តើកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ Bentley បានជួយផ្លាស់ប្តូរកំពង់ផែមែលប៊ន នៅអូស្ត្រាលីបានយ៉ាងដូចម្តេច?
ផលិតឡើងវិញដោយ Kathleen Moore ចេញពីប្រភព The B1M កំពង់ផែមែលប៊នគឺជាកំពង់ផែកុងតឺន័រដ៏ធំបំផុតរបស់អូស្ត្រាលី ដែលវាកាន់តែមានភាពមមាញឹកជាងមុន។ កំពង់ផែមែលប៊នគ្រប់គ្រងច្រើនជាងមួយភាគបីនៃកុងតឺន័រទាំងអស់ដែលដឹកជញ្ជូនចេញ-ចូលប្រទេសអូស្ត្រាលី ដែលប្រមាណជាង 3.2 លានកុងតឺន័រ ហើយតួលេខនេះរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ 2050។ បញ្ហាប្រឈមតែមួយប៉ុណ្ណោះ គឺរបៀបគ្រប់គ្រងកំណើននោះដោយមិនបន្ថែមការកកស្ទះដល់បណ្តាញផ្លូវដែលកំពុងតែមមាញឹក និងការបំពុលខ្យល់នៅក្នុងទីក្រុងដែលមានប្រជាជនជាង 5 លាននាក់រស់នៅ។ លោក Matthew Brooks អ្នកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៅកំពង់ផែមែលបន” បាននិយាយថា “មានតែមធ្យោបាយមួយគត់ដែលអាចដោះស្រាយបាន គឺប្រើបណ្តាញផ្លូវដែលកំពុងមានចរាចរណ៍មមាញឹក” ។ ដូច្នេះហើយ យើងត្រូវរកវិធីផ្សេងទៀតដើម្បីដឹកកុងតឺន័រចេញ-ចូលកំពង់ផែ។ ចម្លើយគឺ ផ្លូវដែក៖ ខ្សែរថភ្លើងមួយអាចផ្ទុកទូកុងតឺន័របានច្រើនជាង ៣០ដង នៃឡានដឹកទំនិញជាមធ្យម។ ប៉ុន្តែដំណោះស្រាយបានទាញមកជាមួយនូវបញ្ហាប្រឈម ដូចជារបៀបយកកុងតឺន័រពីសមុទ្រទៅកាន់ទូរថភ្លើង ដោយគ្មានឡានដឹកទំនិញលើកដាក់ ដែលបច្ចុប្បន្នវាត្រូវបានប្រើប្រាស់ដើម្បីផ្ទេរទូកុងតឺន័រទៅវិញទៅមក និងកន្លែងដែលត្រូវទុកដាក់កុងតឺន័រទាំងអស់នៅលើចំណតដែលកំពុងតែចង្អៀតណែន។ ដំណោះស្រាយ៖ គម្រោងផ្លាស់ប្តូរផ្លូវដែករបស់ទីក្រុងមែលប៊ន។ គម្រោងដ៏ស្មុគស្មាញនេះបានបញ្ចប់នៅឆ្នាំ 2024 ត្រូវបានគេហៅថា ជាស្ថានីយផ្លូវដែកថ្មី និងការកែលម្អបណ្តាញផ្លូវដែកដែលមានស្រាប់ រួមទាំងការតភ្ជាប់ដោយផ្ទាល់ដ៏សំខាន់រវាងកប៉ាល់ និងរថភ្លើង។ កម្រាលថ្មរាប់ពាន់តោនត្រូវវាយកម្ទេច និងបំលែងដើម្បីធ្វើគ្រឹះសម្រាប់ស្ថានីយថ្មី។ គ្រប់ការងារទាំងអស់នេះត្រូវធ្វើឡើងដោយមិនរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់កំពង់ផែឡើយ ហើយបញ្ចប់ក្នុងរយៈពេលដ៏ខ្លី។ អ្នកប្រឹក្សាផ្នែករចនា WSP និងអ្នកម៉ៅការ […]
កម្ពុជាបង្ហាញភាពរីកចម្រើនជាស្ពានភ្ជាប់ទំនាក់ទំនងវិនិយោគិនបរទេស
កិច្ចសន្ទនាដ៏សំខាន់មួយបានរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជាជាមួយតំណាងមកពីសមាគមអ្នកសិក្សាគម្រោងវិស្វកម្ម និងរចនាឧស្សាហកម្មនៃខេត្តហឺណាន់ ប្រទេសចិន កាលពីថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ2024 នៅអគារការិយាល័យកណ្តាលកាណាឌីយ៉ា ទីក្រុងភ្នំពេញ។ ក្នុងកិច្ចជំនួបនេះបានកត់សម្គាល់ជំហានដ៏សំខាន់មួយក្នុងការបង្កើនការយល់ដឹងទៅវិញទៅមករវាងសមាគមទាំងពីរ និងជំរុញឱកាសវិនិយោគក្នុងវិស័យសំណង់ដែលកំពុងរីកចម្រើននៅកម្ពុជា និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ នៅពេលដែលសេដ្ឋកិច្ចពិភពលោកចេញដំណើរដល់របត់ថ្មី ប្រទេសកម្ពុជាបានដាក់ចេញជាទិសដៅទាក់ទាញសម្រាប់អ្នកវិនិយោគបរទេស។ ស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រមួយនៃតំបន់អាស៊ីអាគ្នេយ៍ គួបផ្សំនឹងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស កម្ពុជាបានក្លាយជាទីតាំងទាក់ទាញចំណាប់អារម្មណ៍សម្រាប់មនុស្សជាច្រើន ដែលក្នុងនោះ ប្រតិភូធុរកិច្ចមកពីខេត្តហឺណាន់ ក៏ជាចំណែកមួយផងដែរ។ កិច្ចប្រជុំដ៏សំខាន់នេះ គឺជាវេទិកាសម្រាប់សមាគមទាំងពីរដើម្បីស្វែងរកកិច្ចសហការដែលមានសក្តានុពល និងចែករំលែកការយល់ដឹងអំពីការអនុវត្តល្អបំផុតក្នុងការសាងសង់ និងការរចនា។ ក្នុងជំនួបនេះ លោកឧកញ៉ា ឆាល វ៉ាន់ តំណាងលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាបានបង្ហាញពីការអភិវឌ្ឍន៍ចុងក្រោយរបស់ប្រទេសទាក់ទងនឹងគោលនយោបាយវិនិយោគរបស់កម្ពុជាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងទិដ្ឋភាពសំខាន់ៗនៃប្រតិបត្តិការ វិនិយោគ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសវិនិយោគអំណោយផល ដែលរួមមានដំណើរការសម្រួល និងការលើកទឹកចិត្តសម្រាប់អ្នកវិនិយោគបរទេស។ លោក Zhang Shouli ប្រធានសមាគម អ្នកសិក្សាគម្រោងវិស្វកម្ម និងរចនាឧស្សាហកម្មនៃខេត្តហឺណាន់បានសម្តែងចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតម្រូវការហេដ្ឋារចនាសម្ព័ន្ធដែលកំពុងកើនឡើងរបស់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍន៍ទីក្រុង ការដឹកជញ្ជូន និងការអនុវត្តការសាងសង់ប្រកបដោយនិរន្តរភាព។ លោក Zhang បានសង្កត់ធ្ងន់លើបទពិសោធន៍យ៉ាងទូលំទូលាយរបស់ខ្លួន ក្នុងការគ្រប់គ្រងគម្រោងធំៗ និងការចង់បង្ហាញបច្ចេកវិទ្យា និងជំនាញ ដើម្បីគាំទ្រដល់ផែនការកំណើនប្រកបដោយមហិច្ឆិតារបស់កម្ពុជា។ លើសពីនេះ លោក […]
អាល្លឺម៉ង់ជួយសិក្សាផែនការរៀបចំទីក្រុង និងការអភិវឌ្ឍលំនៅឋានដែលមាននិរន្តរភាព នៅភ្នំពេញ
អាល្លឺម៉ង់តាមរយៈគម្រោង Build4People កំពុងសិក្សាផែនការរៀបចំទីក្រុង និងការអនុវត្តគម្រោងលំនៅឋានដែលមានចីរភាព នៅភ្នំពេញ ទិសដៅដើម្បីជួយប្ដូរបែបផែនរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងឱ្យមានគុណភាព និងមានសណ្ដាប់ធ្នាប់ជាងមុន។ គម្រោងនេះត្រូវបានបង្ហាញ នៅក្នុងសិក្ខាសាលាដែលមានរយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២២ នៅរដ្ឋបាលរាជធានី ដោយមានការចូលរួមបើកដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និង លោក Christian Berger ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ។ គោលបំណងជារួមនៃគម្រោងនេះ គឺដើម្បីលើកកម្ពស់ជីវិតនៅក្នុងទីក្រុងតាមរយៈការសាងសង់អាគារប្រកបដោយចីរភាព ការអភិវឌ្ឍសហគមន៍ដែលមាននិរន្តរភាព និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធបៃតង។ លើសពីនេះ គម្រោងក៏ផ្តោតលើការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។ លោក នូន ផារ័ត្ន បានមានប្រសាសន៍ថា ការរស់នៅដ៏ល្អមិនអាស្រ័យទៅលើការរស់នៅក្នុងអគារដ៏ល្អអាគារដ៏ខ្ពស់នោះទេ តែអាស្រ័យលើការរស់នៅក្នុងបរិយាកាស និងបរិស្ថានល្អ។ លោកក៏បានជំរុញឲ្យការសិក្សាពីគម្រោងនេះដំណើរការឱ្យបានលឿន ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញពិចារណាក្នុងការអនុវត្តក្នុងពេលឆាប់ៗ។ - Video Advertisement -