កំពង់ផែដងទង់ ដែលជាស្នាដៃកូនខ្មែរសុទ្ធសាធ ក្នុងខេត្តកោះកុង សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
កំពង់ផែទេសចរណ៍ខេត្តកោះកុង ឬកំពង់ផែដងទង់ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការ នៅថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយលោកជំទាវភូថង មិថុនា អភិបាលខេត្តកោះកុង។ កំពង់ផែនេះ គឺជាស្ថាបត្យកម្មថ្មីមួយដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ ដោយមានរចនាបទបែបទំនើប សាងសង់តាមបទដ្ឋានបច្ចេកទេសដែលធានាបាននូវការប្រើប្រាស់យូរអង្វែង ក្រោមថវិកាជាតិសរុបប្រមាណ ១២.៨៩៧.០០០.០០០រៀល (ស្មើនិង ជាង ៣លានដុល្លារ)។ គួរបញជាក់ថា គម្រោងនេះ ត្រូវបានបែងចែកជា២ជំហាន សរុបកំពង់ផែមានបណ្តោយប្រវែង ១១៥ម៉ែត្រ ទទឹងប្រវែង ១៦,៥០ម៉ែត្រ និងមានជម្រៅទឹកពី ៤ម៉ែត្រ ទៅ ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញបានទម្ងន់២០០០តោន អាចចូលចតបាន។ ក្រៅពីសំណង់កំពង់ផែបេតុង គម្រោងដែលប្រើប្រាស់ថវិកាជាតិជាង ៣លានដុល្លារនេះ ក៏មានរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន៖ ស្ពានបេតុងភ្ជាប់ទៅផែ ផ្លូវបេតុងចេញចូលផែ អគារអ្នកដំណើររង់ចាំ អគាររដ្ឋបាល បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ របង និងខ្លោងទ្វារ ជាដើម។ កំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់ ជាចំណែកមួយក្នុងការតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រ […]
អានបន្ថែមស្ពានភ្ជាប់កោះពេជ្រ-កោះនរា សង់បាន៨០% គ្រោងបើកដំណើរការខែតុលាខាងមុខ
រហូតមកទល់ពេលនេះ ការសាងសង់ស្ពានបេតុងខ្សែកាប ដែលតភ្ជាប់ពីកោះពេជ្រ ឆ្លងកាត់ទន្លេបាសាក់ ទៅគម្រោងអភិវឌ្ឍន៍កោះនរា សាងសង់ដោយក្រុមហ៊ុន OCIC សម្រេចការសាងសង់បានជាង ៨០ ភាគរយហើយ និងគ្រោងដាក់ឱ្យដំណើរការនៅខែតុលាខាងមុខ។ អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងប្រាប់សាព័ត៌មានសំណង់និងអចលនទ្រព្យនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៣នេះថា ការសាងសង់ស្ពានភ្ជាប់ពីកោះពេជ្រទៅកាន់កោះនរាកំពុងដំណើរការយ៉ាងរលូនទៅតាមផែនការដែលបានគ្រោងទុក ដោយគ្រោងនឹងតភ្ជាប់ស្ពាននៅខែសីហាខាងមុខ។ លោកទូច សំណាង មានប្រសាសន៍ថា៖ “បច្ចុប្បន្នការងារសាងសង់បានប្រមាណ៨០ភាគរយហើយ យើងគ្រោងភ្ជាប់ស្ពានប្រហែលពាក់កណ្តាលខែសីហា ហើយគិតថាអាចដំណើរការបានប្រហែលជានៅខែតុលាខាងមុខនេះ”។ សូមបញ្ជាក់ថា ស្ពានកោះពេជ្រ-កោះនរា មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)
អានបន្ថែមគម្រោងស្តារផ្លូវជាតិលេខ ៤៨ ពីស្រែអំបិលទៅកោះកុង សម្រេចបាន ៣១% ហើយ
គិតត្រឹមថ្ងៃទី២២ មិថុនា ២០២៣នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ ៤៨ ដែលមានប្រវែង១៤៨ គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកស្រែអំបិលផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចការសាងសង់បាន ៣១% ហើយ។ នេះបើយោងតាមការចុះត្រួតពិនិត្យការដ្ឋានផ្ទាល់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយក្រុមហ៊ុនសាងសង់ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture នៅថ្ងៃទី២២ មិថុនា ២០២៣។ ក្រុមហ៊ុនសាសង់បានលើកឡើងថា បើទោះជាមានភាពយឺតយ៉ាវជាងផែនការបន្តិចក៏ដោយ។ ប៉ុន្តែភាពយឺតយ៉ាវនេះបណ្តាលមកពីបំរែបំរួលប្រភេទការងារក្នុងកិច្ចសន្យា (Variation Orders) កត្តាភូមិសាស្រ្ត និង កត្តាអាកាសធាតុ (រដូវវស្សាចាប់ផ្តើមលឿនជាងប្រក្រតី) ជាដើម។ ជាមួយគ្នានេះដែរ ភាគីក្រុមហ៊ុនក៏បានដាក់ចេញនូវផែនការអាទិភាពធំៗ៣ ក្នុងនោះរួមមាន៖ (១) បង្កើនចំនួនក្រុមការងារពី ០៣ ទៅ ០៨ (២) ស្របពេលដែលការស្ថាបនាស្រទាប់គ្រឹះផ្លូវ រងការរំខានពីរដូវវស្សា […]
អានបន្ថែមរដ្ឋប្រកាស៖ គម្រោងសង់លំនៅឋាន០៤ គ្មានអាជ្ញាបណ្ឌទេ សូមសាធារណជនប្រយ័ត្ន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានជូនដំណឹងដល់សាធារណជនទាំងអស់ អំពីគម្រោងអភិវឌ្ឍលំនៅឋានដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវចំនួន ០៤គម្រោង នៅក្នុងរាជធានីភ្នំពេញ ដែលពលរដ្ឋមិនគួរទិញឡើយ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងដែលគ្មានច្បាប់អនុញ្ញាតទាំង ០៤នោះរួមមាន៖ ១. បុរី ធីវី ស្តា ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ២. បុរី ទ្រី គីម គួរស្រូវ ស្ថិតនៅព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៣. សំណង់ផ្ទះល្វែង អិលវី ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៤. បុរី The Royal Garden ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ថែមពីនេះ ន.អ.ប បានជម្រាបសាធារណជនឱ្យចៀសវាងការទិញ-លក់/ជួល ចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍលំនៅឋានគ្មានអាជ្ញាបណ្ណខាងលើនេះ ដែលអាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ។ យ៉ាងណាមិញ ក្នុងនាមយើងជាអ្នកទិញ តើមានចំណុចសំខាន់អ្វីខ្លះដែលត្រូវតែដឹងមុននឹងសម្រេចចិត្តទិញលំនៅឋានក្នុងបុរី? (អានបន្ថែម)
អានបន្ថែមគម្រោងភ្ជាប់អគ្គិសនីក្រោមសមុទ្រតាមកោះនានា នៅកោះកុង និងព្រះសីហនុបើកដំណើរការហើយ
គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស នៅលើកោះមួយចំនួនក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅលើកោះ ទទួលបានអគ្គិសនីពីបណ្តាញជាតិប្រើប្រាស់ មានតម្លៃសមរម្យ និងបម្រើដល់ការវិនិយោគនានានៅលើកោះ។ ពិធីសម្ភោធសមិទ្ធផលគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមក្រោមបាតសមុទ្រ និងអាកាស ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា ក្រោមវត្តមានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ រួមមាន កោះម្នាស់ កោះតាទាម ភ្ជាប់មកកោះស្តេច កោះសាមិត កោះអំពិលមកដល់កោះស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មកដល់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន បានលើកឡើងថា បណ្តាញអគ្គិសនីនៅលើកោះនេះ នឹងជួយកាត់បន្ថយការចំណាយថវិកាកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋតំបន់កោះ។ សមិទ្ធផលដែលរាជរដ្ឋាភិបាលបានធ្វើការវិនិយោគ នៅលើកោះ គឺដើម្បីជំរុញការអភិវឌ្ឍកែច្នៃសក្តានុពលវិនិយោគ ផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម កែវ រតនៈ បានថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង បានចូលរួមជាមួយរាជរដ្ឋាភិបាលដោយបានទម្លាក់ថវិកា […]
អានបន្ថែម៣ខែ រដ្ឋអនុម័តគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសបាន ២៧គម្រោង មានទុនជិត២០០លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ចំនួន ២៧គម្រោង មានទុនវិនិយោគសរុប ១៩៣លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ។ របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនានេះ បង្ហាញថា គម្រោងវិនយោគឯកជន នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន២៧ គម្រោងធ្លាក់ចុះ១៣គម្រោង។ គម្រោងដែលទទួលបានការអនុម័ត ភាគច្រើនផ្តោតលើវិស័យឧស្សាហកម្ម មានលទ្ធភាពបង្កើតការងារថ្មីប្រមាណជា៤៣ពាន់នាក់ កើនឡើង ២៤.៨ភាគរយ។ របាយការណ៍ដដែលលើកឡើងថា ទុនវិនិយោគសរុបនៃគម្រោងទាំង២៧នេះ មានទុនចំនួន ១៩៣លានដុល្លារ ធ្លាក់ចុះ ៩០.៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្រសួងបញ្ជាក់ថា ទិន្នន័យនេះពុំមានបូកបញ្ជូលទិន្នន័យក្នុងតំបន់សេដ្ឋកិច្ចទេ។
អានបន្ថែមត្រីមាសទី១-២០២៣ កម្ពុជាមានឥណទានសម្បទានថ្មីជាង ៤៨៨លានដុល្លារ សម្រាប់អភិវឌ្ឍវិស័អាទិភាព
ក្នុងត្រីមាសទី១ កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុប ៤៨៨លានដុល្លារ ធ្វើឱ្យសន្និធិបំណុលសាធារណៈរបស់រដ្ឋឡើងដល់ ១០,២៣ប៊ីលានដុល្លារ។ ព្រឹតិ្តបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី៨ ខែមិថុនា បង្ហាញថា កិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ដែលបានចុះ ស្មើនឹងប្រមាណ២១,២៤ ភាគរយ នៃពិតានដែលច្បាប់អនុញ្ញាត ១.៧០០ អេសដេអ៊ែរ។ ក្នុងនោះ ក្របខ័ណ្ឌទេ្វភាគី មានប្រមាណ ៣៤ភាគរយ និងក្របខ័ណ្ឌពហុភាគី មានប្រមាណ ៦៦ភាគរយ។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះ មានកំណើនប្រមាណ៥៤ភាគរយ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៣៨ភាគរយ។ ក្រសួង លើកឡើងក្នុងរបាយការណ៍ថា៖ “គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលសំដៅដល់ការរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម”។ ទន្ទឹមនឹងនេះ នៅក្នុងត្រីមាសទី១ រដ្ឋបានបោះផ្សាយលក់មូលបត្ររដ្ឋសរុប ចំនួន ២៤,៦៧ លានដុល្លារ ឬស្នើនឹង ១២,៣ភាគរយនៃទំហំដែលច្បាប់អនុញ្ញាត ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ បើតាមក្រសួងសេដ្ឋកិច្ច […]
អានបន្ថែមបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ ៥ទីតាំង បង្កើតការងារបានជាង២ម៉ឺនកន្លែង
ខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥កន្លែង និងមានរោងចក្រជិត ២០រោងចក្រ ដែលបង្កើតការងារដល់ប្រជាពលរដ្ឋជាង ២ម៉ឺននាក់។ នេះបើតាម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលបានប្រាប់អ្នក យកព័ត៌មានរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានថ្លែងឱ្យដឹងថា ខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ក្នុងនោះមាន ៤ កំពុងដំណើរការ និងសួនឧស្សាហកម្ម១ ដែលមានរោងចក្រជិត ២០រោងចក្រ ដែលបានផ្តល់ការងារជាង ២ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ ក្រៅពីនេះ មូលដ្ឋានផលិតកម្មសិប្បកម្មតូចៗជាង ១ពាន់ទៀត ដែលមានបុគ្គលិក ២នាក់ ៣នាក់ ៥នាក់ ១០នាក់ ២០នាក់ផងដែរ។ រោងចក្រ សហគ្រាសទាំងអស់នេះ កំពុងដំណើរការលើការងារផលិតគ្រឿងអលង្ការ វាយនភ័ណ្ឌ និងកែច្នៃផល និងអនុផលកសិកម្ម។ ឯកឧត្តមអភិបាលបានបន្ថែមទៀតថា តាមរយៈឧស្សាហកម្មទាំងនេះ បានប្រែក្លាយខេត្តបន្ទាយមានជ័យ ពីតំបន់ដាច់ស្រយាល និងស្ងាត់ដែលគ្មានមនុស្សរស់នៅ ទៅជាតំបន់អ៊ូអរពេញទៅដោយការអភិវឌ្ឍ លើហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ជាពិសេសទីក្រុងប៉ោយប៉ែតហើយប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នា ដែលម្នាក់ៗទទួលបានចំណូលសមរម្យ និងមានជីវិតដ៏ស៊ីវីល័យ។ លើសពីនេះ ឯកឧត្តម បានបញ្ជាក់ថា […]
អានបន្ថែមកម្ពុជាមានកំលាំងទិញខ្លាំងរហូតជំរុញផ្សារ 7-Eleven គ្រោងពង្រីកសាខាបន្ថែមឱ្យបាន១០០នៅចុងឆ្នាំនេះ
ក្រុមហ៊ុន CP All Plc របស់ប្រទេសថៃ ដែលប្រតិបត្តិការហាងលក់រាយ 7-Eleven គ្រោងបើកហាងថ្មីចំនួន ៤០បន្ថែមទៀត ធ្វើឱ្យចំនួនហាងលក់រាយ ឡើងដល់១០០ហាងនៅដំណាច់ឆ្នាំ២០២៣នេះ ។ យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation កាលពីសប្តាហ៍មុន ហាងលក់រាយ 7-Eleven កំពុងពង្រីកយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនមានគោលបំណងបើកសាខាទី ១០០ របស់ខ្លួននៅចុងឆ្នាំនេះ។ CP All បានឈានជើងចូលទីផ្សារកម្ពុជាតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ CP ALL (Cambodia) នៅខែសីហា ឆ្នាំ ២០២១ ដោយបានបើកសាខាដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ។ នៅឆ្នាំ ២០២២ ក្រុមហ៊ុន បានបើកសាខា 7-Eleven ជាង ៤០ រួចហើយនៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមខែមេសា ឆ្នាំ ២០២៣ ក្រុមហ៊ុន មានសាខាចំនួន ៦០ នៅក្នុងប្រទេស ។ ត្បិតសេដ្ឋកិច្ច កម្ពុជា តូចជាងប្រទេសថៃ ប៉ុន្តែសេដ្ឋកិច្ចប្រទេសកម្ពុជា មានកំណើនខ្ពស់។ នេះជាការលើកឡើងរបស់កាសែតថៃ […]
អានបន្ថែមរោងចក្រថ្មី៥ នឹងបង្កើតនៅខេត្តក្រុង៥ ដើម្បីកែច្នៃដំឡូងមី និងផលិតសម្ភារសំខាន់ៗមួយចំនួនទៀត
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៥ ដើម្បីបង្កើតរោងចក្រធំៗចំនួន៥ ក្រោមទុនវិនិយោគ ៣៣,៣លានដុល្លារ នៅខេត្តក្រុងចំនួន៥។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៩ មិថុនា ២០២៣។ ក្រុមហ៊ុនទាំង៥នោះរួមមានដូចខាងក្រោម៖ ១-“TWPC INVESTMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមីដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងទុនវិនិយោគប្រមាណ ១០,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៩កន្លែង។ ២-“WICKIMED (CAMBODIA) SUPPLY CO., LTD” គម្រោងបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខាពេទ្យដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៤១ អគារលេខ ៦ ភូមិត្រពាំងឈូក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។ ៣-“CMB & CHN CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន […]
អានបន្ថែមជប៉ុនជួយកម្ពុជាជិត ២០០លានដុល្លារ ដើម្បីកែលម្អផ្លូវជនបទ និងពង្រីកទឹកស្អាតនៅសៀមរាប
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទានជិត ២០០លានដុល្លារ សម្រាប់គម្រោងកែលម្អផ្លូវជនបទ និងពង្រីកទឹកស្អាតនៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ កម្ចីទាំងនេះ ត្រូវបានផ្តល់លើគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ដែលមានទឹកប្រាក់ចំនួន ២៣.៦៩២ លានយ៉េន (ប្រមាណ ១៧២,៩៣ លានដុល្លារ)។ មួយផ្នែកទៀត កម្ចីនេះ ត្រូវផ្តល់សម្រាប់ការអនុវត្ត «គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣» ដែលមានទឹកប្រាក់ចំនួន ២.០៨១ លានយ៉េន (ប្រមាណ ១៥,១៨ លានដុល្លារ)។
អានបន្ថែមផ្សារឡាក់គីអ៊ិចប្រេស សម្ពោធបើកសាខាទី៤ នៅបុរី ប៉េង ហួត គម្រោង ដឹស្តាដាយមិន (ផ្លូវ ៦០ម៉ែត្រ)
កាន់តែសម្បូរបែប! ផ្សារ ឡាក់គីអ៊ិចប្រេស បានបើកដំណើរការសាខាទីបួន នៅក្នុង បុរី ប៉េង ហួត គម្រោង ដឹស្តាដាយមិន ដែលជាទីតាំងមានសក្តានុពលស្ថិតតាមបណ្តោយមហាវិថីសម្តេច តេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ។ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានបើកសម្ពោធផ្សារ ឡាក់គីអ៊ិចប្រេស ជាផ្លូវការ ដែលបាននាំមកនូវការបញ្ចុះតម្លៃពិសេសទៅលើទំនិញជាច្រើនមុខ ដែលទីតាំងនេះគឺជាសាខាទីបួនហើយ ដែលស្ថិតនៅក្នុងបុរី ប៉េង ហួត បន្ថែមពីលើសាខាទាំងបី ដែលបានកំពុងបើកដំណើរការក្នុងពេលបច្ចុប្បន្ននេះ។ សាខាថ្មីរបស់ផ្សារ ឡាក់គីឡាក់គីអ៊ិចប្រេសនេះ ស្ថិតនៅក្នុងគម្រោង បុរី ប៉េង ហួត ដឹស្តាដាយមិន មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេច តេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) បាននាំយកមកនូវទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខសម្រាប់បម្រើទៅតាមតម្រូវការអតិថិជន ដែលរស់នៅក្នុងបុរី ប៉េង […]
អានបន្ថែម