ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣ លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន ២០ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដើម្បីគាំទ្រកម្ពុជាពង្រឹងសន្តិសុខទឹក និងលើកកម្ពស់ភាពធន់និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ធនាគារ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ កម្មវិធីវិនិយោគដើម្បីទីក្រុងសមស្របសម្រាប់រស់នៅធន់ និង មានសុវត្ថិភាពទឹកនេះ ជាការផ្តល់ហិរញ្ញប្បទានតាមដំណាក់កាលៗ សំដៅបង្កើនសេវាកម្មទឹកនៅក្នុងទីក្រុងចំនួន ១៤ និងស្រុកចំនួន ១២ នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប និងឆ្នេរសមុទ្រ ដែលមានអាទិភាពដល់ការគ្របដណ្តប់ នៃការទទួលបានទឹក និងសេវាទីក្រុង ដែលប្រមាណ ១៥% នៃអ្នកទទួលផលផ្ទាល់សរុបពីកម្មវិធីគឺជាគ្រួសារក្រីក្រ។ លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “កម្មវិធីវិនិយោគនេះ នឹងជួយកម្ពុជាក្នុងការកសាងសេវាកម្មទីក្រុងដែលធន់នឹងអាកាសធាតុនិងមានបរិយាបន្ន ដែលមិនត្រឹមតែគាំទ្រដល់ភាពសមស្របសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាព និង សមត្ថភាពប្រកួតប្រជែងផងដែរ។ តាមរយៈការកែលម្អការផ្គត់ផ្គង់ទឹក អនាម័យ និងសេវាទីក្រុងផ្សេងទៀត យើងមានគោលបំណងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋជាង ២ លាននាក់ ដោយធានាថាសូម្បីតែសហគមន៍ដែលងាយរងគ្រោះបំផុតក៏មិនត្រូវបានទុកចោលដែរ”។ ADB បញ្ជាក់ថា ជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋកម្ពុជាស្ថិតក្នុងស្ថានភាពអាចប្រឈមនឹងទឹកជំនន់ ហើយបើគ្មានការសម្របសម្រួលដោយប្រសិទ្ធភាពដូចជាប្រព័ន្ធលូរំដោះទឹកភ្លៀងនោះទេ ការខាតបង់ប្រចាំឆ្នាំបង្កដោយអាកាសធាតុ អាចឈានដល់ […]
រយៈពេលជាង ៤ឆ្នាំនេះ CGCC សម្រេចបានការធានាឥណទាននៅកម្ពុជាជិត $៤០០លាន
គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សម្រេចបានការធានាឥណទាននៅកម្ពុជារហូតដល់ ៦.៥៧៩គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រមាណជិត ៤០០លានដុល្លារ។ នេះបើតាម CGCC បានឱ្យដឹងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥។ តាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC បានឱ្យដឹងថា គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ ជាក់ស្តែង បើគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឆ្នាំ២០២៥ CGCC បានផ្តល់ការធានាឥណទានជូនដល់ ៦.៥៧៩ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ៣៦៥,៣ ៦ លានដុល្លារ។ ប្រភពដដែល បានបន្តថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះដែរ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានតាមប្រភេទ ដូចជា៖ការធានាឥណទានឯកត្តឥណទាន(IG) ចំនួនជាង ២៥៣,៧៨លានដុល្លារ ស្មើ៦៩%, ការធានាឥណទានជាកញ្ចប់ (PG) ចំនួន ៦១,៥៨ លានដុល្លារ ស្មើ […]
ក្នុងត្រីមាសទី១ រដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីចំនួន $៧៨លាន
ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួន ៧៨លានដុល្លារ សមមូលនឹង ៥៩,១១ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៣% នៃពិតានដែលច្បាប់អនុញ្ញាត (២០០០ លានអេសដេអ៊ែ)។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងយ៉ាងដូច្នេះ ក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី០២ ខែមិថុនានេះថា ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាធម្យមប្រមាណ ៥០ភាគរយ។ ក្រសួងបន្តឡើងថា៖ “គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម”។ បន្ថែមពីលើនេះ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ រដ្ឋបានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបមានចំនួន ២៨,៥លានដុល្លារ ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ គម្រោងវិនិយោគសាធារណៈសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ រដ្ឋបានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក ប្រមាណ ១៧៥លានដុល្លារ ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៥៣% និងក្របខ័ណ្ឌពហុភាគីមានប្រមាណ ៤៧%។ គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៥ សន្និធិបំណុលសាធារណៈរបស់កម្ពុជាកើនដល់១២,១៨ពាន់លានដុល្លារ ក្នុងនោះ ៩៩% ត្រូវនឹងប្រមាណ […]
ថៃបន្ធូរបន្ថយច្បាប់កម្ចី ដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងជួបលំបាកខ្លាំង
ធនាគារកណ្តាលរបស់ប្រទេសថៃ បានប្រកាសពីការបន្ធូរបន្ថយលក្ខខណ្ឌច្បាប់កម្ចីទិញផ្ទះ ដោយបង្កើនអនុបាតប្រាក់កម្ចីធៀបនឹងតម្លៃទ្រព្យ (LTV) ដល់ ១០០% សម្រាប់កិច្ចសន្យាលំនៅដ្ឋានទាំងអស់ ចាប់ពីខែឧសភា ឆ្នាំ ២០២៥ ដល់ខែមិថុនា ឆ្នាំ ២០២៦ ដែលជាចំណាត់ការដ៏បន្ទាន់មួយ ក្នុងគោលបំណងស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះរបស់ប្រទេស ដែលនៅតែបន្តរើឡើងវិញ ដោយសារកត្តាចម្បងមួយចំនួនជាពិសេសបញ្ហាការផ្គត់ផ្គង់លើស បញ្ហាតម្រូវការទាប និងការជាប់គាំងកម្ចីលំនៅឋាន នេះបើយោងតាម World.thaipbs ចេញផ្សាយថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥។ គួររំលឹកថា កាលពីមុន អនុបាត LTV របស់ប្រទេសថៃ ត្រូវបានកំណត់នៅកម្រិតចន្លោះពី ៧០% ទៅ ៩០% ដែលមានន័យថា អ្នកខ្ចី អាចស្នើសុំប្រាក់កម្ចីបានត្រឹមតែ ៧០-៩០% នៃតម្លៃអចលនទ្រព្យប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈវិធាការផ្លាស់ប្តូរថ្មីនេះ បានបង្កើនកម្រិត LTV ដល់ទៅ ១០០% ដែលនឹងអនុញ្ញាតឱ្យអ្នកខ្ចី ទទួលបានការផ្តល់ប្រាក់កម្ចីក្នុងតម្លៃពេញលេញនៃអចលនទ្រព្យ ដោយមិនចាំបាច់បង់ប្រាក់កក់មុន។ វិធានការនេះ ត្រូវបានគេចាត់ទុកថាជាការបន្ធូរបន្ថយបន្ទុកអ្នកខ្ចី និងស្ថានភាពអចលនទ្រព្យថៃ ព្រោះវាបានជួយដករបាំងសម្រាប់អ្នកទិញ ដែលធ្វើឱ្យវាងាយស្រួលក្នុងការទទួលបានកម្ចីនិងលទ្ធភាពទិញផ្ទះ។ តាមរយៈការបង្កើនអត្រា […]
កម្ពុជា-កូរ៉េឯកភាពគ្នាលើកម្ចីតម្លៃ ១,៥ប៊ីលានដុល្លារ សម្រាប់គម្រោងអាទិភាពឆ្នាំ ២០២២-២០២៦
រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ បានសម្រេចឯកភាពលើគម្រោងវិស័យអាទិភាពក្នុងក្របខណ្ឌសហប្រតិបត្តិការហិរញ្ញប្បទាន សម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ឥណទានសម្បទានប្រមាណ ១,៥ ប៊ីលានដុល្លារអាមេរិក ខណៈជំនួយឥតសំណងចំនួនប្រមាណ ៥០លានដុល្លារអាមេរិក សម្រាប់ផែនការឆ្នាំ២០២២-២០២៤ ដើម្បីអភិវឌ្ឍលើវិស័យអាទិភាពធំៗរបស់កម្ពុជា។ នេះបើតាមកិច្ចប្រជុំកម្រិតគោលនយោបាយលើកទី៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ ទឹកប្រាក់កម្ចី និងជំនួយខាងលើ នឹងយកទៅអភិវឌ្ឍវិស័យសំខាន់ៗនានា ដូចជា ផ្លូវជាតិ ផ្លូវជនបទ ធារាសាស្ត្រ ថាមពល ទឹកស្អាតនិងអនាម័យ សុខាភិបាល និងវិស័យទូរគមនាគមន៍។ ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានសម្រេចចុះកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទដោយចីរភាព ដែលមានទឹកប្រាក់ប្រមាណ ៦០លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៧ ដល់ ២០២២ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) ទឹកប្រាក់សរុបប្រមាណជាង ១,៧ ប៊ីលានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានមានទឹកប្រាក់ប្រមាណ ១,៣ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់ប្រមាណជាង ៤៥៥ លានដុល្លារអាមេរិក។ ភាគីទាំងពីរ បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ព្រមទាំងកម្មវិធីចែករំលែកចំណេះដឹង […]


English

