រដ្ឋគ្រោងបោះមូលបត្រ ១៨០លានដុល្លារ បន្ថែម ដើម្បីសងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ

រាជរដ្ឋាភិបាលគ្រោងបោះផ្សាយមូលបត្ររដ្ឋចំនួន ៤៤០ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ១០៨លានដុល្លារបន្ថែមទៀត នៅឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមខ្លឹមសារសង្ខេបប្រតិបតិ្ដនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលបានផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការបោះផ្សាយនេះ ដើម្បីសងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក និងដើម្បីធ្វើហិរញ្ញប្បទានលើ​គម្រោង​វិនិយោគដែលអាចផ្តល់ចំណូល ដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាព​នៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ។ បន្ថែមពីនេះ រាជរដ្ឋាភិបាល មានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤.៧០% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលនឹងត្រូវបានគាំទ្រហិរញ្ញប្បទានក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋ និងហិរញ្ញប្បទានក្រៅប្រទេសក្នុងទំហំ ៤.៣៩% នៃ ផ.ស.ស ដែលស្មើនឹងប្រមាណជាង ២ពាន់លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។​ សូមជម្រាបជូនថា រាជរដ្ឋាភិបាលចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងនៅឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់៣០០លានដុល្លារ តាមរយៈយន្តការដាក់ចេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា។ នៅឆ្នាំ២០២៣ តាមរយៈច្បាប់ថវិកាជាតិ រាជរដ្ឋាភិបាលប្រកាសបោះផ្សាយ លក់មូលបត្ររដ្ឋ ចំនួន ២០០លានដុល្លារផងដែរ៕​ (អានបន្ថែម)

អាន​បន្ថែម

រយៈពេល១០ខែ កម្ពុជារកចំណូលបានជាង ២៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

រយៈពេល ១០ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ២៧.៨៨២.៤៣៥ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៦០២.៥៧០នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៣១២,៣៥ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែតុលា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.៩២៧.០៣៨ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦៣.០០៩​នាក់ ដែលចំណូលនេះកើនឡើង ៧៩,០២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។

អាន​បន្ថែម

រដ្ឋាភិបាលថៃថ្មីចង់ប្តូរយុទ្ធសាស្ត្រចរចាបញ្ហាព្រំដែនសមុទ្រជាមួយកម្ពុជា ដោយផ្តោតលើ…

រដ្ឋាភិបាល​ថៃ​ថ្មី ​បាន​បង្ហាញ​ពី​ចេតនា​របស់​ខ្លួន​ក្នុង​ការចង់ចរចាជាមួយកម្ពុជាទាក់ទង​នឹង​តំបន់​ព្រំដែន​សមុទ្រខ្មែរថៃដែលត្រួតស៊ីគ្នា។ ប៉ុន្តែក្នុងការចរចាជាថ្មីនេះ ថៃនឹងប្តូរយុទ្ធសាស្ត្រចរចាពីការផ្តោតលើការទាមទារបោះបង្គោលព្រំដែនសមុទ្រដែលមិនដាច់ស្រេចកាលពីមុន មកជាការអភិវឌ្ឍធនធានប្រេងរួមគ្នាជាមួយកម្ពុជាវិញ ដែលយុទ្ធសាស្ត្រថ្មីនេះ ត្រូវបានគេមើលឃើញថា ជាចក្ខុវិស័យថ្មីមួយរបស់រដ្ឋាភិបាលថៃថ្មី និងដែលធ្វើឡើងមិនយូរប៉ុន្មានក្រោយពីលោកនាយករដ្ឋមន្រ្តី ស្រេថា ថាវីស៊ីន ដឹកនាំប្រទេស។ យោងតាមសារព័ត៌មានរដ្ឋថៃ Thai PBS World ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Pirapan Salirathavibhaga បានបង្ហាញទស្សនៈថ្មីនេះ។ លោករដ្ឋមន្ត្រី Pirapan បានបញ្ជាក់ថា ប្រទេសថៃនឹងផ្តោតលើយុទ្ធសាស្ត្ររបស់ខ្លួន ឆ្ពោះទៅរកការអភិវឌ្ឍធនធានប្រេងរួមគ្នាជាមួយកម្ពុជា ជាជាងបន្តកិច្ចពិភាក្សាស្តីពីការកំណត់ព្រំដែនជាមួយកម្ពុជា។ ក្នុងពេលជាមួយគ្នានេះ គណៈកម្មការថ្មីមួយនឹងត្រូវបានបង្កើតឡើង ដើម្បីជំរុញការពិភាក្សាទាំងនេះបន្តទៅមុខទៀត។ លោករដ្ឋមន្ត្រី Pirapan បានទទួលស្គាល់យ៉ាងចំៗថា ការដោះស្រាយជម្លោះដែនទឹក នៅតំបន់សមុទ្រ គឺជាដំណើរការដ៏ស្មុគស្មាញ និងត្រូវចាយពេលវេលាយូរ ដោយសារប្រទេសទាំងពីរ មិនថាភាគីថៃឬខ្មែរនោះទេ គឺសុទ្ធតែមិនអាចបោះបង់ការទាមទារព្រំដែនរបស់ខ្លួន ដោយស្រួលៗបាននោះទេ។ តំបន់ដែនសមុទ្រត្រួតស៊ីគ្នារវាងខ្មែរថៃ គឺជាតំបន់ដែលថៃ និងកម្ពុជា ធ្លាប់បានចរចាគ្នាដើម្បីដោះស្រាយជម្លោះព្រំដែនទឹកនេះ អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។ ការចរចាទាំងនេះ ទាក់ទងនឹងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ដែលលាតសន្ធឹងលើផ្ទៃទឹកទំហំប្រមាណ ២៦.០០០ គីឡូម៉ែត្រការ៉េ […]

អាន​បន្ថែម

ក្រសួងពីរសម្ពោធឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ក.វ.វ.ស.) ចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនា​សម្ព័ន្ធ និងការតភ្ជាប់អ៊ីនធើណែត។ ផ្អែកតាមខ្លឹមសារនៃអនុស្សរណៈដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក.ប.ទ. នឹងជួយគាំទ្រដល់ ក.វ.វ.ស. ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ក.វ.វ.ស. ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ រួមមាន៖ ការដាក់ QR Code ស្តង់ដាលើសញ្ញាបត្រនិងវិញ្ញាបនបត្រនៃគ្រឹះស្ថានបណ្តុះបណ្តាលចំណុះ ក.វ.វ.ស. និងឯកសារពាក់ព័ន្ធដទៃទៀត ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល gov.kh ការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធើណែត ស្របតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង ការកំណត់តម្រូវការនៃការប្រើប្រាស់កុំព្យូទ័រ ឬឧបករណ៍ឌីជីថលជារបស់រដ្ឋ និងការប្រើប្រាស់កម្មវិធី Softwareដែលមានអាជ្ញាបណ្ណក្នុងការងារប្រចាំថ្ងៃ ការកំណត់មុខសញ្ញាមន្រ្តីជំនាញដែលត្រូវទទួលការបណ្តុះបណ្តាល ការពិគ្រោះយោបល់រៀបចំផែនការសកម្មភាពការងារក្នុងក្របខណ្ឌគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ការគិតគូរអំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ការងារប្រចាំថ្ងៃ។ គួរបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ គឺជាលើកទី៥ ហើយ ដែល ក.ប.ទ. បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា បន្ទាប់ពីបានធ្វើជាមួយក្រសួងចំនួន ៣ និង គ្រឹះស្ថានឧត្តមសិក្សាចំនួន ២១ […]

អាន​បន្ថែម

ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣-២០២៤៖ ខណៈការព្យាករសេដ្ឋកិច្ចកើនឡើង តែ ADB មើលឃើញថាយឺតជាងការរំពឹងទុក

យោងតាមរបាយការណ៍ថ្មីៗរបស់ស្ថាប័នហិរញ្ញវត្ថុកំពូលៗរបស់ពិភពលោករួមមានធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងបន្តកើនឡើងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ទោះបីជាមានអត្រាខុសគ្នាបន្តិចរវាងស្ថាប័នទាំងនេះក៏ដោយ។ ប៉ុន្តែ​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយនោះ គឺ​ហេតុ​អ្វី​បាន​ជា​ការ​ព្យាករ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​មាន​កម្រិត​ទាប​ជាង​ការ​ព្យាករ​ផ្សេង​ទៀត? គួររំលឹកថា ធនាគារពិភពលោក នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានអះអាងនូវការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជារបស់ខ្លួន ដោយរក្សាការព្យាករកំណើន ៥,៥% សម្រាប់ឆ្នាំ២០២៣ និងកំណើន ៦,១% សម្រាប់ឆ្នាំ២០២៤ ហើយតួលេខនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយក្នុងរបាយការណ៍សេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។ ជាមួយគ្នានេះ កាលពីដើមឆ្នាំនេះ (ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២) មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា ៥,៥ សម្រាប់ឆ្នាំ ២០២៣។ ប៉ុន្តែក្រោយមក ទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពដោយមូលនិធិរូបិយវត្ថុអន្តរជាតិក្នុងខែតុលា ឆ្នាំ ២០២៣ បង្ហាញថា បានព្យាករថា កំណើនសេដ្ឋកិច្ច (GDP) ពិតប្រាកដសម្រាប់កម្ពុជា គឺ […]

អាន​បន្ថែម

បាត់ដំបង ក្លាយជាក្រុងដំបូងរបស់កម្ពុជា ដែលជាប់ជាទីក្រុងមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់យូណេស្កូ

អង្គការយូណេស្កូ បានឱ្យប្រកាសដាក់ឱ្យទីក្រុងបាត់ដំបង ជាទីក្រុងដំបូងរបស់កម្ពុជាដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ទីក្រុងបាត់ដំបង ត្រូវបានកំណត់ជាទិសដៅទីក្រុងមានភាពជាសិល្បៈខាងម្ហូបអាហារ ដែលផ្សារភ្ជាប់ជាមួយវប្បធម៌ និងគំនិតច្នៃប្រឌិត សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ទីក្រុង។ សេចក្តីប្រកាសព័ត៌មាននេះ បានបន្ថែមថា ការសម្រេចបញ្ជូលទីក្រុងបាត់ដំបង ជាបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូនេះ គឺមិនត្រឹមតែបង្ហាញនូវសិល្បៈខាងម្ហូបអាហារប៉ុណ្ណោះទេ តែថែមទាំងជាការប្រើប្រាស់សិល្បៈនេះ ដើម្បីពន្លឿនការអភិវឌ្ឍក្នុងទីក្រុង និងការផ្លាស់ប្តូរវប្បធម៌សកលលោកផងដែរ។ លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា​ បានលើកឡើងថា អង្គការយូណេស្កូ ក៏សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលលើកដំបូងបង្អស់របស់កម្ពុជា។ ការទទួលស្គាល់ទីក្រុងបាត់ដំបង ជាបណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ គឺជាការរួមចំណែកចំពោះអាជីវកម្មផ្នែកវប្បធម៌ក្នុងទីក្រុង និងមានឥទ្ធិពលក្នុងការលើកស្ទួយវប្បធម៌ និងគំនិតច្នៃប្រឌិត និងជួយជំរុញកំណើនសេដ្ឋកិច្ច និងចំណូលពីទេសចរណ៍របស់ប្រជាជន។ គួរបញ្ជាក់ថា ម្ហូបអាហារច្នៃប្រឌិតក្នុងទីក្រុងបាត់ដំបង ដែលអង្គការយូណេស្កូបានប្រកាសឱ្យជាប់ជាបណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហាររួមមាន៖ ណែមបាត់ដំបង ប្រហុកបាត់ដំបង អាម៉ុកបាត់ដំបង ក្រឡានបាត់ដំបង សង្វាក់បាត់ដំបង ញាំល្ហុងបាត់ដំបង កន្ទុយហែសបាត់ដំបង សំបកណែមបាត់ដំបង និងទឹកគ្រឿងបាត់ដំបង ដែលជាម្ហូបអាហារពេញនិយមរបស់ប្រជាជនខេត្តបាត់ដំបង។

អាន​បន្ថែម

ក្រុមហ៊ុនធំៗ៤ បាននាំម៉ាស៊ីនដ៏ទំនើបដែលអាចច្នៃសំរាមនៅសៀមរាបឱ្យជាប្រេងឥន្ធនៈ

ក្រុមហ៊ុន GAEA រួមជាមួយក្រុមហ៊ុនSOKEN GROUP ក្រុមហ៊ុនONE WORLD និងក្រុមហ៊ុន CITY of KITAKYUSHU សហការជាមួយនឹងសមាគមក្លឹបទេសចរណ៍សៀមរាប បានដាក់តាំងបង្ហាញម៉ាស៊ីនកែច្នៃសម្រាម ឱ្យក្លាយជាប្រេងប្រេងឥន្ធនៈ ដើម្បីរួមចំណែកដល់ការគ្រប់គ្រងកាកសំណល់ក្នុងក្រុងសៀមរាប។ ការដាក់តាំងបង្ហាញនេះ ធ្វើឡើងដោយមានការចូលរួមពីលោក ពិន ប្រាកដ  អភិបាលរងខេត្តសៀមរាប និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា , លោក Masaki KAWAGUCHI ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប អាជ្ញាធរ ក្រុមហ៊ុន និងភ្ញៀវអន្តរជាតិពាក់ព័ន្ធ។ លោក ពិន ប្រាកដ  អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា តាមរយៈការប្រើប្រាស់ឧបករណ៍ដ៏ទំនើបដែលអាចជួយដល់ការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយសំរាម និងកាកសំណល់បានច្រើនជាមួយការប្រើធុងចម្រោះប្រេងឥន្ធនៈដែលអាចបំផ្លិចបំផ្លាញដោយចំហាយកំដៅខ្លាំង។ លោកបានបន្តថា ដើម្បីឆ្លើយតបនិងពាក្យថាទីក្រុងឆ្លាតវៃ យើងក៏អាចប្រើឧបករណ៍នេះសម្រាប់ជួយការពារបរិស្ថាន និងការគ្រប់គ្រងកាកសំណល់ដោយឆ្លាតវៃតាមរយៈម៉ាស៊ីនបច្ចេកវិទ្យាដ៏ទំនើបនេះ ដើម្បីធ្វើការទាញយកចំហាយកំដៅដ៏ខ្លាំងនោះ មកបំបែកជាប្រេងឥន្ធនៈចេញពីសំណល់សម្ភារប្រើប្រាស់ចម្រុះដែលមានមូលដ្ឋានជាជ័រ និងភក់នៅខាងក្នុងរ៉េអាក់ទ័រ។ លោកបានបន្ថែមទៀតថា ប្រេងឥន្ធនៈដែលបានយកមកវិញនោះ គឺអាចប្រើជាឥន្ធនៈថាមពលកកើតឡើងវិញក៏ដូចជាឥន្ធនៈ Boiler សម្រាប់ URBAN RIG និងម៉ាស៊ីនចំហុយដែលមានកំដៅខ្លាំង វាជាម៉ាស៊ីនកែច្នៃសំរាម […]

អាន​បន្ថែម

រដ្ឋកាត់ដីបឹងតាមោក ១០ហិកតា ឱ្យក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ធ្វើការអភិវឌ្ឍន៍

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីចំនួន ១០ហិកតា នៃបឹងតាមោក (បឹងកប់ស្រូវ) ជូនទៅក្រុមហ៊ុនរ៉ូយាល់ គ្រុប តំណាងដោយអ្នកឧកញ៉ា គិត ម៉េង។ នេះបើតាមអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាល បានកាត់ផ្ទៃដីទំហំ ១០ហិកតា ស្ថិតនៅសង្កាត់ពន្សាង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ដីពីការកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៣.២៣៩,៧ ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជា ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ដី ១០ហិកតានេះ ត្រូវបានផ្តល់ជាកម្មសិទ្ធិជូនក្រុមហ៊ុន រ៉ូយាល់ គ្រុប តំណាងដោយ អ្នកឧកញ៉ គិត ម៉េង ដោយពន្ធ និងអាករផ្សេងៗ ជាបន្ទុករបស់រដ្ឋ។ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចកាត់ដីចំនួន […]

អាន​បន្ថែម

រដ្ឋសម្រេចឱ្យសង់រោងចក្រថ្មីចំនួន១២ ក្នុងនោះខេត្តកំពង់ស្ពឺស្រូបបានរោងចក្រថ្មី៧

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន១២ ដើម្បីសង់រោងចក្រថ្មីចំនួន១២ ក្រោមទុនវិនិយោគ ៦៦,៦០លានដុល្លារ ដែលអាចបង្កើតការងារបាន ១២.៦១០កន្លែង សម្រាប់ពលរដ្ឋរស់នៅតាមបណ្តាខេត្តក្រុងចំនួន៥ ដែលក្នុងនោះខេត្តកំពង់ស្ពឺទទួលបានរោងចក្របង្កើតថ្មីច្រើនជាងគេ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី៣១ តុលា ២០២៣។ ក្រុមហ៊ុនទាំង១២នោះរួមមានដូចខាងក្រោម៖ ១-“WP SPORTS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីទ្បា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៧៥០កន្លែង។ ២-“SHCA GARMENT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៦៥១កន្លែង។ ៣-“ZHENSEN SHOES (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ […]

អាន​បន្ថែម

ស្ថានីយ៍ទឹកកខ្វក់បឹងជើងឯកតម្លៃជាង២០លានដុល្លារ សង់ជិតរួចរាល់១០០%ហើយ

គិតត្រឹមថ្ងៃទី៣០ ខែតុលា ២០២៣នេះ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ( Water treatment Plant) តម្លៃជាង ២០លានដុល្លារ សម្រេចបាន ៩៩ភាគរយហើយ បើតាមផែនការ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី៣០ តុលា ២០២៣។ គួរបញ្ជាក់ថា ក្រោយដាក់ដំណើរការ ស្ថានីយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយគម្រោងនេះ នឹងមានការសាង់សង់ស្ថានីយបូមបញ្ជូនទឹកកខ្វក់ចំនួន ២២គ្រឿង ដែលអាចបានបូមទឹកបាន ៤៦៨ម៉ែត្រគូប/ម៉ោង។ គួររម្លឹកទៀតថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុនអឺរ៉ុបចំនួន៤ ចង់ពង្រីក និងបណ្តាក់ទុនបន្ថែមលើផលិតកម្មរបស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុន Airbus, ក្រុមហ៊ុន DHL, ក្រុមហ៊ុន Roche និងក្រុមហ៊ុន Lidl & Kaufland ចង់សិក្សាស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ នេះបើតាមជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា។ ជំនួបនេះ មានគោលបំណងផ្សព្វផ្សាយអំពីសក្ដានុពលនិងកាលានុវត្តភាពវិនិយោគនៅកម្ពុជា អំពីកិច្ចការដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិងកំពុងអនុវត្ត និងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន។ ឯកឧត្តម បានលើកឡើងអំពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិងកំពុងអនុវត្ត ដើម្បីជំរុញការទាក់ទាញវិនិយោគ ក៏ដូចជា ការដាក់ឱ្យដំណើរការតុវិនិយោគសម្រាប់វិនិយោគិនអឺរ៉ុប, ជប៉ុន, ចិន និងកូរ៉េ ព្រមទាំងតុវិនិយោគកសិ-ចំណីអាហារ, ដែលការរៀបចំផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា ព្រមទាំងបានលើកឡើងពីស្ថានភាពទូទៅនៃការវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៣នេះ។ បន្ថែមពីនេះ ក្នុងជំនួបនេះ មានក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុបមួយចំនួន ដែលបានបង្ហាញពីចំណាប់អារម្មណ៍មកសិក្សាស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា ក្នុងនោះមានដូចជា ក្រុមហ៊ុន Airbus, ក្រុមហ៊ុន DHL, ក្រុមហ៊ុន Roche និងក្រុមហ៊ុន Lidl & Kaufland ជាដើម។ គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន […]

អាន​បន្ថែម

ក្រុមហ៊ុន Bentley Systems ប្រកាសស្ថាបនិកកិត្តិយសសម្រាប់កម្មវិធីពានរង្វាន់ឌីជីថលហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ២០២៣

ក្នុងព្រឹត្តិការណ៍នៃកម្មវិធី 2023 Going Digital Awards in Infrastructure ក្រុមហ៊ុន Bentley Systems បានប្រកាសបង្ហាញស្ថាបនិកកិត្តិយសសម្រាប់ព្រឹត្តិការណ៍ឆ្នាំ 2023 ដោយមានគម្រោងចំនួន 15 ត្រូវបានទទួលស្គាល់ជាស្ថាបនិកកិត្តិយស ក្នុងកម្មវិធីដែលរៀបចំនៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី 12 ខែតុលា ឆ្នាំ2023។ ជាមួយនឹងការបញ្ចូលពីនាយកប្រតិបត្តិក្រុមហ៊ុនជាន់ខ្ពស់ លោក Greg Bentley និងលោក Keith Bentley បានជ្រើសរើសចេញពីគម្រោងដ៏គួរឱ្យទាក់ទាញចំនួនជាង 300 ដែលបានជ្រើសរើសចេញពីក្រុមហ៊ុន នៅក្នុងកម្មវិធី 2023 Going Digital Awards in Infrastructure ។ តាមរយៈវីដេអូបទបង្ហាញដោយលោក Greg Bentley លោក Keith Bentley Katriona Lord-Levins ប្រធាន CSO របស់ Bentley, និងលោក Rodrigo Fernandes នាយក ES(D)G […]

អាន​បន្ថែម