តើកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ Bentley បានជួយផ្លាស់ប្តូរកំពង់ផែមែលប៊ន នៅអូស្ត្រាលីបានយ៉ាងដូចម្តេច?

ផលិតឡើងវិញដោយ Kathleen Moore ចេញពីប្រភព The B1M

កំពង់ផែមែលប៊នគឺជាកំពង់ផែកុងតឺន័រដ៏ធំបំផុតរបស់អូស្ត្រាលី ដែលវាកាន់តែមានភាពមមាញឹកជាងមុន។ កំពង់ផែមែលប៊ន​គ្រប់គ្រង​ច្រើន​ជាងមួយភាគបីនៃកុងតឺន័រទាំងអស់ដែលដឹកជញ្ជូនចេញ-ចូលប្រទេសអូស្ត្រាលី ដែល​ប្រមាណ​ជាង 3.2 លាន​កុងតឺន័រ ហើយ​តួលេខនេះរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ 2050។

បញ្ហាប្រឈមតែមួយប៉ុណ្ណោះ គឺរបៀបគ្រប់គ្រងកំណើននោះដោយមិនបន្ថែមការកកស្ទះដល់បណ្តាញផ្លូវដែលកំពុងតែមមាញឹក និង​​ការ​បំពុល​ខ្យល់​​នៅក្នុង​ទីក្រុង​ដែល​មាន​ប្រជាជនជាង 5 លាននាក់រស់នៅ។

លោក Matthew Brooks អ្នកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៅកំពង់ផែមែលបន” បាននិយាយថា “មាន​តែ​មធ្យោបាយ​មួយ​គត់​ដែល​អាច​ដោះស្រាយ​បាន គឺប្រើបណ្តាញ​ផ្លូវ​ដែលកំពុង​មាន​ចរាចរណ៍​មមាញឹក” ។ ដូច្នេះហើយ យើង​ត្រូវ​រក​វិធី​ផ្សេង​ទៀត​​ដើម្បី​ដឹក​កុងតឺន័រចេញ-ចូលកំពង់ផែ។

ចម្លើយគឺ ផ្លូវដែក៖ ខ្សែរថភ្លើង​មួយ​អាច​ផ្ទុកទូ​កុងតឺន័រ​បានច្រើន​ជាង​ ៣០​ដង នៃ​ឡាន​ដឹកទំនិញជា​មធ្យម។ ប៉ុន្តែ​ដំណោះស្រាយ​បាន​ទាញមក​ជាមួយនូវ​បញ្ហា​ប្រឈម ដូចជារបៀបយកកុងតឺន័រពីសមុទ្រទៅកាន់ទូរថភ្លើង ដោយ​គ្មាន​ឡាន​ដឹក​ទំនិញ​លើកដាក់ ដែល​បច្ចុប្បន្ន​វា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បីផ្ទេរទូកុងតឺន័រ​ទៅ​វិញ​ទៅមក និង​កន្លែង​ដែល​ត្រូវ​ទុកដាក់​កុងតឺន័រ​ទាំងអស់​នៅលើ​ចំណត​ដែល​កំពុងតែចង្អៀតណែន។

ដំណោះស្រាយ៖ គម្រោងផ្លាស់ប្តូរផ្លូវដែករបស់ទីក្រុងមែលប៊ន។ គម្រោងដ៏ស្មុគស្មាញនេះបានបញ្ចប់នៅឆ្នាំ 2024 ត្រូវ​បាន​គេ​ហៅ​ថា ​ជា​ស្ថានីយ​​ផ្លូវដែក​ថ្មី និងការកែលម្អបណ្តាញផ្លូវដែកដែលមានស្រាប់ រួមទាំង​ការតភ្ជាប់​ដោយ​ផ្ទាល់​ដ៏​សំខាន់​រវាង​កប៉ាល់ និង​រថភ្លើង។ កម្រាល​ថ្ម​​រាប់​ពាន់​​តោន​​ត្រូវ​វាយ​កម្ទេច និងបំលែង​ដើម្បី​ធ្វើគ្រឹះ​សម្រាប់​ស្ថានីយ​ថ្មី​។

គ្រប់​ការងារទាំងអស់នេះត្រូវធ្វើឡើងដោយមិនរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់កំពង់ផែឡើយ ហើយបញ្ចប់​​ក្នុង​រយៈពេល​ដ៏​ខ្លី។ អ្នក​ប្រឹក្សា​​ផ្នែក​រចនា WSP និងអ្នកម៉ៅការ Seymour Whyte Construction មានពេលត្រឹមតែ 12 សប្តាហ៍​ដើម្បី​បញ្ជូន​ឯកសារ​រចនាប្លង់​ទាំងអស់ និង 6 សប្តាហ៍ដើម្បីបង្កើតលទ្ធផលដំបូង។

ជាមួយនឹងមនុស្សជាង 250 នាក់ដែលកំពុងធ្វើការលើគម្រោង វាជារឿង​សំខាន់​ដែល​មនុស្ស​គ្រប់គ្នា​អាច​សហការ​គ្នា​បានយ៉ាង​រលូន និង​ជិតស្និទ្ធ។

បញ្ចូលដំណោះស្រាយដោយផ្អែកលើ iTwin និង ProjectWise ពី Bentley Systems គឺជាកិច្ចការចម្បង ដែលបានផ្តល់​ឱ្យ​ក្រុម​ការងារ​នូវ one-stop-shop សម្រាប់ទិន្នន័យ និងគំរូឌីជីថលទាំងអស់របស់ខ្លួន ដែលអនុញ្ញាត​ឱ្យ​គេ​អាច​គ្រប់គ្រង​ព័ត៌មាន​ដ៏​ច្រើនមហិមា។ ក្រុម​​ការងារ​អាច​​សម្រួល​លំហូរ​ការងារ​របស់​ខ្លួន រក្សា​កាកសំណង់ និង​កែច្នៃឡើងក្នុងកម្រិតអប្បបរមា ហើយ​ជម្រុញ​​គម្រោង​ឱ្យ​​ទាន់​​ពេល​វេលា។

លោក Alex Yammas អ្នកដឹកនាំផ្នែកវិស្វកម្មឌីជីថលប្រចាំតំបន់របស់ WSP មាននិយាយថា “ជាមួយប្រតិទិនការងារដ៏ខ្លី យើងត្រូវរៀបចំអ្វីៗគ្រប់យ៉ាងឱ្យត្រឹមត្រូវជាទីបំផុត”។

“នេះគឺជាកន្លែងដែលផ្តល់នូវប្រភពនៃការ​ពិត​តែមួយ បរិយាកាស​ដែល​ភ្ជាប់ការងាររវាងគ្នាដែល​យើង​ត្រូវ​យល់​ដឹង”។

ស្វែងយល់បន្ថែមលើគេហទំព័រ The B1M

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Italferr អភិវឌ្ឍផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូ នៅកោះស៊ីស៊ីលី ដោយប្រើបច្ចេកវិទ្យាថ្មីនេះ

ក្រុមហ៊ុន Italferr កំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្ម […]

តើកម្មវិធី AssetWise ជួយដោះស្រាយបញ្ហាគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដូចម្ដេច?

អាជ្ញាធរគ្រប់គ្រងផ្លូវជាតិរបស់ប្រទេសអង់គ្លេស ថ្មីៗនេះបា […]

ក្រុមហ៊ុនកូរ៉េសន្សំថវិកាបានប្រមាណ ១,៥ ពាន់លានវ៉ុន ដោយប្រើកម្មវធីសំណង់ឌីជីថលនេះ

ក្រុមហ៊ុន Hyundai Engineering បានពន្លឿនការរចនាប្លង់គម្រ […]

ក្រុមហ៊ុន Bentley Systems ប្រកាសឈ្មោះបេក្ខជនចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ YII Awards ឆ្នាំ២០២៦

កម្មវិធីពានរង្វាន់ប្រចាំឆ្នាំដ៏មានប្រជាប្រិយភាពនេះ ត្រូ […]

Bentley បញ្ចូលមុខងារថ្មីទៅក្នុងកម្មវិធីល្បីរបស់ខ្លួន ធ្វើឱ្យការងារស្មុគស្មាញប្រែមកជាងាយ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបញ្ចូលបញ្ញាសិប្បនិ […]