រដ្ឋនឹងស្នើថវិកា ៦ពាន់លានរៀល ដើម្បីស្ថាបនាផ្លូវលេខ៧៦ ពីស្រុកស្នួល ទៅខេត្តមណ្ឌលគិរី
ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមស្នើដកកញ្ចប់ថវិកាចំនួន ៦០០០លានរៀល ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០២៤ ដើម្បីប្រើប្រាស់លើការស្ថាបនា កែលម្អផ្លូវជាតិលេខ៧៦ ពីស្រុកស្នួល ខេត្តក្រចេះ ទៅកាន់ខេត្តមណ្ឌលគិរី។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងដំណើរចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៧៦ (ស្នួល-សែនមនោរម្យ) ដែលបានបាក់ស្រុត (ចំណុចអូរងើយ PK 94+080 ដល់ PK 94+150) ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងបានស្នើសុំថវិកាបុរេប្រទានចំនួន ១០០០លានរៀល ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុនសិន ដើម្បីជួសជុលកំណាត់ផ្លូវដែលបានបាក់ស្រុត (ត្រង់ចំណុចអូរងើយ PK 94+080 ដល់ PK 94+150) ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម បានបញ្ជាក់ថា […]
អានបន្ថែមកម្ពុជាពង្រីកទំហំដីក្នុងតំបន់ការពារធនធានធម្មជាតិជាង១លានហិកតា ដើម្បីការពារបរិស្ថាន និងអភិរក្សជីវចម្រុះ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែដោយពង្រីកផ្ទៃដី ក្នុងតំបន់ការពារធនធានធម្មជាតិពីទំហំ ២.៣៨៧.៧៣៩ ហិកតា ទៅ ៣.៧៣៥.៧៣៤ហិកតា កើន ១.៣៤៧.៩៩៥ហិកតា ក្នុងនោះមានចំនួន ១៩ទីតាំងសំខាន់ៗ នៅទូទាំងប្រទេស ដើម្បីថែរក្សាការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។ តំបន់ការពារធនធានធម្មជាតិទាំង ១៩ នោះរួមមានដូចខាងក្រោម៖ ១. ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» បានកែប្រែពីផ្ទៃដីទំហំ ១៥៤.៤៥៨ហិកតា ទៅ ១៥៦.១១៦ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ២. ដែនជម្រកសត្វព្រៃពាមក្រសោប ត្រូវបានកែប្រែពីផ្ទៃដីទំហំ ២៣.៧៥០ហិកតា តៅ ១៦.៩៨២ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង ។ ៣. តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែក បានកែប្រែពីផ្ទៃដីទំហំ ២៧.៧០០ហិកតា ទៅ ៣៨.៦២៨ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង។ ៤. ឧទ្យានជាតិកែប បានកែប្រែពីផ្ទៃដីទំហំ ១.១៥២ហិកតា ទៅ ១.២៣០ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប។ ៥. តំបន់រ៉ាមសារកោះកាពិ បានកែប្រែពីផ្ទៃដីទំហំ ១២.០០០ហិកតា […]
អានបន្ថែមចិនគ្រោងបង្កើតតំបន់កសិកម្មបែបទំនើបឆ្លាតវៃ លើផ្ទៃដីប្រមាណ ២ម៉ឺនហិកតា នៅកម្ពុជា
ក្រុមហ៊ុនកសិកម្មចិន Danong ចង់វិនិយោគលើវិស័យកសិកម្មបែបទំនើបឆ្លាតវៃជាប្រភេទអេកូឡូជីមួយ លើផ្ទៃដីប្រមាណពី ១ម៉ឺនទៅ ២ម៉ឺនហិកតា នៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ដួង ដារ៉ា និងលោក Zhao Shujie ប្រធានក្រុមហ៊ុន Danong កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។ លោកប្រធានក្រុមហ៊ុន បានឱ្យដឹងអំពីគម្រោងធំៗ ៤ ដែលបានកំណត់រួមបញ្ចូលក្នុងការវិនិយោគគឺ១)បង្កាត់ពូជសត្វ, ២)ចិញ្ចឹមសត្វ, ៣)ផលិតចំណីសត្វ, ៤)ដំណាំដំឡូងមី។ ជាមួយគ្នានេះដែរ ដើម្បីជំរុញការងារវិនិយោគនេះឱ្យបានជោគជ័យ ក្រុមហ៊ុនត្រូវរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ(លើផ្ទៃដីប្រមាណពី១ម៉ឺនទៅ២ម៉ឺនហិកតា) ក្នុងនោះមានការសាងសង់ប្រព័ន្ធធារាសាស្រ្តស្រោចស្រព, អគ្គិសនី និងការផ្តល់សេវាកម្មកសិកម្ម និងផ្តល់កម្ចីតាមរយៈធនាគារកសិកម្ម ឱ្យបានគ្រប់ជ្រុងជ្រោយដល់ក្រុមហ៊ុនដៃគូវិនិយោគក្នុងស្រុក និងដល់ប្រជាកសិករខ្មែរផងដែរ។ បន្ថែមពីនេះ លោកប្រធាន Zhao Shujie បានបញ្ជាក់ផងដែរថា គម្រោងសង់ឃ្លាំងស្តុកខ្នាតធំមួយនៅខេត្តព្រះសីហនុ បាននិងកំពុងជួយជំរុញការនាំចេញនូវផលិតផលកសិកម្មខ្នាតធំពីកម្ពុជាទៅកាន់បរទេស។ ចំពោះចំណីសត្វតែមួយមុខ គឺអាចនាំចេញបានប្រមាណ៤០លានតោនក្នុង១ឆ្នាំ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏គ្រោងបង្កើតរោងចក្រផលិតជី និងបង្កើតមជ្ឈមណ្ឌលភូគាមអនាម័យខ្នាតធំមួយនៅខេត្តព្រះសីហនុផងដែរ ដើម្បីជួយជំរុញសន្ទុះនៃការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិនឱ្យបានជាអតិបរមា។ បើតាមផែនការ ក្រុមហ៊ុននឹងចុះពិនិត្យសិក្សាស្រាវជ្រាវបន្ថែមអំពីសក្តានុពលដីកសិកម្មដែលបានកំណត់រួចហើយ រួមទាំងប្រព័ន្ធអគ្គិសនី ប្រភពទឹក ផ្លូវដឹកជញ្ជូន និងគោលការណ៍ច្បាប់នានារបស់រាជរដ្ឋាភិបាលសម្រាប់ក្រុមហ៊ុនក្នុងការវិនិយោគលើវិស័យកសិកម្ម។ គួរបញ្ជាក់ថា គម្រោងវិនិយោគកសិកម្មបែបទំនើបឆ្លាតវៃជាប្រភេទអេកូឡូជីខាងលើនេះ […]
អានបន្ថែមក្រសួងសំខាន់៣ សហការនិងឯកជន ដើម្បីជំរុញការអនុវត្តប្រតិបត្តិការនៅកំពង់ផែទេសចរណ៍កំពត
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយវិនិយោគិនលើ “ការអនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំ (Operation and Maintenance-O&M) ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៨: ៣០ ព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងតាមរយៈប្រព័ន្ធវីដេអូ។ សិក្ខាសាលានេះ នឹងមានការអញ្ជើញចូលរួមពីវិស័យឯកជន ដូចជាប្រតិបត្តិករ កំពង់ផែទេសចរណ៍ក្នុងស្រុក តំបន់ និងអន្តរជាតិ ក៍ដូចជាក្រុមហ៊ុននាវាចរណ៍ និងក្រុមហ៊ុនវិនិយោគឯកជននានា ដើម្បីបង្កើតជាឱកាសក្នុងការពិភាក្សា និងផ្តល់មតិយោបល់លើគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ខេត្តកំពត សម្រាប់គោលដៅនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពត ខេត្តកែប និងតភ្ជាប់គោលដៅទេសចរណ៍ ពីកម្ពុជាទៅកោះត្រល់ និងប្រជុំកោះនានាជុំវិញតំបន់ជាប់សមុទ្រ។ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដា្ឋនភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ថែមពីនេះ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងផ្តល់នូវព័ត៌មានពាក់ព័ន្ធគម្រោង, ព័ត៌មានទីផ្សារ, តម្រូវការផ្នែកបច្ចេកទេស និងប្រតិបត្តិការ, […]
អានបន្ថែមរដ្ឋគ្រោងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួន ៥៥៨ ទូទាំងប្រទេស
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួន ៥៥៨ ទូទាំងប្រទេស ដើម្បីជំរុញការអភិវឌ្ឍវិស័យឌីជីថល។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីសម្ពោធ កម្មវិធីវិញ្ញាបនបត្រវិទ្យាសាស្ត្រទិន្នន័យរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធីវិញ្ញាបនបត្រវិទ្យាសាស្ត្រទិន្នន័យ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងភាពជាដៃគូដ៏ល្អរវាងកម្ពុជា កូរ៉េ និងអង្គការយូណេស្កូ ជាពិសេសទៅលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ថ្មីៗនេះ ក្រសួងបានចាប់ផ្តើមការប្រកួតថ្នាក់ជាតិមួយដែលមានឈ្មោះថា “កម្មវិធីបញ្ញវន្តឌីជីថល Digital Talents” ដើម្បីលើកកម្ពស់ចំណាប់អារម្មណ៍លើជំនាញឌីជីថល ជាពិសេសក្នុងចំណោមសិស្សវិទ្យាល័យនៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីរួមចំណែកបន្ថែមទៀតដល់ការកសាងធនធានមនុស្សឌីជីថលរបស់ប្រទេស ក្រសួងគ្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួន ៥៥៨ ទូទាំងប្រទេស ដើម្បីជំរុញការអភិវឌ្ឍជំនាញ និងការបង្កើនសមត្ថភាពផ្នែកឌីជីថលដល់អ្នកពាក់ព័ន្ធ ជាអាទិ៍ សិស្សានុសិស្ស មន្ត្រីមូលដ្ឋាន ពលករជំនាញ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលដល់ប្រជាជនតាមសហគមន៍មូលដ្ឋាន។
អានបន្ថែមរដ្ឋប្រើពេល៧ថ្ងៃសង់ផ្លូវ១ពាន់ម៉ែត្រ ដើម្បីវាងផ្លូវជាតិលេខ៧៦ ដែលបាក់ស្រុត ក្នុងខេត្តមណ្ឌលគិរី
រដ្ឋប្រើពេលត្រឹម១សប្តាហ៍ប៉ុណ្ណោះ សង់ផ្លូវ១ខែ្សប្រវែង ១ពាន់ម៉ែត្រ ដើម្បីវាងផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុតកាលពីថ្ងៃទី១ សីហា ហើយបច្ចុប្បន្នប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានវិញហើយ ចាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នេះតទៅ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ផ្លូវវាងមួយខ្សែនេះ មានប្រវែងប្រមាណ ១០០០ម៉ែត្រ ត្រូវបានរៀបចំចាក់ថ្មម៉ិចកិនបង្ហាប់បានល្អហើយ ដូចច្នេះពលរដ្ឋទាំងអស់អាចធ្វើដំណើរវាងកន្លែងដែលបានបាក់នោះ ជាបណ្តោះអាសន្នបាន។ គួររំលឹកថា ផ្លូវជាតិលេខ៧៦ ត្រូវបានបាក់ស្រុតដោយសារជំនន់ទឹកភ្លៀងដែលបានហូរច្រោះផ្លូវបណ្តាលឱ្យបាក់ស្រុតដីលើដងផ្លូវ ធ្លាក់ចូលទៅក្នុងជ្រោះខាងក្រោម។ ហេតុការណ៍នេះ បានធ្វើឱ្យដាច់ផ្លូវត្រង់ចន្លោះគីឡូម៉ែត្រលេខ៩០ ដល់គីឡូវម៉ែត្រ៩៩ លើកំណាត់ផ្លូវជាតិលេខ៧៦ នៅចន្លោះពីស្រុកអូរាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ គួរបញ្ជាក់ទៀតថា ហេតុការណ៍នេះមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់ឡើយ ។
អានបន្ថែមត្រឹមខែសីហានេះ ក្រុមហ៊ុន ប៉េង ហួត បានផ្តល់អាហារូបករណ៍ ១១ម៉ឺនដុល្លារ ដល់សិស្សនិស្សិតនៅអង្គការCCF
គិតត្រឹមខែសីហា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង ដែលគិតជាទឹកប្រាក់ជាង ១១ម៉ឺនដុល្លារ ដល់អង្គការមូលនិធិកុមារកម្ពុជា (CCF)។ ថ្មីៗនេះដែរ គឺកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីសំណេះសំណាលជាលើកទី២ ជាមួយសិស្សនិស្សិត និងលោកគ្រូ អ្នកគ្រូ នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) ចំនួន ៩០នាក់ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅទីតាំងគម្រោង បុរី ប៉េង ហួត ហ្គ្រេន ស្តាផ្លាទីនីម (បឹងស្នោ) ខណៈលើកទី១ គឺត្រូវបានរៀបចំឡើងនៅទីតាំង Neeson Cripps Academy ស្ទឹងមានជ័យ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជួយគាំទ្របន្ថែមទៅលើស្មារតីនិងជំនាញទន់ និងការចូលរួមនៅក្នុងសង្គម ដល់និស្សិតដែលបានទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំ ពីក្រុមហ៊ុន ប៉េង ហួត គ្រុប ដើម្បីពង្រឹងទៅលើចំណេះដឹងឱ្យកាន់តែទូលំទូលាយសម្រាប់ការត្រៀមខ្លួនក្នុងជីវិតការងារនាពេលអនាគត។ ក្នុងសកម្មភាពជួបសំណេះសំណាលនេះ ក៏មានដំណើរទស្សនកិច្ចសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត ក្នុងគម្រោងនិមួយៗរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប […]
អានបន្ថែមNBC៖ ការទិញ-លក់ផ្ទះឆ្នាំនេះថយចុះខ្លាំង ប៉ុន្តែការលក់ខុនដូបែរជាកើនគួរឱ្យកត់សម្គាល់
សកម្មភាពលក់លំនៅឋាន រួមមាន ផ្ទះល្វែង វីឡាភ្លោះ និងទោស មានការថយចុះ ខណៈការលក់ខុនដូ មានកំណើនវិជ្ជមាន នៅក្នុងឆមាសទី១ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍មុន។ របាយការណ៍ ដែលត្រូវបានយោងតាមនិយ័តករអាជីវករអចលនវត្ថុ និងបញ្ចាំ រួមទាំងការគណនារបស់មន្ត្រីធនាគារជាតិនៃកម្ពុជា បង្ហាញថា សកម្មភាពលក់ផ្ទះល្វែង វិឡាភ្លោះ និងទោល ថយចុះប្រមាណ ៦៤,៧ភាគរយ ខណៈការលក់ខុនដូ មានកំណើនវិជ្ជមានឡើងវិញក្នុងអត្រា១២,៩ភាគរយ។ របាយការណ៍ដដែល បង្ហាញថា សន្ទស្សន៍ថ្លៃលំនៅឋាន (RPPI) បង្ហាញថា តម្លៃលំនៅឋាននៅកម្ពុជាពុំសូវមានការប្រែប្រួលខ្លាំងនោះទេ ដោយនៅភ្នំពេញ មានការកើនឡើង៦,៩ភាគរយ ស្របពេលដែលនៅតាមបណ្តាខេត្តផ្សេងៗទៀតកើន ៥,៣ភាគរយ។ ធនាគារជាតិនៃកម្ពុជា លើកឡើងថា វិស័យសំណង់ បានងើបឡើងមកវិញ ដែលឆ្លុះបញ្ជាំងតាមរយៈកំណើននៃការនាំចូលសម្ភារៈ និងបរិក្ខារសំណង់ ក្នុងកំណើន ០,៤ភាគរយ ឬស្មើនឹងទឹកប្រាក់ប្រមាណជាង៩០០លានដុល្លារ។ របាយការណ៍ខាងលើ បង្ហាញថា ចំពោះគម្រោងសំណង់ដែលអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តម្លៃ និងផ្ទៃក្រឡាគម្រោងសាងសង់ ត្រូវបានប៉ាន់ស្មានថាមានកំណើន ១,៣ភាគរយ ខណៈចំនួនគម្រោងថយចុះ ៩ភាគរយ។ របាយការណ៍របស់ Propnexkh […]
អានបន្ថែមរដ្ឋប្រកាសដីជាង ១២៥ហិកតា នៅស្រុកបាភ្នំ ខេត្តព្រៃវែង ក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិ
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ«នគរភ្នំឈើកាច់បាភ្នំ» ដែលមានផ្ទៃដីទំហំសរុប១២៥,២៧៧៥ហិកតា និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់បេតិកភណ្ឌធម្មជាតិ «នគរភ្នំឈើកាច់បាភ្នំ» ដែលមានចំនួន ៩ទីតាំង ស្ថិតក្នុងភូមិសាស្ត ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ នេះបើតាមអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។ ការសម្រេចបង្កើតនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីការពារ ថែរក្សានគរូបនីយកម្ម និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងទីតាំងប្រវត្តិសាស្ត្រអតីតសម័យហ្វូណន «នគរភ្នំ» ដែលជាទឹកដីដំបូងបង្អស់របស់កម្ពុជា។ ក្នុងនោះ ទីតាំងទាំង ៩កន្លែងដែលត្រូវបានបង្កើត មានឈ្មោះនិងទំហំផ្ទៃដី ដូចខាងក្រោម៖ ១- ភ្នំបាភ្នំ មានផ្ទៃដីទំហំ១០១,៤១១៩ហិកតា ២- ប្រាសាទអង្គច័ន្ទ មានផ្ទៃដីទំហំ០,៦៣៨៥ហិកតា ៣- វត្តវិហារគុហ៍ មានផ្ទៃដីទំហំ១,៣៦៤២ហិកតា ៤- វត្តវិហារធំ មានផ្ទៃដីទំហំ៣,១៤៥១ហិកតា ៥- ស្រះបិទបាយ មានផ្ទៃដីទំហំ៨,០៦០៧ហិកតា ៦- អ្នកតាមេសរ មានផ្ទៃដីទំហំ០,៧៨១២ហិកតា ៧- ស្រះស្រង់ មានផ្ទៃដីទំហំ១,៥៨១៦ហិកតា។ ៨- […]
អានបន្ថែមវៀតណាមគ្រោងនឹងបើកដំណើរការផ្លូវថភ្លើងដ៏ទំនើបតម្លៃជាង ១,៤៨ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៣
បន្ទាប់ពីមានការពន្យារពេលអស់ជាច្រើនដង ផ្លូវរថភ្លើង Nhon – Hanoi នៃរដ្ឋធានីហាណូយ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំដំណាច់ឆ្នាំ ២០២៣ ដែលនេះជាជំហានដ៏សំខាន់មួយដើម្បីបន្ធូរបន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងទីក្រុងដែលមានសភាពអ៊ូអរ នេះបើយោងតាមសារព័ត៌មាន hanoitimes។ គម្រោងប្រកបដោយចក្ខុវិស័យនេះ មានតម្លៃសរុបចំនួន ៣៤,៨ ពាន់ពាន់លានដុង (១,៤៨ ពាន់លានដុល្លារ) ដែលបានពន្យារពេលអស់ជាច្រើនដងដោយសារបញ្ហាបច្ចេកទេស និងមានការកែតម្លៃសាងសង់បន្ថែមរហូតដល់ទៅ ៦ភាគរយ។ ខ្សែរថភ្លើងក្រោមដីនេះផ្តោតសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ច ផ្តល់អត្ថប្រយោជន៍ដល់អ្នកដំណើរជាង ២០០.០០០ នាក់ក្នុងមួយថ្ងៃ ព្រមទាំងជួយជំរុញការអភិវឌ្ឍរបស់ទីក្រុងហាណូយឱ្យក្លាយជាទីក្រុងដ៏ទំនើបប្រកបដោយប្រសិទ្ធភាព និងបរិស្ថាន។ ផ្លូវរថភ្លើងក្រោមដី Nhon – Hanoi នេះ លាតសន្ធឹងប្រវែង ១២,៥ គីឡូម៉ែត្រ មានស្ថានីយចតចំនួន៨ និងស្ថានីយ៍ក្រោមដីចំនួន៤ ដែលនេះជាការត្រួសត្រាយផ្លូវរថភ្លើងក្រោមដីដំបូងគេបង្អស់របស់ទីក្រុងហាណូយ។ គួរបញ្ជាក់ថា ផ្នែកក្រោមដីនៃផ្លូវរថភ្លើងនេះ គ្រោងនឹងបញ្ចប់ នៅឆ្នាំ២០២៧ ហើយនៅពេលសម្ពោធឱ្យប្រើប្រាស់ វាជាស្នាដៃគមនាគមន៍ថ្មីមួយដែលនឹងធ្វើបដិវត្តទេសភាពនៃការដឹកជញ្ជូនសាធារណៈរបស់ទីក្រុងហាណូយ ដោយនាំមកនូវយុគសម័យថ្មីនៃការតភ្ជាប់ ភាពងាយស្រួលសម្រាប់អ្នករស់នៅ និងអ្នកធ្វើដំណើរ។ សមត្ថភាពរបស់ផ្លូវរថភ្លើងក្រោមដីនេះ អាចផ្ទុករថភ្លើងចំនួនប្រាំបីក្នុងពេលដំណាលគ្នា និងអាចដំណើរការក្នុងល្បឿនជាមធ្យម ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។ គួររំលឹកថា ផ្លូវរថភ្លើង Nhon – […]
អានបន្ថែមអាល្លីម៉ង់ជួយកម្ពុជាជាង ២លានដុល្លារ ដើម្បីសម្អាតមីន លើផ្ទៃដីជាង១ពាន់ហិកតា ក្នុងខេត្ត០៣
អង្គការជំនួយរបស់ប្រជាជនន័រវេស(NPA) ប្រទេសអាល្លឺម៉ង់ ផ្តល់ជំនួយជាថវិកាចំនួន ២,១០០,០០០ដុល្លារ ដល់អង្គការស៊ីម៉ាក់ក្នុងការអនុវត្តគម្រោងបោសសម្អាតមីនលើផ្ទៃដី ១.៦០០ហិកតា នៅក្នុងខេត្តចំនួន ០៣។ នេះបើតាមសេចក្ដីជូនដំណឹង របស់អង្គភាពស៊ីម៉ាក់ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា ហិរញ្ញប្បទានឥតសំណងនេះ គឺសម្រាប់អនុវត្តគម្រោងសម្អាតមីនក្នុងរយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤ លើផ្ទៃដីចម្ការមីន ទំហំប្រមាណ ១,៦០០ហិកតា និងផ្សព្វផ្សាយអប់រំ យល់ដឹង ពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងជួយជនរងគ្រោះ ដោយសារមីន តាមបណ្តាខេត្តទិសពាយ័ព្យរួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ។ សូមបញ្ជាក់ថា គម្រោងនេះ ជាការរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន សំដៅសម្រេចឱ្យខាងតែបានតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា គ្មានមីនឆ្នាំ២០២៥៕
អានបន្ថែមរដ្ឋ និងឯកជន រួមគ្នាពង្រីកសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឺក ដើម្បីជំរុញវិស័យទេចរណ៍
ក្រសួងទេសចរណ៍ ជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Samra Seaplane លើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ខណៈក្រុមហ៊ុននេះ ត្រៀមនាំចូលប្រភេទយន្តហោះហោះលើទឹកចំនួន ២គ្រឿងនៅចុងឆ្នាំ២០២៣ នេះ។ នេះបើតាមជំនួបរវាងឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ ភាគីទាំងពីរ បានជួបពិភាក្សាគ្នាលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ដែលនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា ជាពិសេសតំបន់សមុទ្រ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងធ្វើការជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដើម្បីធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពីលក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរបន្ថែម ដោយក្នុងនោះក្រុមហ៊ុនគ្រោងនាំចូលប្រភេទយន្តហោះហោះលើទឹកចំនួន ២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹងសាកល្បងហោះហើរសម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ដោយចុះចតទៅដល់គោលដៅរមណីដ្ឋានប្រណិតសំខាន់ៗដូចជា៖ កោះសង្សា កោះក្របី សណ្ឋាគារ Royal Sand ។ល។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏បានស្នើឲ្យក្រុមហ៊ុនគិតគូរពីការហោះហើរទៅកាន់ខេត្តគោលដៅផ្សេងទៀតដូចជាខេត្តមណ្ឌលគិរី និងតំបន់មេគង្គលើ ដែលមានដៅសកម្មភាពនេះក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍រួចជាស្រេចផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន […]
អានបន្ថែម