CP Group របស់ថៃ គ្រោងពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យធំៗបីនៅកម្ពុជា
ក្រុមហ៊ុន CP Group ដែលមានមូលដ្ឋាននៅប្រទេសថៃ គ្រោងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប។ នេះជាការលើកឡើងរបស់ ឱ្យលោក សែ ភីង (Tse Ping) អគ្គនាយរងជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) ក្នុងពេលចូលជួបសម្តែងការគួរសម ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែតុលា ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ លោក សែ ភីង បានជម្រាបជូន សម្តេចធិបតី អំពីការរីកលូតលាស់របស់ក្រុមហ៊ុន CP Group ដែលមានអាយុកាលជាង ១០០ឆ្នាំ ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបក្នុងវិស័យធុរកិច្ច ហើយសព្វថ្ងៃក៏មានការវិនិយោគនៅក្នុងប្រទេសកម្ពុជាលើកសិដ្ឋានចិញ្ចឹមសត្វ និងអចលនទ្រព្យ ផងដែរ ។ លើសពីនេះ លោកអនុប្រធានក្រុមប្រឹក្សាភិបាល CP Group ក៏បានជម្រាបជូន សម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល […]
អានបន្ថែមចិនចំណាយ ១០ពាន់លានដុល្លារជីកព្រែកប្រវែង ១៣៤គ.ម ភ្ជាប់មកប្រទេសអាស៊ាន
ដោយយល់ច្បាស់ថា កំពង់ផែភាគខាងកើតដែលការដឹកទំនិញត្រូវឆ្លងកាត់ច្រកក្បែរកោះតៃវ៉ាន់ មើលទៅមិនទាន់សភាពការណ៍ និងជាតំបន់ស្ថិតក្រោមការឃ្លាំមើលរបស់អាមេរិក ប្រទេសចិនបានសម្រេចចិត្តវិនិយោគទឹកប្រាក់ចំនួន ១០,៣ ពាន់លានដុល្លារ (ស្មើនឹង ៧២,៧ ពាន់លានយន់) ដើម្បីជីកព្រែកជីកថ្មីនៅតំបន់ពីងលូ Pinglu ដ៏ធំសម្បើមមួយ។ លាតសន្ធឹងលើចម្ងាយជាង ១៣៤ គីឡូម៉ែត្រ ផ្លូវទឹកដ៏មហិមានេះភ្ជាប់អាងស្តុកទឹក Xijin នៅជិតរដ្ឋធានីដ៏រស់រវើករបស់ទីក្រុងក្វាងស៊ី ខេត្តណាននីង ទៅកាន់កំពង់ផែដ៏អ៊ូអរនៃតំបន់ Qinzhou នៅភាគខាងត្បូងឆៀងខាងកើតប្រទេស ក្បែរព្រំប្រទល់វៀតណាម នេះបើតាមសេចក្តីរាយការណ៍ដោយ asia.nikkei នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣។ ទើបតែបានបើកដំណើរការកាលពីមួយឆ្នាំមុន គម្រោងនេះគឺជាផ្នែកមួយនៃគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ និងបានត្រៀមខ្លួនជាស្រេចក្នុងការជំរុញការតភ្ជាប់ដែនសមុទ្រ និងផ្លាស់ប្តូរសក្ដានុពលពាណិជ្ជកម្ម ជាពិសេសជាមួយបណ្តាប្រទេសអាស៊ាន។ លោក Yang Jiang អ្នកជំនាញនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសចិននៅវិទ្យាស្ថានដាណឺម៉ាកបានលើកឡើងថា សម្រាប់ការសិក្សាអន្តរជាតិបានហៅគម្រោងនេះថា “ជាគំនិតច្នៃប្រតិដ្ឋថ្មីដែលមិនធ្លាប់មាន ” ដោយគូសបញ្ជាក់ពីវិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋជាពិសេសសម្រាប់យុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយដែលកើតចេញពីគម្រោងនេះ។ ព្រែកជីកនេះត្រូវបានបង្កើតគំនិតដំបូងនៅក្នុងផែនការឆ្នាំ ២០១៩ ក្នុងគោលបំណងជំរុញឱ្យប្រទេសចិនក្លាយជាមហាអំណាចដឹកជញ្ជូន ដោយបន្ថែមពីលើការផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។ បើនិយាយពីវិមាត្រនិងទំហំវិញ គម្រោងព្រែកជីក Pinglu ត្រូវការការជីកយកដី និងថ្មប្រមាណ […]
អានបន្ថែមរដ្ឋសម្រេចឱ្យឯកជនបង្កើតមជ្ឈមណ្ឌលស្តុកទិន្នន័យដ៏ធំ១ នៅកណ្តលក្រុងភ្នំពេញ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច ចុះបញ្ជីជូនក្រុមហ៊ុនឯកជន១ ដើម្បីបង្កើតជាមជ្ឈមណ្ឌលស្តុកទិន្នន័យ នៅកណ្តាលរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៨ តុលា ២០២៣។ ក្រុមហ៊នឯកជនមួយនេះ មានឈ្មោះថា “TELCOTECH LTD.” គ្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅក្នុងអគារ Kampus លើមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ គម្រោងដ៏ធំនេះ គ្រោងចំណាយទុនទុនវិនិយោគប្រមាណ ២៧,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៧កន្លែងផងដែរ។
អានបន្ថែមកម្ពុជា-ចិន សម្រេចចុះកិច្ចព្រមព្រៀងលើការអភិវឌ្ឍន៍គម្រោងសំខាន់ៗបីនៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន លើគម្រោងសំខាន់ៗបី ក្នុងនោះរួមមាន ព្រែកជីកហ្វូណនតេជោ, ក្លាយជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនAlibaba និង គម្រោងអភិវឌ្ឍន៍វិស័យឌីជីថល ជាមួយក្រុមហ៊ុន Huawei Technologies ។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ ដំបូងគឺជាការចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់គម្រោងផ្លូវនាវាចរណ៍ “ ព្រែកជីកហ្វូណនតេជោ “ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន ។ គួរបញ្ជាក់ថា គណៈរដ្ឋមន្រ្តីកម្ពុជាបានអនុម័ត លើរបាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់» ដោយដាក់ឈ្មោះគម្រោងនេះថា “គម្រោងព្រែកជីកហ្វូណនតេជោ” នឹងគ្រោងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លារ និងប្រើពេល៤ឆ្នាំ សម្រាប់ការសាងសង់។ (អានបន្ថែម) ទី២គឺ រាជរដ្ឋាភិបាលកម្ពុជា បានអនុស្សរណ:ភាពជាដៃគូនៃវេទិកាពាណិជ្ជកម្មពិភពលោកបែបអេឡិចត្រូនិច (eWTP) ជាមួយក្រុមហ៊ុនដ៏ធំរបស់ចិន Alibaba លើថ្នាលបច្ចេកវិទ្យាកម្ពុជា ដើម្បីលើកកម្ពស់ការនាំចេញ, ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច, ការកសាងសមត្ថភាព និងបច្ចេកវិទ្យាឌីជីថល និងវិស័យទេសចរណ៍។ ជាមួយគ្នានេះដែរ […]
អានបន្ថែមអ្នកជំនាញ៖ វិស័យអចលនទ្រព្យពីរនៅកម្ពុជា មានសញ្ញាវិជ្ជមានបន្តិចក្នុងត្រីមាសទី៣ នេះ
ខណៈដែលទីផ្សារអចលនទ្រព្យភាគច្រើនកំពុងបន្តនៅទ្រឹង មានសញ្ញាណនៃការងើបឡើងវិញនៃសេវាកម្មអាផាតមិន និងបុរី។ ទិន្នន័យចុងក្រោយបំផុតអំពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យកម្ពុជា ដែលចេញផ្សាយដោយ CBRE Research នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ បានបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានបានមួយកម្រិតនៅក្នុងតម្រូវការទីផ្សារ។ យោងតាមរបាយការណ៍ដដែល សម្រង់តម្លៃជួលជាមធ្យមសម្រាប់អគារអាផាតមិនកម្រិតA បានកើនឡើង ១% ខណៈពេលដែលអាផាតមិនកម្រិត B កើនឡើងបាន ៣% ច្រើនជាងកាលពីត្រីមាសមុន។ ក្នុងត្រីមាសទី៣ នេះ តម្លៃជាមធ្យមសម្រាប់អគារអាផាតមិនកម្រិត A មានតម្លៃប្រហែល ១៩,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈដែលអាផាតមិនកម្រិតB មានតម្លៃជាមធ្យមប្រហែល ៣,៥ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ ការកើនឡើងនៃតម្លៃនេះ ត្រូវបានអមដោយការថយចុះនៃការផ្គត់ផ្គង់ ដោយមានត្រឹមតែ ៣០០យូនីតថ្មីប៉ុណ្ណោះ ដែលកើនឡើងបន្ថែម។ ចំពោះវិស័យបុរីវិញ មាននិន្នាការជាវិជ្ជមានគួរឱ្យកត់សម្គាល់ គឺតម្លៃផ្ទះល្វែង កើនឡើង ១,៨% តម្លៃផ្ទះប្រភេទជាហាងទំនិញ កើនឡើង ០,៥% តម្លៃវីឡាភ្លោះ កើនឡើង ១,៥% និងតម្លៃវីឡាទោលដែលមានការកើនឡើងបន្តិច គឺប្រមាណតែ ០,១% បើប្រៀបធៀបទៅនឹងត្រីមាសមុន។ ទោះបីជាការកើនឡើងទាំងនេះមានកម្រិតតិចតួចក៏ដោយ យោងតាមរបាយការណ៍ខាងលើ […]
អានបន្ថែមសញ្ញាណវិជ្ជមានគួរឱ្យទុកចិត្តមួយចំនួនបង្ហាញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិន
សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងបង្ហាញសញ្ញានៃស្ថិរភាពនិងងើបឡើងវិញបណ្តើរៗ ដោយសារសកម្មភាពរោងចក្រនានានៅក្នុងប្រទេសចាប់ផ្តើមសកម្មឡើងវិញជាលើកដំបូងបន្ទាប់ពីរយៈពេលប្រាំមួយខែចុងក្រោយនេះ។ ដើម្បីបញ្ជាក់ពីភាពអាចជឿទុកចិត្តបានលើការព្យាករនេះ គេត្រូវពិនិត្យលើសូចនាករសកម្មភាពសេដ្ឋកិច្ចមួយ ដែលពាក្យបច្ចេកទេសគេហៅថាសន្ទស្សន៍គ្រប់គ្រងការបញ្ជាទិញ Purchasing Managers’ Index (PMI)។ ត្រឹមដំណាច់ខែកញ្ញានេះ យោងតាមលទ្ធផលស្ទង់មតិលើដំណើរការរបស់ក្រុមហ៊ុនផលិតកម្មធំៗចិនជាច្រើន បានបង្ហាញថា កម្រិតសន្ទស្សន៍គ្រប់គ្រងការបញ្ជាទិញនៃសេដ្ឋកិច្ចចិន បានកើនឡើងដល់ ៥០,២ ដែលកាលពីខែមុនមានត្រឹមតែ ៤៩,៧ ប៉ុណ្ណោះ។ ចំណុចសំខាន់នៃតួលេខនេះ គឺលើសពីកម្រិត ៥០ ដែលអ្នកសេច្ចកិច្ចចាត់ទុកថាជាចំណុចគោល រវាងការផ្លាស់ប្តូរពីការធ្លាក់ចុះទៅការកើនឡើងនៃសេដ្ឋកិច្ច ព័ត៌មាននេះត្រូវបានធ្វើបច្ចុប្បន្នភាពដោយកាសែត Reuters នៅខែកញ្ញា ៣០ ឆ្នាំ ២០២៣។ ភាពប្រសើរឡើងនៃកម្រិតសន្ទស្សន៍វាស់សកម្មភាពសេដ្ឋកិច្ច (PMI) នេះ ដែលជាទិន្នន័យផ្លូវការដំបូងសម្រាប់ខែកញ្ញាគឺជាផ្នែកមួយនៃនិន្នាការវិជ្ជមាន ដែលបង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងងើបឡើងវិញបន្តិចម្តងៗ។ កាលពីដើមឆ្នាំនេះ សកម្មភាពសេដ្ឋកិច្ចនៅតាមរោងចក្រផលិតកម្មធំៗចិន បានប្រឈមមុខនឹងបញ្ហា ដោយសារការរឹតបន្តឹងយ៉ាងតឹងរ៉ឹងនៃវិបត្តិ COVID-19នៅចិននៅតែបន្ត ទោះបីជានៅតាមបណ្តាប្រទេសខ្លះ មានការលើកលែងទាំងស្រុងរួចហើយក្តី។ តាមពិតទៅ ដើមចមនៃសញ្ញាណដំបូងនៃការងើបឡើងវិញនេះ ត្រូវបានគេសង្កេតឃើញតាំងពីនៅក្នុងខែសីហាម្ល៉េះ។ ដែលក្នុងកំឡុងខែនោះ ទិន្នផលរោងចក្រ និងការលក់រាយមានការកើនឡើង ស្របពេលដែលការធ្លាក់ចុះនៃការនាំចេញ និងការនាំចូល ក៏បានចាប់ផ្តើមរួមតូចជាងមុន ហើយសម្ពាធបរិត្តផរណា ក៏បានធូរស្រាលខ្លះដែរ។ ជាក់ស្តែង ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិន បានកើនឡើង […]
អានបន្ថែមរដ្ឋត្រៀមដីជាង ១ពាន់ហិកតា សម្រាប់អភិវឌ្ឍជាតំបន់សេដ្ឋកិច្ចរណបឱ្យអាកាសយានដ្ឋានសៀមរាបថ្មី
ក្រុមហ៊ុន Angkor International Airport Investment (Cambodia) ដែលជាក្រុមហ៊ុនវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានត្រៀមបម្រុកទុកដីប្រមាណជា ១ពាន់ហិកតា សម្រាប់សាងសង់តំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម ជាផ្នែកមួយនៃទីក្រុងអាកាសយានដ្ឋានថ្មីនេះ។ នេះជាការលើកឡើងរបស់ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងពិធីបើកដំណើរការទទួលជើងហោះហើរផ្លូវការនៅអាកាសយានដ្ឋានសៀមរាបអង្គរនៅថ្ងៃទី១៦ ខែតុលា។ ឯកឧត្ដម ថ្លែងថា៖ “អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់ជាប្រភេទខ្នាតធំកម្រិត 4E ក្នុងដំណាក់កាលដំបូង និងគ្រោងអភិវឌ្ឍន៍ទៅជាកម្រិត 4F ក្នុងដំណាក់កាលទី២ ដែលត្រូវបានសាងសង់លើផ្ទៃដីសរុប ៧០០ហិកតា និងបម្រុងដីប្រមាណ ១០០០ ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណប ឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា «ទីក្រុងអាកាសយានដ្ឋាន (Airport city) នាពេលខាងមុខ”។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ មានតម្លៃ១.១ពាន់លានដុល្លារ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។(អានបន្ថែម) ពីធីសម្ពោធជាផ្លូវការ […]
អានបន្ថែមក្រុមហ៊ុនចិនប្តេជ្ញាបង្កើនទុនដល់ ៦០០លានដុល្លារ ដើម្បីវិនិយោគលើវិស័យថាមពលនៅកម្ពុជា
ក្រុមហ៊ុន China Datang Corporation Ltd. ជាក្រុមហ៊ុនចិនដែលកំពុងវិនិយោគសាងសង់វារីអគ្គិសនីនៅកម្ពុជា បានប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគចំនួន ៦០០លានដុល្លារ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd ក្នុងវេទិកា “ខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៦ តុលា ២០២៣។ លោក ចូវ ឡី បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកកំពុងវិនិយោគលើគម្រោងចំនួនពីរកម្ពុជា ទី១_គម្រោងវារីអគ្គិសនីអានុភាព ១២០មេហ្កាវ៉ាត់ និងគម្រោងខ្សែបញ្ជូន និង ទី២_អនុស្ថានីយ៍តង់ស្យុងខ្ពស់ ពីភ្នំពេញ-បាត់ដំបង ប្រវែង ២៩០គីទ្បូម៉ែត្រ។ លោកចូវ ឡី បានបន្តដោយបង្ហាញនូវជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ព្រមជាមួយនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើនទុនវិនិយោគរហូតដល់ ៦០០លានដុល្លារ បន្ថែមទៀត សម្រាប់ការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់នៅកម្ពុជា ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ។ ជាការឆ្លើយតប […]
អានបន្ថែមអ្នកឈ្នះពានរង្វាន់ឆ្នើម ក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាកល ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការ
អ្នកឈ្នះពានរង្វាន់ សម្រាប់ព្រឹត្តិការណ៍ 2023 Year in Infrastructure និង Going Digital Awards នៅសិង្ហបុរី ក្រុមហ៊ុន Bentley Systems ជាក្រុមហ៊ុនសាជីវកម្មដ៏ធំមួយដែលអភិវឌ្ឍសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខគេ បានប្រកាសឈ្មោះអ្នកឈ្នះពានរង្វាន់សាកល ឆ្នាំ 2023 Year in Infrastructure and Going Digital Awards។ ជាពានរង្វាន់កិត្តិយសប្រចាំឆ្នាំ សម្រាប់គម្រោងដែលលេចធ្លោជាងគេ និងប្រើប្រាស់សូហ្វវែរ Bentley ក្នុងការរចនា សាងសង់ និងប្រតិបត្តិគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងសាកលលោក។ តាមរយៈបទបង្ហាញរបស់ក្រុមហ៊ុនដែលបានចូលរួមប្រកួតវគ្គផ្តាច់ព្រាត់ បានបង្ហាញនូវគម្រោងរបស់គេយ៉ាងជក់ចិត្ត និងមានការចោទសួរដេញដោលវាយតម្លៃយ៉ាងត្រឹមត្រូវ តាមរយៈព្រឹត្តិការណ៍ 2023 Year in Infrastructure and Going Digital Awards ប្រារពធ្វើនៅប្រទេសសិង្ហបុរី ដោយមានចៅក្រមវិនិច្ឆ័យ និងអ្នកសារព័ត៌មានអន្តរជាតិ ក្នុងនោះក៏មានអ្នកសារព័ត៌មានតំណាងប្រទេសកម្ពុជាផងដែរនោះ បានកំណត់អ្នកឈ្នះពានរង្វាន់ចែកចេញជា ១២ផ្នែកធំៗ តាមរយៈបេក្ខជនចូលរួមចំនួន ៣៦ក្រុមហ៊ុន ដែលត្រូវបានចម្រាញ់ចេញពីគម្រោងជាង ៣០០ បានចុះឈ្មោះចូលរួមប្រកួតប្រជែង […]
អានបន្ថែមព្រលានយន្តហោះសៀមរាបថ្មី បើកទទួលយន្តហោះពាណិជ្ជកម្មដំបូងរបស់ខ្លួនជាផ្លូវការហើយ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) ត្រូវបានបើកដំណើរការទទួលយន្តហោះពាណិជ្ជកម្មដំបូងបង្អស់របស់ខ្លួន នៅថ្ងៃទី១៦ តុលា ២០២៣ នេះហើយ។ ពិធីបើកដំណើរការនេះ ត្រូវបានអញ្ជើញចូលរួមជាអធិបតីភាពដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល , លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនវិនិយោគផងដែរ។ គួរបញ្ជាក់ថា មុនពេលបើកទទួលយន្តហោះពាណិជ្ជកម្មដំបូងបង្អស់ អាកាសយានដ្ឋានថ្មីនេះ ត្រូវបានធ្វើតេស្តសាកល្បងដោយជោគជ័យជាច្រើនលើក ច្រើនសាររួចមកហើយ ក្នុងនោះដែរក៏មានការចូលរួមសាកល្បងដោយក្រុមហ៊ុនអាកាសចរណ៍ ចំនួនបី គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និង ក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម) គួររម្លឹកថា ដំបូងគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ […]
អានបន្ថែមជប៉ុនជួយកម្ពុជាសង់សារមន្ទីរតេជោសន្តិភាពនៅសៀមរាប សម្រាប់ជាមរតកប្រវត្តិសាស្ត្រសង្គ្រាម
រដ្ឋាភិបាលជប៉ុនជួយកម្ពុជា សាងសង់សារមន្ទីរតេជោសន្តិភាព ដែលមានតម្លៃ ២.៤៥២លានយ៉េន ស្មើនិងប្រមាណ ១៧លានដុល្លារអាមេរិក នៅក្នុងខេត្តសៀមរាម ដើម្បីដាក់តាំងបង្ហាញរឿងរ៉ាវមរតកប្រវត្តិសាស្ត្រសង្គ្រាម និងសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាបានបញ្ជាក់ថា សារមន្ទីរមួយនេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដី ១២ហិកតា ស្ថិតឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប ក្បែរផ្លូវចូលទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី និងផ្លូវជាតិលេខ៦A ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ តម្លៃ ២.៤៥២លានយ៉េន ស្មើនិងប្រមាណ ១៧លានដុល្លារអាមេរិក ។ ឯកឧត្តមបន្ថែម ក្នុងគម្រោងនេះដែរ ក៏មានការសាងសង់ជាអគារហ្វឹកហ្វឺន និងអគារសារមន្ទីរតេជោសន្តិភាព (អគារអប់រំផ្សព្វផ្សាយពីផលវិបាកសង្គ្រាម) Training facilities and outreach facilities ផងដែរ។ សារមន្ទីរតេជោសន្តិភាពនេះ នឹងត្រូវរៀបចំចងក្រង និងដាក់តាំងបង្ហាញមរតករឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម និងសន្តិភាពសម្រាប់សាធារណជនជាតិ និងអន្តរជាតិ ជាពិសេសសម្រាប់ យុវជនកម្ពុជាជំនាន់ក្រោយៗទៀតបានសិក្សាស្វែងយល់ពីគុណតម្លៃដ៍មហាសាលនៃសន្តិភាព និងស្អប់ខ្ពើមសង្គ្រាម។ ឯកឧត្តមបញ្ជាក់ទៀតថា គម្រោងនេះត្រូវបានប្រកាសដេញថ្លៃនៅប្រទេសជប៉ុន ដោយប្រេីរយ:ពេលប្រមាណជាង៣ខែរួចហើយ ដោយត្រូវអនុវត្តន៍តាមនីតិវិធីរបស់ជប៉ុន ហើយមានតែក្រុមហ៊ុនជប៉ុនប៉ុណ្ណោះ មានសិទ្ធដេញថ្លៃ លទ្ធផលដេញថ្លៃទាំងផ្នែកបច្ចេកទេស និងកញ្ចប់ថវិកា […]
អានបន្ថែមក្រុមហ៊ុន Bentley Systems ប្រកាសការតែងតាំងនាយកប្រតិបត្តិថ្មី
ការផ្លាស់ប្តូរតំណែងថ្មីរបស់ក្រុមហ៊ុន Bentley System នឹងជួយពង្រឹងនិរន្តរភាពរបស់ស្ថាប័ន និងការរួមចំណែកដល់និរន្តរភាពហេដ្ឋារចនាសម្ព័ន្ធសកលផងដែរ ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានប្រកាសតែងតាំងមន្ត្រីប្រតិបត្តិថ្មីរបស់ខ្លួននៅថ្ងៃនេះ។ នេះបើតាមសេចក្តីប្រកាសកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ ក្នុងពិធីប្រកួតប្រជែងពានរង្វាន់ឌីជីថលហេដ្ឋារចនាសម្ព័ន្ធសាកល ២០២៣ នៅសិង្ហបុរី។ លោកស្រី Kristin Fallon ត្រូវបានតែងតាំងជាប្រធានផ្នែកទីផ្សារ ដែលមានមូលដ្ឋាននៅ Annapolis រដ្ឋ Maryland ។ លោកស្រី Fallon គឺជានាយកជាន់ខ្ពស់ និងជាប្រធានទីផ្សារឌីជីថលនៅក្រុមហ៊ុន GE HealthCare ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងកម្មវិធីសូហ្វវ៊ែរតម្លៃ ១៨ ពាន់លានដុល្លារ។ ក្នុងចំណោមសមិទ្ធផលជាច្រើន លោកស្រី បានដឹកនាំការផ្លាស់ប្តូរម៉ាកយីហោរបស់ក្រុមហ៊ុនឡើងវិញ ដែលជាផ្នែកមួយនៃការផ្តាច់ខ្លួនពីក្រុមហ៊ុន GE ហើយចេញពីស្នាដៃនេះ លោកស្រីត្រូវបានគេប្រសិទ្ធនាមថា កំពូលអ្នកចរចារប្រចាំ (Communicator of the Year) ដោយសមាគមអ្នកផ្សាយពាណិជ្ជកម្មជាតិ។ មុនពេលបម្រើការនៅក្រុមហ៊ុន GE លោកស្រីបានចំណាយពេល ១០ […]
អានបន្ថែម