មជ្ឈមណ្ឌលស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតតម្លៃជាង $២លាន សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

មជ្ឈមណ្ឌល សំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំ សុខភាព អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សប្រកប ដោយសុខសុវត្ថិភាព និងគ្មានការរើសអើងជាតិសាសន៍ និងពិការភាព។ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឯកឧត្តម ជា សុមេធី បានថ្លែងថា «ការបង្កើត និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតនេះគឺជា ទឡ្ហីករណ៍មួយបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោល នយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីសំដៅផ្តល់កិច្ចគាំពារ និងគាំទ្រនូវសេចក្តីត្រូវការចាំបាច់របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស តាមរយៈ ការផ្តល់សេវាសមស្របទប់ស្កាត់រាល់អំពើជួញដូរមនុស្សក្នុងប្រទេសនិងឆ្លងកាត់ព្រំដែន ជាពិសេសការជួយជនរងគ្រោះតាមរយៈការស្តារនីតិសម្បទា សមាហរណកម្ម និងការពារសិទ្ធិជនរងគ្រោះ ស្របតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែងរបស់កម្ពុជា និងតម្រូវការចំពោះមុខ»។ ដោយឡែក ឯកឧត្តម ស សុខា […]

អាន​បន្ថែម

រោងចក្រ​​ទឹកស្អាតបាក់ខែង​ជំហាន២សម្រេចបាន​ ៩៥% គ្រោងបើកដំណើរការដើមឆ្នំាក្រោយ​

គម្រោងសាងសង់រោងចក្រទឹកស្អាតបាក់ខែងជំហានទី២ សម្រេចបានប្រមាណ ៩៥ភាគរយហើយ និងគ្រោងដាក់ឱ្យដំណើរការក្នុងត្រីមាសទី១ ឆ្នាំ២០២៤  ខណៈការខួងដាក់បំពង់មេនាំទឹកស្អាតដែលមានមុខកាត់២ម៉ែត្រ ក្រោមបាតទន្លេសាប ប្រវែង៥៤០ម៉ែត្រ បានបញ្ចប់ដោយជោគជ័យ។ នេះបើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី២ នេះ ក៏មានសមត្ថភាពផលិតទឹក ១៩៥.០០០ ម៣/ថ្ងៃ ដូចទៅនឹងគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី១ ដែលបានដាក់ឱ្យដំណើរការកាលពីខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម) ដោយឡែកការងារខួងដាក់បំពង់មេនាំទឹកស្អាតមុខកាត់២ម៉ែត្រ ក្រោមបាតទន្លេសាប បានបើកការដ្ឋានកាលពីអំឡុង​ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានចាប់ខួងពីចំណុចត្រើយខាងកើតឆ្ពោះទៅកាន់ត្រើយខាងលិចនៃស្ពានព្រែកព្នៅ ប្រវែង ៥៤០ ម៉ែត្រ ដែលបានប្រសិទ្ធនាមថា “មហាបំពង់មេនាំទឹក សម្តេច ប៊ុន រ៉ានី ហ៊ុន សែន”។ (អានបន្ថែម) គួរបញ្ជាក់ថា ជាមួយគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី២ នេះ សមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ នឹងកើនឡើងដល់១លាន ម៣/ថ្ងៃ ដែលនឹងបង្កើនសេវាផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងរាជធានីភ្នំពេញ រួមទាំងក្នុងរដូវប្រាំងដែលមានតម្រូវការប្រើប្រាស់ទឹកខ្ពស់បំផុតផងដែរ។

អាន​បន្ថែម

កម្ពុជា​-ឥណ្ឌូនេស៊ី ជំរុញចុះកិច្ចព្រមព្រៀងទីក្រុងសម្ព័ន្ធមេត្រី ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំង២

កម្ពុជា និងឥណ្ឌូនេស៊ី កំពុងជំរុញការចុះកិច្ចព្រមព្រៀងជាមួយគ្នា ជាទីក្រុងសម្ព័ន្ធមេត្រី រវាងរដ្ឋធានីរាជធានីភ្នំពេញ និងកោះសូម៉ាត្រាឲ្យបានលឿន ដែលនេះជាការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យរិតតែមានភាពរឹងមាំ។ នេះបើតាមជំនួបរវាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដមសាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ ក្នុងជំនួបនេះ  ឯកឧត្តមអភិបាល បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយរក្សាសន្តិសុខជូនស្ថានទូតឲ្យបានល្អ និងការរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថាននៅជុំវិញជុំវិញស្ថានទូតនេះ ជាមួយនឹងការជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញស្ថានទូតទៅតាមការស្នើឡើងរបស់ឯកឧត្ដមសាន់តូ ជាម៉ូស៊ូម៉ាតូ។ លើសពីនេះ ឯកឧត្តមអភិបាល បានរំលឹកឱ្យដឹងដែរថា ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា បានមកពីការរួមចំណែកស្វែងរកសន្តិភាពពីសំណាក់ឥស្សរជនកំពូលៗរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺលោកស៊ូកាណូ(Soekano) និងលោកអាលីអាឡាតាស(Ali Alatas)។ ដើម្បីតបស្នងសងគុណចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោហ៊ុនសែនបានប្រសិទ្ធនាមផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េប្រវែង ៦២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ […]

អាន​បន្ថែម

បដិវត្តគម្រោងផ្លូវដែក “បាលទិក” តម្លៃ $៥ពាន់លាន រួមវិនិយោគដោយប្រទេសអឺរ៉ុបចំនួន៥

ប្រទេសអ៊ឺរ៉ុបចំនួន៥ រួមដៃគ្នាវិនិយោគលើគម្រោងតភ្ជាប់តំបន់បាល់ទិក “Rail Baltica” ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែកទំនើប ដ៏ធំបំផុតរបស់អ៊ឺរ៉ុបមិនធ្លាប់មានក្នុងរយៈកាល១០០ឆ្នាំកន្លងមកនេះ។ កិច្ចខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតានេះ ព្យាយាមធ្វើសមាហរណកម្មរដ្ឋនៅក្នុងតំបន់បាល់ទិក ទៅក្នុងបណ្តាញផ្លូវដែកអ៊ឺរ៉ុប ដោយមានការចូលរួមពីប្រទេស៖ ប៉ូឡូញ លីទុយអានី ឡាតវី អេស្តូនី និងដោយប្រយោល គឺប្រទេសហ្វាំងឡង់។ នេះយោងតាមការចុះផ្សាយរបស់ ក្រុមហ៊ុន Bentley Systems ចុះថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។ គម្រោងប្រកបដោយចក្ខុវិស័យនេះ លាតសន្ធឹងលើផ្លូវរថភ្លើងល្បឿនលឿនប្រវែង ៨៧០ គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុងសំខាន់ៗដូចជា Helsinki, Tallinn, Pärnu, Riga, Panevežys, Kaunas, Vilnius និង Warsaw ។ ការចំណាយប៉ាន់ស្មាននៃគម្រោង Rail Baltica នេះ គឺប្រហែល ៥,៨ ពាន់លានអឺរ៉ូ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានពីសហភាពអឺរ៉ុប (CEF) ក៏ដូចជាប្រទេសចំនួនបីទៀត គឺអេស្តូនី ឡាតវី និងលីទុយអានី។ ក្រៅពីតម្លៃទឹកប្រាក់វិនិយោគដ៏ច្រើនសន្ធឹកនេះ អ្វីដែលជាចំណុចគួរឱ្យចាប់អារម្មណ៍នៃគម្រោងនេះ […]

អាន​បន្ថែម

ក្រុមហ៊ុនក្ស័យធន«Evergrande» ប្រកាសលក់ភាគហ៊ុន៣០% ទៅឱ្យក្រុមហ៊ុនរដ្ឋដើម្បីដោះបំណុល

ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្ស័យធនដ៏ស្មុគស្មាញ និងការជាប់គាំងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ក្រុមហ៊ុន Evergrande ដែលបានប្រកាសក្ស័យធនកាលពីខែសីហាកន្លងទៅ បានសម្រេចលក់ភាគហ៊ុន ៣0% របស់ខ្លួននៅក្នុងគម្រោង Shanghai North Bund ទៅឱ្យក្រុមហ៊ុនរដ្ឋ China Everbright Group។ ការប្រកាសលក់នេះ ត្រូវបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ទីផ្សារមូលបត្រ Hong Kong Exchange ថា មានតម្លៃ ៦៦៣,១៥ លានយ័ន (៩៣,៥ លានដុល្លារ) ដែលបង្ហាញពីស្ថានភាពទាល់ខ្លាំង របស់ Evergrande ក្នុងការដោះស្រាយបញ្ហាបង្វិលសាច់ប្រាក់ និងព្យាយាមស្វែងរកច្រកចេញពីភាពមិនច្បាស់លាស់នៃទីផ្សារសេដ្ឋកិច្ចបច្ចុប្បន្ន នេះបើយោងតាមសារៈព័ត៌មាន Asia Financial កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣។ ការសម្រេចចិត្តដោះភាគហ៊ុនចេញនេះ បើទោះបីជាមានការខាតបង់ប្រមាណ ៥៥លានយ័នក៏ដោយ ត្រូវបានគេមើលឃើញថាជាវិធានការប្រុងប្រយ័ត្នមួយដើម្បីជៀសវាងសកម្មភាពដាក់ទណ្ឌកម្មទាក់ទងនឹងគម្រោងអភិវឌ្ឍអចលនទ្រព្យមិនដំណើរការ និងដើម្បីបញ្ចូលសាច់ប្រាក់ ដែលត្រូវការសម្រាប់ការចែកចាយលើសកម្មភាពអចលនទ្រព្យផ្សេងទៀតឱ្យបានទាន់ពេលវេលា នេះបើតាមការបញ្ជាក់ដោយប្រធាន Evergrande លោក ស៊ីវ ស៊ាន។ និន្នាការទីផ្សារឆ្លុះបញ្ចាំងពីបញ្ហាប្រឈមក្នុងវិស័យឧស្សាហកម្ម ចំពេលអារម្មណ៍ទីផ្សារនៅមានភាពអវិជ្ជមានក្នុងចំណោមអ្នកទិញផ្ទះ និងបញ្ហាប្រឈមនានាដែលប្រឈមមុខដោយអ្នកអភិវឌ្ឍន៍ដែលជំពាក់បំណុលច្រើន វិស័យអចលនទ្រព្យរបស់ប្រទេសចិន នៅមិនទាន់ងើបឡើងវិញស្រួលបួលនៅឡើយ […]

អាន​បន្ថែម

១១៨ប្រទេស ប្តេជ្ញាបង្កើនថាមពលកកើតឡើងវិញ៣ដងនៅឆ្នាំ២០៣០ ខណៈ ចិន និងឥណ្ឌាមិនទាន់ចុះហត្ថលេខា

នៅក្នុងសន្និសីទលើកទី ២៨ នៃកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិដែលហៅកាត់ថា COP28 ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសអារ៉ាប់រួម (UAE) ឆ្នាំ២០២៣នេះ មានប្រទេសចំនួន ១១៨ បានចុះហត្ថលេខាលើកិច្ចសន្យាមួយ ដែលបញ្ជាក់ពីការប្តេជ្ញារបស់ខ្លួនថានឹងបង្កើនសមត្ថភាពថាមពលកកើតឡើងវិញជាសកលបីដង នៅឆ្នាំ ២០៣០។ ប្រទេសហត្ថលេខីដែលគួរឱ្យកត់សម្គាល់រួមមាន UAE សហរដ្ឋអាមេរិក ប្រេស៊ីល ជប៉ុន ចក្រភពអង់គ្លេស និងប្រទេសជាច្រើនទៀតដែលជាសញ្ញាបញ្ជាក់ពីការរួបរួមគ្នារបស់ពិភពលោកក្នុងការដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង និងតួរគី នៅមិនទាន់បានសម្រេចចិត្តចុះហត្ថលេខាចូលរួមក្នុងគំនិតផ្តួចផ្តើមថាមពលកកើតឡើងវិញជាសកលនេះនៅឡើយទេ។ មិនទាន់សម្រេចចិត្តចុះហត្ថលេខា ដោយសារ​ក្នុងឯកសារដែលបញ្ជាក់ពីការប្តេជ្ញានេះ មានរាប់បញ្ចូលការតស៊ូមតិដែលជំរុញឱ្យមានការ បិទរោងចក្រធ្យូងថ្មគោលដៅមួយចំនួន “the phase down of unabated coal power” និងការលុបចោលគម្រោងផ្តល់ហិរញ្ញប្បទានសម្រាប់សាងសង់រោងចក្រថាមពលធ្យូងថ្មថ្មី។ នេះបើយោងតាមខ្លឹមសារនៃសេចក្តីព្រាងឯកសារនេះ ដែលបញ្ចេញដោយសារៈព័ត៌មាន Reuters កាលពីខែមុន។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ក្រុមហ៊ុនធំៗចំនួន ៥០ ដែលតំណាងឱ្យជាង ៤០% នៃផលិតកម្មប្រេងរបស់ពិភពលោក បានចុះហត្ថលេខាលើកតិកាសញ្ញាស្តីពីការនិកាបូនីយកម្មប្រេង និងឧស្ម័ន (Oil and Gas Decarbonization Covenant, […]

អាន​បន្ថែម

កម្ពុជា-អង់គ្លេស រួមគ្នាជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង ដើម្បីការពារបរិស្ថាននៅកម្ពុជា

កម្ពុជា និងអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ សំដៅជំរុញការវិនិយោគ ដើម្បីអភិវឌ្ឍគម្រោ​​ង​ហេដ្ឋារចនាសម្ព័ន្ធបៃតងនៅកម្ពុជា។ អនុស្សារណៈនេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។ តាមរយៈអនុស្សរណៈនៃការយោគយល់នេះ រាជរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស​ មានគោលបំណងផ្តល់ការគាំទ្របច្ចេកទេស និងជំរុញការវិនិយោគដល់កម្ពុជា តាមរយៈក្របខណ្ឌភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេស, ដោយ​កៀរគរធនធាន ជំនាញឯកទេស​ពីវិស័យឯកជន និងការតភ្ជាប់ទៅនឹងប្រភពហិរញ្ញប្បទាននានា ក្នុងតំបន់និងអន្តរជាតិ  ដើម្បីមកបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។ បន្ថែមពីនេះ អនុស្សរណៈនៃការយោគយល់នេះ នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ក្នុងការរៀបចំអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងនៅកម្ពុជា តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយនឹងផ្តោតសំខាន់លើការគិតគូរផ្នែកបរិស្ថាននវានុវត្តន៍ ដូចជាការប្រើប្រាស់ថាមពលកកើតឡើងវិញ, ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព, ការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព, និងការគិតគូរផ្នែកបរិស្ថានចក្រា ដើម្បីបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅកម្ពុជា។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹងបន្តកិច្ចសហការលើវិស័យអាទិភាព ​និងគម្រោងសក្តានុពលផ្សេងៗ ក្រោមកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែងផងដែរ។ គួរបញ្ជាក់ថា ក្នុងការអនុវត្តតាមខ្លឹមសារអនុស្សរណៈនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា […]

អាន​បន្ថែម

តៃវ៉ាន់ គ្រោងវិនិយោគ ១០០លានដុល្លារ សង់រោងចក្រអេឡិចត្រូនិចនៅកម្ពុជា

ក្រុមហ៊ុនលំដាប់ពិភពលោករបស់តៃវ៉ាន់ ADATA Technology Co., Ltd បានប្រកាសគម្រោងវិនិយោគ ដែលមានតម្លៃជាង ១០០លានដុល្លារ ក្នុងការសាងសង់រោងចក្រសម្រាប់ផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទ នៅប្រទេសកម្ពុជា។ គម្រោងផែនការវិនិយោគនេះត្រូវបានប្រកាសជាផ្លូវការ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារសូហ្វីតែល នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមដោយលោកជំទាវ នឹម វណ្ណៈ អគ្គនាយិការគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន ACE Group និងលោក Chen Chien Wen ជាតំណាងក្រុមហ៊ុន ADATA Technology Co., Ltd។ នេះបើយោងតាមចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។­­ លោកជំទាវ នឹម វណ្ណៈ បានលើកឡើងថា ជាជំហានដំបូង ក្រុមហ៊ុននឹងវិនិយោគទឹកប្រាក់ចំនួន ១០០លានដុល្លារ និង ៥០០លានដុល្លារ សម្រាប់ជំហានទី២ ដែលនឹងផ្តោតលើការបង្កើតរោងចក្រកែច្នៃផលិតផលអេឡិចត្រូនិក ផលិតប្រភេទ USB hard drive និងផលិតផលអេឡិចត្រូនិកផ្សេងៗទៀត ហើយក្រុមហ៊ុនក៏គ្រោងនឹងនាំចេញទៅកាន់តំបន់អឺរ៉ុប ដើម្បីពង្រីកទីផ្សារ និងបង្កើនការងារសម្រាប់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺនកន្លែង។ លោកជំទាវបន្តថា […]

អាន​បន្ថែម

អនុស្ថានីយទឹកកខ្វក់ តម្លៃ២០លានដុល្លារ ក្រោមកម្ចីADB នៅកំពត បើកដំណើរការហើយ

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានផ្តល់កម្ចីឥណទាន ២០លានដុល្លារ ដល់កម្ពុជាដើម្បីសាងសង់អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងខេត្តកំពត ដែលបច្ចុប្បន្នបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៥ ធ្នូ ២០២៣នេះហើយ។ ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាភិបាលខេត្តកំពត និងអ្នកតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជា។ គម្រោងនេះមានទីតាំងស្ថិតនៅក្រុងកំពត ខេត្តកំពត គ្របដណ្តប់លើផ្ទៃដីសរុបទំហំ ៣៩៥,៧២ ហិកតា ស្ថិតក្នុងសង្កាត់ចំនួន ៤ រួមមាន៖ សង្កាត់កំពង់បាយ សង្កាត់ក្រាំងអំពិល សង្កាត់កំពង់កណ្តាល និងសង្កាត់កំពង់សំរោង។ ក្នុងនោះដែរ ផ្ទៃដីដែលសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានទំហំត្រឹម ៩,៨៤ ហិកតា ប៉ុណ្ណោះ។ គួរបញ្ជាក់ថា គម្រោងដ៏ធំមួយនេះ គឺស្ថិតក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB មានទំហំទឹកប្រាក់ប្រមាណ ២០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៥ តុលា ២០១៩ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ កញ្ញា ២០២៣។ ជារួម […]

អាន​បន្ថែម

១១ខែ ឆ្នាំ២០២៣ កម្ពុជានាំទំនិញចេញបានចំនួនជាង ២ម៉ឺនលានដុល្លារ កើនឡើង ១,២%

ត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ប្រមាណ ២០.​៤៩​៤​លានដុល្លារអាមេរិក កើនឡើង ១,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្នុងនោះ ចាប់ពី ខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយចិន សម្រេចបានទឹកប្រាក់ ១.៣១៤ លានដុល្លារ កើនឡើង ១៨,៥ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ ៩,៧៦៣លានដុល្លារ កើនឡើង ៤៤,៤ ភាគរយ។ បន្ថែមពីនេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានតម្លៃជាង ៨ពាន់លានដុល្លារ ថយចុះ ០.៩ភាគរយ, វៀតណាម មានតម្លៃជាង ២ពាន់លានដុល្លារ កើនឡើង ៣៧.៨ភាគរយ, ជប៉ុនមានតម្លៃជាង ១ពាន់លានដុល្លារ ថយចុះ ០.៣ភាគរយ រួមនឹងទីផ្សារផ្សេងទៀត។ គួរបញ្ជាក់ថា សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ​ម៉ាស៊ីន និងឧបករណ៍អគ្គិសនី​,​ សម្លៀក បំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។ ជាមួយគ្នានេះដែរ […]

អាន​បន្ថែម

រដ្ឋបង្កើតក្រុមការងារពិសេសជំរុញសិក្សាគម្រោងរថភ្លើងធុនស្រាល និងរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា​ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវថភ្លើងក្រោមដីរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីសម្រេចលេខ ១៧៨ សសរ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រុមការងារនេះ មានសមាសភាព ៧រូប ដែលមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាប្រធាន។ ក្រុមការងារពិសេសនេះ មានភារកិច្ចដូចតទៅ៖ ពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងទម្រង់នៃការវិនិយោគលើគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងធុនស្រាលនេះ ឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដំណើរចេញចេញ ​ចូលមកកាន់ទីក្រុង និងកាត់បន្ថយចរាចរណ៍ ដែលកំពុងមមាញឹកខ្លាំងនៅក្នុងទីក្រុងភ្នំពេញ ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល។ គួរបញ្ជាក់ដែរថា គម្រោងផ្លូវរថភ្លើងធុនស្រាល ឬរថភ្លើងលើអាកាសរវាងទីក្រុងភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតក្នុងខេត្តកណ្តាល អាចនឹងមានចំណត ឡើង-ចុះ នៅផ្សារអ៊ីអនម៉លមានជ័យ ឬ AEON៣។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ នាពេលដែលឯកឧត្តមកាន់ការងារជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន។ […]

អាន​បន្ថែម

ចិននឹងបញ្ចប់ការសិក្សាលើគម្រោងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឆ្នាំក្រោយ

ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC កំពុងអនុវត្តការសិក្សាបឋមសមិទ្ធិលទ្ធភាព (Preliminary Feasibility Study – PSF) ដោយគ្រោងនឹងបញ្ចប់ការសិក្សាកំណាត់ភ្នំពេញ-សៀមរាប ក្នុងខែកុម្ភៈ និងកំណាត់សៀមរាប-ប៉ោយប៉ែត ក្នុងខែឧសភា ឆ្នាំ២០២៤ខាងមុខ។ នេះបើយោងតាមកិច្ចប្រជុំដំបូងរបស់គណៈកម្មការអន្តរក្រសួង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិកគណៈកម្មការអន្តរក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម) គួររំលឹកថា៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាគម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានបើកឱ្យដំណើរការរយៈពេលជាង១ឆ្នាំមកហើយ ខណៈដែលគម្រោងផ្លូវល្បឿនលឿនទី២ […]

អាន​បន្ថែម