ផ្សារទំនើបអ៊ីអន១ ពង្រីកទំហំជាន់ផ្ទាល់ដីបន្ថែម ដើម្បីទាក់ទាញអ្នកអាជីវកម្ម

ផ្សារទំនើបអីអន សាខាទី១ នៅលើផ្លូវសម្តេចសុធារស សម្រេចពង្រីកទំហំជាន់ផ្ទាល់ដី និងបន្ថែមស្ដង់ទំនិញចំនួន ៣០កន្លែងទៀត ដើម្បីបំពេញតម្រូវការ និងទាក់ទាញអ្នកអាជីវកម្មថ្មីៗ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ចេញផ្សាយកាលពីពេលថ្មីៗនេះ ផ្សារទំនើបអីអនទី១ នឹងពង្រីកជាន់ផ្ទាល់ដី ប្រមាណ ២៧ ០០០ ម៉ែត្រការ៉េបន្ថែម ដោយក្រោយពង្រីកជាន់ផ្ទាល់ដីនឹងទំហំសរុប ១៦២ ០០០ ម៉ែត្រការ៉េ។

ការពង្រីកជាន់ផ្ទាល់ដីបន្ថែមនេះ នឹងអាចបង្កើតបានទីតាំងតូបអាជីវកម្មចំនួន ៣០តូបបន្ថែមទៀត ឬសរុបស្មើនឹង ២៤០ តូប។

ការពង្រីកបន្ថែមនេះ ក៏នឹងធ្វើឱ្យការចំណតរថយន្តក្នុងផ្សារទំនើប អាចទទួលបានរថយន្តបន្ថែមចំនួន៧០គ្រឿង ខណៈចំណតរថយន្តអាចទទួលរថយន្តឡើងដល់ ២ ៣៧០ គ្រឿង។

គួរបញ្ជាក់ថា ក្រុមហ៊ុន អីអនម៉ល ខេមបូឌា បានដាក់ក្តីរំពឹងថា ការពង្រីកទីតាំងជាន់ផ្ទាល់ដីសាខាទី១នេះ នឹងបញ្ចប់ឆ្នាំ២០២៣ ហើយអាចទាក់ទាញហាងល្បីៗបន្ថែមទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនឧស្សាហកម្មឈានមុខគេរបស់វៀតណាម ប្រកាសពីប្រាក់ចំណេញកើនដល់ ១៤៦% ចំពេលការពង្រីកផលប័ត្រសួនឧស្សាហកម្ម

ក្រុមហ៊ុន Vietnam-Singapore Industrial Park J.V. Co., Ltd (VSIP) ដែលជាអ្នកអភិវឌ្ឍន៍សួនឧស្សាហកម្មឈានមុខគេរបស់វៀតណាម បានរាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់ចំណេញសុទ្ធប្រមាណ ១៤៦% ស្មើនឹងទឹកប្រាក់ ៤៣,៨៤ លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ។ លទ្ធផលនេះបានជំរុញឱ្យក្រុមហ៊ុនទទួលបានអត្រាចំណូលធៀបនឹងតម្លៃទុនវិនិយោគ (ROE) ឡើងដល់ ៦,៦១% កើនឡើងពី ៣,១៣% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាម theinvestor.vn​ ចុះថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៤។ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមហ៊ុន VSIP ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Sembcorp Development Ltd. របស់ប្រទេសសិង្ហបុរី និងក្រុមហ៊ុន Becamex IDC របស់វៀតណាម (HoSE: BCM) — មានភាគហ៊ុនរបស់ម្ចាស់ចំនួន ៦៦៣,៧ លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីការកើនឡើង ១៦,៦% នៃអត្រាប្រចាំឆ្នាំ ។ អត្រាបំណុលធៀបនិងទ្រព្យ […]

វិស័យឯកជនជ្រើសរើសវិធានការសំខាន់ ៣ ដើម្បីចូលរួមអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា

វិស័យឯកជន បានសម្រេចជ្រើសរើសយកវិធានការអាទិភាពចំនួន ០៣សំខាន់ៗ ក្នុងចំណោមវិធានការ ២០ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត​ និងអេឡិចត្រូនិចលើកទី២ ដែលដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធចំនួន ១០០រូប ក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១-ជួបជុំសមាសភាពក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច ទី២-ពិភាក្សាលើការធ្វើអាទិភាវូបនីយកម្មលើវិធានការដែលមានចែងក្នុងផែនទីបង្ហាញផ្លូវ, ទី៣-ពិភាក្សា លើស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក និងការចូលរួមចំណែក របស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង ទី៤-កំណត់ទិសដៅការងារបន្ត។ ជាលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ តាមរយៈការស្ទង់មតិ លើការធ្វើអាទិភាវូបនីយកម្មឡើងវិញលើវិធានការទាំង ២០ ដោយវិស័យឯកជន មានវិធានការចំនួន ៣ ត្រូវបានជ្រើសរើសជាវិធានការអាទិភាព៖ ១)-កម្មវិធីធ្វើឱ្យប្រសើរឡើងនូវជំនាញកម្លាំងពលកម្មដោយសហការ ជាមួយវិស័យឯកជន ២)-ធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល និង៣)-ពិនិត្យឡើងវិញគោលដៅអត្រាថ្លៃអគ្គិសនី និងស្ថិរភាពផ្គត់ផ្គង់។ ទន្ទឹមនេះ វិស័យឯកជន ក៏បានបង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការធ្វើ កិច្ចសហប្រតិបត្តិការជាដៃគូជាមួយរាជរដ្ឋាភិបាល លើវិធានការពាក់ព័ន្ធនឹងការធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល ព្រមទាំងការរៀបចំផែនការទាក់ទាញកម្លាំងពលកម្មពីបរទេស ទេសន្តរប្រវេសន៍ និងអាណិកជន ខ្មែរដែលមានជំនាញ និងទេពកោសល្យខ្ពស់ក្នុងវិស័យទាំងពីរផងដែរ។ […]

រយៈពេល ៨ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានជាង $១០ពាន់លាន កើនជាង ១១%

​រយៈពេល ៨ខែ ឆ្នាំ២០២៤ ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជាជាមួយបណ្តា​ប្រទេស​អាស៊ាន មានទំហំ​ទឹកប្រាក់ប្រមាណ ១០,៤៩ពាន់​​លាន​ដុល្លារ​ ​កើនឡើង ១១,៨ភាគរយ ​ធៀបនឹងក្នុងរយៈពេល​ដូចគ្នាក្នុង​ឆ្នាំ២០២៣ ដែលមានទំហំទឹកប្រាក់ត្រឹមតែ ៩,៣៨ ពាន់​លាន​ដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដែលចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជា​បាន​នាំ​ចេញ​ផលិតផលចម្រុះ​ទៅ​កាន់​បណ្តាប្រទេស​​ដែលជាសមាជិកអាស៊ាន​មានទំហំទឹកប្រាក់ ​ប្រ​មា​​​​ណ​ ៣,៤៣ ពាន់​លាន​ដុល្លារ ​កើន​ឡើង ១០ភាគរយ​ ធៀបនឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន ខណៈដែលការ​នាំ​ចូ​ល​​របស់​ប្រទេស​កម្ពុជា​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន មាន​តម្លៃ ៧,០៦ពាន់​លាន​ដុល្លារ កើន​ឡើង ១២,៥ ភាគរយ​ ធៀ​បនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងរយៈពេល ​៨ខែនេះដែរ ទំហំ​ពាណិជ្ជ​កម្ម​​​ប្រទេស​កម្ពុជា​ជាមួយ​អាស៊ាន​មាន​​ចំនួន ​២៨.៤ភាគរយ​នៃ​ទំហំ​ពាណិជ្ជ​កម្ម​សរុបដែលមានទឹកប្រាក់ប្រមាណ ៣៦.៩ពាន់​លាន​ដុល្លារ​ ហើយដៃគូ​ពាណិជ្ជកម្ម​កំពូល​ទាំង​ប្រាំ​របស់​ប្រទេស​ក្នុ​ង​​អាស៊ាន​គឺ ប្រទេសវៀតណាម ថៃ សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​ប្រទេសម៉ាឡេស៊ី។ ដោយឡែកក្នុងទំនាក់ទំនង​ដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន​នេះដែរ គឺប្រទេសចិន ដែលរយៈពេល ៧ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន-ចិន បានឈានដល់តម្លៃ ៣,៩២ទ្រីលានយន់ ស្មើនឹង ៥៤៦,៦ប៊ីលានដុល្លារ  ដែលមានការកើនឡើង […]

រយៈពេល៨ខែ ​ទំហំពាណិជ្ជកម្មកម្ពុជា និងបណ្តាប្រទេសសមាជិក RCEP មានជិត ២៣ពាន់លានដុល្លារ កើនជាង ១៧%

​ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​កិច្ចព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) សម្រេចបានទំហំទឹកប្រាក់ ២២,៩២ពាន់លានដុល្លារ ​កើន​ឡើង​ប្រមាណ ១៧​,២ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានត្រឹម ១៩.៥៥ ពាន់​លាន​ដុល្លារ។ នេះបើយោងតាមរបាយការណ៍អគ្គនាយក ដ្ឋានគយ​ និងរដ្ឋាករកម្ពុជា (GDCE) ដែលចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។ ប្រភពដដែលបានបន្តថា ក្នុងរយៈពេល ៨ខែនេះ ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ជាមួយ​សមាជិក RCEP រួមមាន​ចំនួន ៦២ភាគរយ ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុបតម្លៃ ៣៦.៩៤ពាន់​លាន​ដុល្លារ​របស់ខ្លួន។ សូមបញ្ជាក់ថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតនៅលើពិភពលោក ដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ាន ១០ (ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន វៀតណាម និងសិង្ហបុរី) និងប្រទេសដៃគូពាណិជ្ជកម្មសេរី​អាស៊ាន​ចំនួន ៥ រួមមាន អូស្រ្តាលី ចិន ជប៉ុន […]

៨ខែ កម្ពុជានាំចូលសម្ភារៈសំណង់ជាង $១ពាន់លាន កើន២១.៥៨% ខណៈវិស័យសំណង់កើនក្នុងកម្រិតទាបនៅឡើយ

ក្នុងរយៈពេល ៨ខែ (គិតពីខែមករា ដល់ខែសីហា) ឆ្នាំ២០២៤ កម្ពុជាបាននាំចូលសម្ភារៈនិង​ឧបករណ៍​សំណង់មានទំហំទឹកប្រាក់ ១.០៦៣លានដុល្លារ កើនឡើង២១.៥៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប​ង្ហាញថា​ កំណើននៃការនាំចូលសម្ភារៈសំណង់ បានកើនឡើងស្របពេលនិងវិស័យសំណង់ត្រូវបានគេព្យាករថា បាននិងកំពុងងើបឡើងវិញក្នុងកម្រិតមួយទាបនៅឡើយ។​ ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេល៨ខែនេះ កម្ពុជាក៏បាននាំចូលស៊ីម៉ង់ត៍ មានទំហំទឹកប្រាក់សរុបជាង ១២លានដុល្លារ ថយចុះ ១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។​ រីឯរបាយការណ៍ឆមាសទី១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវិញ បានបង្ហាញថា ក្នុងឆ្នាំ២០២៤នេះ វិស័យសំណង ត្រូវបានគេរំពឹងថា​មានកំណើនទាប ក្នុងកម្រិត ១.១ភាគរយ ខណៈអលនទ្រព្យ មានកំណើន ១.២ភាគរយ។​ - Video Advertisement -

រយៈពេល៨ខែ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលបានជាង ២៧លានដុល្លារ កើនជាង១៥%

គិតត្រឹមរយៈពេល ៨ខែ ពោលពីខែមករា-ខែសីហា នៃឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ ប្រមូល​ចំណូល​បានចំនួនប្រមាណជាង ២៧ លានដុល្លារ កើន​ឡើងជាង ១៥ភាគរយ បើ​ធៀប​រយៈ​ពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាស​ព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែល បានឱ្យដឹងថា ការប្រមូលចំណូលនេះ គឺបានមកពី​ប្រតិបត្តិការផែ ចំនួនជាង ២២លានដុល្លារ, ចំណូលពីអាជ្ញាធរផែជាង ៣លាន​ដុល្លារ និងចំណូល​ពីសេវាកម្មផ្សេងៗជាង ៩៦ម៉ឺនដុល្លារ។ យ៉ាងណាមិញ ចំណូលសរុបទាំងបីខាងលើនេះ នៅមិនទាន់ធ្វើសវនកម្មនៅឡើយទេ។ ដោយឡែកសម្រាប់​ខែសីហា ឆ្នាំ២០២៤ កំពង់ផែនេះ រក​​ចំណូល​​បាន​ចំនួន​ជាង ៤លានដុល្លារ ក្នុងនោះរួមមានចំណូល​ពីប្រតិបត្តិ​ការផែបាន​ចំនួន ៣,៨ លានដុល្លារ, ចំណូល​ពីអាជ្ញាធរផែ ជាង ៥៥ម៉ឺនដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង ៤ម៉ឺនដុល្លារ។ ជាការកត់សម្គាល់ ចំណូលរបស់កំពុងផែក្នុងខែសីហានេះមានការកើនឡើង ២៥ភាគរយ បើធៀបទៅនឹងរយៈ​ពេល​ដូចគ្នាកាលពី​២០២៣។ ជាងនេះទៅទៀត ក្នុងខែសីហាដដែល ឃើញថាមានបរិមាណ​កុង​តឺន័រឆ្លងកាត់កំពុងផែចំនួន ៥៣.៨២៥ TEUs កើនប្រមាណ ២៥,៤៦% ធៀបនឹងខែសីហា ឆ្នាំ២០២៣។ ចំណែកបរិមាណនាវា​ដឹកអ្នកដំណើរចូលចតនៅខែសីហា […]