ADB ផ្តល់កម្ចីដល់ CP ១០លានដុល្លារ ដើម្បីជំរុញវិស័យសហគ្រាសធុនតូច​ និងមធ្យម

ធនាគារអភិវឌ្ឍអាស៊ី (ADB) បានសម្រេចផ្តល់កម្ចីចំនួន ១០លានដុល្លារអាមេរិក ដល់ធនាគារប្រៃសណីយ៍កម្ពុជា (CP) ដើម្បីជួយជំរុញដល់វិស័យសហគ្រាសធុនធុនតូច និងមធ្យម (MSMEs) ឱ្យបានប្រសើរឡើង ក្រោយវិបត្តិកូវីដ ១៩ ដែលក្នុងនោះ ៥០% នឹងត្រូវផ្តល់ទៅសហគ្រិនជាស្រ្តី។

បើតាមសេចក្តីប្រកាសពត៌មានកាលពីថ្ងៃទី៧ ខែកុម្ភៈ វិស័យ MSMEs មានចំនួន ៩៩,៨% នៃសហគ្រាសសរុបនៅក្នុងប្រទេសកម្ពុជា ហើយអាចផ្តល់ការងារបានរហូតដល់ ៧២% នៃកម្លាំងពលកម្មសរុប។

គួរបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានលទ្ធភាពទទួលបានហិរញ្ញប្បទានច្រើនបំផុត 20% នៃសហគ្រាសដែលមិនបានចុះបញ្ជី ហើយភាគច្រើនពួកគេជាសហគ្រិនស្ត្រី ប៉ុន្តែសហគ្រិនស្ត្រីទាំងនោះអាចទទួលបានឥណនទានយ៉ាងច្រើន 5% ប៉ុណ្ណោះ នៃឥណទានផ្លូវការ។

លោក Ashok Lavasa ជាអនុប្រធានធនាគារ ADB ខាងផ្នែកប្រតិបត្តិការវិស័យ​ឯកជន និងភាពជាដៃគូរវាងរដ្ឋ និង​ឯកជន បានឱ្យដឹងថា ហិរញ្ញប្បទាននេះ នឹងជួយបង្កើនប្រាក់ចំណូល តាមរយៈធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែង និងបង្កើនបណ្តាញផលិតកម្មក្នុង និងក្រៅប្រទេស។

មិនតែប៉ុណ្ណោះ ហិរញ្ញប្បទាននេះ មិនត្រឹមតែជួយគាំទ្រការរីកចម្រើននៃវិស័យ MSMEs នៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយបង្កើនការងារ និងពង្រីកការងើបឡើងវិញនៃសេដ្ឋកិច្ចឱ្យធំទូលាយជាងមុន។

លោក ទូច​ ចៅចេក នាយកប្រតិបត្តិធនាគារ CP បានឱ្យដឹងដែរថា ហិរញ្ញប្បទានរបស់​ ADB នឹងជួយផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញប្បទានបន្ថែមទៀត ដល់អាជីវកម្មក្នុងវិស័យនេះ ខណៈដែលកំពុងគាំទ្រផ្នែកទុន និងតម្រូវការវិនិយោគរបស់ពួកគេ។

គួរបញ្ជាក់ថា តាំងពីឆ្នាំ១៩៩២ មក ធនាគារ ADB បានផ្តល់កម្ចីជាង ៤.៧ ពាន់លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រៅរដ្ឋាភិបាលកម្ពុជា រួមទាំងផ្តល់នូវការធានា និងជំនួយបច្ចេកទេស សម្រាប់វិស័យកសិកម្ម ធារាសាស្ត្រ ហិរញ្ញវត្ថុ ការដឹកជញ្ជូន ថាមពល ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]