ធនាគារ FTB ប្រារព្ធពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការកណ្តាលថ្មី “FTB Tower”

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អិមអេសអិនអេច អ៊ិនវេសម៉ិន ឯ.ក (MSNH Investment) បានប្រកាសបើកការដ្ឋានជាផ្លូវការនូវ ទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួនដែលមានឈ្មោះថា “FTB Tower”។

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ បានរៀបចំឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គម្រោងនេះមានផ្ទៃអគារសរុប ៧៧.៥៩៣ ម៉ែត្រការ៉េ កម្ពស់ ២៨ជាន់ ជាន់ក្រោមដីចំនួន ៤ជាន់សម្រាប់ធ្វើជាចំណត ព្រមទាំងមានទីតាំងនៅលើដំបូលអគារសម្រាប់ឧទ្ធម្ភាគចក្រធ្វើការចុះចត។

អគារ FTB Tower មានទីតាំងស្ថិតនៅលើដីឡូត៍លេខ A សង្កាត់មនោរម្យ ខណ្ឌ៧មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី នៅជិតវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាទីតាំងពាណិជ្ជកម្មសំខាន់ៗនៅចំកណ្តាលទីក្រុងភ្នំពេញ។

ការសាងសង់អគារ “FTB Tower” នេះ បានបង្ហាញពីភាពរឹងមាំ និងនិរន្តរភាពរបស់ធនាគារFTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកដំបូងគេក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៧៩។

ធនាគារFTB បានផ្តល់សេវាកម្មធនាគារដល់អតិថិជនអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ហើយនៅតែបន្តខិតខំដើម្បីអត្ថប្រយោជន៍ និងការពេញចិត្តរបស់អតិថិជនទាំងអស់នៅក្នុងវិស័យធនាគារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាមួយនឹងការវិនិយោគសរុបចំនួន១១២ លានដុល្លារអាមេរិក អគារ FTB Tower គឺជាអគារការិយាល័យកម្រិត A ដែលជាប្រភេទអគារលំដាប់ខ្ពស់ និងនៅមានចំនួនតិចតួចនៅឡើយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

អគារការិយាល័យកម្រិត A នេះត្រូវបានគូសប្លង់ និងរចនារូបរាងឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Aedas ជាក្រុមហ៊ុនស្ថាបត្យកម្មឆ្នើមកំរិតអន្តរជាតិ និងសាងសង់ឡើងដោយក្រុមហ៊ុន China Construction Midland (Cambodia) Co., Ltd (CCM) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China State Construction Engineering ដែលជាប់ចំណាត់ថ្នាក់ទី១៣ ចេញផ្សាយដោយ The Fortune Global 500 ក្នុងឆ្នាំ២០២១។

ការសាងសង់នឹងត្រូវប្រើប្រាស់នូវសម្ភារទំនើបៗ រួមទាំងបច្ចេកវិទ្យាចុងក្រោយបង្អស់ជាមួយស្វ័យប្រវត្តិកម្ម សុវត្ថិភាពអគ្គិភ័យ ការសន្សំសំចៃថាមពល និងការការពារបរិស្ថាន ស្របតាមបទប្បញ្ញត្តិក្នុងការសាងសង់អគារស្តង់ដារថ្នាក់ជាតិ និងតំបន់។

សម្រាប់រូបរាងអគារត្រូវបានរចនាឡើងក្នុងគំនិតនាំយកមកនូវអគារទំនើប ដែលរូបរាងអគារជានិមិត្តសញ្ញារបស់ធនាគារFTB មានរូបព្រះព្រហ្ម ហើយក៏ជានិមិត្តរូបមួយដែលបង្ហាញពី ‘ភាពរឹងមាំ និងបំណងប្រាថ្នាអនាគតច្បាស់លាស់’។

អគារFTB Tower ក៏ដើរតួនាទីក្នុងការកំណត់គោលដៅនៃនិរន្តរភាព និងជាអគារការិយាល័យទំនើប ដែលជាការដាក់បញ្ចូលគ្នារវាងវប្បធម៌កម្ពុជា និងស្ថាបត្យកម្មសហសម័យ ។ គម្រោងសំណង់អគារ FTB Tower គ្រោងនឹងប្រើរយៈពេលជិតបីឆ្នាំដើម្បីបញ្ចប់ការសាងសង់ ហើយអគារនេះនឹងក្លាយជាទីស្នាក់ការកណ្តាលថ្មីរបស់ធនាគារFTB ហើយក៏នឹងក្លាយជាមជ្ឈមណ្ឌលសំខាន់ក្នុងការបង្កើត និងការពង្រីកផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ធនាគារផងដែរ។ ក្រៅពីក្លាយជាសាខា និងទីស្នាក់ការកណ្តាលថ្មីរបស់ធនាគារFTB ទីតាំងទំនេរផ្សេងទៀតរបស់អគារក៏នឹងត្រូវបានដាក់ជួលជាការិយាល័យកម្រិត A។

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ FTB បានដើរតួនាទី យ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ ជាមួយទំហំទ្រព្យសកម្មសរុបរបស់ធនាគារដែលបានកើនឡើងដល់ ១,៧១ពាន់លានដុល្លារអាមេរិក ទំហំឥណទានកើន ១,១៥ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសរុបកើនឡើងជាង ១,៤ពាន់លានដុល្លារអាមេរិក ធនាគារ FTB បានកំណត់ទិសដៅអាជីវកម្មរយៈពេលវែងមួយក្រោមចក្ខុវិស័យ ដើម្បីក្លាយជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជិតផុតហើយ! ឱកាសចំណេញចុងក្រោយជាមួយប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មី អង្គញ់នាំសំណាងពីបុរី ប៉េង ហួត!

កាលពីដើមខែមេសារនេះ ក្រុមហ៊ុន បុរី ប៉េង ហួត បានប្រកាសពីការផ្ដល់ជូនប្រូម៉ូសិនអបអរសាទដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ដ៏អស្ចារ្យសម្រាប់រាល់ការទិញផ្ទះគ្រប់គម្រោង ហើយការផ្តល់ជូននេះនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពោលគឺត្រឹមដំណាច់ខែមេសានេះប៉ុណ្ណោះ។ គួររម្លឹកផងដែរថា ប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មីដ៏អស្ចារ្យរួមមាន៖ ➤ ការបញ្ចុះតម្លៃជាទឹកប្រាក់ភ្លាមៗ ➤ បោះអង្គញ់នាំសំណាងដើម្បីទទួលបាន៖ ♥ ប័ណ្ណទឹកប្រាក់ ១០០០ដុល្លារ សម្រាប់ទិញគ្រឿងសង្ហារិមដ៏ទាន់សម័យ ♥ ឥតគិតថ្លៃសេវាគ្រប់គ្រងបុរីរយៈពេល 01ឆ្នាំ ♥ ប័ណ្ណទឹកប្រាក់ ១០០០ដុល្លារ ពី PH Grand Hall ♥ Apple Watch Series 9 ឬ ♥ Air Pods Pro 2 អ្វីដែលសំខាន់ គឺទិញភ្លាម ចូលរស់នៅបានភ្លាមតែម្ដង! រួសរាន់ឡើង! ដើម្បីទទួលបានប្រូម៉ូសិនដ៏ចំណេញខាងលើលោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖  / ។ ព័តមានបន្ថែម សូមទស្សនាវិដេអូ […]

ផ្សារទំនើប​ ខេ​ ម៉ល ​ទី២របស់អឺបេនលែន នឹងលេចរូបរាងនៅជិតព្រលានអន្តរជាតិតេជោក្រុងតាខ្មៅ

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលទ្រព្យ អឺបេនលែន បានប្រារព្ធពិធីបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការនៃគម្រោងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត របស់ខ្លួនដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ  ។ ពិធីសម្ពោធការដ្ឋានសាងសង់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត ក្នុងពិធីដ៏ពិសេសនេះ ក៏មានការអញ្ជើញចូលរួមពីលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អឺបេនលែន បុរីចន្ទគីរី ផ្សារទំនើប ខេ ម៉ល និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។ រូបភាពតំណាងផ្សារទំនើប ខេ​ ម៉ល ព្រែកត្នោតនាពេលឆាប់ៗខាងមុខនេះ ផ្សារទំនើបសហគមន៍ថ្មីសន្លាងនេះ ​មានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីមហាវិថីសម្តេច ហ៊ុន សែន (ឬផ្លូវ ៦០ម៉ែត្រ) និងត្រឹមតែ ១៥នាទី ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងបើកដំណើរការផ្លូវការ​នាពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ ជាមួយនឹងដំណាក់កាលដំបូង។ ក្រោមការរចនាដោយគិតគូរយ៉ាងម៉ត់ចត់ ផ្សារទំនើប ខេ ម៉ល បានផ្តោតសំខាន់ទៅលើតម្រូវការអ្នកប្រើប្រាស់ ដោយដើរតួជាទីតាំងល្អបំផុតមួយសម្រាប់អ្នករស់នៅក្នុងសហគមន៍ជុំវិញតំបន់ភាគខាងត្បូងនេះ ជាមួយភាពងាយស្រួលក្នុងការទិញទំនិញ ការជួបជុំ ការសម្រាកកម្សាន្ត​​និងការរចនាដ៏មានភាពទាក់ទាញក្នុងធម្មជាតិបៃតងស្រស់បំព្រង។​ […]

៥ ចំណុចដែលលោកអ្នកគួរ​ទិញផ្ទះនៅបុរី ប៉េង ហួត ដឹស្ដា មេរាហ្កាដិន

បុរី ប៉េង ហួត គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងការអភិវឌ្ឍន៍ផ្ទះសម្រាប់រស់នៅ ក៏ដូចជាសម្រាប់ធ្វើអាជីវកម្ម​នៅគម្រោងជាច្រើនក្នុងរាជធានីភ្នំពេញ។ ក្នុងនោះគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតរបស់ក្រុមហ៊ុន​ដែលកំពុងសាងសង់យ៉ាងមមាញឹក និងមានសក្ដានុពលគួរឱ្យកត់សម្គាល់នោះគឺ គម្រោង ដឹស្ដា មេរាហ្កាដិន។ គម្រោង ដឹស្ដា មេរាហ្កាដិន មានចំណុចពិសេសៗជាច្រើន ដែលលោកអ្នកគួរតែពិចារណាក្នុងការជ្រើសរើសយកធ្វើជាលំនៅឋាន ឬធ្វើអាជីកម្មដូចខាងក្រោម៖ ១- ស្ថិតនៅលើផ្លូវសក្ដានុពលដែលតភ្ជាប់ទៅតំបន់សំខាន់នានា គម្រោងនេះស្ថិតនៅលើបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដែលជាទីក្រុងរណបថ្មីមួយនៅកៀកនឹងចំណុចកណ្ដាលរាជធានីភ្នំពេញ និងជាផ្លូវតភ្ជាប់ទៅកាន់តំបន់សំខាន់ៗ ដូចជា៖ ផ្លូវក្រវាត់ក្រុងទី៣ ព្រលានយន្តហោះថ្មី តំបន់ចំការដូង តំបន់ទួលពង្រ ក្រុងតាខ្មៅ និងតំបន់កួរស្រូវជាដើម។ ទីតាំងនេះជាទីតាំងយុទ្ធសាស្រ្តមួយ ដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅថ្ងៃអនាគត។ ២- មានម៉ូដផ្ទះច្រើនជម្រើសសមស្របគ្រប់តម្រូវការ ក្នុងចំណោមគម្រោងទាំងអស់របស់បុរី ប៉េង ហួត គម្រោង ដឹស្តា មេរាហ្កាដិន មានជម្រើសម៉ូដផ្ទះច្រើនជាងគេ រាប់ចាប់ពីហ្សបហោស៍ វីឡាកូនកាត់ វីឡាភ្លោះ ទាំងក្លាសិក និងម៉ូដឺន និងវីឡាទោលគ្រប់ទំហំ ហើយទីតាំងសុទ្ធតែល្អ មានផ្លូវខ្វាត់ខ្វែង សួនច្បារ និងជិតច្រកចេញជាដើម។ រីឯតម្លៃ គម្រោងនេះមានតម្លៃល្អ និងការផ្ដល់ជូនយ៉ាងពិសេស។ ៣- មានហេដ្ឋារចនាសម្ព័ន្ធ […]

ប្រូម៉ូសិនចូលឆ្នាំខ្មែររបស់បុរី ប៉េង ហួត ចំណេញអីចំណេញយ៉ាងនេះ!!

រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជារៀងរាល់ឆ្នាំ បុរី ប៉េង ហួត តែងតែ​បង្កើតកម្មវិធីសប្បាយៗ រួមទាំងមានការតុបតែងរៀបចំលម្អនៅ​តាមខ្លោងទ្វារ និងខាងក្នុងបរិវេណបុរីផងដែរ។ បន្ថែមពីនេះ ដើម្បីចូលរួមអបអរសារទរក្នុងឱកាសឆ្នាំថ្មី​នេះ បុរី ប៉េង ហួត ក៏មានផ្ដល់ជូនឱកាសចំណេញដ៏ពិសេសសម្រាប់អតិថិជនដែលចង់ទិញផ្ទះក្នុងខែមេសានេះទៀតផង។​ តោះ មកដឹងទាំងអស់គ្នាថា បុរី ប៉េង ហួត នឹងផ្ដល់ជូនអ្វីខ្លះសម្រាប់អតិថិជន​ក្នុងឱកាសឆ្នាំថ្មីនេះ? សម្រាប់អតិថិជនដែលកក់ផ្ទះណាមួយនៅគ្រប់​គម្រោង បុរី ប៉េង ហួត នឹងទទួលបានឱកាសចំណេញដូចជា៖ ✨ទទួលបានការបញ្ចុះតម្លៃជាទឹកប្រាក់ភ្លាមៗ ✨ទិញភ្លាម ចូលរស់នៅបានភ្លាមៗ ✨ការបោះអង្គញ់នាំសំណាង ដែលទទួលបានរង្វាន់ជាច្រើនដូចជា៖​ សេវាគ្រប់គ្រងបុរីរយៈពេល ១ឆ្នាំ ដោយឥតគិតថ្លៃ ប័ណ្ណទឹកប្រាក់សម្រាប់ទិញគ្រឿងសង្ហារិម ប័ណ្ណទឹកប្រាក់សម្រាប់ប្រារព្ធកម្មវិធីនៅ ភីអេច ហ្រ្គេនហល នាឡិកា Apple Watch Series 9 ឬ Airport Pro Series 2។​ សូមទស្សនាវីដេអូនៅទីនេះ សូមជម្រាបផងដែរថា ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមេសារនេះតែ ប៉ុណ្ណោះ។ ដូច្នេះសូមរួសរាន់ឡើង ដើម្បីកុំឱ្យឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នេះរំលងផុតឱ្យសោះ! អតិថិជនទាំងអស់ក៏អាច​ទស្សនាផ្ទះគំរូប្រភេទថ្មី​ផ្ទាល់បាន […]

ប៉េង ហួត សង្រ្កាន្ត នឹងចាប់ផ្តើមនៅថ្ងៃទី៥-៦-៧ មេសា នៅបរិវេណ សួនអឺរ៉ុប ភី អេច យូរ៉ូផាក

ការតុបតែង និងរៀបចំឆ្លងសម័យកាលនៃកម្មវិធី ប៉េង ហួត សង្ក្រាន្ត គឺនឹងវិលត្រឡប់មកវិញនៅដើមខែមេសា ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ និងថ្ងៃទី៧ ឆ្នាំ២០២៤ ខាងមុខនេះដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន បុរី ប៉េង ហួត សម្រាប់ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ។ មិនខុសពីរាល់ឆ្នាំ បុរី ប៉េង ហួត មិនត្រឹមតែជាសហគមន៍រស់នៅដ៏សុខដុមរមនាតែប៉ុណ្ណោះនោះទេ បន្ថែមពីនេះក្រុមហ៊ុន ​បុរី ប៉េង ហួត ក៏បានគិតគូរទៅដល់ការបង្កើតព្រឹត្តិការណ៍ធំៗតាមរដូវកាលកម្សាន្តជារៀងរាល់ឆ្នាំសម្រាប់មហាជនទូទៅអាចរីករាយមកកម្សាន្តដោយសេរីផងដែរ ។ ព្រឹត្តិការណ៍ ប៉េង ហួត សង្ក្រាន្ត ឆ្នាំទី២ ដ៏អស្ចារ្យនេះនឹងត្រូវរៀបចំឡើងដោយមានការនាំយកមកនូវទស្សនីយភាពដ៏ថ្មីប្លែកអស្ចារ្យ ដោយមានការ សម្តែងពិសេសៗទាំងសិល្បៈបុរាណ សម័យ ហើយក៏មានស្តង់អាហារ ស្តង់ផលិតផល និងសេវាកម្មចម្រុះ ជាពិសេសមានការដាក់តាំងលក់ម្ហូបអាហារខ្មែរឆ្ងាញ់ៗល្បីៗ និងផលិតផលខ្មែរច្រើនយ៉ាង ច្រើនបែប ហើយអ្វីដែលពិសេសនោះគឺនឹងមានវត្តមានការច្រៀងអោយទស្សនិជនស្តាប់ដោយម្ចាស់ពាន The Rapper Cambodia Yuu Hai ក៏ដូចជាតារាចម្រៀងរ៉េបដ៏ល្បីៗ Goofy និង Roxy ដែលនាំមកជូនដោយស្រាបៀរហនុមានផងដែរនៅបរិវេណសួន អឺរ៉ុប […]

ទិដ្ឋភាពនៃការបើកលក់ជាផ្លូវការគម្រោងថ្មី របស់បុរី ប៉េង ហួត

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នេះក្រុមហ៊ុន​បុរី ប៉េង ហួត បានរៀបចំកម្មវិធីបើកលក់ជាផ្លូវការគម្រោងថ្មី​ឈ្មោះថា ដឹស្ដា ផ្លាទីនីម អេកូ ប៉ូលី ដែលមានទីតាំងនៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ ដោយមានការចូលរួមយ៉ាងច្រើនកុះករ និងសប្បាយរីករាយពីអតិថិជនទាំងថ្មី ទាំងចាស់។ ការបើកលក់ជាផ្លូវការនូវគម្រោងថ្មីមួយនេះទទួលបានការចាប់អារម្មណ៍ពីអតិថិជន ដោយបានចូលមកសាកសួរព័ត៌មាន ក៏ដូចជាមកមើលម៉ូដផ្ទះថ្មីសន្លាងចុងក្រោយបង្អាស់របស់បុរី ប៉េង ហួត និងចូលទស្សនាផ្ទះគំរូដ៏ស្រស់ស្អាត គួរឱ្យចង់រស់នៅ។ កម្មវិធីបើកលក់ជាផ្លូវការនេះមានរយៈពេល២ថ្ងៃ គឺជាឱកាសដ៏ចំណេញមិនធ្លាប់មានសម្រាប់ដើមឆ្នាំថ្មីនេះ ដោយអតិថិជនដែល​កក់ក្នុងថ្ងៃកម្មវិធីនឹងទទួលបានការផ្ដល់ជូនដូចជា៖ ទិញផ្ទះទទួលបានខុនដូ ១យូនីតភ្លាមៗ ទទួលបានឡានអាគុយដ៏ទំនើបសេរ៊ីចុងក្រោយគេភ្លាមៗ ផ្តល់ជូនប័ណ្ណទឹកប្រាក់សម្រាប់តុបតែងផ្ទះរហូតដល់ US$ ៥,០០០ ព្រមទាំងការបង្វិលកងសំណាងជាមួយកាដូបន្ថែមផ្សេងៗ។ លើសពីនេះទៀតនោះអតិថិជនអាចមានឱកាសទស្សនាផ្ទះគំរូថ្មីក្នុងគម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ផ្ទាល់តែម្ដង ការកម្សាន្តជាមួយសកម្មភាពផ្សេងៗ ការថតរូបស្អាតៗ និងកាដូជាច្រើនផ្សេងទៀត។ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍លើគម្រោងថ្មីនេះ អាចចូលរួមកម្មវិធីដោយសេរី​នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងមុខផ្ទះគំរូថ្មីរបស់បុរី ប៉េង ហួត នៅផ្លូវអេកូ ខូលិកសិន […]