រដ្ឋនឹងចេញនីតិវិធីថ្មី ដើម្បីផ្ទេរកម្មសិទ្ធអចនវត្ថុពីឳពុកម្តាយទៅកូន ត្រឹម ៥នាទីប៉ុណ្ណោះ

រដ្ឋ នឹងរៀបចំដាក់ចេញនូវនីតិវិធីថ្មី ក្នុងការកាត់ឈ្មោះផ្ទេរប្លង់កម្មសិទ្ធិដីធ្លីពីឳពុកម្តាយទៅកូន ដោយប្រើរយៈពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ តាមប្រព័ន្ធឌីជីថល។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងមហាផ្ទៃ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តម នឹងស្នើទៅកាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសម្របសម្រួលក្នុងការផ្ទេរកម្មសិទ្ធិដីធ្លីពីឳពុកម្តាយទៅកូន (កាត់ឈ្មោះ) តាមប្រព័ន្ធឌីជីថល ដោយត្រូវចំណាយពេលវេលាត្រឹមតែ ៥នាទីតែប៉ុណ្ណោះ។ ឯកឧត្តមបានបន្ថែមថា នីតិវិធីផ្ទេរឈ្មោះកម្មសិទ្ធិនេះ មិនតម្រូវឱ្យចំណាយថវិកាអ្វីទាំងអស់ ដែលមកទល់ពេលនេះ មានការឯកភាពជារួមពីឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដើម្បីជំរុញការងារនេះឱ្យចេញជារូបរាងនាពេលឆាប់ៗនេះ។    

អាន​បន្ថែម

កម្ពុជាស្នើជប៉ុនជួយអភិវឌ្ឍគម្រោងការពារទឹកជំនន់ និងស្តារប្រព័ន្ធធារាសាស្ត្រ

ក្រសួងធនធានទឹក និងឧតុនិយម បានស្នើដល់ជប៉ុនចំនួន ០៣ចំណុច ជួយអភិវឌ្ឍពាក់ព័ន្ធនឹងគម្រោងការពារទឹកជំនន់ និងស្តារប្រព័ន្ធធារាសាស្ត្រ។ នេះបើតាមជំនួបរវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និងឧតុនិយម ជាមួយនឹងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន វិសាមញ្ញនិងពេញសមត្ថភាព និងលោក SANUI Kazumasa ប្រធាន JICA ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមក តាមរយៈស្ថានទូតជប៉ុនប្រចាំនៅ​កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រទេសជប៉ុនបានជួយគាំទ្រលើការគ្រប់គ្រង និងកា​រ​អភិវឌ្ឍវិស័យធនធានទឹកជាបន្តបន្ទាប់ តាមរយៈគម្រោងជំនួយឥតសំណង គម្រោងជំនួយ កិច្ចសហការបច្ចេក​ទេ​ស កា​រផ្ដល់ជំនាញការបច្ចេកទេស ការបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស និងគម្រោងហិរញ្ញប្បទានសម្បទានជាដើម​។​ បន្ថែមពីនេះ ក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ភាគីជប៉ុនដូចជា៖ ទី១៖ ជួយសិក្សានិងផ្តល់ហិរញ្ញប្បទានសម្បទានសម្រាប់គម្រោងស្នើសុំថ្មី “គម្រោងការពារទឹកជំនន់ កែលំអ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា(Flood Control, Irrigation and Drainage […]

អាន​បន្ថែម

រដ្ឋជំរុញឯកជនឱ្យសហការជាមួយមន្ទីរពិសោធន៍ជាតិសំណង់ ដើម្បីលើកកម្ពស់ស្តង់ដារបច្ចកទេសសំណង់នៅកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការជំរុញ និងលើកទឹកចិត្តឱ្យមានការសហការពីវិស័យឯកជនលើការប្រើប្រាស់មន្ទីរពិសោធន៍ជាតិសំណង់ តាមរយៈការចុះអនុស្សារណយោគយល់គ្នា និងកំណត់ស្តង់ដារមានគុណភាពស្តង់ដាបច្ចេកទេសសំណង់ឱ្យបានច្បាស់លាស់។ នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី  នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់មន្ទីរពិសោធន៍ជាតិសំណង់ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគាំទ្រក្នុងការបន្តកិច្ចសហប្រតិបត្តិការស្រាវជ្រាវរបស់មន្ទីរពិសោធន៍ជាតិសំណង់ជាមួយដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនសំណង់ទាំងក្នុងនិងក្រៅប្រទេសនានា ដែលបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ សិក្សាបន្ថែមពីភាពខុសគ្នា និងអត្ថប្រយោជន៍នៃបទដ្ឋានបច្ចេកទេសសំណង់របស់បណ្តាប្រទេសផ្សេងៗ។ លើសពីនេះ អគ្គលេខាធិការដ្ឋាន ត្រូវសិក្សាលម្អិតបន្ថែមឱ្យហើយដើម្បីកំណត់ស្តង់ដារ និងតម្រូវការជាមូលដ្ឋាននៅតាមគម្រោងលំនៅឋាននានា ដោយគិតគូរពីការរៀបចំលំនៅឋាន សោភណ័ភាព សុខមាលភាព និងការរៀបចំក្រុងទាំងមូលដោយផ្តោតលើការប្រើប្រាស់ប្រព័ន្ធទឹកស្អាត ទឹកកខ្វក់ កំរិតនីវ៉ូទឹកឡើងពេលភ្លៀង ដើម្បីឈានទៅរកការតម្រង់ទិសនៃការរៀបចំនគរដែនដីប្រកបដោយចីរភាព៕

អាន​បន្ថែម

រដ្ឋបានរៀបចំទួលសុវត្ថិភាពមានលក្ខណៈស្តង់ដារ ៩ទីតាំង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់  

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានរៀបចំទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ចំនួន ០៩ទីតាំង ដែលបានសាងសង់ឡើងតាមលក្ខណៈស្តង់ដារបច្ចេកទេសបានត្រឹមត្រូវ។ នេះបើតាម គ.ជ.គ.ម កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមគន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃ គ.ជ.គ.ម បាន​ឱ្យដឹងថា ដោយមើលឃើញពីស្ថានភាពទឹកជំនន់កើនឡើងជារៀងរាល់ឆ្នាំ និងមានសភាពប្រែប្រួលជាបន្តបន្ទាប់ នោះ (គ.ជ.គ.ម) បានកំពុងពិនិត្យការរៀបចំទីទួលសុវត្ថិភាពនៅក្នុងតំបន់ប្រឈមដោយទឹកជំនន់។ ឯកឧត្តមបានបន្ថែមថា មកដល់ពេលនេះ ទីទួលសុវត្ថិភាព ត្រូវបានរៀបចំសាងសង់រួចរាល់នៅតាមខេត្តដែលងាយរងគ្រោះមាន ០៩ទីតាំង ដែលមានលក្ខណៈស្តង់ដារ ស្ថិតក្នុងខេត្តកំពង់ធំ ០៥កន្លែង កំពង់ឆ្នាំង ០២កន្លែង ពោធិ៍សាត់ ០២កន្លែង។ ក្នុងនោះមាន ០៦កន្លែងមានលក្ខណៈស្តង់ដារត្រឹមត្រូវ និងសាងសង់ ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ខណៈទីទួលសុវត្ថិភាព ០៣កន្លែងកំពុងសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ។ ចំពោះទីទួលសុវត្ថិភាពនីមួយៗ មានលទ្ធភាពអាចឲ្យប្រជាពលរដ្ឋប្រមូលផ្តុំចន្លោះពី៣០០ ទៅ៥០០នាក់ ក្នុងកន្លែងនីមួយៗ។ ក្រៅពីទីទួលសុវត្ថិភាពខាងលើ អាជ្ញាធរមូលដ្ឋានក៏មានទីទួលសុវត្ថិភាពដូចគ្នា សហការជាមួយអង្គការដៃគូ ដូចជា វត្តអារាម និងសាលារៀនផងដែរ។ ផ្អែកតាមស្ថានភាពការប្រែប្រួលអាកាសធាតុក្នុងឆ្នាំនេះ ដែលហៅថាទឹកជំនន់រហ័ស ដែលជាទូទៅកើតឡើងនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]

អាន​បន្ថែម

នាយករដ្ឋមន្ត្រីថៃថ្មីបង្ហាញមហិច្ឆតាទាក់ទាញភ្ញៀវទេសចរចិនឱ្យបាន ៣០លាននាក់ចុងឆ្នាំនេះ

បន្ទាប់ពីបានចូលកាន់តំណែងភ្លាម នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បង្ហាញពីផែនការយុទ្ធសាស្ត្រក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានរហូតដល់ ៣០លាននាក់នៅចុងឆ្នាំនេះ។ ការដាក់ចេញផែនការស្តារសេដ្ឋកិច្ចថៃនេះ ធ្វើឡើងនៅថ្ងៃទី ២៥ ខែសីហា បន្ទាប់ពីលោកបានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃវិស័យទេសចរណ៍នៅក្នុងការស្តារសេដ្ឋកិច្ចរយៈពេលខ្លីរបស់ប្រទេស យោងតាមសេចក្តីប្រកាសរបស់ channelnewsasia កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៣។ នៅក្នុងផែនការនេះ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោក ស្រេតថាថាវីស៊ីន បានកំណត់ឱ្យមាន ការលើកលែងតម្រូវការទិដ្ឋាការសម្រាប់អ្នកទេសចរដែលមកពីប្រទេសចិន និងឥណ្ឌា។ សំណើយុទ្ធសាស្ត្រនេះ បានបញ្ឆេះឱ្យមានការជជែកដេញដោលគ្នាយ៉ាងខ្លាំង ដោយមានអ្នកគាំទ្រសរសើរពីសក្តានុពលរបស់កំណែទម្រង់នេះ ក្នុងការជួយឱ្យសេដ្ឋកិច្ចប្រទេសថៃដែលកំពុងធ្លាក់ចុះមានដកដង្ហើមឡើងវិញ ខណៈក៏មានអ្នករិះគន់ខ្លះបានលើកឡើងពីការព្រួយបារម្ភអំពីទិដ្ឋភាពនៃចំនួនទេសចរណ៍ច្រើនហួសពេក និងផលប៉ះពាល់បរិស្ថានរបស់វា។ ហេតុផលនៃការលើកលែងទិដ្ឋាការនោះគឺ ប្រតិបត្តិករទេសចរណ៍ និងអ្នកវិភាគក្នុងវិស័យទេសចរណ៍ ចាត់ទុកការលើកលែងទិដ្ឋាការដែលបានស្នើឡើងថាជាកាតាលីករដ៏ខ្លាំងក្លាមួយសម្រាប់ការធ្វើឱ្យវិស័យនេះមានភាពរស់រវើកឡើងវិញ។ កន្លងមក អ្នករកស៊ីក្នុងវិស័យទេសចរណ៍ រអ៊ូអំពីដំណើរការដាក់ពាក្យសុំទិដ្ឋាការដ៏យូរដែលជាឧបសគ្គ ក្នុងការនាំចូលទេសចរណ៍របស់ប្រទេសថៃ។ ជាឧទាហរណ៍ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ភ្ញៀវទេសចរចិន ត្រូវរង់ចាំជាមធ្យមជិត ១៥ ថ្ងៃដើម្បីទទួលបានទិដ្ឋាការទេសចរណ៍ ដែលជារឿយៗតម្រូវឱ្យមានពាក្យសុំជាបុគ្គល ហើយទេសចរអាចស្នាក់នៅក្នុងប្រទេសថៃបានត្រឹមរយៈពេល៦០ថ្ងៃប៉ុណ្ណោះ។ តែសម្រាប់ផែនការលើកលែងទិដ្ឋាការថ្មីនេះ ទាំងអ្នកទេសចរចិន និងឥណ្ឌា អាចស្នើសុំទិដ្ឋាការនៅនឹងកន្លែងផ្ទាល់ ដែលមានតម្លៃត្រឹម ២០០០បាត (ប្រមាណ ៥៧ដុល្លារ) និងអនុញ្ញាតឱ្យពួកគេស្នាក់នៅរយៈពេល ១៥ […]

អាន​បន្ថែម

៨ខែ ឆ្នាំ២០២៣ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរវត្តបានជាង ២៣លានដុល្លារ

៨ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ២៣.០៩១.៩៣១ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៤៩៨.៥១៣នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤១៩,៥៨ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែសីហា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.៧៧៤.​៥៨៦​ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៥៩.១៤៨​នាក់ ដែលចំណូលនេះកើនឡើង ១៥៨,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។

អាន​បន្ថែម

ក្រុមហ៊ុន Bentley Systems ប្រកាសលទ្ធផលអ្នកជាប់វគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ Going Digital Awards in Infrastructure ឆ្នាំ ២០២៣

អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ១២ ខែតុលា នៅក្នុងព្រឹត្តិការណ៍ “ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២៣ (២០២៣ Year in Infrastructure)” និងព្រឹត្តិការណ៍ ”ពានរង្វាន់ Going Digital​ Awards” របស់ក្រុមហ៊ុន Bentley Systems នៅប្រទេសសិង្ហបុរី EXTON, Pa. – ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣៖ ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសពីបេក្ខជនចុងក្រោយដែលនឹងត្រូវឈ្នះពានរង្វាន់ Going Digital Awards ផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ ២០២៣។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ គណៈវិនិច្ឆ័យឯករាជ្យចំនួន ១២ រូប ដែលតំណាងឱ្យប្រភេទពានរង្វាន់ចំនួន ១២ បានជ្រើសរើសបេក្ខជនចុងក្រោយចំនួន ៣៦ នាក់ពីក្នុងចំណោមបេក្ខជនដែលទទួលបានការចាត់តាំងជាង […]

អាន​បន្ថែម

ចិនប្តេជ្ញាបង្កើតរោងចក្រ សហគ្រាសចំនួនជាង ៥០ ផ្តោតលើវិស័យកសិកម្មនៅកំពង់ស្ពឺ

អ្នកវិនិយោគគិនចិនមកពីខេត្តហឺណាន ប្រទេសចិន បានប្តេជ្ញាជំរុញរោងចក្រ សហគ្រាស ជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ និងជ្រូក ក៏ដូចជាឧស្សាហកម្មកែឆ្នៃសាច់គោ និង ជ្រូក។ នេះបើតាមការចុះផ្សាយតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ការបញ្ជាក់នេះ គឺបានលើកឡើងដោយលោក Wang Guangguo នាយកប្រតិបត្ត សហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស ខេត្តហឺណាន ( Henan Federation of Oversea Chinese Entrepreneurs) ក្នុងឱកាសដែលឯកឧត្តម វ៉ី សំណាង បានដឹកនាំប្រតិភូថ្នាក់ខេត្ត អញ្ជើញទស្សនកិច្ចនៅខេត្តក្វាងទុង និងខេត្តក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបង្ហាញសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ ដើម្បីកៀរគរអ្នកវិនិយោគ មកបោះទុនរកស៊ី បង្កើតរោងចក្របន្ថែមទៀត ដើម្បីបង្កើនឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា ខេត្តហឺណាន គឺជាខេត្តដែលមានសេដ្ឋកិច្ចធំជាងគេទី៥ នៅប្រទេសចិន និង ជាខេត្តដែលមានវិស័យកសិកម្មឈានមុនគេ១ នៅប្រទេសចិនផងដែរ។ ក្រៅពីខេត្តហីណាន នៅចុងឆ្នាំ២០២៣ […]

អាន​បន្ថែម

នាយករដ្ឋមន្ត្រីថ្មីជំរុញឱ្យបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅជិតរោងចក្រ សហគ្រាស

នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បានណែនាំឱ្យមានការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រ សហគ្រាស ដើម្បីផ្តល់ភាពងាយស្រួលដល់កម្មករនិយោជិត អាចយកកូនៗរបស់ខ្លួនទៅទទួលសេវាថែទាំ និងអប់រំឱ្យបានត្រឹមត្រូវ។ នេះបើតាម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១៨០០០នាក់ មកពីរោងចក្រ សហគ្រាសនានានៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងបង្កើនការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅតាមគោលដៅរោងចក្រសហគ្រាស គ្រឹះស្ថានរដ្ឋ និងឯកជន ឱ្យបានច្រើនបន្ថែមទៀត ដើម្បីជួយសម្រួលដល់មាតាក្នុងការបំបៅដោះកូនដោយទឹកដោះម្តាយឱ្យបានពេលលេញ ដោយសារតែទឹកដោះម្តាយ គឺជាវ៉ាក់សាំងដំបូងសម្រាប់ទារក ដែលផ្តល់នូវការការពារដ៏សំខាន់ទប់ទល់នឹងជំងឺធ្ងន់ធ្ងរជាច្រើន និងជួយឱ្យទារកអាចបន្តទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុខភាពមាំមួន។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានបន្ថែមថា ចំពោះការណែនាំឱ្យបន្តបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគ​ម​ន៍ នៅក្បែររោងចក្រសហគ្រាសនេះ គឺជាការគិតគូរពីអត្ថប្រយោជន៍ការងារក្នុងរយៈពេលវែង លើកកម្ពស់អត្រាចូលសិក្សារបស់កុមារ ហើយមិនត្រឹមតែបង្កើនចំណេះដឹងដល់ក្មេងៗដែលត្រៀម ខ្លួនចូលរៀនសាលាបឋមសិក្សាប៉ុណ្ណោះទេ តែថែមទាំងសម្រួលបន្ទុកអាណាព្យាបាលក្នុងការមើលថែកូនៗ បានមួយកម្រិតថែមទៀត ។ ជាពិសេស បានផ្តល់ប្រយោជន៍ជាច្រើន ដល់ស្រី្តនិងកុមារ ដើម្បីជំរុញឱ្យមានកំណើននៃការបំបៅកូនដោយទឹកដោះម្ដាយ។

អាន​បន្ថែម

កម្ពុជា-កូរ៉េ រួមគ្នាអភិវឌ្ឍភូមិរុនតាឯក និងពាក់ស្នែងឱ្យក្លាយជាក្រុង មានរចនាបទបែបខ្មែរលាយនិងសហសម័យ

ក្រុមហ៊ុនស្ថាបត្យកម្មនិងសំណង់ក្នុងស្រុក AGENT21 GLOBAL បានចាប់ដៃគូ ជាមួយក្រុមហ៊ុនដ៏ធំមួយមកពីប្រទេសកូរ៉េ ដើម្បីអភិវឌ្ឍតំបន់ភូមិធម្មជាតិរុនតាឯក និង តំបន់អភិវឌ្ឍន៍ពាក់ស្នែងឱ្យក្លាយជាទីក្រុងដែល មានរចនាបទបែបខ្មែរលាយនិងសហសម័យ។ ដូច្នេះក្រុមហ៊ុនAGENT21 GLOBAL បានរៀបចំកម្មវិធីបើកការដ្ឋានសាងសង់ផ្ទះគំរូ និងការតាំងបង្ហាញម៉ូតផ្ទះខ្មែរ ក្នុងខេត្តសៀមរាប នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ។ លោកស្រី លី ច័ន្រ្ទលក្ស្មី អគ្គនាយិកាក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុនមានចក្ខុវិស័យក្នុងការអភិវឌ្ឍន៍តំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និង តំបន់អភិវឌ្ឍន៍ពាក់ស្នែង ភូមិពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប”  អោយក្លាយជាទីក្រុងដែលមានលំនៅដ្ឋានដែលមានរចនាបទបែបខ្មែរលាយនិងសហសម័យផ្ទះដែលមានតំលៃសមរម្យនិងអាចរកចំណូលបានតាមរយះការរចនាម៉ូតពិសេសមិនត្រឹមតែជាលំនៅដ្ឋានហើយអាចជាផ្ទះប្រកបអាជីវកម្មបែបទេសចរណ៏ថែមទៀតធ្វើអោយតំបន់អភិវឌ្ឍន៍នេះអាចទាក់ទាញទេសចរណ៏បែបវប្បធម៌ និងកសិទេសចរណ៏បែបធម្មជាតិ។ ជាចុងក្រោយលោកស្រីអគ្គនាយិកាសូមអរគុណដល់អាជ្ញារធដែនដីនិងប្រជាជននៅតំបន់ភូមិធម្មជាតិរុនតាឯកដែលបានចូលរួមការបើកការដ្ឋានសាងសង់ផ្ទះគំរូ និងទស្សនាការតាំងបង្ហាញម៉ូតផ្ទះខ្មែររបស់ក្រុមហ៊ុនAGENT21 GLOBALយ៉ាងច្រើនកុះករនិងទទួលបានការគាំទ្រម៉ូតផ្ទះខ្មែររបស់ប្រជាជននយ៉ាងខ្លាំង។ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខតេឡេក្រាម: ០៩៦ ៣៨៩ ៣៣៣៣  

អាន​បន្ថែម

អគ្គនាយកថ្មី នៅអគ្គិសនីកម្ពុជា ប្តេជ្ញាទប់មិនឱ្យមានការឡើងថ្លៃភ្លើង និងពង្រីកប្រភពថាមពលបន្ថែម

ឯកឧត្តម ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជាថ្មី បានប្ដេជ្ញាទប់មិនឲ្យតម្លៃអគ្គិសនី​មានការ​ឡើងថ្លៃ ទោះក្នុងកាលៈទេសៈណាក៏ដោយ ​និងខិតខំពង្រីកបន្ថែមទៀតនូវ​ថាមពល​អគ្គិសនី​នៅកម្ពុជា ដើម្បីពលរដ្ឋមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ និងឆ្ពោះទៅមានលទ្ធភាព​អាចផលិតបាន រហូតនាំចេញទៅខាងក្រៅ។ នេះបើតាមការលើកឡើងក្នុងឱកាសដែលឯកឧត្តមទទួលបានតំណែងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមបានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងរកយុទ្ធសាស្ត្របញ្ចុះតម្លៃអគ្គិសនី​តាមគោល​នយោបាយ​របស់រាជរដ្ឋាភិបាល ​ហើយក៏ត្រូវព្យាយាមគ្រប់វិធីសាស្ត្រ និងមធ្យោបាយ​ទប់ស្កាត់​ការកើនឡើងថ្លៃអគ្គិសនីដល់អ្នកប្រើប្រាស់ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ខណៈដែលប្រទេសផ្សេងៗ ពុំអាចទ្រទ្រង់បាន ហើយបង្កើនតម្លៃអគ្គិសនី។ បន្ថែមពីនេះ ឯកឧត្តម នឹងបន្តអភិវឌ្ឍប្រភពថាមពល ប្រកបដោយចីរភាព ដោយប្រើប្រាស់ជាអតិបរិមា ប្រភព​អគ្គិស​នី​​ស្អាតកកើតឡើងវិញ​ កាត់បន្ថយការពឹងផ្អែក ប្រភព​អគ្គិសនីពីក្រៅ ដោយមានម្ចាស់ការ​ មានការ​ផលិតថាមពលដោ​យ​ខ្លួនឯង​ និងឈានដល់លទ្ធភាពនាំចេញទៅវិញថែមទៀតផង។ គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានទីតាំងផលិតនូវថាមពលអគ្គិសនីជាច្រើនកន្លែង រួមទាំង​កំពុងអភិវឌ្ឍន៍​បន្ថែមនៅតាម​បណ្ដាខេត្តមួយចំនួន ​ហើយកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជន អនុវត្តការក​សា​​​ង​នូវប្រភពអគ្គិសនីថ្មីចំនួន៥ ​ដែលមានអនុភាព ៥២០ម៉េហ្កាវ៉ាត់ ​ដែលរដ្ឋអាចនឹងទទួលបានចំណូលពន្ធប្រមា​ណ​​ ​៣២២លានដុល្លារ ពីគម្រោង​ទាំងអស់នេះ៕

អាន​បន្ថែម

រដ្ឋសម្រេចកែ និងបង្កើតឧឡានជាតិ តំបន់ការពារធម្មជាតិចំនួន ៣២ទីតាំង មានទំហំជាង ២លានហិកតា

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលទំហំ និងបង្កើតតំបន់ការពារធម្មជាតិ ឧឡានជាតិ ចំនួន ៣២ទីតាំង មានទំហំផ្ទៃដីសរុប ២.៥៧៤.៤៧៦,៤១ហិកតា ដើម្បី ការពារធនធានធម្មជាតិ និងធនធានវប្បធម៌។ ការបង្កើតតំបន់ការពារទាំងនេះ គឺដើម្បីធានារលើការថែរក្សារ និងការពារសោភ័ណ្ឌភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌ ពិសេសលើកកម្រិតកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការពារ និងការអភិរក្សជីវចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ផងដែរ។ តំបន់ការពារទាំង ៣៣ទីតាំង ដែលត្រូវបានបង្កើត និងកែសម្រួលទំហំ មានដូចខាងក្រោម៖ ១_ឧឡានជាតិសមុទ្ររាម ត្រូវបានការកែប្រែពី «ឧឡានជាតិព្រះសីហនុរាម ទៅជា ឧឡានជាតិសមុទ្ររាម» មានទំហំ ៣៩.៦៣៤ហិកតា មានភូមិសាស្រ្តក្នុងខេត្តព្រះសីហនុ និងខេត្តកំពត ដោយក្នុងនោះមានផ្ទៃដីទំហំ១៩.៣៤០ហិកតា និង ផ្ទៃទឹកទំហំ ២០.២៩៤ហិកតា។ ២_ព្រែកទឹកសាបក្បាលឆាយ ត្រូវបានបង្កើតជាតំបន់ប្រើបា្រស់ច្រើនយ៉ាង ដែលមានផ្ទៃសរុប ៥.៥៧០ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ៣_ឧឡានជាតិសមុទ្រកោះរ៉ុង ត្រូវបានបង្កើតជាតំបន់ឧឡានជាតិសមុទ្រកោះរ៉ុង ក្នុងនោះរួមមាន៖ កោះរ៉ុង កោះរ៉ុងសន្លឹម […]

អាន​បន្ថែម