រដ្ឋភិបាលមិនទាន់អនុញ្ញាតឱ្យវៀតណាមវិនិយោគតាក់ស៊ីអគ្គិសនីចំនួន ២៥០០គ្រឿង នៅកម្ពុជានោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុន Vingroup របស់វៀតណាម ដែលចង់មកវិនិយោគលើគម្រោងរថយន្តតាក់ស៊ីអគ្គិសនីចំនួន ២៥០០គ្រឿងនៅកម្ពុជានៅឡើយទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាជាមួយ សម្ដេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញពីបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនី នៅកម្ពុជាពិតមែន។ ប៉ុន្តែ សម្ដេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ។ គួរបញ្ជាក់ថា បើតាមជំនួបខាងលើ ក្រុមហ៊ុន Vingroup បានស្នើឡើងនូវគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន ២៥០០ គ្រឿង នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

អាន​បន្ថែម

កម្មវិធី​ PropertyGuru Asia Property Awards ២០២៣ រកឃើញអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្អដាច់គេ

GUOCOLAND ឈ្នះអ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) ខណៈពេលដែលអ្នកអភិវឌ្ឍន៍មកពីប្រទេសឥណ្ឌូណេស៊ីទទួលបានជ័យលាភីក្នុងតំបន់ច្រើនបំផុត នាថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០២៣ PropertyGuru Group (NYSE: PGRU) បានប្រកាសអ្នកឈ្នះក្នុងតំបន់តំណាងឱ្យក្រុមហ៊ុនល្អបំផុតនៅអាស៊ីក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំលើកទី 18 ដែលប្រគល់រង្វាន់ដោយ Kohler និងគាំទ្រដោយ DOngpeng Ceramic និង Subzero Wolf។ កម្មវិធីនេះបានប្រព្រឹត្តឡើងនៅសណ្ធាគារ Athenee ដ៏ប្រណិត នាទីក្រុងបាងកក។ អ្នកឈ្នះពីទីផ្សារអចលនទ្រព្យពីប្រទេសចំនួន ១៣ នៅទូទាំងអាស៊ីបានប្រកួតប្រជែងដើម្បីទទួលបានពិន្ទុខ្ពស់បំផុតនៃឧត្តមភាពក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម និងការរចនានៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ PropertyGuru Asia Property Awards ឆ្នាំ 2023។ ពានរង្វាន់ជាង 50 ដែលអបអរសាទរអ្នកអភិវឌ្ឍន៍ និងគម្រោងដ៏ល្អបំផុតនៅក្នុងតំបន់ ត្រូវបានបង្ហាញនៅក្នុងពិធីពិសាអាហារពេលល្ងាច និងធ្វើបទបង្ហាញប្រគល់ពានរង្វាន់។ ក្រុមហ៊ុន GuocoLand បានឈ្នះពានរង្វាន់ដ៏ធំបំផុតប្រចាំឆ្នាំគឺ អ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) […]

អាន​បន្ថែម

រយៈពេល១០ខែ ឆ្នាំ២០២៣ ក្រសួងចេញអាជ្ញាបណ្ណសំណង់ជិត ៣ពាន់គម្រោង មានទុនជាង៥ពាន់លានដុល្លារ

រយៈពេល១០ខែដំបូង ក្នុងឆ្នាំ២០២៣ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បានផ្តល់អាជ្ញាបណ្ណសំណង់ចំនួន ២.៩២៤ ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១២.៣៣៥.០៤៣ ម២ និងមានទុនវិនិយោគប្រមាណ ៥.១០៩.៤៧១.០២៣ ដុល្លារ ក្នុងនោះមានជាអាទិ៍ គម្រោងអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅ មានចំនួន ១៤៦គម្រោង ស្មើនឹង ១៥៤អគារ បុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៧៩គម្រោង ស្មើនឹង ១៨.១៧៤ខ្នង និងសំណង់អគារពហុមុខងារមានចំនួន ១៨គម្រោង។ តួលេខនេះ ទើបនឹងបានធ្វើបច្ចុប្បន្នភាពដោយសុន្ទរកថារបស់ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងពិធី “មហាសន្និបាតស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០២៣ និងការសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ”  ដែលរៀបចំឡើងនៅសាលសន្និសីទកោះពេជ្រដោយ សមាគមអ្នកសាងសង់កម្ពុជា (CCA)។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីទិដ្ឋភាពផ្សេងៗពាក់ព័ន្ធនឹងវិស័យសំណង់នៅកម្ពុជាសម្រាប់ចុងឆ្នាំ ២០២៣ នេះ ថាមានការកើនឡើងគួរឱ្យកត់សម្គាល់ […]

អាន​បន្ថែម

រដ្ឋសម្ពោធឱ្យដំណើរការ និងបើកការដ្ឋានសង់និងស្តារប្រព័ន្ធធារាស្រ្តនៅបឹង ទន្លេសាប និង…

ក្រសួងធនធានទឹក និងឧតុនិយម បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផល នៃគម្រោងស្តារនិងកែលម្អឡើង​វិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចទន្លេសាប និងបើកការដ្ឋានសាងសង់ គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ដែលស្ថិត ក្រោមជំនួយអភិវឌ្ឍន៍របស់ ប្រទេសជប៉ុន។ នេះបើតាមពិធីសម្ពោធ កាលពី០៧​ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ថោជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការស្តារ និងការជួសជុលឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ការបង្កើតនិងការពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក និងការផ្តល់សេវាផ្សព្វផ្សាយកសិកម្មដល់ប្រជាកសិករក្នុងតំបន់ បានធ្វើឱ្យបរិមាណនៃផលិតកម្មស្រូវ និងប្រាក់ចំណូលរបស់ប្រជាកសិករមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងមានជីវភាពរស់នៅកាន់តែប្រសើរឡើង។ សូមបញ្ជាក់ថា គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិច ទន្លេសាប ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ប្រព័ន្ធស្រោចស្រពនេះ អាចផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែសរុបចំនួន ១៣.៣៩៣ ហិកតា អ្នកទទួលផលពីគម្រោងមានចំនួន ២៦.៣១៨ គ្រួសារ ស្មើនឹង ៥៧.៥៧២នាក់ និងបង្កើនទិន្នផលស្រូវពី ១,៥០ […]

អាន​បន្ថែម

០៩ខែនេះ កម្ពុជាចុះកិច្ចព្រមព្រៀងកម្ចីជាមួយដៃគូអភិវឌ្ឍបាន $១ពាន់លាន ថយចុះ១៧%

រយៈពេល ០៩ខែ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា​ បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១ពាន់លានដុល្លារ ស្មើនឹង ៤៥% នៃពិតានដែលច្បាប់អនុញ្ញាត។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីនេះ រួមមានក្របខ័ណ្ឌទ្វេភាគីចំនួន ៤៥% និងក្របខណ្ឌពហុភាគីមានប្រមាណ ៥៥%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីសរុបចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២៣ នេះ មានការថយចុះប្រមាណ១៧%។ ដោយឡែក នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះដែរ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ២២៨,០៧លានដុល្លារ។ ក្រៅពីនេះ ទាក់ទងនឹងការបោះផ្សាយមូលបត្ររដ្ឋវិញ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបចំនួន ៦៤ប៊ីលានរៀល ត្រូវនឹងប្រមាណ ១.៥៥៣ លានដុល្លារ។ ជារួម សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាស ទី៣ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានបោះផ្សាយលក់ មូលបត្ររដ្ឋសរុបចំនួន ១៨៤ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤៤,៦៤ លានដុល្លារ ត្រូវនឹងប្រមាណ ២៣% […]

អាន​បន្ថែម

គម្រោង Marum Estate ឈ្នះពានចំនួន២ ពីកម្មវិធី PropertyGuru Asia Property Awards ឆ្នាំ២០២៣

គម្រោង Marum Estate ជាគម្រោងដែលបានផ្តួចផ្តើមឡើងដោយក្រុមហ៊ុន  Sir Stamford Raffles (Cambodia) Co. Ltd., ដែលទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន​២​​ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ប្រចាំឆ្នាំ២០២៣។ នេះជាសញ្ញាបង្ហាញពីការពង្រឹងជំហររបស់ខ្លួនក្នុងនាមជាអ្នកអភិវឌ្ឍន៍ឈានមុខគេនៃវិស័យអចលនទ្រព្យក្នុងតំបន់។ ក្នុងវគ្គផ្តាច់ព្រ័ត្រន៍​ពានរង្វាន់ PropertyGuru Asia Property Awards​ នេះបានប្រារព្វឡើងនៅសណ្ឋា­គារដ៏ប្រណិត The Athenee នៅទីក្រុងបាងកកប្រទេសថៃ។ កម្មវិធីអាហារពេលល្ងាច និងការធ្វើបទបង្ហាញនេះនឹងក្លាយជាឱកាសក្នុងការប្រមូលផ្តុំអ្នកជំនាញ​នាំមុខគេ​ក្នុងវិស័យ​អភិវឌ្ឍន៍​អចលនទ្រព្យក្នុ​ង​តំបន់​ មិនត្រឹមតែប៉ុណ្ណោះ​ អ្នកអភិវឌ្ឍអចលនទ្រព្យដែលទទួលបានជ័យលាភីពីបណ្តាប្រទេសទាំង១៣ក្នុងតំបន់ប្រចាំឆ្នាំ២០២៣នេះក៏នឹងចូលរួមក្នុងពិធីដ៏វិសេសវិសាលនេះផងដែរ។ ប្រឈមនឹងប្រកួតប្រជែងជាមួយ​អ្នក​អភិវឌ្ឍ ​និងគម្រោង​គំរូ​នៅទូទាំងអាស៊ី​ Marum Estate ត្រូវបានទទួលស្គាល់សម្រាប់ផែនការមេទីក្រុងពិសេស​ និងការ​រចនា​លំនៅដ្ឋាន​ដ៏ប្រណិតដោយក្តាប់យក​បាននូវ​ពានរង្វាន់ពីរប្រភេទសំខាន់ៗ​នោះ​គឺ៖ ការអភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អ​បំផុត​ (អាស៊ី) Best Residential Development (Asia) និង​ការ​រចនា​លំនៅដ្ឋាន​ល្អ​បំផុត​ (អាស៊ី)​ Best Housing Landscape Design (Asia)។ ឆ្លងកាត់ការវាយតម្លៃដោយគណៈកម្មការវិនិច្ឆ័យជំនាញដែលមានការត្រួតពិនិត្យ និងពិចារណាលើស្តង់ដារមាសក្នុងវិស័យអចលនទ្រព្យ ពានរង្វាន់ទាំងពីរនេះបានបន្ថែមទៅលើពានរង្វាន់ចំនួន ៤ ដែល […]

អាន​បន្ថែម

ជប៉ុនជួយកម្ពុជា ៣០ម៉ឺនដុល្លារ អភិរក្សតំបន់រមណីយដ្ឋានសំបូរព្រៃគុក

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់កញ្ចប់ជំនួយថ្មីចំនួន ៣០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្ស និងធ្វើការជួសជុលឡើងវិញនៅតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលមានទីតាំងនៅក្នុងខេត្តកំពង់ធំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែធ្នូនេះ ឆ្នាំ២០២៣។ គម្រោងជំនួយថ្មីនេះ មានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក» ដែលនឹងផ្តោតលើការពង្រឹងសមត្ថភាពដល់សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា ឱ្យទទួលបានការបណ្តុះបណ្តាលលើមុខជំនាញវិជ្ជាជីវៈ កម្រិតខ្ពស់ ដើម្បីអាចអនុវត្តគម្រោងនេះបានប្រកបដោយប្រសិទ្ធភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានមួយនេះ។ ក្នុងនោះដែរ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បាននិងកំពុងសាងសង់អគារបណ្តុះបណ្តាល និងផ្តល់សម្ភារៈ និងឧបករណ៍មួយចំនួន សម្រាប់ការងារជួសជុលអភិរក្សនៅរមណីយដ្ឋានសំបូរព្រៃគុកនេះផងដែរ។ កន្លងមក រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើសកម្មភាពនានាជាច្រើនក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក តាមរយៈគម្រោងមូលនិធិដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨.៩៦៧ដុល្លារ ដែលក្នុងនោះបានជួយលើសម្ភារៈ និងឧបករណ៍ ដេញថ្លៃនានា សម្រាប់ប្រើប្រាស់លើការងារជួសជុលឡើងវិញដែលមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។ គួររំលឹកថា ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសម្បូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រ ភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល១៨១គីឡូម៉ែត្រ […]

អាន​បន្ថែម

រយៈពេល៩ខែ ឆ្នំា២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណេញបានជាង ២៨លានដុល្លារ កើន២០%

រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុប្រមូលប្រាក់ចំណេញសុទ្ធបានចំនួន ១១៧.៩៣៣.២៧០.០០០រៀល ស្មើនឹងជាង ២៨លានដុល្លារ កើនឡើង ២០,១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ដោយឡែក បើក្រឡេកទៅមើលការប្រមូលចំណូលសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុវិញ មានចំនួន ២៦៤.៥៦៧.៩៩១.០០០រៀល ស្មើនឹងជាង ៦៤,២៧លានដុល្លារ ថយចុះ ០,៨១ភាគរយ នេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់ផ្សារមូលបត្រកម្ពុជា។ អ្វីដែលជាការកត់សម្គាល់នោះគឺ ក្នុងត្រីមាសទី៣ ឆ្នំា២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបរហូតដល់ ៩៤.៨៧៧.​៤១៤.​០០០​រៀល កើនឡើងច្រើនជាងត្រីមាសទី៣ ឆ្នំា២០២២ ចំនួន ៩.៧៦០.០៥០.០០០រៀល ស្មើនឹង១១,៤៧% និងចំណេញ​សុទ្ធក្នុងការិយបរិច្ឆេទចំនួន ២១.៩៩៧.៩៥២.០០០រៀល កើនឡើងចំនួន១.៧៦២.៥៦៥.០០០រៀល ស្មើ​នឹ​ង ៨,៧១%។    

អាន​បន្ថែម

រយៈពេល១ខែ កម្ពុជាអនុម័តគម្រោងថ្មីបាន ២១គម្រោង មានទុនសរុប ៦១៩លានដុល្លារ

ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីបានចំនួន ២១គម្រោង មានទុនវិនិយោគសរុបជិត ៦១៩លានដុល្លារ និងអាចបង្កើតការងារបានជិត ២២.០០០កន្លែង ជូនប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសព័តមានរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)នៅថ្ងៃទី៨ ធ្នូ ២០២៣ ក្នុងនោះដែរ មានគម្រោងធំៗចំនួន៣ ដែលលេចធ្លោជាងគេ ទី១ គឺគម្រោងសង់វារីអគ្គិសនី ស្ថិត នៅស្ទឹងឫស្សីជ្រុំកណ្តាល មានអានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត មានអានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។ ទី២គឺគម្រោងសង់ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ មានអានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តស្វាយរៀង និងមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ ទី៣គឺគម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើងនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គួរបញ្ជក់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទុនវិនិយោគក្នុងស្រុកបានគ្របដណ្តប់រហូតដល់ទៅ ៨២,៩០ភាគរយ នៃទុនវិនិយោគសរុប ខណៈដែលទុនវិនិយោគប្រមាណ ១៧,១០% មានប្រភពមកពីប្រទេសចិន។ ជាការកត់សម្គាល់ គេសង្កេតឃើញថា គម្រោងវិនិយោគទាំងនោះបានក្តោបលើវិស័យឧស្សាហកម្ម ១០ភាគរយ និង […]

អាន​បន្ថែម

កម្ពុជា និងសិង្ហបុរី សហការគ្នាសង់រោងចក្រច្នៃគ្រាប់ស្វាយចន្ទីតម្លៃ ១២លានដុល្លារ នៅកំពង់ធំ

ក្រុមហ៊ុន CSNC Agriculture ជាក្រុមហ៊ុនខ្មែរ-សិង្ហបុរី បានសហការគ្នាសម្ពោធបើកការដ្ឋានសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃ ១២លានដុល្លារ នៅភូមិស្នោ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ពិធីបញ្ចុះបឋមសិលាសាងសង់នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី០៦​​ ខែធ្នូ ឆ្នាំ២០២៣។ បើតាមការបញ្ជាក់ពីលោក ស៊ុយ កុកធាន ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឲ្យដឹងថា ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃ ១២លានដុល្លារ ចែកចេញជាពីរដំណាក់កាលដោយឆ្នាំទី១ ប្រើទុនវិនិយោគ ៥លានដុល្លា និងដំណាក់កាលទី២ ប្រើទុន ៧លានដុល្លា ដែលរោងចក្រមានទំហំរោងចក្រ ១២,៨០០ ម៉ែត្រការេ  លើផ្ទៃដី ១៤ហិចតា កម្រិតសមត្ថភាពកែច្នៃ ៤០តោនក្នងមួយថ្ងៃ ប្រើកម្លាំងពលកម្ម ១៨០នាក់ សាងសង់ដោយក្រុមហ៊ុនCSNC Agriculture គឺជាក្រុមហ៊ុន Joint Venture របស់វិនិយោគិនខ្មែរ និង វិនិយោគិនសិង្ហបូរី ។ ថ្លែងក្នុងពិធីនេះដែរ លោក […]

អាន​បន្ថែម

រដ្ឋកាត់ដីជាង ៩១ហិកតា ពីដែនគម្របព្រៃឈើ ក្នុងខេត្តកំពត ជូនលោក ហេង សួរ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីទំហំ ៩១,៥៥៤០ហិកតា ស្ថិតនៅភូមិចង្កោន សង្កាត់ព្រែកត្នោត  ក្រុងបូកគោ ខេត្តកំពត ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ជូនលោក ហេង សួរ ធ្វើជាកម្មសិទ្ធិ។ នេះបើតាមអនុក្រឹត្យលេខ២៤០ អនក្រ.បក ដែលបានចុះហត្ថលេខថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។ ដីដែលកាត់ឆ្វៀលនេះ ត្រូវបានធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ និងត្រូវផ្តល់សិទ្ធិជាកម្មសិទ្ធិជូនឈ្មោះ ហេង សួរ។ គួរបញ្ជាក់ថា ការងារដ៏សំខាន់មួយនេះ នឹងត្រូវទទួលបន្ទុកអនុវត្តដោយទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់គ្រងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តកំពត។

អាន​បន្ថែម

វៀតណាមកំពុងជំរុញឧស្សាហកម្មសំណង់សេរ៉ាមិចឱ្យជាប់ជាផលិតផលកំពូលលើពិភពលោក

ក្នុងសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់សម្រាប់វិស័យសម្ភារសំណង់របស់វៀតណាម អនុរដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyen Van Sinh បានប្រកាសថា ប្រទេសរបស់លោក ទទួលបានចំណាត់ថ្នាក់ក្នុងចំណោមប្រទេសអ្នកផលិតសម្ភារសំណង់ប្រភេទសេរ៉ាមិចកំពូលទាំង ១០ របស់ពិភពលោក នេះបើគិតពីកម្រិតសមត្ថភាពកម្រិតផលិត និងកម្រិតបច្ចេកវិទ្យា។ តែបើនិយាយពីទំហំទិន្នផលនិងបរិមាណផ្គត់ផ្គង់ក្នុងទីផ្សារវិញ វៀតណាមឈរឈ្មោះជាប្រទេសនាំមុខគេលើការផលិតក្បឿងសេរ៉ាមិច ដោយដណ្តើមបានតំណែងទី ០៤ លំដាប់ពិភពលោក។ វិវរណៈនេះ គូសបញ្ជាក់អំពីភាពរីកចម្រើនឥតឈប់ឈររបស់វៀតណាមនៅក្នុងវិស័យសម្ភារៈសំណង់ប្រភេទសេរ៉ាមិច​ នេះបើយោងតាមសេចក្តីរាយការណ៍ដោយ vietnam.postsen.com នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៣។ ទីផ្សារក្បឿងសេរ៉ាមិចវៀតណាមដែលបច្ចុប្បន្នមានតម្លៃ ៥,១៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ កំពុងត្រៀមខ្លួនសម្រាប់គន្លងកំណើនពិសេសមួយជាមួយនឹងដំណើរវិវត្តន៍ដ៏ជឿនលឿននៃវិស័យសំណង់និងនគរូបនីយកម្មទាំងក្នុងតំបន់និងសកលលោក។ តាមការព្យាករនៅឆ្នាំ ២០២៨  ទីផ្សារក្បឿងសេរ៉ាមិចវៀតណាម នឹងរីកធំឡើងដល់ ៩,៧៨ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីអត្រាកំណើនប្រចាំឆ្នាំដ៏រឹងមាំ (CAGR) ១៣,៦៤%។ តួលេខនេះ បញ្ជាក់ពីសក្តានុពលដ៏ខ្លាំងក្លារបស់វៀតណាមក្នុងវិស័យនេះ ដែលដើរតួសឹងតែផ្តាច់មុខសម្រាប់ទីផ្សារតំបន់ ត្បិតមានដៃគូប្រកួតប្រជែងទាប។ ចំណុចប្រសព្វនៃកត្តាជំរុញភាពលេចធ្លោរបស់វៀតណាមក្នុងសម្ភារៈសំណង់ប្រភេទសេរ៉ាមិច៖ គួរកត់សម្គាល់ថាការចំណាយលើការសាងសង់កើនឡើងទាំងក្នុងស្រុក និងសមត្ថភាពផ្គត់ផ្គង់តម្រូវការទាំងថ្នាក់តំបន់និងទីផ្សារសកល ជាកត្តាជំរុញចម្បងដែលដឹកនាំទីផ្សារក្បឿងសេរ៉ាមិចឆ្ពោះទៅរកការរីកចម្រើនដែលមិនធ្លាប់មានពីមុនមក។ ម្យ៉ាងទៀត កត្តាគុណផលផលិតក៏ជាចលនករជោគជ័យដ៏សំខាន់មួយដែរ នោះគឺការបញ្ចូលជាយុទ្ធសាស្ត្រនៃបច្ចេកវិជ្ជាទំនើបដោយអាជីវកម្មផលិតក្បឿងសេរ៉ាមិចវៀតណាម បូករួមជាមួយនឹងប្រសិទ្ធភាពចំណាយ។ ជាងនេះទៅទៀត សន្ទុះនៃឧស្សាហកម្មនេះត្រូវបានទ្រទ្រង់ដោយយុទ្ធសាស្ត្រនៃការលាយបញ្ចូលគ្នានូវលក្ខណៈឌីសាញផលិតផលតាមបែបប្រពៃណីវៀតណាម […]

អាន​បន្ថែម