ខេត្តកំពង់ស្ពឺមានរោងចក្រ-សហគ្រាស ៣៨៣កន្លែង ទុនសរុបជិត២ពាន់លានដុល្លារ

គិតត្រឹមថ្ងៃទី៩ កុម្ភៈ ២០២៣ ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាស និងគ្រឹះស្ថាន ៣៨៣កន្លែង ដែលមានទុនសរុបរហូតជិត២ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការថ្លែងរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” នៅថ្ងៃទី៩ ខែកុម្ភៈ ២០២៣។

ឯកឧត្តមបានសង្កត់ធ្ងន់ដែរថា ខេត្តកំពង់ស្ពឺមានការរីកចម្រើនខ្លាំងផ្នែករោងចក្រ សហគ្រាស ដែលបច្ចុប្បន្នគិតសរុបមានចំនួនដល់ទៅ ៣៨៣កន្លែង ហើយមានកម្មករ និយោជិតសរុប ១៥៥.៧៦១នាក់ (ស្រី ១១៥.៥២២នាក់) ។

ឯកឧត្តមបន្តថា ក្នុងនោះវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានចំនួន ១៨៩កន្លែង មានកម្មករនិយោជិតសរុប ១៤៥.៣៩៩នាក់ (ស្រ្តី ១១០.៨៤៣នាក់)។

ចំណែករោងចក្រធុនធំមានចំនួន ២២៩មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៣២.៥០៣ នាក់ ក្នុងនោះស្រី្តចំនួន ១០២.៨៨៥នាក់ ដោយប្រើប្រាស់ទុនវិនិយោគសរុបជាង ១.៧១៤ លានដុល្លារ។

រីឯរោងចក្រធុនតូច និងមធ្យម និងសិប្បកម្មវិញ ឯកឧត្តមបញ្ជាក់ថា មានចំនួន ១.១៣០ មូលដ្ឋាន មានទុនវិនិយោគចំនួនជាង ២៦លានដុល្លា ដែលប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៤.៦២០នាក់ (ស្រ្តីចំនួន ៧.៧០០នាក់)។

គួររម្លឹកថា គិតត្រឹមដើមឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគអភិវឌ្ឍន៍សរុបចំនួន ៣៦គម្រោង ត្រូវបានអនុវត្ត ដែលចំណាយថវិកាសរុបជិត ១០លានដុល្លារ គម្រោងក្រុង ស្រុកចំនួន ៦៨គម្រោង ចំណាយថវិកាសរុបជាង១,២ លានដុល្លារ និងគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ បានចំនួន ៤៤៨គម្រោង ចំណាយថវិកាជិត ២០លានដុល្លារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នវៀតណាមមានគម្រោងវិនិយោគនៅកម្ពុជាជាង២០០ គិតជាទឹកប្រាក់ជិត $៣ពាន់លាន

គម្រោងវិនិយោគដោយវិនិយោគិនវៀតណាម នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានចំនួន២០៨គម្រោង ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ២,៩១ពាន់លានដុល្លារ។​ នេះយោងតាមការរបាយការណ៍ពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ក្នុងបទសំភាសន៍ជាមួយទីភ្នាក់សារព័ត៌មានកម្ពុជា (AKP) បានលើកឡើងថា គម្រោងវិនិយោគដោយវៀតណាម ស្ថិតនៅក្នុង​ចំណោមប្រទេសទាំង១០  ដែលមានការវិនិយោគច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា។ ការវិនិយោគរបស់វៀតណាមនៅកម្ពុជា ភាគច្រើនផ្តោតលើវិស័យកសិកម្ម ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង និងទូរគមនាគមន៍ ។ ការបង្ហាញពីតួលេខនេះ ធ្វើឡើង ស្របពេលដែលប្រទេសកម្ពុជា និងប្រទេសវៀតណាម អបអរការភ្ជាប់ទំនាក់ទំនងការទូតខួបទី ៥៧ ឆ្នាំ។ បើតាម ឯកអគ្គរដ្ឋទូតវៀតណាម ​កម្ពុជាមានគម្រោងវិនិយោគ ចំនួន ៣៥ នៅក្នុងប្រទេសវៀតណាម ដែលមានដើមទុនចុះបញ្ជី​សរុបចំនួន ៧៥,៧៦លានដុល្លារ។ ជាមួយនឹងទំហំនៃការដោះដូរពាណិជ្ជកម្មទ្វេភាគីកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរកំពុងខិតខំសម្រេចឱ្យបាន​គោលដៅ ២០ពាន់លានដុល្លារ នាពេលខាងមុខដូចការរំពឹងទុករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ។ - Video Advertisement -

ធនាគារពិភពលោកសម្រេចជួយកម្ពុជា $១៤៥លានទៀត សម្រាប់កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក

ធនាគារពិភពលោក (World Bank) បានសម្រេចផ្តល់ឥណទានដល់កម្ពុជាចំនួន ១៤៥ លានដុល្លារ ដើម្បីជួយដល់ដំណើរការគម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជាឱ្យុកាន់តែប្រសើរឡើង។ តាមរយៈសេចក្តីប្រកាសព័ត៌មានដែលផ្សាយចេញនៅថ្ងៃទី២២ ខែមិថុនា ​ឆ្នាំ២០២៤ ធនាគារពិភពលោក បានឱ្យដឹងថា ឥណទានចំនួន ១៤៥លានដុល្លារនេះ គឺក្រោមជំនួយពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក។ ​គម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជានេះ ត្រូវបានគេរំពឹង​ថា នឹង​ផ្តល់​អត្ថប្រយោជន៍​​ដល់​​ប្រជាជនជាង ១១៣,០០០នាក់។ ជុំវិញរឿងនេះ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ​កម្ពុជា បានថ្លែងថា គម្រោងនេះ​នឹង​ជួយប្រទេសកម្ពុជា ឱ្យ​មានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេច​បាន​ផលិតភាពកសិកម្មកាន់តែ​ច្រើន។លើសពីនេះ គម្រោងនេះដែរ ក៏ជួយទៅ​លើភាពធន់ទៅ​នឹងអាកាស​ធាតុ ការធ្វើផែនការ និងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធឱ្យ​កាន់តែប្រសើរដែលអាច​ឆ្លើយ​តប​បានភ្លាម​ៗ និងរយៈពេលវែង​​ទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារ​កម្ពុជា​។ គម្រោងនេះដែរ ក៏នឹងពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានីយជលសាស្ត្រ ការ​ធ្វើបច្ចុប្បន្ន​ភាព​គោលនយោបាយ និងបទប្បញ្ញត្តិ ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពី​អាកាសធាតុ និងការ​ពង្រឹង​ការបំពេញមុខងាររបស់អាជ្ញាធរទឹកថ្នាក់​ជាតិ​ និងថ្នាក់​ខេត្តជាដើម។ គួរបញ្ជាក់ទៀតថា តាមរយៈឥណទានខាងលើ គឺសម្រាប់អនុវត្តន៍គម្រោងក្នុងរយៈពេល៥ឆ្នាំ ដោយមានក្រសួងធនធានទឹក និងក្រសួងកសិកម្ម ជាអ្នកអនុវត្តន៍ផ្ទាល់។ គួររំលឹកថា ថ្មីៗនេះធនាគារពិភពលោកទើបបានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កំណើន និងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង។ […]

World Bank ផ្តល់ឥណទាន ២៧៥លានដុល្លារ ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា

ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក បានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កំណើន និងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក (World Bank)ដែលចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែល បានឱ្យដឹងថា ហិរញ្ញប្បទាននេះ ដែលមានប្រភពមកពីមូលនិធិ មានអត្រាការប្រាក់ទាបរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ជំរុញកំណែទម្រង់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃផ្នែកឯកជន, ពង្រឹងជំហរសារពើពន្ធរបស់ប្រទេស និងផ្តល់ជំនួយដល់ក្រុមប្រជាជនងាយរងគ្រោះបំផុត។ ឥណទាននេះ គឺសម្រាប់គម្រោងដំណាក់កាលទី២ ស្តីពី ហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ (Second Cambodia Growth and Resilience Development Policy Financing) ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលនៅរារាំងកិច្ចខិតខំរបស់កម្ពុជាក្នុងការរើបម្រះខ្លួនចេញពីឥទ្ធពលញាំញីរ៉ាំរ៉ៃមកលើសេដ្ឋកិច្ច ពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩។ ឥណទានថ្មីនេះ បន្ថែមពីលើឥណទានតម្លៃ ២៧៤ លានដុល្លារអាមេរិក ដែលត្រូវបានផ្តល់ក្នុងឆ្នាំ២០២២ សម្រាប់គម្រោងដដែលនេះ នៅក្នុងដំណាក់កាលទី១ (first Cambodia Growth and Resilience Development Policy Financing)។ (អានបន្ថែម) […]

ត្រឹមឆ្នាំ២០២៣ វិស័យអចលនទ្រព្យកម្ពុជាឈរលំដាប់ទី៣ ទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ

គិតត្រឹមឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៩៧,៨ ទ្រីលានរៀល (៤៨,៤ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៧,៩% ធៀបនឹងឆ្នាំ២០២២ ក្នុងនោះឃើញថាវិស័យអចលនទ្រព្យឈរនៅលំដាប់ទី៣ផងដែរ។ នេះបើយោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី១៩ខែមិថុនា។ លំហូរចូលវិនិយោគនេះត្រូវបានស្រូបទាញដោយវិស័យចម្បងៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងការកម្សាន្ត កសិកម្ម ថាមពល និងសំណង់។ល។ បើតាមរបាយការណ៍ ទុនវិនិយោគផ្ទាល់ពីបរទេសលើវិស័យអចនទ្រព្យ ឈរនៅលេខរៀងទី៣ បន្ទាប់ពីវិស័យហិរញ្ញវត្ថុ និងកម្មន្តសាល ដោយរួមចំណែក១១.២ភាគរយ។ បើតាមប្រភពខាងលើ ទុនវិនិយោគលើវិស័យសំណង់ រួមចំណែក៥.៨ភាគរយនៃទុនវិនិយោគសរុប។ ប្រភពទុនវិនិយោគផ្ទាល់បរទេសចម្បងមកពីប្រទេសចិន (៤៥,៦% នៃវិនិយោគផ្ទាល់បរទេសសរុប) បន្ទាប់មក កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ កាណាដា និងចក្រភពអង់គ្លេស។ - Video Advertisement -

ត្រីមាសទី១-២០២៤ កម្ពុជាចុះកិច្ចព្រមព្រៀងឥណទានថ្មី ១៤០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទាមសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ១៤០លានដុល្លារ ថយចុះ ៧១ភាគរយ ធៀបនឹងឆមាសទី១ឆ្នាំមុន។ ​នេះបើយោងតាមរបាយការណ៍ស្ថានភាពបំណុលសាធារណៈកម្ពុជាចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​ រាជរដ្ឋាភិបាល​កម្ពុជាបានដកសាច់ប្រាក់ឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក សរុបចំនួន ១៤១ លានដុល្លារអាមេរិក ថយចុះ៤៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សម្រាប់ប្រើទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត។ ស្របពេលជាមួយគ្នា រាជរដ្ឋាភិបាលបានក៏ទូទាត់សេវាបំណុលសរុបចំនួន ១៨១លានដុល្លារ មានកំណើន០.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ ដោយគិតទាំងបំណុលមរតក ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានសន្និបំណុលសាធារណៈចំនួន ១១,០៩ប៊ីលានដុល្លារ ក្នុងនោះ ១១ ប៊ីលានដុល្លារ ជាបំណុលសារធារណៈក្រៅប្រទេស និង ៩៨លានដុល្លារ ជាបំណុលសាធារណៈក្នុងស្រុក។ សមាសភាពបំណុលសាធារណៈទាំងនេះ រួមមាន ៤៦ភាគរយជាដុល្លារអាមេរិក, ១៩ភាគរយជាអេសដេអ៊ែ, ១១ភាគរយជាយ័នចិន, ១១ភាគរយជាយេនជប៉ុន, ៧ភាគរយ ជាអឺរ៉ូ, និង៦ភាគរយទៀត​ ជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។​ បើតាមរបាយការណ៍ដដែល ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាល​បានបោះផ្សាយលក់មូលបត្របំណុលសរុប ៤៥លានដុល្លារអាមេរិក ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។​ […]

ឌូបៃចេញគម្រោងទិដ្ឋាការមាស៖ ផ្ទះឡើងថ្លៃ ៧០% មួយខ្នងតម្លៃ $២៤លាន តែចិននៅតែសម្រុកទិញ

ទីផ្សាររីកដុះដាលនៅទីក្រុងឌូបៃ និងគម្រោងទិដ្ឋាការមាស ទាក់ទាញអ្នកវិនិយោគមកពីចិនដីគោក និងហុងកុង ដោយសារទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនខ្លាំង និងដោយសារការអនុវត្តកម្មវិធីឆាប់បានស្នាក់នៅលឿនសម្រាប់អតិថិជន ទីក្រុងឌូបៃកំពុងក្លាយជាគោលដៅកំពូលសម្រាប់អ្នកវិនិយោគអចលនទ្រព្យមកពីប្រទេសចិនដីគោក និងហុងកុងយ៉ាងឆាប់រហ័ស។ ប្រជាប្រិយភាពទាក់ទាញរបស់ទីក្រុងឌូបៃ កំពុងស្រូបទាញចរន្តវិនិយោគថ្មីដែលបង្ហាញពីការផ្លាស់ប្តូរទិសដៅនៃការផ្តោតអារម្មណ៍លើទីផ្សាររបស់វិនិយោគិនចិន ដោយធ្លាប់តែមានការវិនិយោគខ្លាំងនៅក្នុងប្រទេសព័រទុយហ្គាល់អស់ជាច្រើនឆ្នាំមកហើយ នេះបើយោងតាម South China Morning Post ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤។ ផ្លាស់ប្តូរចំណាប់អារម្មណ៍៖ វិនិយោគិនចិនពេញចិត្តទីក្រុងឌូបៃជាងអឺរ៉ុប លោក Mark Elliott នាយកជាន់ខ្ពស់ និងជាប្រធានផ្នែកលំនៅឋានអន្តរជាតិរបស់ក្រុមហ៊ុន Savills នៅទីក្រុងហុងកុងបាននិយាយថា “យើងបានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្រូវការសម្រាប់អចលនទ្រព្យឌូបៃ” ។ ទីក្រុងឌូបៃបានជំនួសការចាប់អារម្មណ៍យ៉ាងខ្លាំងពីទ្វីបអឺរ៉ុបដីគោក ជាពិសេសព័រទុយហ្គាល់ និងទីក្រុងប៊ែកឡាំង ដែលនៅទីនោះ តម្រូវការបានធ្លាក់ចុះ”។   ក្រុមហ៊ុន Savills រាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃការសាកសួរព័ត៌មានអចលនទ្រព្យនៅឌូបៃពីទីក្រុងហុងកុង ជាមួយនឹងការកើនឡើងចំនួនដប់ដងក្នុងឆ្នាំនេះ បើធៀបនឹងចំនួនសរុបកាលពីឆ្នាំមុន។ ទីផ្សារ​លំនៅឋាន​របស់​ឌូបៃ​ឡើង​កម្ដៅ ជាធម្មតា ការកើនឡើងនៃចំណាប់អារម្មណ៍របស់វិនិយោគិន មានន័យថា ទីផ្សារលំនៅឋានកំពុងរីកចម្រើននៅក្នុងទីក្រុងឌូបៃ។ តម្លៃផ្ទះបានកើនឡើងខ្ពស់ប្រមាណ ៧០% នៅឆ្នាំ ២០២៣ ហើយ Savills ព្យាករថា […]