គម្រោងត្រួតពិនិត្យបន្ទប់បរិច្ចាគឈាមដោយបញ្ញាសិប្បនិម្មិត ( AI ) ឈ្នះពានរង្វាន់ 2023 Enactus Brazil និង Bentley Systems iTwin4Good Challenge

អង្គការ Enactus Brazil ដែលជាអង្គភាពមិនស្វែងរកប្រាក់ចំណេញអន្តរជាតិ បានរួមសហការជាមួយក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែកវិស្វកម្ម បានប្រកាសអ្នកឈ្នះ ការប្រកួតកម្មវិធី iTwin4Good Challenge ឆ្នាំ 2023 ដែលជាការប្រកួតប្រជែងមួយរៀបចំឡើង ដើម្បីឱ្យ​និស្សិត​ដាក់រួមបញ្ចូលគ្នានូវជំនាញអភិវឌ្ឍន៍កម្មវិធីរបស់ពួកគេ និង​ចំណង់ចំណូលចិត្ត​ចំពោះ​សកម្មភាព​សង្គម ដើម្បីដោះស្រាយបញ្ហានៅក្នុង សហគមន៍​របស់គេ​ដោយប្រើ​បច្ចេកវិទ្យា​ឌីជីថលភ្លោះ។ ក្រុម “All In” មកពី វិទ្យាស្ថានសហព័ន្ធនៃរដ្ឋ Espírito Santo Vitória បានឈ្នះពានរង្វាន់នៃកម្មវិធីនេះ តាមរយៈ គម្រោង” ត្រួតពិនិត្យ​បន្ទប់​បរិច្ចាគ​ឈាម​ដោយ​ប្រើបច្ចេកវិទ្យា AI” របស់ខ្លួន។ សមាជិកក្រុមនិស្សិតឈ្នះពាននេះ រួមមានឈ្មោះ៖ Lucas Pessanha, Deivid Braian និង Luiz Felipe Muniz។

កម្មវិធី iTwin របស់ក្រុមនិស្សិត “ All In” ប្រើប្រាស់ថាមពលនៃកាមេរ៉ាឆ្លាតវៃ និង​បញ្ញា​សិប្បនិម្មិត ដើម្បីតាមដានសកម្មភាពប្រើប្រាស់បន្ទប់បរិច្ចាគឈាម វាយតម្លៃ​តម្រូវការ​ឈាម និងគ្រប់គ្រងកម្រិតស្តុកឈាម។ បច្ចុប្បន្ន ការប្រើប្រាស់ឈាមនៅក្នុងមជ្ឈមណ្ឌល​បរិច្ចាគឈាមមួយនេះ គឺជាការរួមបញ្ចូលយ៉ាងរលូនជាមួយ កម្មវិធីប្រើប្រាស់ក្នុងការផ្តល់ព័ត៌មាន (API) ដើម្បីផ្តល់ទិន្នន័យពីពេលវេលាជាក់ស្តែងលើតម្រូវការ ប្រភេទ​ឈាម ដោយ​អនុញ្ញាតឱ្យផ្តល់អ្នកផ្តល់ឈាមដឹងពីអាទិភាពជាក់លាក់ដោយផ្អែកលើ​តម្រូវ​ការបន្ទាន់​​សម្រាប់​ប្រភេទ​ឈាមរបស់ខ្លួន។

នៅក្នុងការបង្ហាញផ្ទាល់តាមអនឡាញ (on live) ក្នុងអំឡុងពេលប្រកួតប្រជែង ក្រុម​ការងារ​​គម្រោងបានបង្ហាញពីសមត្ថភាពរបស់កម្មវិធីAI នេះ ក្នុងការតាមដាន និង​បង្ហាញ​ការផ្លាស់ប្តូរ​ក្នុងពេល​ជាក់ស្តែង​នៅក្នុង​បន្ទប់​បរិច្ចាគឈាម​តែម្តង។ លើសពីនេះ ពួកគេបាន​បង្ហាញពីរបៀបដែលកម្មវិធីនេះ រៀបចំលំដាប់លំដោយអ្នកបរិច្ចាគឈាមជាជួរ ដើម្បីផ្គូផ្គង​តម្រូវការតាមប្រភេទឈាមជាក់ស្តែង។

ស៊េរី iTwin4Good Challenge ដែលត្រូវបានបង្កើតឡើងដោយអង្គការ Enactus និងក្រុមហ៊ុន Bentley Systems លើកទឹកចិត្តសិស្សនិស្សិត ឱ្យដោះស្រាយគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ដូចជាបញ្ហាថាមពលដែលមាន តម្លៃ​សមរម្យ ទីក្រុងស្អាត និងសហគមន៍ប្រកបដោយនិរន្តរភាព និងសកម្មភាព អាកាសធាតុដោយប្រើ iTwin Platform បច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធភ្លោះ របស់ក្រុមហ៊ុន Bentley។ នៅក្នុងការប្រកួតនៅប្រទេសប្រេស៊ីល និស្សិតមកពីសាកលវិទ្យាល័យចំនួន ៣៦ បានបង្កើតក្រុមចំនួន ៣ក្រុម ដើម្បីធ្វើការលើគម្រោងដែលបង្ហាញពីភាពច្នៃប្រតិដ្ឋ ជំនាញដោះស្រាយបញ្ហា ការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះនិរន្តរភាព និង​ជំនាញ​បច្ចេកទេស​ដ៏ល្អឥតខ្ចោះរបស់ពួកគេ។

ដើម្បីបន្តបង្ហាញពីគម្រោងរបស់និស្សិតដ៏អស្ចារ្យទាំងនេះ អង្គការ Enactus និងក្រុមហ៊ុន Bentley Systems នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ iTwin World Cup នៅខែមេសា ឆ្នាំ ២០២៤ នៅ ExCel របស់ទីក្រុងឡុងដ៍ ក្នុងអំឡុងពេលពិព័រណ៍ជាតិរបស់អង្គការ Enactus។ នៅក្នុងព្រឹត្តិការណ៍ World Cup នេះ ក្រុមហ៊ុន All In របស់និស្សិតប្រេស៊ីល  នឹងប្រកួតប្រជែងជាមួយនឹងអ្នកឈ្នះពានរបស់ចក្រភពអង់គ្លេស Enactus UK iTwin4Good Challenge ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៤។

លោក Chris Bradshaw ប្រធានផ្នែកនិរន្តរភាពរបស់ក្រុមហ៊ុន Bentley Systems បាន និយាយថា “យើងមានក្តីរំភើបក្នុងការចាប់ដៃគូជាមួយ Enactus ក្នុងការផ្តល់ឱកាស ដល់និស្សិតសាកលវិទ្យាល័យដើម្បីស្វែងយល់បន្ថែមអំពីដំណោះស្រាយវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថលភ្លោះ ដើម្បីជួយដោះស្រាយបញ្ហាដែលប៉ះពាល់ដល់សង្គម របស់យើង។ ខ្ញុំសូមអបអរសាទរដល់ក្រុម All In សម្រាប់គម្រោងដ៏អស្ចារ្យនេះ។ តាមរយៈការជួយមន្ទីរពេទ្យឱ្យដឹងពីប្រភេទឈាមដែលត្រូវការ និងពេលវេលាដែលត្រូវការឈាម ម្មវិធីនេះអាចជួយសង្រ្គោះជីវិតមនុស្សបានយ៉ាងច្រើន។ យើងក៏មានក្តីរំភើបក្នុងការបង្កើតកម្មវិធី iTwin World Cup ហើយទន្ទឹងរង់ចាំមើលគម្រោងបំផុសគំនិតមួយទៀត ដែលបង្កើតឡើងដោយនិស្សិតចក្រភពអង់គ្លេសក្នុងខែមីនានេះ។ ខ្ញុំសូមជូនពរឱ្យអ្នកចូលរួមទាំងអស់ទទួលបានជោគជ័យក្នុងគម្រោងរបស់ពួកគេ

បទបង្ហាញវីដេអូ


ក្រុម All In បានឈ្នះការប្រកួត Enactus Brazil iTwin4Good ។

អំពីអង្គការ Enactus

អង្គការ Enactus គឺជាអង្គការអន្តរជាតិមួយដែលឧទ្ទិសដល់ការអនុញ្ញាតឱ្យមាន ការរីកចម្រើន តាមរយៈសកម្មភាពសហគ្រិន។ អង្គការនេះ ផ្តល់នូវវេទិកាមួយ សម្រាប់និស្សិត សាកលវិទ្យាល័យក្នុងការសហការជាមួយអ្នក ដឹកនាំអាជីវកម្ម និងការសិក្សាក្នុងការអភិវឌ្ឍគម្រោងផ្អែកលើសហគ្រិន ដែលផ្តល់សិទ្ធិអំណាចដល់ មនុស្សក្នុងការបំប្លែងឱកាសឱ្យទៅជាវឌ្ឍនភាពប្រកបដោយនិរន្តរភាពសម្រាប់ខ្លួនឯង និងសហគមន៍របស់ពួកគេ។ គុណភាព និងផលប៉ះពាល់នៃគម្រោងរបស់សិស្ស ត្រូវបានវាយតម្លៃដោយនាយកប្រតិបត្តិឈានមុខគេ តាមរយៈការប្រកួតប្រជែង ជាបន្តបន្ទាប់ក្នុងតំបន់ ថ្នាក់ជាតិ និងពិភពលោក។ បទពិសោធន៍របស់ Enactus មិនត្រឹមតែផ្លាស់ប្តូរជីវិតរបស់មនុស្សដែលទទួលប្រយោជន៍ពីសកម្មភាពខ្លួនប៉ុណ្ណោះទេ វាក៏ផ្លាស់ប្តូរជីវិតរបស់សិស្សនិស្សិតផងដែរ នៅពេលដែលពួកគេអភិវឌ្ឍទៅជាសហគ្រិនដែលមានគំនិតច្នៃប្រតិដ្ឋ និងមានទំនួលខុសត្រូវក្នុងសង្គម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://enactus.org.br/

អំពីក្រុមហ៊ុន Bentley Systems

ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក  ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com

 

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, iTwin, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ បង្ហាញបំណងចង់​វិនិយោគលើវិស័យឌីជីថល​នៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពឌីជីថលដែលកំពុងរីកចម្រើនរបស់កម្ពុជា ក្រុមហ៊ុនម៉ាឡេស៊ីដ៏លេចធ្លោ២គឺ MMAG Holdings Berhad និង NexG Berhad បានបង្ហាញពីចេតនារបស់ពួកគេក្នុងការវិនិយោគលើវិស័យឌីជីថលនៅទីនេះ ដោយបច្ចុប្បន្នក្រុមហ៊ុនទាំងពីរ បានជួបពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាពីរឿងនេះរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយលោក Datuk Hanifah Noordin នាយកប្រតិបត្តិនៃ MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ នាឱកាសនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនខាងលើ បានថ្លែងអំណរគុណសម្តេច ខណៈលោកថា នាពេលខាងមុខក្រុមហ៊ុនមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យសន្តិសុខឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យឡូជីស្ទីកនៅកម្ពុជា។ ជាការឆ្លើយតប សម្តេចបានស្វាគមន៍ចំពោះបំណងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ ចំពោះវិស័យឌីជីថលវិញ សម្តេចធិបតី បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យឌីជីថលជាវិស័យអាទិភាពគន្លឹះ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគជាក់ស្តែងនៅកម្ពុជា។ សូមជម្រាបថា […]

ក្រសួងបរិស្ថានសហការជាមួយអង្គការ STEM ប្រើកម្មវិធីតាមដានការលូតលាស់ដើមឈើ ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ

ក្រសួងបរិស្ថាន និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា STEM Cambodia បានចុះអនុស្សរណៈយោគយល់គ្នា លើការរៀបចំ និងដាក់ឱ្យប្រើកម្មវិធី CHAKRA STEM APP ដើម្បីតាមដានការលូតលាស់របស់ដើមឈើ។ ការចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តម ម៉ៅ សុវេង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ នាយិកាប្រតិបត្តិនៃអង្គការ STEM Cambodia កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ តាមរយៈអនុស្សរណៈនេះ ក្រសួងបរិស្ថាន និងអង្គការ STEM កម្ពុជា អនុវត្តបេសកកម្ម ៣ចម្បងគឺ ១. បណ្តុះគំនិតសាធារណៈនិងយុវជនជំនាន់ក្រោយឱ្យស្រឡាញ់បរិស្ថាន។ ២. Chakra STEM App ជាកម្មវិធីដែលបង្កើតដោយកូនខ្មែរ ហើយកម្មវិធីនេះ សម្រាប់កំណត់ចំណាំទីតាំងដាំកូនឈើ និងតាមដានការលូតលាស់របស់ដើមឈើ ដែលជាការរួមចំណែកកាត់បន្ថយឧស្ម័ន កាបូនិកឈានឆ្ពោះទៅប្រទេស អាព្យាក្រឹតកាបូន។ ទី៣. ជំរុញដល់ការងារគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់។ ថ្លែងក្នុងពិធីខាងលើ  លោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ […]

រដ្ឋសម្រេចដំឡើងរ៉ាដាព្យាករអាកាសធាតុបន្ថែមទៀត នៅខេត្តកណ្តាល ដើម្បីអាចព្យាករបានលឿនរហ័ស

  ក្រសួងធនធានទឹក និងឧតុនិយម គ្រោងនឹងពង្រឹងសមត្ថភាពព្យាករណ៍អាកាសធាតុនៅខេត្តកណ្តាល ជាមួយនឹងការដំឡើងប្រព័ន្ធរ៉ាដាថ្មីមួយនៅតំបន់ភ្នំប្រសិទ្ធ ក្នុងស្រុកពញាឮ។ គំនិតផ្តួចផ្តើមនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់នូវការព្យាករណ៍អាកាសធាតុបានលឿនរហ័ស និងត្រឹមត្រូវជាងមុន។ ប្រកាសដ៏សំខាន់នេះ ត្រូវបានលើកឡើងក្នុងអំឡុងពេលត្រួតពិនិត្យគម្រោង ដែលដឹកនាំដោយ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា រ៉ាដាថ្មីនេះ គឺជាគម្រោងសាងសង់អគាររ៉ាដាតេជោសែនទី២ ស្ថិតនៅតំបន់ភ្នំប្រសិទ្ធិ៍ ស្រុកពញាឮ ខេត្តកណ្តាល ខណៈគម្រោងសាងសង់នេះទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមបញ្ជាក់ថា ការដំឡើងរ៉ាដាថ្មីបន្ថែមនេះ គឺដើម្បីជួយផ្តល់ទិន្នន័យទាន់ពេលវេលា (real time) បម្រើដល់ការព្យាករអាកាសធាតុ និងធាតុអាកាស ជាពិសេសជួយដល់ការគ្រប់គ្រងវិស័យធនធានទឹក និងបម្រើឱ្យគ្រប់វិស័យពាក់ព័ន្ធ ហើយដែលជាតម្រូវការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ គួររម្លឹកដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្លាប់បានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងមុតមាំថានឹងផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar(ស្ថានីយឧតុនិយម) តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តា​ល ក្នុងករណីដែល​ហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។ (អានបន្ថែម) […]

ក្រុមហ៊ុន GGear និងLG នាំយកម៉ាស៊ីនត្រជាក់ ដែលប្រើបច្ចេកវិទ្យា(AI)ទំនើបចុងក្រោយបំផុត មកដល់កម្ពុជាហើយ

  ដើម្បីឆ្លើយតបនឹងតម្រូវការលើទីផ្សារ ក្រុមហ៊ុនជីហ្គៀ គ្រុប និង LG Electronics បា​នស​ហ​ការ​គ្នា​​ក្នុងនាំចូលម៉ាស៊ីនត្រជាក់ម៉ាកទំនើបថ្មី និងជាបច្ចេកវិទ្យាចុងក្រោយបំផុតគឺ LG AI Air ដែលជាម៉ា​​ស៊ី​នត្រជាក់ឆ្លាតវៃ ងាយ​ស្រួលប្រើប្រាស់និងសន្សំសំចៃខ្ពស់។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន​ទាំងពីរ​បាន​រៀបចំ​ពិធី​សម្ពោធ​ និងដាក់​តាំង​បង្ហាញនូវផលិតផល​ម៉ាស៊ីនត្រជាក់ថ្មីនេះ ក្នុងសណ្ឋាគារសាំងហ្គ្រីឡា ភ្នំពេ​ញផ​ង​ដែរ ដោយមានការ​ចូលរួមពីអ្នក​តំណាង​លក់​ជាច្រើន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុ​ន​ ​ជីហ្គៀ គ្រុប បានឱ្យដឹងថា ម៉ាស៊ីនត្រជាក់ LG DualCool AI Air ជាប្រភេទម៉ាស៊ីនត្រជាក់ប្រភេទ Premiums ​ទាំងនៅលើទីផ្សារអេឡិចត្រូនិចលើពិភពលោក និងនៅ​ក្នុង​ទី​ផ្សា​រកម្ពុជា។ នាឱកាសនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មា​ន​ប្រ​សា​សន៍​ថា​ បច្ចុប្បន្ន ភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះ បានជំរុញឱ្យ​មា​ន​កា​រប​​ញ្ជារ​ទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងកាន់តែខ្លាំង ជាពិសេសម៉ូដែល ដែល​មា​ន​មុខ​ងា​រ​ឆ្លាតវៃ […]

ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមកពីតៃវ៉ាន់ ចង់មកវិនិយោគលើវិស័យ១នេះនៅកម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា ក្រុមហ៊ុន ADATA Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់តៃវ៉ាន់បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនជាផ្លូវការក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យាទំនើបនៅកម្ពុជា។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក CHEN Simon ប្រធាន ADATA ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៥។ ក្នុងកិច្ចពិភាក្សារបស់ពួកគេ លោក CHEN Simon បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន មិនត្រឹមតែការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់សហការជាមួយក្រសួង ស្ថាប័ននានារបស់កម្ពុជា ដើម្បីបង្កើនការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាទំនើបថែមទៀតផង។ ការផ្តោតជាយុទ្ធសាស្ត្រនេះ មានគោលបំណងចង់លើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងវិស័យបច្ចេកវិទ្យានាយុគសម័យថ្មីនេះ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ក្រុមហ៊ុនដែលចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ខណៈសម្តេចថា ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមគ្នានេះដែរ សម្តេច ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តភ្ជាប់ទំនាក់ទំនងជាមួយក្រសួងពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា។ គួររម្លឹកថា កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនរបស់តៃវ៉ាន់ ADATA Technology Co., Ltd ធ្លាប់បានប្រកាសពីគម្រោងវិនិយោគរបស់ខ្លួនម្តងរួមមកហើយ ដែលគម្រោងនោះមានតម្លៃដល់ជាង ១០០លានដុល្លារ ក្នុងការសាងសង់រោងចក្រសម្រាប់ផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទនៅប្រទេសកម្ពុជា។ […]

ក្រុមហ៊ុនចិនមកពីគ័ងចូវ ចង់វិនិយោគវិស័យយានយន្តដែលប្រើប្រាស់ថាមពលថ្មី នៅកម្ពុជា

ក្រុមហ៊ុន Infinite Capital Holding Company (ICAP) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងកសិ-ឧស្សាហកម្ម និងមានមូលដ្ឋាននៅទីក្រុងក្វាងចូវ ប្រទេសចិន បានប្រកាសពីចេតនារបស់ខ្លួនក្នុងការវិនិយោគលើវិស័យយានយន្តដោយប្រើប្រាស់ថាមពលថ្មី និងកសិឧស្សាហកម្ម ជាពិសេសផ្តោតលើកសិផលគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ចាង ឆាវមីន (Zhang Chaomin) ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន នៅថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចាប់យក​កាលានុវត្តភាពដែលកំពុងមាន និងឆាប់ទទួលបានផលចំណេញ។ ក្នុងនោះដែរ ឯកឧត្តមក៏ បានរំលេចឡើងនូវសក្តានុពល និងកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យទាំងពីរនេះនូវគោលនយោ​បា​យគាំទ្រ និងក្របខណ្ឌលើកទឹកចិត្តផ្សេងៗដល់ក្រុមហ៊ុនខាងលើ។ ធាតុសំខាន់នៃកិច្ចពិភាក្សានេះ ក៏បានផ្តោតទៅលើគោលនយោបាយជាតិស្តី​ពី​ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដែលដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិ​ទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូទ្បូស៊ីយានយន្តអគ្គ​សនី។ ដើម្បីជំរុញការងារក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចផ្តល់នូវគោលការណ៍បង្កើតសួនឧស្សាហកម្មស្វាយចន្ទីដល់អាជ្ញាធរខេត្តកំពង់ធំ។ (អានបន្ថែម) តំបន់កសិឧស្សាហកម្មស្វាយចន្ទីនេះ នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ […]