រោងចក្រច្នៃគ្រាប់ និងសំបកស្វាយចន្ទីដ៏ធំនៅកំពង់ធំ សម្ពោធបើកដំណើរការជាផ្លូវការហើយ

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម និងឯកឧត្តម Atsushi Ueno ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្តម តូច ប៊ុនហួរ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបង្កើតឱ្យមានរោងចក្រកែច្នៃស្វាយចន្ទី ដែលមានសមត្ថភាពកែច្នៃស្វាយចន្ទីបាន ១.៥០០តោនក្នុង១ឆ្នាំ ខណៈឯកឧត្តម ចាត់ទុកថា រោងចក្រនេះ គឺជាសមិទ្ធផលកើតឡើងដោយមានកិច្ចសហការល្អ មានការគាំទ្រពីស្ថាប័នរដ្ឋ និងវិស័យឯកជន។

បន្ថែមពីនេះ ឯកឧត្តមថា កម្ពុជាមានដំណាំសក្តានុពលជាច្រើន ដែលក្នុងនោះស្វាយចន្ទី គឺជាដំណាំកសិ-ឧស្សាហកម្មមួយ ដែលមានសក្តានុពលទាំងការដាំដុះ កែច្នៃ និងនាំចេញ។ ជាក់ស្តែង បើតាមអង្គការ FAO បានបញ្ជាក់ថា ការដាំដុះស្វាយចន្ទីនៅកម្ពុជាមានកំណើនប្រមាណ ១៣២% ចាប់ពីឆ្នាំ២០១៨-២០២៣ ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅសម្រេចបានប្រមាណ ៦២ម៉ឺនតោន កាលពីឆ្នាំ២០២៣ ដោយឈរនៅលេខរៀងទី៣។

សូមបញ្ជាក់ដែរថា រោងចក្រ​នេះ​ ត្រូវ​បានវិនិយោគ​ដោយក្រុមហ៊ុន​ MIRARTH Green Tech ក្រោមជំនួយបច្ចេកទេសពីក្រុមហ៊ុន TOP Planning Japan និង JICA។ កម្ពុជា-ជប៉ុន រំពឹងថា រោងចក្រនេះ​នឹង​ជំរុញការ​នាំចេញស្វាយចន្ទីកែច្នៃរួច​ទៅកាន់ទីផ្សារ​ក្រៅប្រទេស​បាន​កាន់​តែច្រើន​ បង្កើន​តម្លៃបន្ថែម បង្កើតការងារ​ និងលើក​កម្ពស់​ការ​ធ្វើពិពិធកម្ម​សេដ្ឋកិច្ច ក្នុងគោល​ដៅ ប្រែក្លាយកម្ពុជា​ទៅ​ជា​ប្រទេស​ផលិត​ និងផ្គត់ផ្គង់​ស្វាយចន្ទី​ដល់​ទីផ្សារ​ក្នុងស្រុក​តំបន់​​និងពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន Nippon និង Inoue Calcium ចង់វិនិយោគកែច្នៃស្វាយចន្ទីកម្ពុជា សម្រាប់នាំចេញ

ក្រុមហ៊ុនបរទេសចំនួនពីរគឺ Nippon Koei Business Partners Co., Ltd និង Inoue Calcium Corporation កំពុងស្វែងរកឱកាសវិនិយោគក្នុងឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដោយផ្តោតលើការលើកកម្ពស់គុណភាពគ្រាប់ស្វាយចន្ទីសម្រាប់ការនាំចេញ ជាពិសេសទៅកាន់ប្រទេសជប៉ុន។ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ មានកិច្ចប្រជុំសំខាន់ពីរត្រូវបានរៀបចំឡើង។ កិច្ចប្រជុំលើកទី១ គឺជាជំនួបរវាង លោក Tsutomu Tamura អគ្គនាយករងនៃក្រុមហ៊ុន Nippon Koei Business Partners Co., Ltd និង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាអំពីសក្តានុពលក្នុងការកែច្នៃគ្រាប់ និងសំបកស្វាយចន្ទី ទៅជាទឹកខ្មេះសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ នាឱកាសនោះ លោក Tamura ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលោកចំពោះវិស័យស្វាយចន្ទីកម្ពុជា ដោយ​បាន​គូសបញ្ជាក់​ពី​គម្រោង​កែច្នៃ​គ្រាប់ និង​សំបក​​ស្វាយចន្ទីទៅជា​ទឹកខ្មេះ និង​ប្រេង ខណៈកាកសំណល់របស់វាក៏នឹងត្រូវកែច្នៃទៅ​ចំណី​សត្វ (គោ) ផងដែរ​។ កិច្ចប្រជុំលើកទី២ គឺជាជំនួបរវាង លោក Akira Sasaki នាយកគ្រប់គ្រងក្រុមហ៊ុន Inoue […]

ត្រឹមឆ្នាំ២០២៤ កម្ពុជាបានបង្កើនលទ្ធភាពស្រោចស្រពផ្ទៃដីកសិកម្មបានជិត ២លានហិកតា

គិតត្រឹមឆ្នាំ២០២៤ កម្ពុជា បានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីកសិកម្មបានចំនួន ១.៩៦៩.៨៤៣ហិកតា ខណៈរដ្ឋាភិបាលកម្ពុជាប្តេជ្ញាជំរុញបន្តការជួសជុល ស្តារឡើងវិញ និងសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ នេះបើតាមក្នុងកិច្ចប្រជុំគណៈប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ស្តីអំពីវឌ្ឍនភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក បានឱ្យដឹងបន្តថា គិតត្រឹមឆ្នាំ២០២៤ ក្រសួងបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីកសិកម្មចំនួន ១.៩៦៩.៨៤៣ហិកតា ក្នុងនោះស្រូវរដូវវស្សាចំនួន ១.៣៨៧.០៥១ហិកតា និងស្រូវរដូវប្រាំងចំនួន ៥៨២.៧៩២ហិកតា។ លើសពីនេះ ឯកឧត្តមថា ក្រសួងបានបន្តការជួសជុល ស្តារឡើងវិញ និងសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ប្រព័ន្ធការពារទឹកជំនន់ និងទំនប់ការពារទឹកប្រៃ ដែលបានជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងធានាដល់សន្តិសុខទឹក ព្រមទាំងធ្វើការផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងការងារបង្កបង្កើនផលស្រូវ និងដំណាំគ្រប់ប្រភេទ។ គិតមកដល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជា មានរាជធានី-ខេត្តចំនួនពីរមិនមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រគឺរាជធានីភ្នំពេញ និងខេត្តប៉ៃលិន។ ចំណែកខេត្តចំនួន២៣ របស់កម្ពុជា បច្ចុប្បន្នមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១.៥៦២ ដែលក្នុងនោះអាងស្តុកទឹក និងអាងទឹកចុះបញ្ជីរួចមានចំនួន១៩៧ ស្មើនឹង ១៣% ។ […]

ចិនប្រកាសនឹងមកធ្វើការវិនិយោគលើដំណាំកសិកម្ម និងចិញ្ចឹមសត្វ នៅខេត្តស្ទឹងត្រែង

រដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុន យ៉ុងអានលី ខូអបភើរេសិន ដែលមូលដ្ឋាននៅប្រទេសចិន បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា ​(MoU) ដើម្បីដំណើរការគម្រោងវិនិយោគដំណាំកសិកម្ម និងចិញ្ចឹមសត្វក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែងនាពេលខាងមុខ។យោងតាមរដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា បន្ទាប់ពីចុះ MoU  កាលរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ប្រតិភូនៃក្រុមហ៊ុន យ៉ុងអានលី ខូអបភើរេសិន បានអញ្ជើញទៅដល់ ឃុំសាមឃួយ ស្រុកសេសាន ដើម្បីពិនិត្យលើស្ថានភាពដីស្រែមួយកន្លែង និងបានទៅដល់ដីចំការមួយកន្លែងទៀត នៅចំនុចគីឡូ៨ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ពិនិត្យលើដីចំការស្វាយ កែវល្មៀត និងស្វាយ ចន្ទី និងជីកដីទាំងនោះដើម្បីយកដីនោះទៅពិនិត្យនៅប្រទេសចិន។ ប្រធានមន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង លោកទុំ នីរ៉ូ បានឱ្យដឹងថា ការយកដីទៅពិនិត្យនៅប្រទេសចិននេះ គឺចង់ដឹងថា ដីនេះត្រូវការប្រើប្រាស់សារធាតុចិញ្ចឹម និងជីចាំបាច់ ប្រភេទណាខ្លះ ដើម្បីបំពេញដល់ដំណាំកសិកម្មរបស់សហគមន៍ដាំដំណាំកសិកម្មមានប្រសិទ្ធភាព។ គួរបញ្ជាក់ថា ការសម្រេចវិនិយោគនេះ គឺធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់ ប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក សរ សុពុត្រា អភិបាល នៃ គណៈអភិបាលខេត្តស្ទឹងត្រែង ដែលបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគមកកាន់ខេត្តស្ទឹងត្រែង […]

វិស័យ​កសិកម្ម​នៅ​កម្ពុជា​កំពុង​ទាក់ទាញចំណាប់អារម្មណ៍​​វិនិយោគិន​ចិន​, ពិសេស​មក​ពី​ខេត្ត​ហឺណាន

ថ្មីៗនេះ ក្រុមហ៊ុនវិនិយោគ Hernan Agriculture Investment Group បានមកបង្ហាញពីចេតនាក្នុងការវិនិយោគលើវិស័យកែច្នៃ និងផលិតជីកសិកម្មនៅប្រទេសកម្ពុជា បន្ទាប់ពីកិច្ចប្រជុំប្រកបដោយផលិតភាពជាមួយតំណាងក្រសួងកសិកម្មកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ គណៈប្រតិភូចិនបានថ្លែងអំណរគុណចំពោះក្រសួងដែលបានផ្តល់ការយល់ដឹងដ៏មានតម្លៃអំពីទិដ្ឋភាពកសិកម្មរបស់កម្ពុជា។ ពួកគេបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការស្រាវជ្រាវបន្ថែម ដើម្បីសម្រួលដល់ការចូលទៅក្នុងវិស័យកសិកម្មដោយរលូន ដោយផ្តោតលើការកែច្នៃផលិតផល និងការផលិតជី។ ជាការឆ្លើយតប ឯកឧត្តម គង់ ចាន់វាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់សារជាថ្មីអំពីគោលនយោបាយបើកចំហររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអ្នកវិនិយោគបរទេស ជាពិសេសលើវិស័យកសិកម្មតែម្តង។ ឯកឧត្តមបានលើកឡើងពីសក្ដានុពលនៃកំណើនដ៏ធំធេងនៃវិស័យមួយនេះ និងសារៈសំខាន់សម្រាប់ដំណើរការនាំចេញ ដោយកត់សម្គាល់ពីការលើកទឹកចិត្តដ៏ខ្លាំងខ្លារបស់រដ្ឋាភិបាលកម្ពុជាសម្រាប់ការវិនិយោគ។ លើសពីនេះ ឯកឧត្តម ចាន់ វាសនា បានជំរុញឱ្យក្រុមហ៊ុនចិន ពិចារណាលើការអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា ដែលជាគម្រោងដែលរាជរដ្ឋាភិបាលគ្រោងនឹងប្រកាសនាពេលឆាប់ៗខាងមុខនេះ។ សួនកសិឧស្សាហកម្មទាំងនេះត្រូវបានគេរំពឹងថានឹងផ្តល់នូវការលើកទឹកចិត្តរិតតែខ្លាំងសម្រាប់ការបង្កើតកន្លែងកែច្នៃទំនិញកសិកម្មសម្រាប់ការនាំចេញ។ គួររំលឹកថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៤ មានការកើនឡើងគួរឱ្យកត់សម្គាល់ចំនួន ១៤៦គម្រោង ឬ ៥៤% ។ គម្រោងទាំងនេះបាននាំមកនូវទុនវិនិយោគដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៦,៩ពាន់លានដុល្លារ កើនឡើង ១.៩៧៣ពាន់លានដុល្លារ ឬ ៤០% បើធៀបនឹងឆ្នាំ២០២៣។ ជាការកត់សម្គាល់ ឃើញថាក្នុងចំណោមគម្រោងទាំងអស់នេះមាន ៨គម្រោង ស្ថិតក្នុងវិស័យកសិកម្ម […]

ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥ម៉ឺនតោន, ក្នុងនោះនាំចេញទៅទីផ្សារវៀតណាមជិត៨០ម៉ឺនតោន

ក្នុងឆ្នាំ២០២៤​ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានសរុប ៨៥០.០០០តោន កើនឡើង ២៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣ កន្លងទៅ។ នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា។ ប្រភពដដែលបានឱ្យដឹងបន្ថែមថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសបានសរុប ៨១៥.០០០តោន គិតជាទឹកប្រាក់ ១​.១៥០ លានដុល្លារ ដោយបានកើនឡើង ៣១ភាគរយ។ ដោយឡែក ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ នេះ​ដែរ កម្ពុជាបានធ្វើការនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសវៀតណាម សរុបទាំងអស់មានចំនួន ៧៩៣.៤៥៣ តោន។ បើតាមប្រធានសមាគមន៍គ្រាប់ស្វាយចន្ទីកម្ពុជាលោក អួន ស៊ីឡុត បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទីចំនួន ៥០កន្លែង ក្នុងនោះ ៦កន្លែងជារោងចក្រធុនមធ្យម ដែលមានសមត្ថភាពផលិត  ៧.០០០តោន ទៅ ១៤.០០០តោន ក្នុងមួយឆ្នាំ។ ចំពោះ ៤៤សហគ្រាសផ្សេងទៀត គ្រាន់តែជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំនោះទេ។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំង ប្រទេសកម្ពុជាមានប្រមាណ ៥៨០.១១៧ ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះក៏ជាដំណាំ ដែលមានអាយុកាលផ្តល់ផលល្អផងដែរ។ (អានបន្ថែម) - Video Advertisement -

កម្ពុជាសម្រេចអនុម័តស្តង់ដារជាតិថ្មីចំនួន ៣៦ ដើម្បីទាក់ទាញការវិនិយោគ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីទាក់ទាញការវិនិយោគ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក ក្រុមប្រឹក្សាស្តង់ដារជាតិរបស់កម្ពុជាបានអនុម័តស្តង់ដារជាតិថ្មីចំនួន៣៦ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងទូលំទូលាយលើសំណើចំនួន៤១ ។ នេះបើតាមកិច្ចប្រជុំលើកទី២៩ ដែលធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​យក​ស្តង់ដារ​អន្តរជាតិ​ជា​ស្តង់ដារ​ជាតិ។ ឯកឧត្តមបានកត់សម្គាល់ថា វិធានការបែបនេះមានសារៈសំខាន់សម្រាប់ការទាក់ទាញការវិនិយោគពីបរទេស ការកែលម្អសមត្ថភាពឧស្សាហកម្មក្នុងស្រុក និងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី និងពហុភាគី។ លើសពីនេះ ស្តង់ដារទាំងនេះមានគោលបំណងធានាគុណភាព និងសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងទីផ្សារ។ ទន្ទឹមនឹងនេះ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យគណៈកម្មការបច្ចេកទេសរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តស្តង់​ដារកម្ពុជាដែលបានអនុម័តហើយ ដូចជាការពង្រឹងសេវាមន្ទីរពិសោធន៍តាមវិស័យនីមួយៗ ដើម្បីគាំទ្រភាពអនុលោមតាមស្តង់ដារទាំងនេះ។ ឯកឧត្តមក៏បានណែនាំឱ្យលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តង់ដារជាតិ សិក្សាលទ្ធភាពក្នុងការអភិវឌ្ឍស្តង់ដារសម្រាប់ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃ។ ក្រោយបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិ ជំហានបន្ទាប់​ដើម្បីអនុវត្តស្តង់ដារទាំងនេះ រួមមានការជូនដំណឹងដល់អង្គការអន្តរជាតិ ដូចជា ISO និង IEC ការបោះពុម្ពផ្សាយស្តង់ដារនៅក្នុងបញ្ជីស្តង់ដារជាតិ និងការចាប់ផ្តើមអនុវត្តស្តង់ដារដោយវិស័យឯកជន និងស្ថាប័ននានា។ គួរបញ្ជាក់ថា ស្ដង់ដារដែលទើបត្រូវបានអនុម័តទាំងនេះគ្របដណ្តប់លើវិស័យជាច្រើន រួមមានស្តង់ដារសំណង់ […]