ស្ថាប័ន២ ជំរុញការអភិវឌ្ឍថាមពលបៃតង ដើម្បីជួយឧស្សាហកម្មទេសចរណ៍នៅកម្ពុជា
សហព័ន្ធទេសចរណ៍កម្ពុជា(CTF) និងអង្គការ(WWF)កម្ពុជា បានបង្ហាញនូវការយល់ឃើញដូចគ្នាថា ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល គឺជាជំរុញការអភិវឌ្ឍបៃតងឱ្យកាន់តែប្រសើរសម្រាប់វិស័យទេសចរណ៍។ នេះបើតាមការចុះផ្សាយរបស់អង្គការ(WWF)កម្ពុជា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការយល់ឃើញរបស់ស្ថាប័នទាំង ០២នេះ ស្របគ្នានឹងការផ្សាយរបស់ក្រសួងទេសចរណ៍នាពេលថ្មីៗដែលថាចំនួនភ្ញៀវទេសចរអន្តរជាតិបានមកទស្សនាប្រទេសកម្ពុជាកើនចំនួនប្រមាណជិតបីដងក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ២០២២ ដែលបង្ហាញថាចំនួនអ្នកទេសចរកើនឡើងវិញក្រោយពេលមានវិបត្តិនៃជំងឺឆ្លង។ អ្នកជំនាញនៅ (CTF) និង អង្គការ(WWF) ជឿជាក់ថាបទបញ្ញត្តិថ្មី អាចនឹងធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ ថាមពលស្អាតក្នុងស្រុក និងលើកទឹកចិត្តដល់តួអង្គសំខាន់ៗលើផ្នែកសេដ្ឋកិច្ចក្នុងការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល ដោយផ្តល់នូវភាពច្បាស់លាស់ និងអព្យាក្រឹតតំលៃដែលអាចបំពេញបន្ថែមលើបទបញ្ញត្តិដែលបានកំណត់នាពេលបច្ចុប្បន្ន។ អ្នកជំនាញទាំងពីរស្ថាប័ន បានសង្កត់ធ្ងន់បន្ថែមថា ការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាព តាមរយៈប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យលើដំបូលអាចនឹងបង្កើនប្រាក់ចំណូលសម្រាប់តំបន់ទេសចរណ៍ធម្មជាតិតាមសហគមន៍នៅទូទាំងប្រទេសដោយជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពស្របពេលដែលរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិផងដែរ ខណៈ ៧៨% នៃអ្នកទេសចរពិភពលោក ស្វែងរកកន្លែងស្នាក់នៅដែលមេត្រីដល់បរិស្ថាន រាប់បញ្ចូលទាំងការប្រើថាមពលស្អាតផងដែរ។ បើតាមការចុះផ្សាយរបស់អង្គការ (WWF) នៅកម្ពុជា បានឱ្យដឹងបន្ថែមថា តាមការប៉ាន់ស្មានរបស់ក្រសួងរ៉ែ និងថាមពល លទ្ធភាពក្នុងការទាញយកថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា អាចនឹងមានប្រមាណ ៣ពាន់មេកាវ៉ាត់ ឬស្មើនឹងជិត៣០% នៃការផ្គត់ផ្គង់ថាមពលក្នុងស្រុកសរុបនាឆ្នាំ២០៤០។ នាពេលបច្ចុប្បន្ននេះ កម្ពុជាទើបតែទាញយកថាមពលអគ្គិសនីជាង ៤០០មេកាវ៉ាត់ប៉ុណ្ណោះពីថាមពលពន្លឺព្រះអាទិត្យ ខណៈប្រព័ន្ធថាមពលព្រះអាទិត្យលើដំបូលភាគច្រើនត្រូវបានដំឡើងដោយអ្នកប្រើប្រាស់ ដូចជារោងចក្រកាត់ដេរ លំនៅដ្ឋាន និងគ្រឹះស្ថាននានា […]
អានបន្ថែមទំនប់វារីអគ្គិសនីតាតៃលើ អនុភាព១៥០MG តម្លៃជិត $៤០០លាន បើកការដ្ឋានសាងសង់ហើយ
គម្រោងទំនប់វារីអគ្គិសនី តាតៃលើ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង តម្លៃជិត ៤០០លានដុល្លារ បើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបិទស្ទឹង បើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ គម្រោងវារីអគ្គិសនីនេះ ប្រើប្រភពទឹករបស់ស្ទឹង២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង ២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ ប្រភពទឹក ដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនី នៅអគារថាមពល ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែប តាមបំពង់ទួណែល បង្ហូរទឹកក្រោមដី។ គម្រោងនេះ នឹងត្រូវធ្វើឡើងក្រោមរូបភាពជាគម្រោង វិនិយោគសាងសង់-ដំណើរការ-ផ្ទេរ (Build-Operation-Transfer) ក្នុងទំហំវិនិយោគ សរុបជិត ៤០០លានដុល្លារអាម៉េរិក ដែលវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation (CH MC)។ គម្រោងនេះ ផ្ដល់សម្បទានរយៈពេល […]
អានបន្ថែមស្ថានីយ៍ផលិតអគ្គិសនីប្រើថាមពលព្រះអាទិត្យដ៏ធំ តម្លៃជាង $៦៥លាន នឹងសង់នៅខេត្តស្វាយរៀង
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចុះបញ្ជីជូនដល់ក្រុមហ៊ុនដ៏ធំមួយ ដើម្បីវិនិយោគសាងសង់ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ តម្លៃ ៦៥,៥លានដុល្លារ នៅខេត្តស្វាយរៀង ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី៣០ វិច្ឆិកា ២០២៣។ គម្រោងសង់ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយនេះ មានអានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តស្វាយរៀង និងមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ គួរបញ្ជាក់ថា គម្រោងដ៏ធំខាងលើនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន “SCHNEITEC VIBRANT CO., LTD” ក្រោមទុនវិនិយោគប្រមាណ ៦៥,៥លានដុល្លារ ដែលនឹងអាចបង្កើតការងារ បានចំនួន ៣៥កន្លែងជូនប្រជាពលរដ្ឋ។
អានបន្ថែមរដ្ឋអនុម័តសង់រោងចក្រថ្មីចំនួន៧ តម្លៃជិត ៣៣លានដុល្លារ នៅស្វាយរៀង និងព្រះសីហនុ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៧ ដើម្បីសង់រោងចក្រថ្មីចំនួន៧ ក្រោមទុនវិនិយោគ ៣២.៩លានដុល្លារ ដែលអាចបង្កើតការងារបាន ៣.៤៧០កន្លែង សម្រាប់ពលរដ្ឋរស់នៅខេត្តស្វាយរៀង និងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី៣០ វិច្ឆិកា ២០២៣។ ក្រុមហ៊ុនទាំង៧នោះរួមមានដូចខាងក្រោម៖ ១- “ Justmarvelous Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២៦កន្លែង។ ២- “ក្រុមហ៊ុន Vacation Industry Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ (Waterproof Storage Bag, Backpack Bag, Cooler Bag) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,៣ […]
អានបន្ថែមខណៈប្រទេសជិតខាងអាស៊ានផលិតយានយន្តអគ្គិសនី EV តើកម្ពុជាអាចធ្វើអ្វីខ្លះបានក្រៅពីតួនាទីជាអ្នកប្រើប្រាស់?
ខណៈពេលដែលប្រទេសជិតខាងដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី និងវៀតណាមកំពុងបោះជំហានយ៉ាងសំខាន់ក្នុងតួនាទីជាអ្នកផលិតក្នុងឧស្សាហកម្មរថយន្តអគ្គិសនី (EV) ការចូលរួមរបស់កម្ពុជានៅក្នុងទីផ្សារដែលកំពុងរីកចម្រើននេះ ត្រូវបានគេមើលឃើញថាហាក់ដើរយឺតជាងគេខ្លាំងបន្តិច។ សកម្មភាពមានកម្រិតរបស់ព្រះរាជាណាចក្រនេះ នៅក្នុងច្រវាក់ផលិតកម្ម EV អាចត្រូវបានកំណត់ដោយឧបសគ្គជាច្រើនដែលរារាំងដល់ការអភិវឌ្ឍទីផ្សារ EV ក្នុងស្រុក។ ការស្វែងយល់ពីបញ្ហាប្រឈមទាំងនេះ និងកំណត់ដំណោះស្រាយសក្តានុពល គឺជាកត្តាសំខាន់ក្នុងការដោះស្រាយសក្តានុពលរបស់ប្រទេសកម្ពុជាក្នុងវិស័យ EV ។ ឥឡូវនេះ សូមក្រឡេកមើលបច្ចុប្បន្នភាពថ្មីៗអំពីទីផ្សារយានយន្តអគ្គិសនី EV នៅក្នុងប្រទេសជិតខាងអាស៊ានមួយចំនួន ដូចខាងក្រោម៖ ប្រទេសថៃបន្តប្រឹងប្រែងដើម្បីបានផលិត រថយន្ត EV ក្នុងស្រុក៖ នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ប្រទេសថៃ បានពន្លឿនមហិច្ឆតារបស់ខ្លួនដោយមានការយល់ព្រមលើគម្រោងឧបត្ថម្ភធន “EV3.5” ក្នុងគោលបំណងជំរុញការផលិតរថយន្ត EV ក្នុងស្រុក។ គម្រោងនេះផ្តល់នូវការឧបត្ថម្ភធនដ៏ទាក់ទាញរហូតដល់តម្លៃ ១សែន បាត (២.៧៦០ ដុល្លារអាមេរិក) ក្នុងមួយឡាន ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧។ គំនិតផ្តួចផ្តើមនេះចាត់ទុកប្រទេសថៃជាតួអង្គសំខាន់ក្នុងការជំរុញក្នុងតំបន់ឆ្ពោះទៅរកការសម្រេចបានក្តីស្រមៃបង្កើតប្រព័ន្ធដឹកជញ្ជូនប្រកបដោយនិរន្តរភាព នេះបើយោងតាមការសង្ខេបរបស់ Asean Briefing នៅថ្ងៃទី ១០ វិច្ឆកា ២០២៣។ […]
អានបន្ថែមWWF ព្រមាន៖ ខ្សាច់ទន្លេមេគង្គក្នុងប្រទេសវៀតណាម អាចនឹងអស់នៅឆ្នាំ២០៣៥
មូលនិធិសត្វព្រៃពិភពលោក (World Wildlife Foundation-WWF) បានព្រមានថា ខ្សាច់នៅតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាមអាចនឹងអស់នៅឆ្នាំ២០៣៥ ជាមួយនឹងផលប៉ះពាល់និងមហន្តរាយជាច្រើនលើប្រព័ន្ធអេកូឡូស៊ី ដោយសារការរួមបញ្ចូលគ្នានៃតម្រូវការដ៏ធំនៅក្នុងវិស័យសំណង់របស់ប្រទេស និងការដំឡើងទំនប់វារីអគ្គិសនីផងដែរ។ បើតាមរបាយការណ៍របស់អង្គការ WWFបានង្ហាញថា ការប្រើប្រាស់ខ្សាច់នៅក្នុងតំបន់រយៈពេលបីឆ្នាំកន្លងមកនេះ ដីសណ្ដទន្លេមេគង្គបានគ្របដណ្តប់លើផ្ទៃដីដ៏ច្រើនសន្ធឹកសន្ធាប់ជាង ៤លានហិចតា ដែលមានប្រជាជនរស់នៅប្រមាណ ១៨លាននាក់ ព្រមជាមួយនិងប្រព័ន្ធអេកូឡូស៊ីចម្រុះដូចជា ត្រីមានដល់ទៅជាង ៤៥០ ប្រភេទផងដែរ។ រីឯនៅតាមតំបន់ដីសើមចម្រុះគេឃើញមានខ្សាច់ចាប់ពី ៣៥ ទៅ ៥៥ លានម៉ែត្រគូប ដែលជារៀងរាល់ឆ្នាំត្រូវបានគេប្រើប្រាស់សម្រាប់ឧស្សាហកម្មសំណង់ ទោះបីជាការនាំចេញត្រូវបានហាមឃាត់តាំងឆ្នាំ២០១៧ ក៏ដោយ។ ម្យ៉ាងទៀត ប្រទេសវៀតណាមកំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ក្នុងនោះមានគម្រោងផ្លូវហាយវេចំនួនបួននៅក្នុងតំបន់នេះដែលនឹងត្រូវការខ្សាច់រហូតដល់ទៅ ៦០លានតោន។ . ទោះជាយ៉ាងនេះក្តី ចំនួនសរុបទាំងនេះនៅមិនទាន់បានរាប់បញ្ចូលនូវបរិមាណខ្សាច់ដ៏ច្រើនដែលត្រូវបានបូកយក ដោយសកម្មភាពរួមមានការជីកយករ៉ែខ្សាច់ខុសច្បាប់ ឬក្រុមហ៊ុនដែលបានបូមខ្សាច់លើសបរិមាណដែលបានកំណត់ក្នុងអាជ្ញាបណ្ណផ្សេងទៀតផង។ ជាមួយគ្នានេះដែរ WWF ក៏បានបង្ហាញពីផលប៉ះពាល់ភ្លាមៗ ដែលបង្កឱ្យមានការបាក់ច្រាំងទន្លេនៅតាមទីតាំងជាង ៨០០កន្លែង និងបានបណ្តាលឱ្យលំនៅឋានជាច្រើនដួលរលំចូលទៅក្នុងទន្លេ៕
អានបន្ថែមរដ្ឋដាក់ចេញនីតិវិធីថ្មី ដើម្បីធានាឱ្យបាននូវការពារ និងចុះបញ្ជីកម្មសិទ្ធិផ្សេងៗលើដីរដ្ឋ
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនីតវិធីនៃការចុះបញ្ជីដីរដ្ឋ តាមរយៈការធ្វើអត្តសញ្ញាណកម្ម ការធ្វើផែនទី និងការធ្វើចំណាត់ថ្នាក់ដីរដ្ឋ ក្នុងគោលបំណងដើម្បីធានាការពារកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតលើដីរដ្ឋ។ នេះបើតាមអនុក្រឹត្យលេខ ៣២១ អនក្រ.បក ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។ អនុក្រឹត្យនេះ បានកំណត់និយមន័យ «ដីរដ្ឋ» សំដៅដល់ដីសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈដទៃទៀត ព្រមទាំងដីឯកជនរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈដទៃទៀត។ បន្ថែមពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសមត្ថកិច្ចក្នុងការគ្រប់គ្រងការចុះបញ្ជីដីរដ្ឋ។ ដោយឡែក ការធ្វើអត្តសញ្ញាណកម្ម និងការធ្វើផែនទីដីរដ្ឋ ស្ថិតក្រោមសមត្ថកិច្ចដូចខាងក្រោម៖ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានី ខេត្ត មានទីតាំងក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត និងមានសិទ្ធិប្រើត្រារបស់រដ្ឋបាលរាជធានី ខេត្ត ក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក ខណ្ឌ មានទីតាំងក្នុងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមានសិទ្ធិប្រើត្រារបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ។ ចំពោះការចុះបញ្ជីដីរដ្ឋ គឺត្រូវធ្វើឡើងតាមរយៈការចុះបញ្ជីដែលមានលក្ខណៈជាប្រព័ន្ធ ឬលក្ខណៈដាច់ដោយដុំ ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន […]
អានបន្ថែមលទ្ធផលកិច្ចប្រជុំកំពូលប្រធានាធិបតីចូបៃដិននិងស៊ីជីងពីង សន្យាសុខដុមនីយកម្មសេដ្ឋកិច្ចសកលឡើងវិញ
នៅក្នុងជំនួបទល់មុខគ្នាជាប្រវត្តិសាស្ត្រ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping បានជួបប្រជុំគ្នានៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅខាងក្រៅសន្និសីទកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅជិតទីក្រុង San Francisco ។ កិច្ចប្រជុំដ៏សំខាន់នេះ គឺជាការជួបគ្នាលើកដំបូងរបស់មេដឹកនាំកំពូលទាំងពីរក្នុងរយៈពេលមួយឆ្នាំ ដែលលទ្ធផលនៃជំនួបនេះអាចនឹងនាំមកនូវផលប៉ះពាល់យ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក ដែលកំពុងតឹងតែងដោយវិបត្តិធំៗជាពិសេសសង្គ្រាមពាណិជ្ជកម្មនិងនយោបាយ។ លោក បៃដិន បាននិយាយនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូលថា “យើងត្រូវតែធានាថាការប្រកួតប្រជែងគ្នា នឹងមិនក្លាយជាជម្លោះ។ បញ្ហាប្រឈមសកលដ៏សំខាន់ដែលយើងប្រឈមមុខ ចាប់ពីការប្រែប្រួលអាកាសធាតុ រហូតដល់ការប្រឆាំងគ្រឿងញៀន និងបញ្ញាសិប្បនិមិត្ត ទាមទារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង”។ លោក ស៊ី បានឆ្លើយតបថា “សម្រាប់ប្រទេសធំៗទាំងពីរដូចជាចិន និងសហរដ្ឋអាមេរិកនេះ ការបែរខ្នងដាក់គ្នាទៅវិញទៅមកមិនមែនជាជម្រើសទេ។ ផែនដីនេះ មានទំហំធំល្មមសម្រាប់ប្រទេសទាំងពីរសម្រេចជោគជ័យជាមួយគ្នា។” ជាលទ្ធផល កិច្ចប្រជុំកំពូលនេះ បានដោះស្រាយបញ្ហាសំខាន់ៗដូចជាការទប់ស្កាត់ការចរាចរសារធាតុ fentanyl ការធានានូវការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៃបញ្ញាសិប្បនិម្មិត និងការដោះស្រាយការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការចូលប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់របស់ចិនជាដើម។ ចំពោះបញ្ហាសេដ្ឋកិច្ចវិញ លទ្ធផលនៃកិច្ចប្រជុំនេះ បង្ហាញសញ្ញាណវិជ្ជមានសម្រាប់សេដ្ឋកិច្ចពិភពលោក ដូចដែលបានគូសបញ្ជាក់ដោយកិច្ចព្រមព្រៀង និងសមិទ្ធផលសំខាន់ៗមួយចំនួនខាងក្រោម៖ ១. ការកែលម្អទំនាក់ទំនងចិន-អាមេរិក៖ កាលពីសប្តាហ៍មុននេះ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានចាប់ផ្តើមចាត់វិធានការដោះស្រាយបញ្ហានៃការប្រព្រឹត្តិមិនស្មើភាពគ្នាចំពោះធុរកិច្ចបរទេស […]
អានបន្ថែមរដ្ឋឱ្យម្ចាស់បុរីនៅភ្នំពេញទាំងអស់ ត្រូវរុះរើឧបករណ៍ពង្រីកសេវាឱ្យបានមុនថ្ងៃទី១០ ខែធ្នូខាងមុខនេះ
និយ័តករទូរគមន៍កម្ពុជា បានឱ្យម្ចាស់គម្រោងអភិវឌ្ឍបុរីទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចុះរុះរើឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាអ៊ីនធើណែតក្នុងបរិវេណបុរីរបស់ខ្លួនឱ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមលិខិតលេខ ១០០៧៩ ន.ទ.ក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ មុននឹងដាក់ចេញឱសានវាទនេះ និយ័តករទូរគមន៍កម្ពុជា បានស្នើនិងអំពាវនាវឱ្យម្ចាស់បុរីទាំងអស់ ជម្រាបដល់ប្រជាពលរដ្ឋក្នុងបុរីរបស់ខ្លួនរុះរើ ដកចេញ និងបញ្ឈប់បន្ទាន់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Booster/ Repeater) ឱ្យអស់ដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី២០ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងករណីប្រជាពលរដ្ឋពុំមានការស្ម័គ្រចិត្តទេ នោះម្ចាស់បុរីត្រូវចុះរុះរើឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាក្នុងបរិវេណបុរីរបស់ខ្លួនឱ្យអស់មុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ។ ដោយឡែក បណ្តាប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ក៏ត្រូវធ្វើការកែសម្រួលទៅលើបណ្តាញរបស់ខ្លួន ដើម្បីបញ្ចប់គម្រោងទៅតាមផែនការចាប់ពីថ្ងៃទី១០ ដល់២៥ ខែធ្នូ ឆ្នាំ២០២៣។ គួរបញ្ជាក់ថា មុននឹងឈានដល់ការរុះរើ Boosters/Repeaters នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំសម្របសម្រួលការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ ដោយបានសាងសង់បង្គោលអង់តែនរួមដែលអាចបំពាក់ស្ថានីយ៍ផ្សាយបានច្រើនប្រតិបត្តិករ សរុបចំនួន ៧០ បង្គោលអង់តែន បន្ថែមលើបង្គោលអង់តែនមានស្រាប់ ដើម្បីផ្តល់សេវាទូរសព្ទចល័ត ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។ គួររំលឹកទៀតថា កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានប្រកាសឱ្យបញ្ឈប់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា […]
អានបន្ថែមជំនួសឱ្យគម្រោងជីកព្រែកភ្ជាប់សមុទ្រ ថៃចំណាយ ២៧ពាន់លានដុល្លារសាងសង់ស្ពានអាកាសភ្ជាប់សមុទ្រពីរ
រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ គ្រោងវិនិយោគទឹកប្រាក់ ២៧ពាន់លានដុល្លារ ដើម្បីបើកដំណើរការឡើងវិញនូវផែនការឆ្នាំ២០២០ ដើម្បីសាងសង់ស្ពានអាកាសភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិចទៅមហាសមុទ្រឥណ្ឌាចម្ងាយ ១០០គីឡូម៉ែត្រ ត្រង់តំបន់ក្រា ( Kra Isthmus) ។ ជំនួសឱ្យផែនការព្រែកជីកក្រា (kra canal) ដែលភ្ជាប់សមុទ្រទាំងពីរពីខាងកើតទៅខាងលិចប្រទេសថៃ ផែនការដ៏ធំមួយនេះត្រូវបានស្នើឡើងកាលពីបីឆ្នាំមុន(២០២០) ដោយផ្តោតលើការសាងសង់ស្ពានអាកាសសម្រាប់ដឹកទំនិញតាមផ្លូវដែកផងនិងសម្រាប់យានយន្តផង ព្រមទាំងផែនការសាងសង់កំពង់ផែទឹកជ្រៅចំនួនពីរសម្រាប់លើកដាក់ទំនិញពីសមុទ្រនៅត្រើយម្ខាងទៅសមុទ្រនៅត្រើយម្ខាងទៀត។ នៅពេលសាងសង់រួច ស្ពានលើដីគោកដ៏មហិមានេះ នឹងក្លាយជាកំពង់ផែយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃនិងតំបន់អាស៊ីទាំងមូល ពីព្រោះថា ការដឹកជញ្ជូនទំនិញផ្លូវទឹកដែលពីមុនមកធ្លាប់តែត្រូវធ្វើដំណើរតាមផ្លូវវាងរាប់សិបគីឡូម៉ែត្រ កាត់តាមប្រទេសសិង្ហបុរីនិងច្រកម៉ាឡាការបស់ម៉ាឡេស៊ី ដើម្បីឆ្លងទៅមហាសមុទ្រឥណ្ឌា នឹងប្រែមកជាមានផ្លូវកាត់ដ៏ជិតបង្កើយ គឺកាត់តាមតំបន់ Kra Isthmus របស់ថៃវិញ។ យោងតាមរបាយការណ៍របស់ Bangkok Post នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃដែលទើបឡើងកាន់តំណែងថ្មីបានបញ្ជាឱ្យក្រសួងដឹកជញ្ជូនពន្លឿនបន្តអនុវត្តគម្រោងដ៏ធំមួយនេះឡើងវិញ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានថ្លែងថា៖ «លោកនាយករដ្ឋមន្ត្រីថ្មីបានណែនាំក្រសួងដឹកជញ្ជូនឱ្យពន្លឿនគម្រោងនេះដែលបានសិក្សាពីរដ្ឋាភិបាលមុនដោយប្រែក្លាយវាទៅជាគម្រោងធំមួយដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច»។ លោកនាយករដ្ឋមន្ត្រី ស្រេត ថា បានបញ្ជាក់បន្ថែមថា ស្ពានអាកាសនេះនឹងក្លាយជា ស្ពានភ្ជាប់ដ៏សំខាន់សម្រាប់សម្រួលប្រព័ន្ធពស្តុភារនិងប្រព័ន្ធដឹកជញ្ជូនទំនិញរវាងប្រទេសទាំងឡាយនៅជុំវិញតំបន់អាស៊ី ឥណ្ឌា មជ្ឈិមបូព៌ា និងអាហ្វ្រិក”។ ប្រសិនបើគម្រោងនេះសាងសង់រួចរាល់តាមការគ្រោងទុកនៅឆ្នាំ២០៣០ ដំណាក់កាលដំបូង ស្ពានអាកាសដ៏សម្បើមនេះ នឹងអាចទទួលផ្ទុកកុងតឺន័របានរហូតដល់ […]
អានបន្ថែមទីផ្សារការិយាល័យរបស់ទីក្រុងសេអ៊ូលបញ្ច្រាសនិន្នាការសកល៖ មានអត្រាកាន់កាប់ជាង ៩៨% ខណៈនៅប្រទេសភាគច្រើនមានការថយចុះ
ខណៈដែលទីផ្សារអគារការិយាល័យគ្រប់ទីកន្លែងក្នុងពិភពលោក ប្រឈមនឹងការធ្លាក់ចុះ បែរជាទីផ្សារការិយាល័យរបស់ទីក្រុងសេអ៊ូល បន្តឈរនៅលើភាពជោគជ័យយ៉ាងរឹងមាំ ដែលមានអត្រាកាន់កាប់ដ៏គួរឱ្យចាប់អារម្មណ៍ជាង ៩៨% សម្រាប់ការិយាល័យកម្រិត A រួមជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃការជួល ១៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន នេះបើយោងតាមការសិក្សារបស់ Bloomberg ចុះផ្សាយកាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ។ ការដណ្តើមជួលបន្ទប់ការិយាល័យរវាងអតិថិជនមួយករណី នាពេលថ្មីៗនេះនៅក្នុងអគារ Parnas Tower ដ៏មានកិត្យានុភាព ក្នុងសង្កាត់ Gangnam ដែលមានក្រុមហ៊ុនរាប់សិបទាំងក្នុងស្រុក និងក្រៅស្រុក ដេញថ្លៃគ្នាចង់បានកន្លែងការិយាល័យមួយកន្លែងនោះ គឺជាសក្ខីកម្មបញ្ជាក់យ៉ាងច្បាស់ពីកំណើននៃតម្រូវការការិយល័យ ខណៈតម្លៃមានការកើនឡើងខ្លាំងនៅប្រទេសកូរ៉េ។ យោងតាមលោក Y J Choi ប្រធានផ្នែកជួលនៅក្រុមហ៊ុន Cushman & Wakefield Korea សក្ដានុពលទីផ្សារ (សម្រាប់អគារការិយាល័យ) គឺជារឿងថ្មីមិនធ្លាប់មាន ដោយសារអ្នកជួល ជាពិសេសអ្នកដែលត្រូវការកន្លែងទូលាយច្រើន សុខចិត្តជួលអគារយកតែម្តងទោះបីជាមានការដំឡើងតម្លៃពី ៣០% ទៅ ៤០%ក្តី។ នេះគឺដោយសារតែខ្វះខាតជម្រើស។ លក្ខខណ្ឌបែបនេះ ផ្ទុយស្រឡះជាមួយនឹងទីផ្សារសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ដែលទីផ្សារការិយាល័យ មានការកាត់បន្ថយការកាន់កាប់ […]
អានបន្ថែមHyundai បន្ថែមទុន $១,៥ ពាន់លាន សង់រោងចក្រផលិតរថយន្តអគ្គិសនីឈានមុខគេផ្តោតលើអព្យាក្រឹតកាបូន នៅកូរ៉េខាងត្បូង
ក្រុមហ៊ុន Hyundai បានចាប់ផ្តើមការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) ដ៏ទំនើបមួយតម្លៃ ១,៥ ពាន់លានដុល្លារ នៅទីក្រុង Ulsan ប្រទេសកូរ៉េខាងត្បូង ដែលនឹងក្លាយជារោងចក្រផលិតថ្មីដំបូងរបស់ Hyundai នៅក្នុងប្រទេសកំណើតរបស់ខ្លួន បន្ទាប់ពីបានចំណាយពេលអស់ជិតបីទសវត្សរ៍មកហើយក្នុងការផលិតនៅក្រៅស្រុក នេះបើយោងតាមសារៈព័ត៌មាន Reuters ចុះថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។ គម្រោងដ៏មានមហិច្ឆតានេះ គ្រោងនឹងចាប់ដំណើរការនៅចុងឆ្នាំ ២០២៣នេះ ហើយនៅពេលសាងសង់រួចក្រុមហ៊ុន Hyundai នឹងមានសមត្ថភាពផ្គត់ផ្គង់រថយន្តអគ្គិសនីបានចំនួន ២០០.០០០ គ្រឿងក្នុងមួយឆ្នាំ។ ពីរសែនគ្រឿងក្នុងមួយឆ្នាំ គឺជាតួលេខមួយដែលបង្ហាញថា ក្នុងរវាងតែប៉ុន្មានឆ្នាំខាងមុខប៉ុណ្ណោះសេដ្ឋកិច្ចពិភពលោកនឹងប្រែប្រួលខ្លាំង បើពិចារណាលើលទ្ធផលការសិក្សាសមិទ្ធិលទ្ធភាពរបស់ក្រុមហ៊ុន ព្រោះនេះជាកំណើនតម្រូវការខ្ពស់បំផុតមួយ ដែលបញ្ជាក់ថាប្រជាជនវណ្ណៈកណ្តាល (middle class) នឹងកើនឡើង ដែលត្រូវការរថយន្តទំនើបប្រើប្រាស់។ សម្រាប់ការផលិតថ្មីនេះ Hyundai បានជ្រើសយកទីតាំងនៅតំបន់អ៊ូលសាន ( Ulsan ) លើផ្ទៃដីទំហំ ៥៥០.០០០ម៉ែត្រការ៉េ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺការបំពាក់បរិក្ខារផលិតកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងប្រើប្រភពថាមពលស្អាតដើម្បីដំណើរការសង្វាក់ផលិតកម្មថែមទៀតផង។ ក្រុមហ៊ុន Hyundai មានគោលបំណងដើម្បីសម្រេចបាននូវឋានៈជាក្រុមហ៊ុនមានអព្យាក្រឹតកាបូន ដោយប្រើប្រាស់បច្ចេកទេសសំណង់មានការបំភាយ “កាបូនទាប” […]
អានបន្ថែម