កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ស្ថិតលើផ្ទៃដីជាង ២ហិកតា របស់ក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត បាន​​ឱ្យដឹងថា ក្រុមហ៊ុន បានទទួលសិទ្ធវិនិយោគលើផ្ទៃដីប្រមាណ ២២,០០០ម៉ែត្រការ៉េ ដែលមានកំពង់ផែចេញ-ចូលអូបរទេសចរណ៍តូចធំចំនួន ២០គ្រឿងក្នុងពេលតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ កំពង់ផែទេសចរណ៍ថ្មីនេះ ជាចំណតសុវត្ថិភាពមួយ ដែលជាសក្តានុពលរបស់ខេត្តព្រះសីហនុ ក្នុងការទទួលបដិសណ្ឋាកិច្ចភ្ញៀវទេសចរណ៍មកពីគ្រប់ជាតិសាសន៍ កម្សាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ និ​ង​​មានបុគ្គលិកបំរើការងារចំនួន ២២៥នាក់ បំរើសេវាកម្មទេសចរណ៍ស៊ីវិល័យទំនើបនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងដែរ ដំណើរការកំពង់ផែទេសចរណ៍នេះ គឺជាសម្បទាទេសចរណ៍ដ៏មានសារៈសំខាន់ បានផ្តល់នូវភាពងាយស្រួលសន្តិសុខសណ្តាប់ធ្នាប់ល្អ ជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទីបង្កើតឱកាសការងារ លើកស្ទួយវិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនថែមទៀត។ គួរបញ្ជាក់ថា វិស័យទេសចរណ៍ “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម សំដៅជំរុញកំណើនសេដ្ឋកិច្ច […]

អាន​បន្ថែម

អគារប.ស.ស. តម្លៃ៤៣លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

អគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តម្លៃ ៤៣លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រព្រឹត្តិឡើងក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ អគារប.ស.ស.នេះ មានទីតាំងស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានកម្ពស់២១ជាន់ សង់លើផ្ទៃដីសរុប ៣០.៣១៣ម៉ែត្រក្រឡា។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. បានប្រាប់សារព័ត៌មានក្រុងស្រុកមួយថា អគារថ្មីនេះត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ ប្រព័ន្ធគ្រប់គ្រងអគារ ប្រព័ន្ធត្រជាក់ ប្រព័ន្ធគ្រប់គ្រងទឹក អគ្គិសនី ប្រព័ន្ធគ្រប់គ្រងសាលប្រជុំ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ គ្រឿងសង្ហារឹម និងហេដ្ឋារចនាសម្ពន្ធជុំវិញអគារ សួនរុក្ខជាតិ ព្រមទាំងផ្លូវបេតុងខាងមុខប្រវែង១.០៤០ម៉ែត្រ អស់ទឹកប្រាក់សរុបចំនួនប្រមាណជាង៤៣លានដុល្លា ដែលជាថវិកាបានពីការសន្សំរបស់អង្គភាពផ្ទាល់។

អាន​បន្ថែម

អគារថ្មីរបស់សាលាខេត្តព្រះសីហនុ តម្លៃ៣លានដុល្លារ សង់សម្រេចបាន៩៥%ហើយ

ត្រឹមថ្ងៃទី០៦ កក្កដានេះ អគាររថ្មីរបស់សាលាខេត្តព្រះសីហនុ តម្លៃ៣លានដុល្លារ ម្រេចការសាងសង់បាន៩៥ភាគរយ ខណៈការងារដេគ័រសម្រេចបានប្រមាណ ៥០ភាគរយហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៦ កក្កដា ២០២៣។ អគារសាលាខេត្តថ្មីនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនចំនួនពីរ ដែលក្នុងនោះ ក្រុមហ៊ុនទី១គឺ VT ជាអ្នកសាងសង់គ្រឿងបង្គុំបានបញ្ជាក់ថា មកដល់បច្ចុប្បន្នសម្រេចបាន ៩៥ភាគរយ និងក្រុមហ៊ុនទី២.ក្រុមហ៊ុន មហានគរ ទទួលខុសត្រូវការងាររៀបឥដ្ឋបានបញ្ជាក់ថា ការងារដេគ័រសម្រេចបានប្រមាណ ៥០ភាគរយហើយ។ គួរបញ្ជាក់ថា អគារសាលាខេត្តនេះ មានកម្ពស់ ៤ជាន់ និងផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ ដោយសាងសង់ឡើងតាមរចនាបទប្រាសាទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ។ គួររម្លឹកទៀតថា អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី ត្រូវបានបុកគ្រឹះបើកការដ្ឋានសាងសង់នៅលើទីតាំងចាស់ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ (អានបន្ថែម) ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានណែនាំបន្ថែមទៅក្រុមការងារបច្ចេកទេសត្រូវយកចិត្តទុកដាក់ពន្លឿនការងារសាងសង់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ព្រោះនេះជាអគាររដ្ឋបាលសាលាខេត្តថ្មី ហើយក៏ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ខេត្តព្រះសីហនុផងដែរ។    

អាន​បន្ថែម

ធនាគារជាតិនៃកម្ពុជាតឿនគ្រឹះស្ថានហិរញ្ញវត្ថុឱ្យប្រយ័ត្នលើការផ្តល់ឥណទានវិស័យអចលនទ្រព្យ

ធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានការប្រុងប្រយ័ត្នខ្ពស់ លើការផ្តល់ឥណទានក្នុងវិស័យអចលនទ្រព្យ ដោយសារតម្រូវការតិចជាងមុនខាងវិស័យអចលនទ្រព្យ។​ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារ។​ លោកជំទាវថ្លែងថា៖ “កត្តាហានិភ័យខាងក្រៅ អាចធ្វើឱ្យតម្រូវការវិស័យអលចនទ្រព្យ ផ្ទះសម្បែង (ក្នុងប្រទេស) តិចជាងមុន ដែលនេះទាមទារឱ្យមានការត្រួតពិនិត្យ និងប្រុងប្រយ័ត្នទៅលើឥណទាន វិស័យអចលនទ្រព្យ”។​ យោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២​ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ប្រព័ន្ធហិរញ្ញវត្ថុត្រូវបានគ្របដណ្តប់ដោយវិស័យធនាគារ ៨៥ភាគរយ នៃទ្រព្យសកម្មសរុប ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច។​ នៅឆ្នាំ២០២២ ទ្រព្យសកម្ម  និងឥណទានរបស់ប្រព័ន្ធធនាគារ បានកើន ១២,៦ភាគរយ និង១៦,៣ភាគរយ ដល់ចំនួន ៣១៧ទ្រីលានរៀល (២៦៤ភាគរយ នៃ ផ.ស.ស) និង២១៩.៧ ទ្រីលានរៀល (១៨៣ភាគរយ នៃ ផ.ស.ស)។ បើតាម NBC ឥណទានត្រូវបានផ្តល់ទៅកាន់គ្រប់វិស័យនៃសេដ្ឋកិច្ច និងមានលក្ខណៈពិពិធកម្ម ដែលវិស័យចម្បងៗ រួមមាន ការជួញដូររាយ រួមចំណែក ១៦,៤​ភាគរយនៃឥណទានសរុប […]

អាន​បន្ថែម

ឆមាសទី១ ២០២៣ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរវត្តបានជិត ១៨លានដុល្លារ

ឆមាសទី១ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៧.៨៧៧.៤១៨ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៣៨៥.៧៦៩នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៦៣៨,៧១ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមិថុនា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ១.៨១​១​.៥​៨៩​ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១.០​១២​នាក់ ដែលចំណូលនេះកើនឡើង ២២១,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ក៏បានបង្ហាញពីរបាយការណ៍ ដែលកម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ១១,១លាននាក់ ក្នុងរយៈពេល៦ខែដំបូង ក្នុងឆ្នាំ២០២៣នេះ ។ (អានបន្ថែម)

អាន​បន្ថែម

ចិនគ្រោងបង្កើតមជ្ឈមណ្ឌលឱសថបុរាណនៅកម្ពុជា ខណៈអ្នកជំនាញវេជ្ជសាស្ត្របុរាណកំពុងសិក្សា

ក្រុមគ្រូពេទ្យជំនាញជាន់ខ្ពស់ទី២របស់ចិន ដែលជំនាញផ្នែកឱសថបុរាណចិន TCM បានមកដល់រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃអង្គារ ដើម្បីបង្ហាញពីគោលបំណងដ៏សំខាន់ពីរគឺផ្តល់ការព្យាបាលតាមបែបវេជ្ជសាស្រ្ដចិនដល់ប្រជាពលរដ្ឋខ្មែរ និងទី២ជំរុញបង្កើតមជ្ឈមណ្ឌលឱសថបុរាណចិនកម្ពុជា ដែលជាគំនិតផ្តួចផ្តើមថ្នាក់ជាតិផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ Ecns នៅថ្ងៃទី០៥ កក្កដា ២០២៣។ ក្រុមគ្រូពេទ្យបុរាណចិនTCM (ក្រុមទី២)នេះ រួមមានអ្នកជំនាញចំនួនប្រាំបីនាក់មកពីមន្ទីរពេទ្យ Guang’anmen នៃទីក្រុងប៉េកាំងនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិននៃប្រទេសចិន ដែលសុទ្ធតែជាគ្រូពេទ្យមានទេពកោសល្យ និងចំណេះដឹងឯកទេសផ្នែកវេជ្ជសាស្ត្របែបសម្ព័ន្ធកាយចិត្ត ការចាក់ម្ជុលវិទ្យាសាស្ត្រ និងផ្នែកឆ្អឹង។ ជំនាញរបស់ក្រុមគ្រូពេទ្យទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពថែទាំសុខភាពនៅកម្ពុជា។ នាឱកាសនោះដែរ ប្រធានក្រុមលោក Fan Maorong និងអនុសេនីយ៍ឯក Zhang Yanhong TCM (ក្រុមទី១)ដែលកំពុងស្នាក់នៅកម្ពុជា បានប្រគល់ភារកិច្ចរបស់ក្រុមទីមួយទៅក្រុមថ្មីដែលត្រូវបន្តបេសកម្មរបស់ខ្លួនក្នុងការងារគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅកម្ពុជា។ ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងអំឡុងវិបត្តិ COVID-19 បានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ ដោយកាលណោះចិនបានចាត់បញ្ជូន ក្រុមអ្នកជំនាញដំបូងរបស់ TCM ដំបូងមក។ គិតត្រឹមថ្ងៃទី ១៧ ខែឧសភា ក្រុមនេះបានផ្លាស់ប្តូរទៅជាក្រុមគ្រូពេទ្យចិនដែលឧទ្ទិសដល់ការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តបន្តដល់ប្រទេសកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់នេះ គឺជាក្រុមគ្រូពេទ្យថ្នាក់ជាតិដំបូងគេបង្អស់របស់ប្រទេសចិនដែលត្រូវបានបញ្ជូនទៅក្រៅប្រទេសដោយប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ពេញមួយបេសកកម្មរបស់ខ្លួន ក្រុមគ្រូពេទ្យចិនបានចាត់ចែងការព្យាបាលតាមបែបឱសថបុរាណចិនដល់បុគ្គលក្នុងស្រុក រៀបចំវគ្គព្យាបាលដោយមិនគិតថ្លៃ ធ្វើគំនិតផ្តួចផ្តើមអប់រំសុខភាព […]

អាន​បន្ថែម

ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ដ៏ធំតម្លៃជាង២០លានដុល្លារ នៅបឹងជើងឯក សង់បាន ៨០% ហើយ

គិតត្រឹមថ្ងៃទី៥ ខែកក្កដា ២០២៣ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ( Water treatment Plant) តម្លៃជាង ២០លានដុល្លារ សម្រេចបាន ៨០ភាគរយហើយ បើតាមផែនការ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី០៥ កក្កដា្២០២៣។ គួរបញ្ជាក់ថា ក្រោយដាក់ដំណើរការ ស្ថានីយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយគម្រោងនេះ នឹងមានការសាង់សង់ស្ថានីយបូមបញ្ជូនទឹកកខ្វក់ចំនួន ២២គ្រឿង ដែលអាចបានបូមទឹកបាន ៤៦៨ម៉ែត្រគូប/ម៉ោង។ គួររម្លឹកទៀតថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ (អានបន្ថែម)

អាន​បន្ថែម

កូរ៉េជួយកម្ពុជាជិត ២លានដុល្លារ សង់អគារមន្ទីរបង្អែកថ្មីនៅខេត្តពោធិ៍សាត់

អគារថ្មីសម្រាប់ព្យាបាលជំងឺមិនឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ តម្លៃជិត ២លានដុល្លារអាមេរិក ចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបញ្ចុះបឋមសិលាសាងសង់អគារជំងឹមិនឆ្លង ដោយមានការចូលរួមក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក សុង យ៉ុងហ្គឹន តំណាងប្រចាំប្រទេសរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (កូហ្វី) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ អគារថ្មីមួយខ្នងនេះ មានបណ្តោយ ៤០.៥ ម៉ែត្រ ទទឹង ១៧ ម៉ែត្រ កម្ពស់បីជាន៉ រយៈពេលនៃការសាងសង់ ១២ខែ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកូរ៉េ តាមរយៈគម្រោងរបស់កូហ្វី (KOFIH)។ អគារនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើអោយវិស័យសុខាភិបាលកាន់តែមានភាពប្រសើរឡើង។

អាន​បន្ថែម

ធនាគារMB សហការជាមួយ បុរី ប៉េង ហួត ដើម្បីផ្តល់ឥណទានពិសេស សម្រាប់ការទិញផ្ទះ

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បុរី ប៉េង ហួត និង ធនាគារអ៊ឹមបី ខេមបូឌា បានរៀបចំកម្មវិធីចុះហត្ថលេខានៃសហប្រតិបត្តិការភាពជាដៃគូ នាការិយាល័យលក់ហ្គ្រេនស្តាផ្លាទីនីម របស់បុរី ប៉េង ហួត ចំងាយ5នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ)។ នៅក្នុងពិធីចុះហត្ថលេខានេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ បុរី​ ប៉េង ហួត និង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអ៊ឹមប៊ី ខេមបូឌា ព្រមទាំងសហការីនៃស្ថាប័នទាំងពីរជាច្រើនរូបទៀតបន្ថែមទៀត។ លោកស្រី ទេព កន្និដ្ឋា ប្រធានផ្នែកលក់ជាន់ខ្ពស់ តំណាងក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍ថា “ចាប់ដៃគ្នាសហការរវាង បុរី ប៉េង ហួត និង ធនាគារ អ៊ឹមប៊ី ខេមបូឌា ក្នុង​វិស័យអចលនទ្រព្យ​ ក្នុងការផ្តល់ជូននូវលំនៅដ្ឋានដ៏សុខដមរម្យ​នា​ជាមួយធនាគារអ៊ឹមប៊ី ខេមបូឌា ដ៏មានទំនុកចិត្តខ្ពស់ ព្រមទាំងអត្រាការប្រាក់ប្រកួតប្រជែង ហើយផ្តល់ទំហំកម្ចីរហូតដល់៩០% ដែលពុំទាន់មានធនាគារណាផ្តល់ជូនបែបនេះកន្លងមកទេ។ ហើយនៅថ្ងៃនេះ បុរី ប៉េង​ ហួត នឹងមានការប្រកាសពីការផ្តល់ជូនកាន់តែពិសេសៗ […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាសង់ផ្ទះជូនអតីតយុទ្ធជនបានជាង៥ពាន់ខ្នង

គិតត្រឹមឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ផ្ទះជូនគ្រួសារអតីតយុទ្ធជន និងគ្រួសារចំនួន ៥,១៥៤ខ្នង នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា នេះជាការរំឭកដល់គំរូវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តមបន្ត ការពលិកម្មប្រកបនេះ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គម ដែលសំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះដែរ សមាគមអតីតយុទ្ធជន ក៏បានអំពាវនាវសប្បុរសជន វិស័យឯកជនបន្តចូលរួមឧបត្ថម្ភសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនដែលមានគុណបំណាច់បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ សំដៅលើកកម្ពស់កម្រិតជីវភាព និងសុខមាលភាពរបស់បងប្អូនអតីតយុទ្ធជន យុទ្ធនារីរបស់យើង។

អាន​បន្ថែម

ផ្លូវជាតិលេខ១០ មួយកំណាត់ក្នុងខេត្តពោធិ៍សាត់ ពីវាលវែងទៅអូសោម សង់ជិតរួចរាល់ហើយ

គិតត្រឹមថ្ងៃទី២៨ ខែមិថុនា មួយកំណាត់នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០​ក្នុងខេត្តពោធិ៍សាត់ ត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨ មិថុនា ២០២៣។ បច្ចុប្បន្ន ផ្លូវជាតិលេខ១០ ក្នុងកំណាត់ពីទីរួមស្រុកវាលវែង ឃុំប្រម៉ោយ ទៅកាន់ឃុំអូរសោម ត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ឃុំអូរសោម​ ។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ត្រូវបានតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មានប្រវែងសរុបជាង ១៩៨ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។ (អានបន្ថែម)  

អាន​បន្ថែម

រដ្ឋខាតបង់ថវិកាជិត ២លានដុល្លារ តាមរយៈការលើកលែងពន្ធប្រថាប់ត្រា

គិតពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មកដល់ខែ ឧសភា ឆ្នាំ ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារ បានផ្ដល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ មានចំនួនជា ១.០២២ ឯកសារ បើគិតជាទឹកប្រាក់ពន្ធសរុបចំនួន ៧,៩៩ ប៊ីលានរៀល គិតជាប្រាក់ដុល្លារមានប្រមាណជិត ២លានដុល្លារ។ តួលេខនេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ ដែលបានចុះផ្សាយ នៅថ្ងៃទី២៩ ខែ មិថុនា ២០២៣។​ អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ច សន្យាទិញ-លក់ឱ្យបានត្រឹមត្រូវ ដោយផ្អែកលើតម្លៃទីផ្សារជាក់ស្ដែង។ អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា៖ “ក្នុងករណីចាំបាច់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលឆ្លៀតឱកាសបន្ថយតម្លៃទិញ-លក់ខុសពីតម្លៃ ទីផ្សារជាក់ស្តែង”។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់លំនៅឋានគ្រប់ប្រភេទ ដែលមាន តម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ ២០២៤ ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យមានលំនៅឋានរស់នៅសមរម្យ។  

អាន​បន្ថែម