៣ឆ្នាំចុងក្រោយនេះ ADB ផ្តល់ជំនួយប្រមាណ $៣៥០លាន អភិវឌ្ឍវិស័យថាមពលនៅកម្ពុជា

ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ជំនួយបច្ចេកទេសឥតសំណង និងសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB ប្រមាណ ៣៥០លានដុល្លារ ត្រូវបានផ្តល់ជូនកម្ពុជាលើការអភិវឌ្ឍវិស័យថាមពល កម្ពុជា។នេះបើតាមការឱ្យដឹងពីឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅក្នុងជំនួបជាមួយ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏ល្អ និងសមត្ថភាពដឹកនាំរបស់លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងអាណត្តិបេសកកម្មបំពេញការងារនៅកម្ពុជា។

ទន្ទឹមគ្នានេះ ឯកឧត្តម កែវ រតនៈ ក៏បានបញ្ជាក់ថា ជំនួយបច្ចេកទេសឥតសំណង និងសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ គិតជាសាច់ប្រាក់ប្រមាណ ៣៥០លានដុល្លារ ត្រូវបានផ្តល់ជូនកម្ពុជាលើការអភិវឌ្ឍវិស័យថាមពល សម្រាប់ការពង្រីកបណ្តាញអគ្គិសនីជាតិនិងបង្កើនថាមពលបៃតងកកើតឡើងវិញ។

ពាក់ព័ន្ធនឹងវិស័យថាមពល​ កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជំនួបជាមួយក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនបារាំងធំៗប្រមាណ៣០ ក៏បានស្នើសុំពិនិត្យលទ្ធភាពវិនិយោគលើគម្រោងថាមពលអគ្គិសនីចេញពីសំរាមអ៊ីដ្រូហ្សែននិងវារីអគ្គិសនី  សំដៅឈានទៅពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ នៅក្នុងតំបន់ថែមទៀត។ (អានបន្ថែម)

នៅពេលដែលប្រទេសកម្ពុជាបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន កិច្ចសហប្រតិបត្តិការជាមួយ ADB និងអ្នកវិនិយោគអន្តរជាតិត្រូវបានគេរំពឹងថានឹងលើកកំពស់សមត្ថភាពរបស់ប្រទេសក្នុងការផលិត និងចែកចាយថាមពលប្រកបដោយនិរន្តរភាព រួមចំណែកបន្ថែមទៀតដល់កំណើនសេដ្ឋកិច្ច និងគោលដៅអភិវឌ្ឍន៍របស់ខ្លួន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជួបពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពង្រឹងវិស័យថាមពលនៅកម្ពុជា

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពេលថ្មីៗនេះបានទទួលជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាអំពីអាទិភាពសំខាន់ៗក្នុងវិស័យថាមពលរបស់កម្ពុជា។ ជំនួបយុទ្ធសាស្ត្រនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងប្រសិទ្ធភាព និងអភិបាលកិច្ចនៃហេដ្ឋារចនាសម្ព័ន្ធថាមពលជាតិ។ ក្នុងអំឡុងពេលពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើវិស័យសំខាន់ៗមួយចំនួន រួមមានតម្រូវការបន្ទាន់ក្នុងការកែលម្អប្រសិទ្ធភាពថាមពល ការពង្រឹងបណ្តាញអគ្គិសនីជាតិ និងការលើកកម្ពស់អភិបាលកិច្ចក្នុងវិស័យរ៉ែ។ លោកបានបញ្ជាក់ថា ការកែទម្រង់ជាមូលដ្ឋានគឺចាំបាច់ណាស់ដើម្បីជួយសម្រួលដល់ការរីកចម្រើន និងការអនុវត្តប្រកបដោយចីរភាពក្នុងវិស័យទាំងនេះ។ ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ថា ការពង្រឹងវិស័យថាមពលគឺជាចំណុចស្នូលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។ លោកក៏បានចង្អុលបង្ហាញផងដែរអំពីសារៈសំខាន់នៃយន្តការហិរញ្ញប្បទានដ៏ទូលំទូលាយ ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមទាំងនេះ និងធានាថាអ្នករស់នៅតំបន់ជនបទទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនដែលកើតចេញពីការកែទម្រង់។ កិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីនេះ កើតឡើងចំពេលដែលកម្ពុជាកំពុងបន្តប្រឈមមុខនឹងបញ្ហាកង្វះខាតថាមពល និងតម្រូវការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ។ តាមរយៈការធ្វើការងារជាមួយ ADB រាជរដ្ឋាភិបាលកម្ពុជាមានគោលបំណងទាញយកជំនាញ និងធនធានដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ បន្ថែមលើគោលបំណងចំពោះមុខ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធានាថា អត្ថប្រយោជន៍នៃការកែទម្រង់ថាមពលនឹងទៅដល់តំបន់ជនបទ ដែលជាកន្លែងដែលជារឿយៗប្រឈមមុខនឹងភាពមិនស្មើគ្នានៃថាមពល។ ចក្ខុវិស័យរបស់ក្រសួងមិនត្រឹមតែផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថាប្រជាជនកម្ពុជាទាំងអស់ ជាពិសេសនៅតំបន់ដាច់ស្រយាល មានលទ្ធភាពប្រើប្រាស់ថាមពលដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ។ ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញឱ្យឃើញនូវផ្លែផ្កាជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលអនុញ្ញាតឱ្យមានការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យថាមពល។ ភាគីពាក់ព័ន្ធនៅតែមានសង្ឃឹមថា កិច្ចសហការនេះនឹងផ្តល់នូវលទ្ធផលជាក់ស្តែង បើកផ្លូវសម្រាប់អនាគតថាមពលដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់កម្ពុជា។ - Video Advertisement -

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់ថា ការដាក់ដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីនេះ គឺដើម្បីបណ្តុះបណ្តាលជំនាញ ជំរុញនវានុវត្តន៍ឧស្សាហកម្ម និងមធ្យោបាយធ្វើដំណើរដែលបញ្ចេញកាបូនទាប។ ឯកឧត្តមថា វិទ្យាស្ថាននេះ ក៏ជាវឌ្ឍនភាពថ្មីមួយទៀត ក្នុងការជំរុញការស្រាវជ្រាវ ការបណ្តុះបណ្តាលបច្ចេកទេស និងនវានុវត្តន៍ក្នុងវិស័យរថយន្តអគ្គិសនី និងបច្ចេកវិទ្យាថាមពលថ្មីផងដែរ។ វិទ្យាស្ថាននេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យបច្ចេកវិទ្យាឆុងឈីង ក្រុមហ៊ុន GTV Motor និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស លើជំនាញរថយន្តអគ្គិសនី វិស្វកម្មយានយន្តអគ្គិសនី និងបច្ចេកវិទ្យាឧស្សាហកម្មថាមពលថ្មី ដែលគាំទ្រការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅការផលិតប្រកបដោយនិរន្តរភាព និងមានតម្លៃបន្ថែមខ្ពស់។ ពាក់ព័ន្ធនឹងយានយន្តអគ្គិសនីនេះដែរ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា ចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១០.៥៦៨គ្រឿង ខណៈនិន្នាការប្រើប្រាស់យានយន្តប្រភេទនេះនៅកម្ពុជា កំពុងបន្តកើនឡើងខ្លាំង។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន […]

ក្រុមហ៊ុនបារាំង ស្នើពិនិត្យលទ្ធភាពវិនិយោគលើការផលិតថាមពលអគ្គិសនីចេញពីសំរាម នៅកម្ពុជា

តំណាងក្រុមហ៊ុនបារាំងធំៗប្រមាណ៣០ បានមកប្រទេសកម្ពុជាដើម្បីស្វែងយល់អំពីឱកាសវិនិយោគថ្មីៗ ពិសេសស្នើសុំពិនិត្យលទ្ធភាពវិនិយោគលើគម្រោងថាមពលអគ្គិសនីចេញពីសំរាមសំដៅឈានទៅពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ នេះបើយោងតាមហ្វេសប៊ុករបស់ ស្ថានទូតបារាំងប្រចាំកម្ពុជា និងក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានទូតបារាំងនៅកម្ពុជា បានឱ្យដឹងថា គណៈប្រតិភូតំណាងក្រុមហ៊ុនបារាំង មកទស្សនកិច្ចកម្ពុជា ក្នុងគោលបំណងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ស្តីពីចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការ និងកិច្ចសន្យានានានៅក្នុងវិស័យសំខាន់ៗ ដែលក្រុមហ៊ុនបារាំងមានចំណេះ និងជំនាញ ដើម្បីស្វែងយល់ពីលទ្ធភាពនៃការបង្កើតភាពជាដៃគូ សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន។ ទន្ទឹមគ្នានេះ បើតាមឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា និងក្រុមហ៊ុនបារាំង មកកាន់កម្ពុជា គឺបានស្នើសុំពិនិត្យលទ្ធភាពវិនិយោគគម្រោងថាមពលអគ្គិសនីចេញពីសំរាម អ៊ីដ្រូហ្សែននិងវារីអគ្គិសនី។ គួររំលឹកថា ក្នុងមួយខែសីហា ឆ្នាំ២០២៥នេះ កម្ពុជាបន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន៥១ ក្រោមទុនវិនិយោគសរុបរហូត ៦០៨លានដុល្លារ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ CDC បន្តថា ក្នុងខែសីហានេះ ប្រភពទុនវិនិយោគដែលឈានមុខគេ រួមមាន៖១. កម្ពុជាមានជិត ៤៦%, ២. ចិនជិត ៤៤%, ៣. សិង្ហបុរីមានជាង ៦%, […]

ចិន​សម្ពោធបើក​រោងចក្រផលិត​អ៊ីដ្រូសែនដ៏​ធំ​បំផុត​លើ​ពិភពលោក​នៅ​ម៉ុងហ្គោលី​

ស្ថិតក្នុងស្ថានភាពដែលកំពុង​រីក​ចម្រើន​ខ្លាំង​សម្រាប់វិស័យ​ថាមពល​កកើត​ឡើង​វិញ ប្រទេស​ចិន​បាន​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​រោងចក្រ​ផលិត​អ៊ីដ្រូសែន​ដ៏ធំ​បំផុត​របស់​ពិភពលោក​នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី។ រោងចក្រដ៏ទំនើបបំផុតនេះ នឹងដំណើរការផលិតថាមពលពីព្រះអាទិត្យ និងខ្យល់ ដើម្បីបង្កើតអាម៉ូញាក់ពណ៌បៃតងប្រមាណ ៣២ម៉ឺនតោនជារៀងរាល់ឆ្នាំ។ គោលដៅចម្បងនៃការជ្រើសរើសទីតាំងនេះសម្រាប់ការផលិតអាម៉ូញាក់ប្រកបដោយនិរន្តរភាព គឺដើម្បីបង្ហាញថាឧស្សាហកម្មធុនធ្ងន់ក៏អាចដំណើរការបានដោយមិនប៉ះពាល់ដល់បរិស្ថានតាមរយៈការប្រើប្រាស់ថាមពលស្អាតជំនួសឱ្យការប្រើឥន្ធនៈហ្វូស៊ីល។ វិធីសាស្រ្តនេះមិនត្រឹមតែលើកកម្ពស់ការអនុវត្តដែលមិនប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យការផលិតទ្រង់ទ្រាយធំប្រកបដោយប្រសិទ្ធភាពទៀតផង។ រោងចក្រនេះនឹងរួមបញ្ចូលនូវបច្ចេកវិទ្យាឆ្លាតវៃសិប្បនិម្មិតកម្រិតខ្ពស់ផងដែរ ដែលនឹងបង្កើនប្រសិទ្ធភាពប្រតិបត្តិការក្នុងពេលវេលាជាក់ស្តែង។ ការច្នៃប្រឌិតថ្មីនេះត្រូវបានធានាបាននូវទិន្នផលខ្ពស់បំផុតនៃអ៊ីដ្រូសែន និងអាម៉ូញាក់ ខណៈពេលដែលរក្សាបាននូវការបញ្ចេញកាបូននៅកម្រិតសូន្យ។ ជាមួយនឹងផែនការសម្រាប់ការនាំចេញជាសាកល គម្រោងដ៏ធំសម្បើមនេះមិនត្រឹមតែដាក់ឱ្យប្រទេសចិនជាប្រទេសនាំមុខគេក្នុងវិស័យថាមពលបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាគំរូដ៏មានឥទ្ធិពលសម្រាប់ប្រទេសផ្សេងទៀតអំពីរបៀបធ្វើសមាហរណកម្មបច្ចេកវិទ្យា និរន្តរភាព និងកំណើនឧស្សាហកម្ម។ នៅពេលដែលពិភពលោកឆ្ពោះទៅរកដំណោះស្រាយថាមពលស្អាតជាងមុន គំនិតផ្តួចផ្តើមរបស់ប្រទេសចិនបានបង្ហាញពីជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងដំណើរស្វែងរកអនាគតប្រកបដោយនិរន្តរភាពជាងមុន។ - Video Advertisement -

ក្រុមហ៊ុន Beijing Scitech បង្ហាញចេតនាចង់វិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. បានបង្ហាញពីចេតនារបស់ខ្លួនដោយចង់វិនិយោគនៅក្នុងឧស្សាហកម្មចម្រាញ់ប្រេងឆៅនៅកម្ពុជា។ នេះ​ជា​ការ​លើក​ឡើង​ក្នុង​ជំនួប​រវាង​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន លោក Zhu Yujiang។ ក្នុង​ជំនួប​នោះ លោក Zhu Yujiang បាន​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​លើ​វិស័យ​ផ្សេងៗ និង​បាន​ទទួលស្គាល់​ការពង្រឹង​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា​។ លោកបានគូសបញ្ជាក់ពីមហិច្ឆតារបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសក្នុងការវិនិយោគចម្រាញ់ប្រេងឆៅ និងការផលិតផលិតផលដែលចេញពីការកែច្នៃសំណល់បានមកពីការចម្រាញ់ប្រេងទាំងនោះ។ លោក Zhu បានកត់សម្គាល់ទៀតថា “ការវិនិយោគនេះត្រូវបានគេរំពឹងថានឹងមិនត្រឹមតែលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាពក្នុងវិស័យផលិតកម្មរបស់ប្រទេសកម្ពុជាផងដែរ” ។ ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវជំហរស្វាគមន៍របស់កម្ពុជាចំពោះការវិនិយោគបរទេស។ សម្តេចបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយលើកទឹកចិត្តដែលជំរុញការវិនិយោគនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលជាយុទ្ធសាស្ត្រសំខាន់សម្រាប់ការជំរុញផលិតកម្មក្នុងស្រុកនៃទំនិញពាក់កណ្តាលសម្រេច និងបញ្ចប់ក្នុងគោលបំណងប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ចប់កិច្ចប្រជុំដោយជំរុញអ្នកវិនិយោគដែលមានសក្តានុពលទាំងអស់ ធ្វើការស្វែងយល់បន្ថែមពីឱកាសដ៏ច្រើននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា និងចូលរួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនសក្តានុពលវិនិយោគរបស់ពួកគេ។ ការអភិវឌ្ឍន៍នេះគូសបញ្ជាក់ពីភាពទាក់ទាញរបស់កម្ពុជាដែលជាគោលដៅវិនិយោគ ជាពិសេសក្នុងវិស័យដែលជួយជំរុញទាំងកំណើនសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពឧស្សាហកម្ម។ - Video Advertisement -

តើឌីជីថលភ្លោះកំពុងបង្កើតអនាគតតភ្ជាប់ 5G យ៉ាងដូចម្តេច?

យើងមិនអាចមើលឃើញពីតថភាពទាំងស្រុងនោះទេ ប៉ុន្តែវាតែងតែចេញពីគំនិត។ សម្រាប់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ បង្គោលអង់តែនគឺជាឆ្អឹងខ្នងដ៏សំខាន់ វាផ្តល់ថាមពលគ្រប់យ៉ាងដល់ការផ្ញើសារ និងការហៅទូរស័ព្ទ រហូតដល់វីដេអូ TikTok។ បង្គោលខ្លះមានកម្ពស់រហូត 200ហ្វីត (60ម៉ែត្រ) ដែលឈរខ្ពស់ដូចជាឆ្មាំនៅតាមដងផ្លូវ ឬដំឡើងពីលើដំបូលអគារខ្ពស់។ នៅចុងអង់តែនមានកញ្ចុំដូចស្រទាប់ផ្កាដើម្បីភ្ជាប់បន្ទះអង់តែន ឧបករណ៍បញ្ជូន និងឧបករណ៍ផ្សេងទៀតដែលជួយរក្សាការទំនាក់ទំនងអ្នកប្រើប្រាស់ជាប្រចាំ។ ឥឡូវនេះ ក្រុមហ៊ុនទូរគមនាគមន៍ទាំងឡាយកំពុងរងសម្ពាធក្នុងការធ្វើទំនើបកម្មរបស់ខ្លួន នៅពេលនិន្នាការផ្លាស់ប្តូរពីបណ្តាញ 4G ទៅ 5G ដែលកំពុងបង្កើនសន្ទុះ។ ដើម្បីដំណើរការកិច្ចការទាំងនេះបាន ក្រុមហ៊ុនចាំបាច់ត្រូវប្រើប្រាស់កម្លាំងមនុស្សដើម្បីចុះត្រួតពិនិត្យបង្គោលអង់តែននីមួយៗ មុននឹងកែលម្អ ឬបំពាក់ឧបករណ៍បន្ថែម ព្រមទាំងពិនិត្យការថែទាំដើម្បីធ្វើឱ្យប្រសើរឡើងនូវល្បឿនទិន្នន័យ ជំរុញសមត្ថភាព និងកាត់បន្ថយរាំងស្ទះដល់អតិថិជន។ ឥឡូវនេះយើងមានវិធីដើម្បីធ្វើឱ្យដំណើរការកាន់តែងាយស្រួល ជួយដល់ក្រុមហ៊ុនទូរគមនាគមន៍នាំយកនូវបច្ចេកវិទ្យា 5G ដល់អតិថិជនរបស់ខ្លួនបានលឿនជាងមុន និងរក្សាសេវាឱ្យខ្លាំង។ វិធីសាស្រ្តគឺសាមញ្ញ ដោយគ្រាន់តែប្រើប្រាស់ឌីជីថលភ្លោះ ដើម្បីចម្លង់ចេញជាគំរូឌីជីថលពិតប្រាកដសម្រាប់ការវិភាគ និងគ្រប់គ្រង។ ត្រូវដឹងថាបច្ចេកទេសគំរូឌីជីថលភ្លោះ 3D ដែលចម្លងចេញពីហេដ្ឋារចនាសម្ព័ន្ធដែលជាទ្រពសម្បត្តិរបស់ក្រុមហ៊ុន មិនថា អគារ ផ្លូវថ្នល់ ស្ពាន គ្រឿងម៉ាស៊ីន និងសូម្បីតែទីក្រុងទាំងមូល-គឺអាចបង្ហាញពីវដ្តជីវិតទាំងមូល ចាប់ពីការរចនា និងការសាងសង់រហូតដល់ប្រតិបត្តិការ និងការថែទាំ។ នេះការធ្វើឱ្យប្រសើរឡើងតាមរយៈការបញ្ចូលបញ្ញាសិប្បនិមិត្ត (AI) និងម៉ាស៊ីនសិក្សា (ML) […]