តើទីផ្សារអចលនទ្រព្យប្រភេទណាដែលនៅតែជាតម្រូវការខ្លាំងនៅឆ្នាំ ២០២២? ហេតុអ្វី?

អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធាននៃក្រុមហ៊ុន KW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានព្យាករថា ទីផ្សារបូរីនៅតែមានភាពរឹងមាំក្នុងឆ្នាំ ២០២២ ហើយក៏នៅតែអាចបន្តបានរហូត ៥ ទៅ ១០ឆ្នាំខាងមុខ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថាបូរីដែលនឹងមានសន្ទុះខ្លាំងជាងគេគឺ បូរីតម្លៃក្រោមមធ្យម និងធម្យម។

លោកឧកញ៉ា ក៏បានជំរុញ និង លើកទឹកចិត្តអោយអ្នកអភិវឌ្ឍន៍ដែលមានទុនគ្រប់គ្រាន់ គួរវិយោគលើបុរីប្រភេទនេះ ព្រោះតម្រូវការនៅតែបន្តកើនឡើងជាបន្តបន្ទាប់ ជាជាងវិនិយោគលើប្រភេទអចលនទ្រព្យផ្សេងៗទៀត។

លោកឧកញ៉ា មានប្រសាសន៍ថា៖ «ឆ្នាំ២០២២ បុរីនៅតែរឹងមាំ តែមិនមែនគ្រប់ប្រភេទនោះទេ។ ប្រភេទបុរីដែលមានតម្លៃចន្លោះពី ៥ម៉ឺនដុល្លារ ទៅក្រោម១០ម៉ឺនដុល្លារ ទើបនៅតែមានសន្ទុះ ព្រោះប្រជាជនយើងភាគច្រើនមានចំណូលមធ្យម ឬក្រោមមធ្យម»។

«តម្លៃក្រោម ១០ម៉ឺននេះ គឺអាចទៅរួចសម្រាប់ប្រជាជនភាគច្រើន។ បច្ចុប្បន្ន អថិជនអាចខ្ចីធនាគារបានរហូតដល់ ៧០% ទៅ ៨០% ឯណោះ ហើយក្នុងរយៈពេលវែងទៀត អីចឹងទីផ្សារផ្ទះបុរីតម្លៃក្រោមមធ្យម គឺធំណាស់ ហេតុនេះគួរវិនិយោគបុរីមានតម្លៃក្រោម១០ម៉ឺនដុល្លារ គឺជារឿងល្អបំផុត» លោកបានបន្ដ។

លោកឧកញ៉ា គីម ហ៊ាង បន្ដថា ក្រៅពីកត្តាតម្រូវការដែលធ្វើឱ្យទីផ្សារនេះមានភាពរឹកមាំ កត្តាអ្នកអភិវឌ្ឍក៏ជាចលករមួយដែរ។ លោកបន្តថា អ្នកអភិវឌ្ឍបូរី ភាគច្រើនគឺជាអ្នកមានក្នុងស្រុក ដូច្នេះ ទីផ្សារមិនរំពឹងលើលុយពីក្រៅស្រុកនោះទេ ដូច្នេះទោះកូវីដក្ដីទីផ្សារក៏នៅតែដើរធម្មតា។

គួរបញ្ជាក់ដែរថា គម្រោងអភិវឌ្ឍន៍បុរីលំនៅឋាននៅតែមានកំណើន ដែលមាន ១២គម្រោង បានបើកដំណើរការដោយគិតចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។

របាយកាណ៍នេះ ក៏បានបង្ហាញថា តម្លៃទីផ្សារលំនៅឋានបុរីនៅតែបន្តកើនឡើង ក្នុងនោះរួមមាន៖ ទីផ្សារប្រភេទផ្ទះល្វែង (flat) ជាមធ្យមមានតម្លៃ ១០៧ ០០០ដុល្លារ ក្នុងមួយល្វែង កើនឡើង ៣,៤% បើធៀបនឹងត្រីមាសទី១។

ចំណែកឯផ្ទះប្រភេទ Linkhouse មានតម្លៃជាមធ្យម ១៤៣ ០០០ ក្នុងមួយល្វែង (កើនឡើង១២,៥%) ផ្ទះប្រភេទអាជីវកម្ម Shophouse មានតម្លៃជាមធ្យម ២៣៨ ០០០ក្នុងមួយល្វែង (កើនឡើង៥,៤%) និងផ្ទះប្រភេទវីឡាភ្លោះមានតម្លៃជាមធ្យម ២៩៧ ០០០ (កើនឡើង៩,២%)៕

ប្រភព៖ ចុចទីនេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

១១ខែ ឆ្នាំ២០២៤​ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង $៥០ពាន់លាន កើនជិត ១៦%

រយៈពេល ១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៥០,៤៥ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥,៩៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម។ ក្នុងនោះ ការនាំចេញសម្រេចបានទឹកប្រាក់ចំនួន ២៤​,៣៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៤,៣៦% និងការនាំចូលសម្រេចបានទឹកប្រាក់ ២៦,១០ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៧,៤៨%។ បន្ថែមពីនេះ កម្ពុជានាំចេញមុខទំនិញសំខាន់ៗ រួមមាន សម្លៀកបំពាក់ ៨,៩៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៥,៨៤% សម្ភារធ្វើដំណើរ ១,៧៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ២១,៥០% ស្បែកជើង ១,៥០ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៤,៣០% និងស្រូវ ១,៥០ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦,៤២%។ ដោយឡែក សម្រាប់ការទំនិញនាំចូលវិញ កម្ពុជា​បាននាំចូលវាយនភ័ណ្ឌ ៥,៧០ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៣,៥២% គ្រឿងអេឡិចត្រូនិក ៣,៣២ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៩,១៤% សម្ភារសំណង់ ១,៤៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ២២,៣៥% ប្រេងម៉ាស៊ូត ១,៣០ពាន់លានដុល្លារអាម៉េរិក កើនឡើង […]

ការព្យាករណ៍អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៥៖ ការប្រឈម ភាពធន់ និងឱកាស

ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហាក់បង្ហាញភាពស្វាហាប់ឡើងវិញសម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានជំរុញដោយការធ្លាក់ចុះអត្រាការប្រាក់សកល និងការព្យាករកំណើន GDP ក្នុងតំបន់ ចំនួន ៤,៤% បើទោះបីជាបញ្ហាប្រឈមដែលបណ្តាលមកពីការតស៊ូទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ នេះបើយោងតាមការវិភាគ អ្នកជំនាញអចលនទ្រព្យប្រចាំតំបន់អាស៊ី Benjamin Cole របស់ស្ថាប័នស្រាវជ្រាវអចលនទ្រព្យ irei.com ចេញផ្សាយនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា កំណើន GDP ក្នុងតំបន់ កើនឡើងដល់ ៤,៦% នៅឆ្នាំ ២០២៤ មុនពេលថយចុះមកត្រឹម ៤,៤% នៅឆ្នាំ ២០២៥ យោងតាមទស្សនវិស័យប្រចាំឆមាសប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចេញផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ។ តួលេខដដែលនេះ ត្រូវបានបញ្ជាក់ដោយធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ និន្នាការអត្រាការប្រាក់ និងផលប៉ះពាល់អចលនទ្រព្យ កត្តាសំខាន់ដែលជំរុញអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២៥  គឺការបន្ធូរបន្ថយអត្រាការប្រាក់រយៈពេលវែងនៅទូទាំងប្រទេសសេដ្ឋកិច្ចធំៗ។ ជាក់ស្តែង ធនាគារប្រជាជនចិន (PBOC) ទើបតែបានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់យ៉ាងសម្បើមនៅចុងឆ្នាំ ២០២៤ ដែលគាំទ្រដោយអត្រាអតិផរណាត្រឹមតែ ០,៣%នៃអត្រាប្រចាំឆ្នាំ ក្នុងខែតុលា ឆ្នាំ ២០២៤។ […]

កម្ពុជាសំឡឹងឃើញសក្កានុពលពង្រីកទីផ្សាររមណីយដ្ឋានចម្រុះសេវា ខណៈបច្ចុប្បន្នមានកាស៊ីណូចំនួន ៨៧កន្លែង

ប្រទេសកម្ពុជា កំពុងជំរុញផែនការពង្រីកឧស្សាហកម្មកាស៊ីណូរបស់ខ្លួន តាមរយៈការអភិវឌ្ឍរមណីយដ្ឋានចម្រុះសេវា លំដាប់ពិភពលោក (integrated resorts, IRs) និងការអនុវត្តគោលនយោបាយពន្ធដ៏ទាក់ទាញដើម្បីទាក់ទាញវិនិយោគិន នេះបើយោងតាម លោក ឃឹម ឧត្តម នាយករងផ្នែកអាជ្ញាបណ្ណនៅគណៈកម្មការគ្រប់គ្រងការលេងល្បែងពាណិជ្ជកម្ម (CGMC) នៃប្រទេសកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយសារៈព័ត៌មាន GGRAsia នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ពន្ធលើប្រាក់ចំណូលសរុបបានមកពីវិស័យល្បែងហ្គេម (GGR) របស់ប្រទេស ប្រមូលបានប្រមូល ៧% សម្រាប់ទីផ្សារល្បែងធំ និង ៤% សម្រាប់ហ្គេមប្រភេទវីអាយភី VIP។ ចំពោះវិស័យនេះ អត្រាពន្ធរបស់កម្ពុជា មានកម្រិតទាបជាងប្រទេសជិតខាង ដូចជានៅ ម៉ាកាវ (ពន្ធលើវិស័យល្បែងមានប្រមាណ ៤០%) និង នៅប្រទេសថៃអត្រាពន្ធ ១៧%។ កម្រិតដ៏ទាបជាងគេនះ  អាចប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទាក់ទាញសម្រាប់អ្នកវិនិយោគលើវិស័យកាស៊ីណូ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានកាស៊ីណូចំនួន ៨៧កន្លែង ដែលមានទីតាំងជាចម្បងនៅតាមទីប្រជុំជនជាប់ព្រំដែន ដូចជានៅបាវិត និងប៉ោយប៉ែត ដែលបម្រើដល់អតិថិជនទូទៅ ពិសេសថៃ។ អគារណាហ្គាវើលដ៍ក្នុងរាជធានីភ្នំពេញ ដំណើរការដោយក្រុមហ៊ុនណាហ្គាខបអិលធីឌី […]

ក្រុមហ៊ុនល្បីៗចំនួន១៦មកពីអាមេរិក បង្ហាញចេតនាចង់វិនិយោគលើវិស័យសំខាន់ៗ៣ នៅកម្ពុជា

ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិក ថ្មីៗនេះមានគណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគមកពីសហរដ្ឋអាមេរិកចំនួន១៦ បានមកទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្វែងរកឱកាសវិនិយោគដោយផ្តោតលើវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យបច្ចេកវិទ្យា កសិឧស្សាហកម្ម និងការអប់រំ។ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈប្រតិភូបានសម្តែងនូវការសាទរចំពោះការចូលរួមជាមួយរាជរដ្ឋាភិបាល និងសហគមន៍ធុរកិច្ចកម្ពុជា។ ដំណើរទស្សនកិច្ចនេះមានគោលបំណងដើម្បីតភ្ជាប់ទំនាក់ទំនង ជំរុញភាពជាដៃគូ និងស្វែងយល់ពីគោលនយោបាយលើកទឹកចិត្តនានាសម្រាប់អ្នកវិនិយោគរបស់កម្ពុជា។ លោក គឹម ឆាហួត តំណាងឱ្យគណៈប្រតិភូសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ ជា​សក្ខីភាព​មួយបង្ហាញ​ពី​ភាព​ទាក់ទាញ​និង​សក្ដានុពល​របស់​កម្ពុជា​ដែល​កំពុង​រីកចម្រើន ​និងជា​ទិសដៅ​វិនិយោគ​ដ៏សំខាន់​ក្នុង​តំបន់។ ការស្វះស្វែងរបស់ក្រុមហ៊ុនទាំង១៦ក្នុងការរុករកទីផ្សារកម្ពុជានេះ បានឆ្លុះបញ្ចាំងពីនិន្នាការកាន់តែទូលំទូលាយនៃចំណាប់អារម្មណ៍របស់ពួកគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងបន្ទាប់ពីបេសកកម្មទាក់ទាញការវិនិយោគប្រកបដោយជោគជ័យដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅកាន់សហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០២៤ ដែលជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសទាំងពីរដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ការផ្តោតសំខាន់លើបច្ចេកវិទ្យា កសិឧស្សាហកម្ម និងការអប់រំ នេះគឺស្របតាមគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ នៅពេលដែលកិច្ចពិភាក្សានេះដំណើរការទៅមុខ គេរំពឹងថាកិច្ចខិតខំប្រឹងប្រែងនេះ នឹងជួយត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគជាក់ស្តែងដែលជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងរួមចំណែកដល់ការរីកចំរើនជារួមរបស់ប្រទេសជាតិក្នុងវិស័យផ្សេងៗបានថែមទៀតផង។ - Video Advertisement -

Hong Leong Group ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ខណៈកំពុងដំណើរការអាជីវកម្មក្នុងវិស័យធនាគារ

ក្រុមហ៊ុន Hong Leong Manufacturing Group(HLMG) ដែលមានជំនាញផ្នែកអចលនទ្រព្យឈានមុខគេមួយ មានបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលមួយចំនួននៅកម្ពុជានាពេលខាងមុខនេះ។ នេះបើយោងតាមជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ លោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមានប្រតិបត្តិការលើអាជីវកម្មលើជំនាញអចលនទ្រព្យ ហិរញ្ញវត្ថុ កម្មន្តសាល និងបច្ចេកវិទ្យា។ លោកថា ក្រុមហ៊ុន ក៏មានប្រតិបត្តិការអាជីកម្មនៅតាមបណ្ដាប្រទេសមួយចំនួន​ រួមមាន៖​ ប្រទេសចិន ហុងកុង អង់គ្លេស អឺរ៉ុប​ ប្រទេសក្នុងតំបន់អាស៊ាន ដែលក្នុងនោះក៏មានកម្ពុជាផងដែរ​​ ។ ប្រធានក្រុមហ៊ុនខាងលើ បន្តថា បច្ចុប្បន្ននៅកម្ពុជា​ ក្រុមហ៊ុនកំពុងដំណើរការអាជីវកម្មក្នុងវិស័យធនាគារ ហើយតាមរយៈបទពិសោធន៍របស់ក្រុមហ៊ុននៅកម្ពុជាក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលនៃវិនិយោគថ្មីៗជាច្រើននៅកម្ពុជា និងមានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅទីនេះបន្ថែមទៀតផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្តេចថា ការវិនិយោគនៅកម្ពុជា មិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ទីផ្សាក្នុងតំបន់ និងសកលលោកតាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សម្តេចធិបតី […]

រយៈពេល១១ខែ ឆ្នាំ២០២៤ វៀតណាមបោះទុនវិនិយោគជាង ៥០០លានដុល្លារ នៅកម្ពុជា

វិនិយោគិនវៀតណាមបានបោះទុន ៥៥៧លានដុល្លារ លើគម្រោងវិនិយោគនៅកម្ពុជា​ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ជាប់ចំណាត់ថ្នាក់ទី៣ នៃតារាងវិនិយោគពីបរទេសរបស់កម្ពុជា។​ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីតួលេខនេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រកែច្នៃឈើដាំក្នុងស្រុក របស់ក្រុមហ៊ុន TNTVN Forestry Co.,Ltd ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីរបស់ក្រុមហ៊ុន TNTVN Forestry Co.,Ltd ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែវិច្ឆិកា ២០២៤។ ឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់ជូនអង្គពិធីពីបរិស្ថានវិនិយោគប្រកបដោយភាពអំណោយផល រួមមានធនធានធម្មជាតិដ៏សម្បូរបែប, កម្លាំងពលកម្មវ័យក្មេងដែលមានជំនាញក្នុងវិស័យឧស្សាហកម្មនិងផលិតកម្ម ពិសេសតម្លៃពលកម្មដែលមានភាពប្រកួតប្រជែងខ្ពស់ និងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សម្រួលដល់ការដឹកជញ្ជូន ដែលកត្តាទាំងនេះបានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ការបណ្តាក់ទុនវិនិយោគ។ ឯកឧត្តមអគ្គលេខាធិការក៏បានរំលេចពីកំណើននៃការវិនិយោគក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ដែលមានប្រមាណ ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ទោះបីជាមិនបានបង្ហាញពីតួលេខនៃទំហំវិនិយោគសរុបក៏ដោយ។​ - Video Advertisement -