខំប្រឹងប្រែងរបស់វិស្វករ និងកម្មករកម្ពុជា។ សម្តេច​បាន​កត់​សម្គាល់​ទៀតថា​៖ «​គម្រោង​នេះ​គឺ​ជា​សក្ខីភាព​មួយ​ចំពោះ​សមត្ថភាព​និង​ការ​លះបង់​របស់​យើង​ក្នុង​នាម​ជា​ប្រជាជាតិមួយ»។ សម្តេចនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋ។ សម្តេច​បាន​ប្រកាស​ពី​គម្រោង​រុករក​ការ​សាងសង់​ផ្លូវ​បន្ថែម និង​ការ​អភិវឌ្ឍ​ផ្លូវ​ទឹក ដើម្បី​សម្រួល​ចរាចរណ៍​ដែល​កំពុង​កើនឡើង​កាន់តែ​ល្អ​។ ស្ពានអាកាសមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ និងសាងសង់ដោយសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ក្នុងរយៈពេល ៣៦ខែ។ សមិទ្ធិផលនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងបន្តរបស់កម្ពុជា ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។ នៅពេលដែលប្រទេសជាតិបន្តវិវឌ្ឍ គម្រោងនានាដូចជាស្ពានអាកាសមរតកតេជោឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព […]

កីឡដ្ឋានក្លិប Everton ចាប់ផ្តើមយុគសម័យថ្មីជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ

ដោយ Jay Moye Goodison Park គឺក្លឹបបាល់ទាត់មួយក្នុងចំណោមក្លឹបបាល់ទាត់ដែលចំណាស់ជាងគេ និងល្បីល្បាញបំផុតរបស់ពិភពលោក ឥឡូវនេះកំពុងរៀបចំផ្លាស់ទៅទឹកដីថ្មីរបស់ខ្លួននៅ Bramley-Moore Dock ជាមួយសម្លេងលាត់មាត់សរសើរពីទស្សនិកជន។ ក្រុមលីជ Everton FC បានប្រកួតជាមួយក្រុម Manchester United ជាលើកចុងក្រោយនៅកីឡដ្ឋាន Goodison Park ដែលជាកីឡដ្ឋានប្រវត្តិសាស្រ្តរបស់ Liverpool ក្នុងការប្រកួត Premier League ដំបូងក្នុងឆ្នាំ 1892 ។ ឥឡូវនេះ គេបានផ្ទេរចេញទៅទីតាំងថ្មី និងបានប្រកួតសាកល្បងដំបូងក្នុងចំណោមការប្រកួត 3ដង កាលពីថ្ងៃទី 17 កុម្ភៈ ដែលរៀបចំឡើងនៅកីឡដ្ឋាន Everton FC ស្ថិតនៅលើជាប់មាត់ច្រាំងទន្លេ Mersey ដែលទើបបញ្ចប់ការសាងសង់នាពេលថ្មីៗនេះ។ មានអ្នកគាំទ្ររហូតដល់ទៅ 10,000 នាក់ដែលមានសំណាងទទួលបានកៅអីដំបូងសម្រាប់ការប្រកួតមិត្តភាពរបស់ Everton អាយុក្រោម 18 ឆ្នាំ អ្នកចូលរួមបានលាន់មាត់សរសើរពីទីកន្លែងដ៏ទំនើបបំផុតមិនដែលឃើញ។ នេះជាផ្នែកនៃផែនការមេដ៏ធំមួយដើម្បីធ្វើឱ្យទិដ្ឋភាពតាមមាត់ទឹកនៃទីក្រុង Liverpool មានភាពរស់រវើកឡើងវិញ។ មានអ្នកទិញសំបុត្រមួយរដូវកាលបានប្រាប់ BBC ថា […]

Smart Eden ប្រកាសនាំផលិតផលកម្ពុជាចេញទៅទីផ្សារបារាំង ដែលមានបណ្ដាញរហូតដល់ ៦ពាន់ទីតាំង

ក្រុមហ៊ុន Smart Eden គ្រោងពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារបារាំង ដែលបច្ចប្បន្នមានបណ្តាញចែកចាយរហូតដល់ជាង ៦.០០០ទីតាំងនៅទូទាំងប្រទេសបារាំង។ នេះបើតាមឱ្យដឹងក្នុងជំនួបមួយរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនាយកប្រតិបត្តិលោក Laurent Strauch និងអ្នកឧកញ៉ា ហ៊ុន ឡាក់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ លោក Laurent Strauch បានលើកឡើងថា ក្រុមហ៊ុន Smart Eden បាននាំចេញគ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយពីកម្ពុជាតាំងពីឆ្នាំ២០២៤ ហើយទទួលបានការគាំទ្រច្រើនពីអតិថិជននៅក្នុងប្រទេសបារាំង។ លោកបានជម្រាបជូនអំពីដំណើរការរបស់ Smart Eden ដែលជាក្រុមហ៊ុនចែកចាយផលិតផលដ៏ធំ បច្ចុប្បន្នមានបណ្តាញលក់រហូតដល់ជាង ៦.០០០ទីតាំង នៅទូទាំងប្រទេសបារាំង។ លោក Strauch បាន​បញ្ជាក់ថា ក្រុមហ៊ុន​មាន​បំណងចង់​ពង្រីក​ការនាំចេញ​ផលិតផល​កម្ពុជា​ ​ពី ១០ ទៅ ១៥មុខ ក្នុង​ឆ្នាំ២០២៥ ​នេះ ក្នុងនោះរួមមាន៖ អង្ករ ម្រេច ស្ករត្នោត […]

ត្រីមាសទី១-២០២៥ កម្ពុជាលក់សំបុត្រទេសចរណ៍បានជិត ២០លានដុល្លារ

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ១៩.៥៣២.៤៨៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៣៩៨.៥៣១នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ១៨.៧១៨.៧២២ដុល្លារ កើន ១៣,២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ គ្រឹះស្ថានអង្គរក៏បានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក ដែលទទួលបានចំនួនសរុប ៨១៣.៧៦៥ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ថ្មីដល់ភ្ញៀវទេចរអន្តរជាតិ មកលេងកម្សាន្តនៅប្រទេសកម្ពុជា ទាំងរដ្ឋាភិបាលកម្ពុជា និងគ្រឹះស្ថានអង្គរ បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗជាច្រើន ដើម្បី ជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ (អានបន្ថែម, បន្ថែម និងបន្ថែម) ដោយសារវិស័យទេសចរណ៍បន្តងើបឡើងវិញ ប្រទេសកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការបង្ហាញពីបេតិកភណ្ឌវប្បធម៌ និងសម្រស់ធម្មជាតិដ៏សម្បូរបែបរបស់ខ្លួន។ - Video Advertisement -