ផ្សារទំនើប AEON ទី៣ អាចនឹងបើកដំណើរការឆាប់ៗនេះហើយ

ផ្សារទំនើប AEON ទី៣ ដ៏ល្បីឈ្មោះរបស់ក្រុមហ៊ុនជប៉ុន AEON Mall Cambodia Co., ស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ អាចនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះហើយ។

នេះបើយោងតាមវឌ្ឍនភាពសំណង់ ព្រោះការដ្ឋានសាងសង់ទាំងមូល មើលទៅស្ទើតែរួចរាល់ ១០០ភាគរយ ទៅហើយ។ ម្យ៉ាងវិញទៀតថ្មីៗនេះ ក្រុមហ៊ុនបានចេញសេចក្តីប្រកាស១លើកជា២លើករួចមកហើយ ដើម្បីធ្វើការជ្រើសរើសបុគ្គលិកបន្ទាន់ជាច្រើននាក់ថែមទៀត ដែលនេះហាក់ដូចជាត្រូវរៀបចំបើកដំណើរការក្នុងពេលឆាប់ៗនេះហើយ។

ផ្សារទំនើប AEON ទី៣ នេះមានទីតាំងស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ សាងសង់ឡើងក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារអាមេរិក ហើយនឹងមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុប ១៧៤០០០ ម៉ែត្រការ៉េ។ (អានបន្ថែម)

រូបភាពពី៖ Pointer

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនជប៉ុននៅកំពង់ធំ កំពុងសិក្សាចម្រាញ់ប្រេងចេញពីសំបកគ្រាប់ស្វាយចន្ទីកម្ពុជា

​ក្រុមហ៊ុន MIRARTH របស់ជប៉ុន កំពុងសិក្សាពីលទ្ធភាពចម្រាញ់ប្រេងស្វាយចន្ទីបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រកំពុងកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ។ នេះបើតាមកិច្ចប្រជុំរវាងអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រុមហ៊ុនជប៉ុន MIRARTH កាលពីពេលថ្មីៗកន្លងទៅ។ នៅក្នុងជំនួបនេះ ភាគីក្រុមហ៊ុនបានរាយការណ៍ពីវឌ្ឍនភាពនៃប្រតិបត្តិការរបស់ខ្លួន ដោយបច្ចុប្បន្នក្រុមហ៊ុនបានបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានរហូតដល់ ១.៥០០តោន ក្នុងមួយឆ្នាំ ខណៈកាលពីចាប់ផ្តើមដំបូងក្នុងឆ្នាំ២០២១ ក្រុមហ៊ុនអាចកែច្នៃបានត្រឹមតែ ៣00តោនប៉ុណ្ណោះ។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន MIRARTH បានបង្ហាញពីការសិក្សារបស់ខ្លួនអំពីដំណើរការផលិតកម្ម ដើម្បីចម្រាញ់យកប្រេងពីសំបកគ្រាប់ និងដើមស្វាយចន្ទី ដែលការសិក្សានេះនឹងត្រូវប្រើរយ:ពេល ២ឆ្នាំ។ ហេតុដូច្នេះហើយ ក្រុមហ៊ុនក៏បានស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងលើភាពអនុលោមតាមស្តង់ដារ និងការវិភាគសមាសធាតុអាហារូបត្ថម្ភនៃផលិតផលគ្រាប់សា្វយចន្ទី។ ជាមួយនឹងសំណើខាងលើនេះ តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ជំហរបន្តការគាំទ្រ ដោយសហការជាមួយក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងស្វែងរកឱកាសបង្កើនការផលិត និងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនបន្ថែមទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន MIRARTH បានបើកសម្ពោធដំណើរការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី កាលពីអំឡុងខែមិថុនា កន្លងទៅ ដែលមានជំនួយបច្ចេកទេសពីក្រុមហ៊ុន TOP Planning Japan និង […]

រដ្ឋប្រកាសបញ្ចប់គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដើម្បីឈានដល់ការអនុវត្តជំហានបន្ទាប់

​ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបញ្ចប់គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍ផ្លូវការ នៃសាធារណរដ្ឋកូរ៉េ និងពិភាក្សាពីជំហានបន្ទាប់ជាមួយដៃគូពាក់ព័ន្ធ។ ការប្រកាសនេះ ធ្វើឡើងក្នុងសិក្ខាសាលាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ និងតំណាងសមាគមក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអន្តរជាតិនៃប្រទេសកូរ៉េ (ICAK) ដឹកនាំដោយ លោក YOO Hanjun តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងរដ្ឋបាលខេត្តក្រចេះ និងតំណាង។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយផ្តោតលើចំណុចសំខាន់ៗចំនួន ៤ រួមមាន៖ ១.) ផ្សព្វផ្សាយរបាយការណ៍សិក្សាស្តីពីការកែលម្អច្រកទ្វារអន្តរជាតិត្រពាំងស្រែ ដល់ក្រសួង ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធ ដែលបានចូលរួមកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងកន្លងមក ២.) ចែករំលែកនូវបទពិសោធន៍ និងនវានុវត្តក្នុងការអនុវត្តគម្រោង ៣.) ពិភាក្សាពីជំហានបន្ទាប់ ក្រោយពីគម្រោងត្រូវបានបញ្ចប់ និង ៤.) ប្រកាសបញ្ចប់គម្រោងជាផ្លូវការ។ គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ត្រូវបានបង្កើតឡើងដោយមានគោលបំណងចម្បងដូចជា៖ ទី១.) សិក្សាបង្កើតផែនការគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យប្រសើរឡើងរចនាសម្ព័ន្ធភស្តុភារកម្ម ប្រតិបត្តិការការងារ និងសមត្ថភាពនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ទី២.) ពង្រឹងសមត្ថភាពធនធានមនុស្សពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និង ទី៣.) សិក្សាសមទ្ធិលទ្ធភាពនៃបង្កើតសំណង់ហេដ្ឋារចនាសម្ព័ន្ធអាទិភាព នៅច្រកព្រំដែនដើម្បីធ្វើឱ្យប្រសើរឡើងការសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន មានជា […]

ចិនចំណាយជិត $១០ពាន់លាន ជីកព្រែកវៀងសមុទ្រភ្ជាប់មកប្រទេសអាស៊ាន បច្ចុប្បន្នសម្រេចបាន ៥៣%

ព្រែកជីកពីងលូ ( Pinglu ) តម្លៃ ៩,៩៧ពាន់លានដុល្លារ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធវៀងសមុទ្រដ៏សំខាន់នៅក្នុងតំបន់ស្វយ័តគួងស៊ី ( Guangxi Zhuang) ភាគខាងត្បូងប្រទេសចិន សម្រេចការសាងសង់បាន ៥៣,២% ក្រោយចាប់ផ្តើមប្រតិបត្តិការជាង២ឆ្នាំ ចាប់តាំងពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២មក។ វឌ្ឍនភាពដ៏សំខាន់នេះ ត្រូវបានរាយការណ៍ដោយ pattayamail នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤។​ ក្រោយសាងសង់រួច គម្រោងខ្នាតយក្សនេះ នឹងកាត់បន្ថយពេលវេលាដឹកជញ្ជូនពីតំបន់ណាននីងទៅកាន់ឈូងសមុទ្រ Beibu ភាគខាងត្បូងប្រទេសមកត្រឹម ១៥ ទៅ ១៧ ម៉ោងប៉ុណ្ណោះ។ ព្រែកជីកនេះ គឺជាធាតុសំខាន់នៅក្នុងផែនការប្រាំឆ្នាំទី ១៤ របស់ប្រទេសចិន និងជាយុទ្ធសាស្ត្រច្រករបៀងដី និងសមុទ្រខាងលិចថ្មី និងមានតួនាទីជានិម្មិតរូបបង្ហាញពីឥទ្ធិពលដែលកំពុងកើនឡើងនៅក្នុងវិស័យភស្តុភាររវាងប្រទេសចិននិងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រែកជីក Pinglu មានប្រវែងសរុបប្រមាណ ១៣៤,២ គីឡូម៉ែត្រ ដែលមានទំហំអាចអនុញ្ញាតឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុករហូតដល់ ៥០០០ តោន ចំនួន ០៣ អាចឆ្លងកាត់ទន្ទឹមគ្នាបាន ដែលធានាបាននូវការដឹកជញ្ជូនទំនិញតាមផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ […]

ម៉ាឡេស៊ីទើបបញ្ជប់ការសាងសង់អគារខ្ពស់ជាងគេទី២លើពិភពលោក ចំពេលមានការព្រួយបារម្ភអំពីតម្រូវការទីផ្សារ

ប្រទេសម៉ាឡេស៊ីបានបន្ថែមភាពអស្ចារ្យនៃស្ថាបត្យកម្មមួយទៀតសម្រាប់ទីក្រុងរបស់ខ្លួនជាមួយនឹងការសាងសង់បញ្ចប់នៃអគារ Merdeka 118 កម្ពស់ ៦៧៨,៩ ម៉ែត្រ ដែលជាប់លំដាប់ថ្នាក់ជាអគារខ្ពស់ជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីអគារ Burj Khalifa របស់ទីក្រុងឌូបៃ យោងតាម businesstimes ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤។ បន្ទាប់ពីបើកឱ្យប្រើប្រាស់ជាផ្លូវការជាសាធារណៈ នៅចុងឆ្នាំនេះ សំណង់អគារដ៏ខ្ពស់ស្កឹមស្កៃថ្មីនេះ នឹងជួយបង្កើនឋានៈឱ្យទីក្រុងកូឡាឡាំពួក្លាយជាទីក្រុងមួយក្នុងចំណោមទីក្រុងនៃអគារខ្ពស់កប់ពពករបស់ពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍន៍អគារខ្ពស់ៗ ក៏កំពុងបង្កឱ្យមានការព្រួយបារម្ភអំពីតម្រូវការអចលនទ្រព្យនៅក្នុងទីក្រុង ដែលមានប្រជាជនត្រឹមតែពីរលាននាក់ និងការកើនឡើងនៃចំនួនការិយាល័យ និងផ្ទះទំនេរជាច្រើន។ ក្តីបារម្ភទាំងនេះ ត្រូវបានលើកឡើងចំពេលដែលមានគម្រោងសាងសង់អចលនទ្រព្យជាច្រើនកំពុងបន្តអភិវឌ្ឍ ដែលត្រូវបានជំរុញដោយអ្នកវិនិយោគអចលនទ្រព្យ និងមហិច្ឆតាជាតិចំពោះភាពរឹងមាំនៃគម្រោង និងវឌ្ឍនភាពតាមរយៈអគារខ្ពស់ៗ។ នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានលើកឡើងពីបញ្ហានេះកាលពីកន្លងទៅ ដោយអំពាវនាវឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកការអភិវឌ្ឍគម្រោងដែលមានលក្ខណៈឆ្លើយតបនឹងតម្រូវការសង្គមជាក់ស្តែងបន្ថែមទៀត ដូចជាគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ គម្រោងសាងសង់ហាងក្នុងស្រុក និងភោជនីយដ្ឋានជាដើមវិញ។ ទោះបីជាមានការព្រួយបារម្ភទាំងនេះក៏ដោយ ជាមួយនឹងវត្តមានអគារខ្ពស់ថ្មី Merdeka 118 នេះ​ដែលមានកម្ពស់លើសអគារខ្ពស់បំផុតនៅសៀងហៃរបស់ចិនទៅទៀតនោះ ទីក្រុងគូឡាឡាំពួនឹងនៅតែបន្តជាមជ្ឈមណ្ឌលនៃអគារខ្ពស់ៗច្រើនជាងទីក្រុងទាំងអស់ក្នុងលោក លើកលែងតែទីក្រុងចំនួនប្រាំពីរផ្សេងទៀតតែប៉ុណ្ណោះ។ ស្ថាបត្យករ Mustapha Kamal Zulkarnain អ្នកជំនាញផ្នែកភាពធន់នៃទីក្រុង បានលើកឡើងពីការខិតខំប្រឹងប្រែងឥតឈប់ឈរនៃការអភិវឌ្ឍន៍អចលនទ្រព្យដោយនិយាយថា “យើងគិតតែពីខំអភិវឌ្ឍគម្រោងសាងសង់ […]

ក្រុមហ៊ុនហុងដាគ្រោងពង្រីកទុននៅកម្ពុជាបន្ថែមទៀត ខណៈកំពុងដំណើរការអាជីវកម្មនៅទីនេះជាង ២៥ឆ្នាំ

​ក្រុមហ៊ុន HONDA MOTOR CO., LTD. មានផែនការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត តាមរយ:ក្រុមហ៊ុន N.C.X. Co., LTD ដែលកំពុងដំណើរការអាជីវកម្មនៅទីនេះអស់រយៈពេលជាង ២៥ឆ្នាំមកហើយ។ នេះបើតាមជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ នាឱកាសនោះ លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលតែងតែផ្ដល់ការគាំទ្រ លើកទឹកចិត្ត និងជួយសម្របសម្រួលឱ្យក្រុមហ៊ុនទទួលបានជោគជ័យដូចពេលបច្ចុប្បន្ននេះ។ លើសពីនេះ លោកនាយកប្រតិបត្តិ ក៏បានជម្រាបជូនអំពីផែនការពង្រីកទុនវិនិយោគ​ និងអាជីវកម្មរបស់ក្រុមហ៊ុនបន្ថែមទៀត​នៅកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតីបានបញ្ជាក់ពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងលើកទឹកចិត្តដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពផលិតគ្រឿងបង្គុំក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តមួយចំនួនចំពោះការវិនិយោគលើការបង្កើតរោងចក្រដំឡើងនិងផលិតយានយន្តនៅកម្ពុផងដែរ។ គួររំលឹកថា ថ្មីៗនេះ ​ក្រុមហ៊ុនកូរ៉េ Camko Motor និង Camko Infracore បានបង្ហាញពីផែនការចង់ចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខឆាប់ៗនេះ ខណៈរថយន្តអគ្គិសនីឥឡូវ កំពុងពេញនិយមប្រើប្រាស់ និងកើនឡើងជាលំដាប់នៅទូទាំងពិភពលោក។ (អានបន្ថែម) - Video Advertisement […]

នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសជំហបន្តអភិវឌ្ឃខេត្តទាំង៤ បើទោះជាកម្ពុជាបានដកខ្លួនចេញពីCLV-DTA

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីជំហរថា នឹងបន្តអភិវឌ្ឍបណ្តាខេត្តទាំង៤ នៅតំបន់ភូមិភាគឦសាន្តរបស់កម្ពុជា ដោយមិនមានការប្រែប្រួលនោះទេ បើទោះបីជាកម្ពុជា ប្រកាសដកខ្លួនពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) រួចហើយក្តី។ ការបញ្ជាក់របស់សម្តេចធិបតី ត្រូវបានធ្វើឡើងនៅក្នុងសារសំឡេងពិសេសមួយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា «ទោះមានឬមិនមានកិច្ចសហប្រតិបត្តិការ CLV-DTA រាជរដ្ឋាភិបាលកម្ពុជា ក៏នៅតែអាចបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាន្តនៃប្រទេសរបស់ខ្លួន ដោយរួមមានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសាន្តឆ្នាំ២០២៥ ជាដើម។ ឆ្លៀតក្នុងឱកាសនោះ សម្តេចក៏បានថ្លែងអរគុណប្រជាពលរដ្ឋដែលបានចូលរួមមូនិធិកសាងផ្លូវខ្សែក្រវ៉ាតព្រំដែន ដោយគិតត្រឹមពេលនេះទទួលបានថវិកាប្រមាណ ២១លានដុល្លារ ពីសប្បុរសជនប្រមាណ ៧០ម៉ឺននាក់។ សម្តេចបានអះអាងថា វិភាគទាននេះ នឹងត្រូវយកទៅប្រើប្រាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ សូមរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការដែលផ្តួចផ្តើមដោយកម្ពុជានេះ ត្រូវបានអនុវត្តរយៈពេល ២៥ឆ្នាំ កន្លងមក។ […]