ACF នឹងធ្វើជារៀបចំកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤១
លេខាធិការដ្ឋាននៃសមាគមអ្នកសាងសង់កម្ពុជា (CCA) និងដែលជាសមាជិករបស់សហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) សូមជម្រាបជូន ក្រុមហ៊ុនជាសមាជិកទាំងអស់ថា ACF នឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤១ របស់ខ្លួននៅថ្ងៃសុក្រ ទី ៣ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងបាងកក ប្រទេសថៃ។
កិច្ចប្រជុំនេះត្រូវបានរៀបចំរួមគ្នាដោយ ACF និងសមាគមអ្នកសាងសង់ថៃ (TCA) ក្រោមការឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ Patronage ហើយកិច្ចប្រជុំនេះគ្រោងនឹងផ្តោតទៅលើការបង្កើតការយោគយល់គ្នាទៅវិញទៅមកនិងជាមូលដ្ឋាននៃទីផ្សារសំណង់ ច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងលក្ខណៈនៃឧស្សាហកម្មសំណង់សម្រាប់សមាជិកនៅក្នុងប្រទេសសមាជិក ACF នីមួយៗ។
សិក្ខាសាលាពិសេសក៏នឹងត្រូវបានរៀបចំនៅក្នុងពេលរសៀលផងដែរក្រោមប្រធានបទ “ការវិភាគប្រៀបធៀបអំពីរបៀបដែលប្រទេសនីមួយៗចែងបទប្បញ្ញត្តិស្តីពីការធ្វើអាជីវកម្មសាងសង់” ដែលធ្វើបទបង្ហាញដោយលោកបណ្ឌិត Ponn Virulrak ដោយទទួលបានជំនួយពីរដ្ឋាភិបាលថៃ ដើម្បីធ្វើការសិក្សាទៅលើបទបញ្ញត្តិស្តីពីអាជីវកម្មសំណង់ក្នុងបណ្តាប្រទេសអាស៊ាន។
លោក Charles Vann ប្រធានស្តីទីនៃ CCA នឹងចូលរួមព្រឹត្តិការណ៍ប្រចាំឆមាសនេះ។ ក្រុមហ៊ុនជាសមាជិកនៃ CCA ដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះ ត្រូវបំពេញទំរង់បែបបទដែលអាចរកបាននៅការិយាល័យ CCA និងបញ្ជូនត្រឡប់មកលេខាធិការដ្ឋាន CCA វិញឲ្យបានត្រឹមថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៦ ហើយសមាជិករបស់ CCA ត្រូវដឹងថាចំណាយលើការចូលរួមក្នុងកិច្ចប្រជុំនេះ គឺសមាជិកត្រូវចំណាយដោយខ្លួនឯង។
សហព័ន្ធអ្នកសាងសង់អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៨៥។ តាំងពីនោះមក ACF ជាអ្នករៀបចំកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាចំនួនពីរក្នុងមួយឆ្នាំ អស់រយៈពេល ៣១ ឆ្នាំ ដោយក្នុងនោះសមាជិកក្រុមប្រឹក្សាធ្វើការពិភាក្សាអំពីបញ្ហាអាជីវកម្មដែលកើតឡើងនៅក្នុងឧស្សាហកម្មសំណង់អាស៊ាន។
សមាគមអ្នកសាងសង់ចំនួនប្រាំពីរដែលតំណាងឲ្យក្រុមហ៊ុនឯកជនរកស៊ីក្នុងវិស័យសំណង់នៅអាស៊ាន មានដូចជា សមាគមអ្នកសាងសង់កម្ពុជា (CCA) សមាគមអ្នកសាងសង់ឥណ្ឌូនេស៊ី (ICA) សមាគមគ្រប់គ្រងអ្នកសាងសង់ម៉ាឡេស៊ី (MBAM) សមាគមអ្នកសាងសង់ហ្វីលីពីន (PCA) សមាគមអ្នកសាងសង់ទទួលខុសត្រូវមានកម្រិតសិង្ហបុរី ( SCAL) សមាគមអ្នកសាងសង់ថៃ(TCA) និងសមាគមអ្នកម៉ៅការសំណង់វៀតណាម(VACC)។

