ADB ត្រៀមហិរញ្ញប្បទានអាកាសធាតុ ១០០ប៊ីលានដុល្លារ សម្រាប់ផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានប្រកាសនៅថ្ងៃទី១៣ តុលា ២០២១ ថា ខ្លួនបានត្រៀមផ្តល់ហិរញ្ញប្បទានអាកាសធាតុ ១០០ ប៊ីលានដុល្លារ សម្រាប់ផ្ដល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន ដែលរួមទាំងកម្ពុជាផងដែរ សម្រាប់ឆ្នាំ ២០១៩-២០៣០។

មហិច្ឆតាហិរញ្ញវត្ថុនេះគឺជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ ADB ក្នុងការគាំទ្រដល់ប្រទេស កំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន (DMCs)។

ទឹកប្រាក់ក៏សម្បើមនេះ នឹងត្រូវប្រើអនុវត្តគម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុនានា រួមមានហេដ្ឋារចនាសម្ព័ន្ធថាមពលដែលប្រសិទ្ធភាព ការដឹកជញ្ជូនកាបូនទាប សេវាទីក្រុង និងហេដ្ឋារចានសម្ព័ន្ធទឹក ជាដើម។

គម្រោងទាំងអស់ នឹងត្រូវរចនាឡើងដើម្បីបន្សាំនឹងអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងការបង្កើនភាពធន់ ស្ថិតក្នុងវិស័យអាទិភាព។

លើសពូនេះ ADB ក៏នឹងបន្តពង្រីក និងពង្រឹងបច្ចេកវិទ្យាថ្មីៗ ដែលផ្តោតលើអាកាសធាតុ និងការប្រមូលទុនឯកជនដើម្បីគាំទ្រហិរញ្ញវត្ថុអាកាសធាតុ។

- Video Advertisement -