រដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះតម្លៃក្រោមឬស្មើ $២១ម៉ឺន រយៈពេល១ឆ្នំា
ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) ក្នុងតម្លៃក្រោមឬស្មើ ២១ម៉ឺនដុល្លារ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ បើតាមសេចក្តីជូនដំណឹងខាងលើបានឱ្យដឹងថា ដើម្បីទទួលបានការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចនលទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង អ្នកទិញត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖ ទី១) អ្នកទិញផ្ទះបុរី ឬខុនដូ មុនឆ្នាំ២០២៥ ហើយធ្វើការផ្ទេរកម្មសិទ្ធិលើកដំបូងក្នុងឆ្នាំ២០២៥ នឹងទទួលបានការលើកលែងពន្ធប្រថាប់ត្រា សម្រាប់លំនៅឋានមានតម្លៃក្រោម ឬស្មើ ២១ម៉ឺនដុល្លារ។ ចំពោះលំនៅឋានដែលមានតម្លៃលើសពី ២១ម៉ឺនដុល្លារ នឹងទទួលបានការអនុគ្រោះដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ២១ម៉ឺនដុល្លារ ។ ការលើកលែង និងការអនុគ្រោះពន្ធនេះ សម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។ ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួល បានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យបានចំនួនតែ ៧ម៉ឺនដុល្លារប៉ុណ្ណោះ។ ការលើកលែងនិងការអនុគ្រោះពន្ធនេះ ត្រូវអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥។ ទី២) ចំពោះអ្នកទិញផ្ទះបុរី ឬ ខុនដូ […]
អានបន្ថែមរយៈពេល១ឆ្នាំ, ២០២៤ កម្ពុជារកចំណូលបានជិត $៥០លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ, ប្រាសាទកោះកែរ និងជិះទូក
ក្នុងរយៈពេល១ឆ្នាំនេះ ដោយគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៤៨.៩៥០.៣៥៤ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល១២ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ១.០២៣.៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៤៧.៨២៦.៩៨១ដុល្លារ កើន២៨,៥៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែធ្នូតែមួយ នៃឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៥.៩១៨.១៤៨ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១២៥.៣៤៩នាក់ ដែលចំណូលនេះកើនឡើង ២៧,២១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ក្នុងរបាយការណ៍ដដែល ក៍បានបង្ហាញបន្ថែមនូវចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ១២ខែនេះ បានចំនួន ៣២៩.០២៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៧៩៤.៣៤៨ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ […]
អានបន្ថែមតើគម្រោងសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនសម្រេចបានអ្វីខ្លះ បន្ទាប់ពីការដ្ឋានសាងសង់បាន២ខែនេះ?
គម្រោងសង់ផ្លូវក្រវាត់ព្រំដែន ក្រោមមូលនិធិហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជិត ២៧លានដុល្លារ បាននិងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ បើគិតចាប់តាំងពីថ្ងៃបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតមកទល់បច្ចុប្បន្នមានរយៈពេល ២ខែហើយ។ ខាងក្រោមនេះជាសមិទ្ធិផលសំខាន់ៗមួយចំនួននៃគម្រោងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា៖ ប្រតិបត្តិការដោះមីន៖ -ក្រុមការងារបានធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានទំហំ ១.៤៦២.៥០០ម៉ែត្រការ៉េ (ដែលក្នុងនោះនៅខេត្តមណ្ឌលគិរីមានទំហំ ១.២២៥.០០០ម៉ែត្រការ៉េ និង ២៣៧,៥០០ ម៉ែត្រការ៉េ ស្ថិតនៅខេត្តរតនគិរី) ។ ក្នុងអំឡុងពេលរាវរកគ្រាប់មីន ក្រុមការងារបានរកឃើញគ្រាប់រំសេវចំនួន ២៣គ្រាប់ រួមទាំងគ្រាប់ប្រភេទប៊ុមប៊ី ឬគ្រាប់បែកចង្កោមចំនួន ៦គ្រាប់។ បញ្ជាការដ្ឋានវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ កំពុងបន្តធ្វើការងារនេះដោយមិនមានភាពនឿយហត់ ដើម្បីធានាបានថា នៅតំបន់នោះមានសុវត្ថិភាព។ ការងារឈូសឆាយ៖ -ការងារឈូសឆាយបើកមុខផ្លូវខ្សែដំបូងមានទទឹង ៥ម៉ែត្រ សម្រេចបានប្រវែង ៥៨,៥គីឡូម៉ែត្រ (ក្នុងនោះខេត្តមណ្ឌលគិរីមានប្រវែង ៤៩គីឡូម៉ែត្រ និងខេត្តរតនគិរីមានប្រវែង ៩,៥គីឡូម៉ែត្រ) ។ -ការងារឈូសផ្លូវដែលមានទទឹង ២០ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ ដោយលុបជ្រលងអូរ បន្ទាបចំណោទភ្នំ សម្រេចបានប្រវែង ៣៦គីឡូម៉ែត្រ (ក្នុងនោះ ២៧,៩គីឡូម៉ែត្រស្ថិតក្នុងខេត្តមណ្ឌលគិរី និង ៨,៧គីឡូម៉ែត្រក្នុងខេត្តរតនគិរី)។ -ការសាងសង់ប្រឡាយ សម្រេចបានប្រវែង ៣០,២០គីឡូម៉ែត្រ […]
អានបន្ថែមជាការសាទរឆ្នាំថ្មី, រដ្ឋាភិបាលកម្ពុជាប្រកាសបញ្ចុះតម្លៃ eVisa ចាប់ពីថ្ងៃទី១ មករា ២០២៥នេះតទៅ!
ជាការស្វាគមន៍ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការប្រកាសដ៏អស្ចារ្យមួយសម្រាប់អ្នកដំណើរអន្តរជាតិ ដោយចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នេះតទៅ ភ្ញៀវទេសចរបរទេសទាំងអស់ដែលធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា អាចទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើនលើថ្លៃសេវា eVisa របស់ពួកគេ ទាំងនេះគឺជាការផ្តល់ជូននូវភាពងាយស្រួលសម្រាប់ដំណើរកម្សាន្តដ៏សម្បូរបែបនៅប្រទេសកម្ពុជា។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលបានប្រកាសថា តម្លៃសម្រាប់ eVisa-ប្រភេទទេសចរ(T) ត្រូវបានកាត់បន្ថយពី ៣៦ដុល្លារ មកនៅត្រឹមតែ ៣០ដុល្លារ ខណៈ eVisa-ប្រភេទធម្មតា(E) ត្រូវបានកាត់បន្ថយពី ៤២ដុល្លារ មកនៅត្រឹមតែ ៣៥ដុល្លារ ប៉ុណ្ណោះ។ ការកាត់បន្ថយតម្លៃសេវាទិដ្ឋាការអេឡិចត្រូនិកសម្រាប់ឆ្នាំ២០២៥នេះ មិនត្រឹមតែជួយសម្រួលដល់ដំណើរការស្នើសុំទិដ្ឋាការប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងជំរុញទេសចរណ៍ផងដែរ ដោយផ្តល់ជូននូវភាពងាយស្រួលកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរជុំវិញពិភពលោកថែមទៀតផង។ ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នូវបទពិសោធន៍ធ្វើដំណើរ ដោយសម្រួលនិតិវិធីនៃការស្នើសុំទិដ្ឋាការរបស់អ្នកដំណើរទាំងអស់ ដោយជំរុញឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវធ្វើការរួមគ្នាដើម្បីកែលម្អប្រសិទ្ធភាពនៃប្រព័ន្ធ e-visa និង e-arrival ដោយបញ្ចូលវាទៅក្នុងប្រព័ន្ធ Ecosystem តែមួយរបស់រាជរដ្ឋាភិបាល។ មិនថាអ្នកកំពុងរៀបចំផែនការធ្វើដំណើរផ្សងព្រេងវប្បធម៌នៅប្រាសាទអង្គរវត្ត ឬដំណើរកម្សាន្តតាមតំបន់ឆ្នេរដូចជាក្រុងព្រះសីហនុ នោះទេ ការអភិវឌ្ឍន៍ថ្មីទាំងនេះនឹងធ្វើឱ្យឆ្នាំ២០២៥ ជាពេលវេលាដ៏ល្អសម្រាប់ទទួលយកបទពិសោធន៍គ្រប់យ៉ាងដែលប្រទេសកម្ពុជាមាន។
អានបន្ថែមក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បី-Ripple ចង់មកផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអាមេរិក
ក្រុមហ៊ុន Ripple Inc ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយរបស់សហរដ្ឋអាមេរិក បានបង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជានាពេលខាងមុខ។ នេះបើតាមការលើកឡើងរបស់លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនខាងលើ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ លោក Chris Larsen នាយកប្រតិបត្តិក្រុមហ៊ុន បានបង្ហាញពីបំណងរបស់ក្រុមហ៊ុន ក្នុងកិច្ចសហប្រតិបត្តិការវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក។ ជាការឆ្លើយតប សម្ដេចធិបតី បានគាំទ្រ និងស្វាគមន៍ចំពោះបំណងលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសការផលិតបន្ទះថាមពលសូឡា ខណៈសម្ដេចថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន គឺស្របទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល។ សម្ដេច បានចាត់ទុក ការវិនយោគនេះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងរបស់ក្រុមហ៊ុននៅកម្ពុជា នឹងចូលរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជា រវាងវិស័យឯកជន និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាមេរិក ផងដែរ។ ទន្ទឹមគ្នានេះ សម្តេច បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត ដើម្បីដំណើរការគម្រោងជោគជ័យ។ គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល និតិកាលទី៧នេះ បានដាក់ចេញគោលនយោបាយក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ […]
អានបន្ថែមជប៉ុនជួយកម្ពុជា ៧លានដុល្លារ អនុវត្តគម្រោងអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយប្រមាណ ១០០២លានយ៉េន (ស្មើនឹង ៧,២ លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងសង្គម។ នេះបើតាមការចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ធ្វើឡើងរវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ កន្លងមកថ្មីៗនេះដែរ រាជរដ្ឋាភិបាលជប៉ុន បានប្រកាសពីការផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត សម្រាប់គម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័នក្នុងរយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ (អានបន្ថែម) ដោយឡែកសម្រាប់ឥណទានសម្បទានវិញ ថ្មីៗនេះ ជប៉ុនបានផ្តល់កម្ចី សម្រាប់គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញជំហានទី២ ជាកញ្ចប់ឥណទានទី៣ ដែលមានទំហំទឹកប្រាក់ជាង ៥៤លានដុល្លារ សម្រាប់សាងសង់អនុស្ថានីយអគ្គិសនី និងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីតភ្ជាប់ទៅតំបន់ច្បារអំពៅ។ (អានបន្ថែម)
អានបន្ថែមក្រោយសម្រេចបានកំណើនពាណិជ្ជកម្ម ១៨២% ជាមួយអាស៊ាន ចិនបានយកខេត្តក្វាងស៊ីធ្វើជាមជ្ឈមណ្ឌលឌីជីថលនៃគម្រោងតភ្ជាប់ឌីជីថលនៅអាស៊ី
តំបន់ស្វយ័តខេត្តក្វាងស៊ីរបស់ចិន កំពុងពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលសំខាន់សម្រាប់ក្លាយជាផ្លូវសូត្រឌីជីថល (Digital Silk Road) ដែលជួយជំរុញកំណើនសេដ្ឋកិច្ចឌីជីថលប្រកបដោយគុណភាពខ្ពស់ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ានតាមរយៈគម្រោងបង្កើត “កំពង់ផែព័ត៌មានចិន-អាស៊ាន”។ ប្រភពព័ត៌មានផ្លូវការពីមន្ត្រីជាន់ខ្ពស់ចិន បានឱ្យដឹងថា តំបន់ស្វយ័តនេះ សម្រេចបាននូវកំណើនពាណិជ្ជកម្មដ៏គួរឱ្យចាប់អារម្មណ៍ប្រមាណ ១៨២% នៃអត្រាប្រចាំឆ្នាំជាមួយប្រទេសអាស៊ាន ក្នុងកំឡុងត្រីមាសទី៣ ឆ្នាំ២០២៤ ដែលតួលេខនេះ គឺលើសពីកម្រិតកំណើនពាណិជ្ជកម្មថ្នាក់ជាតិជាមធ្យម ដែលមានចំនួនតែ ១២,៩ ភាគរយប៉ុណ្ណោះ ហើយកំណើននេះ ជំរុញដោយលំហូរទិន្នន័យឆ្លងកាត់ព្រំដែនដែលមានលក្ខណៈកាន់តែរលូនជាងមុន នេះបើយោងតាម Chinadaily ចុះផ្សាយកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៤។ លោក Zhao Zhigang លេខាបក្សនៃការិយាល័យអភិវឌ្ឍន៍ទិន្នន័យធំប្រចាំខេត្តក្វាងស៊ី បានបង្ហាញឱ្យដឹងថា តម្លៃបន្ថែមក្នុងការបញ្ជូនព័ត៌មាន កម្មវិធីសូហ្វវ៊ែរ និងសេវាកម្ម IT បានកើនឡើង ១០,៨% ដែលរួមចំណែកបានចំនួនប្រមាណ ១១,៧៩% ដល់ GDP របស់ខេត្តក្វាងស៊ីទាំងមូល។ ជាអាទិភាពយុទ្ធសាស្ត្រជាតិ តំបន់ក្វាងស៊ី កំពុងជំរុញយ៉ាងសកម្មនូវលំហូរទិន្នន័យឆ្លងព្រំដែន ក្រោមគំនិតផ្តួចផ្តើមចរចាដើម្បីសម្រេចបាននូវតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.0។ តាមពិតទៅ ក្នុងរយៈកាលកន្លងមក តំបន់នេះ បានដាក់ចេញនូវគំនិតផ្តួចផ្តើមសហការជាច្រើនជាមួយប្រទេសអាស៊ានរួចហើយ។ គំនិតផ្តួចផ្តើមទាំងនេះ […]
អានបន្ថែមគម្រោងសង់ទំនប់អាងទឹកដូនទ្រីនៅបាត់ដំបង សម្រេចបាន ៩១% គ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៥
បច្ចុប្បន្នគម្រោងសាងសង់ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបង សម្រេចបាន ៩១ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមដំណើរពិនិត្យវឌ្ឍនភាពការងារគម្រោងផ្ទាល់ ដែលដឹកនាំដោយ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ជួន ប៊ិតថុល បានឱ្យដឹងថា វឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកដូនទ្រី គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៩១%។ ក្នុងនោះ ការងារតួទំនប់សម្រេចបានកម្រិតកម្ពស់ ៨១,៥ម៉ែត្រ ធៀបនឹងកម្ពស់នីវ៉ូទឹកសមុទ្រ ដែលតាមគម្រោងខ្នងទំនប់នេះមានកម្រិតកម្ពស់ ៩៦ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ។ ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានណែនាំក្រុមបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស របស់ប្រទេសកូរ៉េ ត្រូវបន្តយកចិត្តទុកដាក់សាងសង់ឱ្យមានគុណភាព ដើម្បីបញ្ចប់តាមផែនការកំណត់។ សូមបញ្ជាក់ដែរថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះទទួលបានហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង។ ក្រោយពេលសាងសង់រួច គម្រោងនេះនឹងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មលើផ្ទៃដីប្រមាណ ៣៣០០០ ហិកតា នៅរដូវវស្សា និង ៤ ៥០០ ហិកតា នៅរដូវប្រាំង ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ ទំននប់នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ […]
អានបន្ថែម១១ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង $៥០ពាន់លាន កើនជិត ១៦%
រយៈពេល ១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៥០,៤៥ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥,៩៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម។ ក្នុងនោះ ការនាំចេញសម្រេចបានទឹកប្រាក់ចំនួន ២៤,៣៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៤,៣៦% និងការនាំចូលសម្រេចបានទឹកប្រាក់ ២៦,១០ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៧,៤៨%។ បន្ថែមពីនេះ កម្ពុជានាំចេញមុខទំនិញសំខាន់ៗ រួមមាន សម្លៀកបំពាក់ ៨,៩៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៥,៨៤% សម្ភារធ្វើដំណើរ ១,៧៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ២១,៥០% ស្បែកជើង ១,៥០ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៤,៣០% និងស្រូវ ១,៥០ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦,៤២%។ ដោយឡែក សម្រាប់ការទំនិញនាំចូលវិញ កម្ពុជាបាននាំចូលវាយនភ័ណ្ឌ ៥,៧០ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៣,៥២% គ្រឿងអេឡិចត្រូនិក ៣,៣២ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៩,១៤% សម្ភារសំណង់ ១,៤៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ២២,៣៥% ប្រេងម៉ាស៊ូត ១,៣០ពាន់លានដុល្លារអាម៉េរិក កើនឡើង […]
អានបន្ថែមសម្តេចតេជោបញ្ជាក់ថា៖ នៅពេលកំពង់ផែរាមសង់រួច នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ថា នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់កំពង់ផែនេះរួចរាល់។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ក្នុងជំនួបជាមួយឯកឧត្តម អាគីបា តាខេអូ (Akiba Takeo) ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម Akiba Takeo បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន បានបន្តរីកចម្រើន និងពង្រឹងពង្រីកលើគ្រប់វិស័យ រួមទាំងវិស័យសន្តិសុខផងដែរ។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបានបន្តថា អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើងដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ យុទ្ធសាស្រ្តនោះក៏នឹងផ្តោតទៅលើកការពង្រឹងកិច្ចសន្ទនាស្ថាបនាជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាចធំៗ ដូចជាប្រទេសចិនជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តម បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ាន និងបណ្តាប្រទេសមហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ ជាការឆ្លើយតបសម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់រវាងកម្ពុជា-ជប៉ុន នៅលើវិស័យនានា និងបានសម្តែងនូវក្តីអំណរគុណចំពោះជប៉ុន ក្នុងការគាំទ្រ និងការរួមចំណែកអភិវឌ្ឍកម្ពុជា តាំងពីពេលកម្ពុជាទទួលបានឯករាជ្យ និងពេលបច្ចុប្បន្ន មិនថាជាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្ម ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុជាដើម។ […]
អានបន្ថែមបច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១៥៦២
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១៥៦២ ខណៈក្នុងនោះ អាងស្តុកទឹក និងអាងទឹកចំនួន១៩៧ ស្មើនឹង ១៣% បានចុះបញ្ជីរួចរាល់។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣ នៃតំបន់បឹងទន្លេសាប នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា មានរាជធានី-ខេត្តចំនួនពីរមិនមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រគឺរាជធានីភ្នំពេញ និងខេត្តប៉ៃលិន។ ចំណែកខេត្តចំនួន២៣ របស់កម្ពុជា បច្ចុប្បន្នមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១៥៦២ ដែលក្នុងនោះអាងស្តុកទឹក និងអាងទឹកចុះបញ្ជីរួចមានចំនួន១៩៧ ស្មើនឹង ១៣% ។ ដោយឡែក អាងស្តុកទឹក និងអាងទឹកកំពុងដំណើរការចុះបញ្ជីមានចំនួន ២៧៣ ស្មើនឹង ១៧% និងអាងស្តុកទឹក និងអាងទឹកមិនទាន់បានចុះបញ្ជីមានចំនួន ១០៩២ ស្មើនឹង ៧០%។ រដ្ឋមន្ត្រីក្រសួងធនធានទឹកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់នាយកដ្ឋានក្នុងការពន្លឿនដំណើរការចុះបញ្ជីអាងស្តុកទឹកដែលមិនទាន់បានចុះបញ្ជី ដោយធានាថាប្រព័ន្ធធារាសាស្ត្រទាំងអស់ត្រូវបានគណនា និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីផ្គត់ផ្គង់តម្រូវការកសិកម្មរបស់កម្ពុជា។ គំនិតផ្តួចផ្តើមដែលកំពុងបន្តមានគោលបំណងពង្រឹងការគ្រប់គ្រងទឹក និងលើកកម្ពស់សន្តិសុខស្បៀងក្នុងតំបន់។ នៅពេលដែលប្រទេសរីកចម្រើនឆ្ពោះទៅរកការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ការផ្តោតសំខាន់នៅតែលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ […]
អានបន្ថែមការព្យាករណ៍អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៥៖ ការប្រឈម ភាពធន់ និងឱកាស
ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហាក់បង្ហាញភាពស្វាហាប់ឡើងវិញសម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានជំរុញដោយការធ្លាក់ចុះអត្រាការប្រាក់សកល និងការព្យាករកំណើន GDP ក្នុងតំបន់ ចំនួន ៤,៤% បើទោះបីជាបញ្ហាប្រឈមដែលបណ្តាលមកពីការតស៊ូទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ នេះបើយោងតាមការវិភាគ អ្នកជំនាញអចលនទ្រព្យប្រចាំតំបន់អាស៊ី Benjamin Cole របស់ស្ថាប័នស្រាវជ្រាវអចលនទ្រព្យ irei.com ចេញផ្សាយនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា កំណើន GDP ក្នុងតំបន់ កើនឡើងដល់ ៤,៦% នៅឆ្នាំ ២០២៤ មុនពេលថយចុះមកត្រឹម ៤,៤% នៅឆ្នាំ ២០២៥ យោងតាមទស្សនវិស័យប្រចាំឆមាសប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចេញផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ។ តួលេខដដែលនេះ ត្រូវបានបញ្ជាក់ដោយធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ និន្នាការអត្រាការប្រាក់ និងផលប៉ះពាល់អចលនទ្រព្យ កត្តាសំខាន់ដែលជំរុញអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២៥ គឺការបន្ធូរបន្ថយអត្រាការប្រាក់រយៈពេលវែងនៅទូទាំងប្រទេសសេដ្ឋកិច្ចធំៗ។ ជាក់ស្តែង ធនាគារប្រជាជនចិន (PBOC) ទើបតែបានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់យ៉ាងសម្បើមនៅចុងឆ្នាំ ២០២៤ ដែលគាំទ្រដោយអត្រាអតិផរណាត្រឹមតែ ០,៣%នៃអត្រាប្រចាំឆ្នាំ ក្នុងខែតុលា ឆ្នាំ ២០២៤។ […]
អានបន្ថែម