LG នឹងនាំម៉ាស៊ីនត្រជាក់ភ្ជាប់ប្រព័ន្ធAI កម្រិតខ្ពស់បំផុត មកទីផ្សារកម្ពុជា ថៃ និងឡាវ

ក្រុមហ៊ុន LG Electronics បានដាក់សម្ពោធកន្ទុយម៉ាស៊ីនត្រជាក់ប្រភេទ VRF Multi V i ដំណោះស្រាយថ្មីដែលបំពាក់ដោយបច្ចេកវិទ្យា AI កម្រិតខ្ពស់សំរាប់ទីផ្សារកម្ពុជា ថៃ និងឡាវកាលពីថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងបាំងកក។ VRF Multi V i សេរី ២០២៣នេះ នឹងនាំចូលចែកចាយផ្តាច់មុខក្នុងទីផ្សារកម្ពុជានៅចុងឆ្នាំនេះដោយក្រុមហ៊ុន ជីហ្គៀ គ្រុប។ ប្រព័ន្ធដំណោះស្រាយថ្មីនេះនឹងជួយសន្សំទីតាំងបានច្រើនជាងមុនព្រោះយើងអាចប្រើកន្ទុយតែមួយសម្រាប់ក្បាលម៉ាស៊ីនត្រជាក់ច្រើនគ្រឿង រីឯការដំឡើង និងជួសជុលគឺមានភាពងាយស្រួលជាងមុន។ កម្មវិធីសម្ពោធផលិតផលថ្មីរបស់LG Electronics នេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន ជីហ្គៀ គ្រុប ផងដែរដើម្បីអបអរសាទរជាមួយផលិតផលថ្មីបច្ចេកវិទ្យាថ្មីនៃក្រុមហ៊ុនដៃគូអាជីវកម្មរបស់យើង។ លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថាការនាំចូលប្រព័ន្ធ LG Multi V i មកទីផ្សារកម្ពុជាព្រោះវាជាដំណោះស្រាយម៉ាស៊ីនត្រជាក់សម្រាប់អគារធុនកណ្តាលដល់កម្រិតខ្ពស់ដូចជាការិយាល័យ សាលារៀន ផ្សារទំនើប អគារ ពាណិជ្ជកម្ម ផ្ទះល្វែង និងសណ្ឋាគារ ដែលកំពុងមានការអភិវឌ្ឍខ្លាំង។ LG Multi V […]

អាន​បន្ថែម

រដ្ឋសម្ពោធឱ្យប្រើប្រាស់ ផ្លូវថ្មី១ខ្សែ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

រដ្ឋបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ០១ខ្សែ ប្រវែង ៧គ.ម តភ្ជាប់ពីផ្លូវជាតិលេខ៦ ឃុំឈ្មួរមានជ័យ ដល់វត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ផ្លូវបេតុងថ្មីនេះ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥​ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវថ្មីនេះ ត្រូវបានសាងសង់ដោយប្រើប្រាស់ថវិកាអស់ ៣,៣៨៤,៧២៩ដុល្លារអាមេរិក ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

អាន​បន្ថែម

ទីលានទុកដាក់សំរាមតម្លៃជាង ៤លានដុល្លារ ក្នុងខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ទីលានទុកដាក់សំរាមតម្លៃជាង ៤លានដុល្លារ ក្នុងខេត្តកំពង់ធំ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ និងការគ្រប់គ្រងបរិស្ថានតំបន់ជុំវិញបឹងទន្លេសាប។ ទីលានទុកដាក់សំរាមថ្មីនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងនេះ បានចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៧ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ វិច្ឆិកា ២០២២ ដោយប្រើប្រាស់ទឹកប្រាក់អស់ ៤.៦២៩.៣៩៩ដុល្លារ ស្ថិតក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារអភិវឌ្ឍន៍ (ADB)។ ទីលានទុកដាក់សំរាមនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លើផ្ទៃដីទំហំ​ ១៤,៧៣ ហិកតា នៃផ្ទៃដីសរុប ១៩,៧៦ ហិកតា ដែលរណ្តៅទុកដាក់សំរាម មានទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ ជម្រៅ០២ម៉ែត្រ ដែលត្រូវជា ១,៣៦ហិកតា។ តាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់ ១០ម៉ែត្រ គីតពីមាត់រណ្តៅ ដែលអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧.៨៨៦ ម៉ែត្រគូប […]

អាន​បន្ថែម

អគារសាលាយុត្ដិធម្ម របស់ក្រសួងយុត្តិធម៌ តម្លៃជាង ១៤លានដុល្លារ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគារសាលាយុត្ដិធម្ម ៨ជាន់ របស់ក្រសួងយុត្តិធម៌ តម្លៃជាង ១៤លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ អគារថ្មីនេះ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ បន្ថែមពីនេះ អគារថ្មីនេះ ស្ថិតលើដីមួយកន្លែងទំហំ ៩.៤៥៦ ម៉ែត្រក្រឡា នៅតាមបណ្ដោយផ្លូវលោកតាក្រហមក​ ភូមិព្រែកលាប សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ក្នុងតំបន់អភិវឌ្ឍន៍ OCIC)។ អគារសាលាយុត្តិធម្មថ្មីដ៏ស្កឹមស្កៃនេះ មានបណ្តោយ៦២ម ទទឹង៦០ម កម្ពស់៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ២៣.០៣៥ ម២ ព្រមទាំងបំពាក់នូវប្រព័ន្ធបណ្តាញតភ្ជាប់ផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើការងារ ក្នុងបរិបទនៃការធ្វើឌីជីថលលូបនីយកម្មនាពេលខាងមុខផងដែរ។ ការសាងសង់អគារនេះ បានប្រើរយៈពេល ២ឆ្នាំ និង ៦ខែ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៤,៦ លានដុល្លារ និងអនុវត្តគម្រោងសាងសង់ដោយ ក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។ លើសពីនេះ […]

អាន​បន្ថែម

រដ្ឋកាត់ដីជិត ៣០ហិកតា​នៅកែបឱ្យក្រុមហ៊ុនមីជាតិអភិវឌ្ឍ ខណៈក៏ធ្លាប់កាត់ឱ្យជាង៨០០ហិកតា នៅកំពង់ស្ពឺ និងកំពង់ឆ្នាំង ដើម្បី…

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីក្នុងឧទ្យានជាតិកែបជិត ៣០ហិកតា ជួលឱ្យក្រុមហ៊ុន វ័នម័រ (One More, Ltd.) ដើម្បីអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានកាត់ដីជាង ២០០ហិកតាក្នុងឧទ្យានជាតិគិរីរម្យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ឱ្យក្រុមហ៊ុននេះ ដើម្បីអភិវឌ្ឍ ដែលជាតំបន់ប្រើប្រាស់ដោយចីរភាព។ (អានបន្ថែម) រិឯក្រុមហ៊ុន One Fraternity Co., Ltd ក៏ធ្លាប់ទទួលបានដី ៦៤៩ហិកតា ដែលរដ្ឋាភិបាល​បានកាត់ជួលឱ្យក្រុមហ៊ុននេះ អភិវឌ្ឍជាតំបន់ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ ស្ថិតក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ (អានបន្ថែម) គួរបញ្ជាក់ថា ដីទាំងអស់នេះ ត្រូវបានរាជរដ្ឋាភិបាលធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជួលឱ្យអ្នកឧកញ៉ា ជឹង សុគន្ធាវី ដែលជាម្ចាស់ក្រុមហ៊ុនមីជាតិ និងក្រុមហ៊ុនទាំងពីខាងលើ (One More, Ltd និង One Fraternity Co., Ltd) ។

អាន​បន្ថែម

រដ្ឋគ្រោងប្រែក្លាយអាកាសយានដ្ឋានសៀមរាបចាស់ ជាកន្លែងសម្រាប់រៀបចំព្រិត្តិការណ៍ធំៗ ដូចជា…

រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ គ្រោងស្នើរាជរដ្ឋាភិបាលស្នើទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ។ នេះបើតាមការថ្លែងឱ្យដឹងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេ​សចរណ៍​ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមា​ស​ទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ ចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើនេះទៅ​សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលស​ន្និ​សី​ទ និងពិព័រណ៍អន្តរជាតិ ក្រោយពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដាក់ឱ្យដំណើរជាផ្លូវការ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏គ្រោងនឹងស្នើទៅរាជរដ្ឋាភិបាល ដើម្បីពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងក្បែរនោះ ឬទីតាំងសមស្របណាមួយ ដើម្បីបង្កើនផលិតផលទេសចរណ៍ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងត្រូវបើកដំណើរការជាផ្លូវនាខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ខណៈបានបើកដំណើរការសាកល្បងចំនួន ០២លើកបានជោគជ័យរួចមកហើយ។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជាកំពុងសិក្សាស្តារផ្លូវភ្ជាប់ពីស្ពានកោះកុងដល់ព្រំដែនថៃ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សា លើការស្តារកំណាត់ផ្លូវ ប្រវែង ៨គីឡូម៉ែត្រ ពីស្ពានកោះកុង ទៅកាន់ច្រកព្រំដែនចាំយាម ជាប់ប្រទេសថៃ។​ ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី២៣ ខែមិថុនា​ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រុមការងារក្រសួង បានចុះត្រួតពិនិត្យមើលស្ថានភាពកំណាត់ផ្លូវខាងលើនេះដើម្បីរៀបចំនីតិវិធីស្ដារផ្លូវនេះឱ្យបានល្អ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ “យើងកំពុងតែសិក្សា​ហើយប្រៀបធៀបតម្លៃ និងគុណភាព​រវាងការស្តារផ្លូវពីស្ពាន ទៅកាន់ទល់ដែនកម្ពុជា-ថៃ”។ ឯកឧត្តមលើកឡើងថា ក្រសួង និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស កំពុងពិនិត្យ និងរកជម្រើស ដ៏ត្រឹមត្រូវ ដើម្បីស្នើសុំថវិកាមកស្តារផ្លូវកំណាត់ផ្លូវប្រវែង៨គីឡូម៉ែត្រ ទៅបួនគន្លង ។ ទន្ទឹមនិងនេះ ក្រសួងក៏កំពុងសិក្សាលើការស្តារ និងសាងសង់ស្ពានកោះកុង ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់ ដោយបញ្ជាក់ថា ក្រសួងមានជម្រើសពីរលើគម្រោងនេះគឺទីមួយ ទុកស្ពានចាស់នៅដដែល ដោយសាងសង់ស្ពានថ្មីមួយទៀត មានពីរគន្លង និងទីពីរសាងសង់ស្ពានថ្មីមួយមានបួនគន្លងតែម្តង។

អាន​បន្ថែម

រដ្ឋប្រកាសឱ្យទៅបង់ពន្ធអចលនទ្រព្យឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

អគ្គនាយកដ្ឋានពន្ធដារ បានរំលឹកដោយប្រកាសឱ្យម្ចាស់អចលនទ្រព្យទាំងអស់ទៅបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកាសរំលឹកនេះ ក្រោយអគ្គនាយកដ្ឋាន បានសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នេះ ដោយចៀសវាងនូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធនៅថ្ងៃជិតផុតកំណត់​ ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវមកបំពេញកាតព្វកិច្ចឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារដែលជាដៃគូររបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ទេ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងទណ្ឌ​កម្ម​រដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

អាន​បន្ថែម

១ឆ្នាំ កម្ពុជារកចំណូលបានជាង ២ពាន់លានដុល្លារ ពីទេសចរជាតិនិងអន្តរជាតិក្នុងឆ្នាំ២០២២

ក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជារកចំណូលបានពីភ្ញៀវអន្តរជាតិ ១.៤១៥លានដុល្លារ ខណៈពីភ្ញៀវជាតិបានចំនួន ៦៥០លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលទើបចេញជាផ្លូវការនាឱកាសសន្និបាតបូកសរុបការងារទេសចរណ៍ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ របាយការណ៍ដដែលនេះ បានឱ្យដឹងបន្ថែមថា ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,២៨លាននាក់ កើនឡើង១.០៥៨,៦% និងភ្ញៀវទេសចរជាតិ១៣,៩៣លាននាក់ កើនឡើង១៩៨,៨%។ ចំណែកឯ​ភ្ញៀវទេសចរជាតិ ដែលចេញក្រៅប្រទេសមានចំនួនប្រមាណ ៩៧ម៉ឺននាក់ កើនឡើង៣.០៧៩,៥%។ របាយការណ៍ បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២២ កន្លងទៅនោះ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៤១៥លានដុល្លារ និងទទួលបានពីភ្ញៀវទេសចរជាតិប្រមាណ ៦៥០លានដុល្លារ។ របាយការណ៍បានបន្តទៀតថា ចំណូលដែលបានពីវិស័យទេសចរណ៍នេះ ក៏បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ៣,៦%នៃផលិតផលក្នុងស្រុកសរុបផងដែរ។ លើសពីនេះ របាយការណ៍ដដែលបានអះអាងទៀតថា រយៈពេលស្នាក់នៅ ៣ថ្ងៃ២យប់ និងការចំណាយរបស់ភ្ញៀវទេសចរជាតិ ម្នាក់ៗជាមធ្យម ៥០ដុល្លារ។ នៅក្នុងឆ្នាំ២០២២ ដូចគ្នានោះដែរ វិស័យទេសចរណ៍បានបង្កើតមុខរបរ និងការងារដល់ប្រជាជនប្រមាណ ៣២ម៉ឺននាក់​។ គួរបញ្ជាក់ដែរថា រយៈពេល ៥ខែដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២.១៦លាននាក់ កើនឡើង ១.០៥៩% […]

អាន​បន្ថែម

ត្រីមាសទី១-២០២៣ រដ្ឋអនុញ្ញាតគម្រោងសាងសង់បានជាង១ពាន់គម្រោង ទុនសរុប ១,២ពាន់លានដុល្លារ

ក្រសួងរៀបចំដែនដី នគរូបនិយកម្ម និងសំណង់ បានអនុញ្ញាតគម្រោងសាងសង់សរុប ចំនួន ១.០២៣ គម្រោង ក្នុងត្រីមាសទី១ កើនឡើង ២២គម្រោង ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។​ របាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅសប្តាហ៍នេះ បង្ហាញថា ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៣ តម្លៃគម្រោងសរុប មាន ១.២៤៨ លានដុល្លារ កើនឡើង ១៥០,៥ ភាគរយ។​ ក្នុងចំណោមគម្រោងសាងសង់ដែលទទួលបានការអនុញ្ញាតទាំងអស់ ប្រភេទសំណង់លំនៅដ្ឋានមាន ៨៩៦គម្រោង ស្មើនឹង ៨៧,៦ភាគរយ នៃសំណើរសុំសាងសង់សរុប ធ្លាក់ចុះ ២៥​ គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។​

អាន​បន្ថែម

កំពង់ផែដងទង់ ដែលជាស្នាដៃកូនខ្មែរសុទ្ធសាធ ក្នុងខេត្តកោះកុង សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

កំពង់ផែទេសចរណ៍ខេត្តកោះកុង ឬកំពង់ផែដងទង់ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការ នៅថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយលោកជំទាវភូថង មិថុនា អភិបាលខេត្តកោះកុង។ កំពង់ផែនេះ គឺជាស្ថាបត្យកម្មថ្មីមួយដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ ដោយមានរចនាបទបែបទំនើប សាងសង់តាមបទដ្ឋានបច្ចេកទេសដែលធានាបាននូវការប្រើប្រាស់យូរអង្វែង ក្រោមថវិកាជាតិសរុបប្រមាណ ១២.៨៩៧.០០០.០០០រៀល (ស្មើនិង ជាង ៣លានដុល្លារ)។ គួរបញជាក់ថា គម្រោងនេះ ត្រូវបានបែងចែកជា២ជំហាន សរុបកំពង់ផែមានបណ្តោយប្រវែង ១១៥ម៉ែត្រ ទទឹងប្រវែង ១៦,៥០ម៉ែត្រ និងមានជម្រៅទឹកពី ៤ម៉ែត្រ ទៅ ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញបានទម្ងន់២០០០តោន អាចចូលចតបាន។ ក្រៅពីសំណង់កំពង់ផែបេតុង គម្រោងដែលប្រើប្រាស់ថវិកាជាតិជាង ៣លានដុល្លារនេះ ក៏មានរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន៖ ស្ពានបេតុងភ្ជាប់ទៅផែ ផ្លូវបេតុងចេញចូលផែ អគារអ្នកដំណើររង់ចាំ អគាររដ្ឋបាល បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ របង និងខ្លោងទ្វារ ជាដើម។ កំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់ ជាចំណែកមួយក្នុងការតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រ […]

អាន​បន្ថែម

ស្ពានភ្ជាប់កោះពេជ្រ-កោះនរា សង់បាន៨០% គ្រោងបើកដំណើរការខែតុលាខាងមុខ

រហូតមកទល់ពេលនេះ ការសាងសង់ស្ពានបេតុងខ្សែកាប ដែលតភ្ជាប់ពីកោះពេជ្រ ឆ្លងកាត់ទន្លេបាសាក់ ទៅគម្រោងអភិវឌ្ឍន៍កោះនរា សាងសង់ដោយក្រុមហ៊ុន OCIC សម្រេចការសាងសង់បានជាង ៨០ ភាគរយហើយ និងគ្រោងដាក់ឱ្យដំណើរការនៅខែតុលាខាងមុខ។ អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងប្រាប់សាព័ត៌មានសំណង់និងអចលនទ្រព្យនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៣នេះថា ការសាងសង់ស្ពានភ្ជាប់ពីកោះពេជ្រទៅកាន់កោះនរាកំពុងដំណើរការយ៉ាងរលូនទៅតាមផែនការ​ដែលបានគ្រោងទុក ដោយគ្រោងនឹងតភ្ជាប់ស្ពាននៅខែសីហាខាងមុខ។​ លោកទូច សំណាង មានប្រសាសន៍ថា៖ “បច្ចុប្បន្នការងារសាងសង់បានប្រមាណ៨០ភាគរយហើយ  យើងគ្រោងភ្ជាប់ស្ពានប្រហែលពាក់កណ្តាលខែសីហា ហើយគិតថាអាចដំណើរការបានប្រហែលជានៅខែតុលាខាងមុខនេះ”។​ សូមបញ្ជាក់ថា ស្ពានកោះពេជ្រ-កោះនរា មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)

អាន​បន្ថែម