ADBជួយជិត ២២លានដុល្លារ បើកការដ្ឋានជួសជុលផ្លូវជាតិលេខ២៣ នៅខេត្តកណ្តាល
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ផ្តល់ឥណទានសម្បទាន ២១,៦៨លានដុល្លារ ដើម្បីលើកកម្រិតគុណភាពដោយជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ប្រវែង១៩,៨៣គីឡូម៉ែត្រ ដែលឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល បានបើកការដ្ឋានហើយ។ គម្រោងនេះ បានបើកការដ្ឋានក្រោមអធិបតីភាព ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងនេះនឹងត្រូវស្ថាបនាជា ២គន្លងទៅ និង២គន្លងមក ដោយពង្រីកទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ និងក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទីម៉ែត្រ លើទទឹងតួផ្លូវប្រវែង ១០ម៉ែត្រ។ បន្ថែមពីនេះ គម្រោងក៏នឹងស្ថាបនាផងដែរនូវស្ពានចំនួន ៤កន្លែង លូមូលកាត់ទទឹងផ្លូវចំនួន ៣៣កន្លែង លូប្រអប់កាត់ទទឹងផ្លូវចំនួន ១៧កន្លែង និងលូមូលអមសងខាងផ្លូវប្រវែង ១.៥៥៨ម៉ែត្រ ព្រមទាំងការបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។ ជាមួយគ្នានេះផងដែរ គម្រោងនេះ ត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import […]
អានបន្ថែមសម្តេចតេជោ៖ ក្រុងអរិយក្សត្រ នឹងមិនត្រូវកាត់ចូលក្នុងរាជធានីភ្នំពេញនោះទេ
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា ក្រុងអរិយក្សត្រ នៃខេត្តកណ្តាល នឹងមិនត្រូវបានកាត់ចូលក្នុងរដ្ឋបាលរាជធានីភ្នំពេញនោះទេ។ នេះបើតាមការគូសបញ្ជាក់របស់សម្ដេច ដែលបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។ សម្តេចតេជោ បានលើកឡើងថា ដីខេត្តកណ្តាលពីដើមឡើយ គឺនៅឯគល់ស្ពានជ្រោយចង្វារ ដោយបានកាត់ជាច្រើនដង ដើម្បីដាក់បញ្ចូលទៅក្នុងរដ្ឋបាលទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានបញ្ជាក់ថា ក្រុងអរិយក្សត្រ នឹងមិនត្រូវបានកាត់ចូលក្នុងរដ្ឋបាលរាជធានីភ្នំពេញនោះទេ ដោយទុកឱ្យខេត្តកណ្តាលអនុវត្តពន្ធអចលនទ្រព្យលើក្រុងអរិយក្សត្រវិញ។ គួរបញ្ជាក់ថា ក្រុងអរិយក្សត្រ ត្រូវបានបង្កើតឡើង ទន្ទឹមនឹងក្រុង ស្រុក ០៤ផ្សេងទៀត ដែលមានសង្កាត់ចំនួន ១១ ស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តកណ្តាល។ (អានបន្ថែម) រូបភាពដោយ droner505
អានបន្ថែមសម្តេច៖ កម្ពុជាមានធនធានប្រេងកាតជាច្រើនកន្លែង សូម្បីនៅបឹងទន្លេសាប និងដីគោក រង់ចាំតែការវិនិយោគប៉ុណ្ណោះ!
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជំរុញឱ្យមានការសិក្សាលើការស្វែងរុករកធនធានប្រេងកាត ដែលមាននៅក្រោមបាតសមុទ្រខ្មែរ ក្រោមដី និងទន្លេសាប ដើម្បីឈានដល់ការវិនិយោគលើវិស័យប្រេងកាត។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ នៅព្រឹកថ្ងៃទី១៩ ខែឧសភា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា មានសក្តានុពលធនធានរ៉ែប្រេងកាត ជាច្រើនកន្លែង ដែលតម្រូវឱ្យការសិក្សា មុននឹងចាប់ផ្តើមវិនិយោគលើវិស័យប្រេងកាត។ សម្តេចតេជោមានប្រសាសន៍ថា៖ “សង្ឈឹមថា អនាគត កម្ពុជា អាចនឹងមានការវិនិយោគប្រេង។ ប្រេងនៅក្នុងតំបន់ទន្លេសាបក៏អាចមាន នៅក្នុងដីគោក ក៏អាចមាន នៅក្នុងទឹកសមុទ្រក៏អាចមាន គ្រាន់តែយើងមិនទាន់សិក្សាអស់តែប៉ុណ្ណោះ”។ ការលើកឡើងរបស់នាយករដ្ឋមន្រ្តី គឺបន្ទាប់ពីផលិតកម្មបូមប្រេងដំបូងរបស់កម្ពុជា បានផ្អាកដំណើរការ និងរដ្ឋាភិបាលកំពុងទាក់ទាញវិនិយោគមកបន្តដំណើរការបូមប្រេងនៅដែនសមុទ្រខ្មែរ។ គួរបញ្ជាក់ផងដែរ ការបូមបប្រេងជាលើកដំបូងនៅកម្ពុជាចាប់ផ្តើមកាលពីថ្ងៃទី ២៨ ធ្នូ ឆ្នាំ២០២០ ដោយក្រុមហ៊ុន ក្រុមហ៊ុន KrisEnergy មានមូលដ្ឋាននៅប្រទេសសឹង្ហបុរី ហើយក្រុមហ៊ុនប្រកាសក្ស័យធននៅប្រមាណ៦ខែបន្ទាប់ពីប្រតិបត្តិការ គឺខែមិថុនា ឆ្នាំ២០២១។
អានបន្ថែមរោងចក្រផលិតស៊ីម៉ង់ត៍ថ្មី១ទៀត តម្លៃ៩៥លានដុល្លារ នឹងសង់នៅខេត្តបាត់ដំបងឆាប់នេះ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនឯកជនមួយដើម្បីសង់រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយ ក្រោមទុនវិនិយោគ ៩៥លានដុល្លារ នៅខេត្តបាត់ដំបង។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៩ មិថុនា ២០២៣។ គម្រោងបង្កើតរោងចក្រខាងលើនេះ ត្រូវបានវិនិយោគដោយ ក្រុមហ៊ុន DONGFANG JUNMA CEMENT CO., LTD ក្រោមទុនវិនិយោគ ៩៥លានដុល្លារ មានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងអាចបង្កើតការងារបានចំនួន ៩៧៩កន្លែង។ គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ដ៍ចំនួន៦ហើយ ក្នុងនោះមានចំនួន៥កំពុងដំណើរការនៅទូទាំងប្រទេស មានសមត្ថភាពផលិតស៊ីម៉ង់ដ៍សរុបប្រមាណ ៩លានតោន ក្នុងមួយឆ្នាំ។ រីឯរោងចក្រទី៦ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការឆាប់ៗ និងមានសម្ថភាពផលិតស៊ីម៉ង់ដ៍បាន២លានតោនក្នុងមួយឆ្នាំ។ (អានបន្ថែម) រោងចក្រផលិតស៊ីម៉ងត៍ទាំង៥ ដែលកំពុងដំណើរការ រួមមាន ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុន កំពតស៊ីមេន, ក្រុមហ៊ុន ស៊ីម៉ងត៍ចក្រីទីង, ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន និង […]
អានបន្ថែមជប៉ុនបន្តជួយកម្ពុជាជំហានទី២ លើការគ្រប់គ្រងការបំពុលទឹក រយៈពេល៣ឆ្នាំកន្លះទៀត
ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) បានបន្តជួយកម្ពុជាលើគម្រោងការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹកជំហានទី២ មានរយៈពេល៣ឆ្នាំ គ្រោងនឹងអនុវត្តចាប់ពីឆ្នាំ២០២៣ នេះតទៅ។ គម្រោងនេះ ត្រូវបានចុះហត្ថលេខារវាង JICA និងក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដោយរំពឹងថា ការអនុវត្តគម្រោងនឹងទទួលបាន៖ ១_ការធ្វើឱ្យប្រសើរឡើងនូវសុក្រឹត្យភាព និងភាពអាចជឿជាក់បាននៃការវិភាគគុណភាពទឹក ដោយមន្ទីរពិសោធន៍នៃក្រសួងបរិស្ថាន។ ២_បង្កើតប្រព័ន្ធត្រួតពិនិត្យតាមដានគុណភាពទឹកលើដី និងសំណល់រាវនៅតាមតំបន់គោលដៅ។ ៣_ទទួលបានការពង្រឹងសមត្ថភាពក្នុងការរៀបចំបង្កើតផែនការគ្រប់គ្រងគុណភាពទឹក។ ៤_វិធានអនុវត្តត្រឹមត្រូវទាក់ទងទៅនឹងវិធីសាស្ត្រអនុវត្តអនុក្រឹត្យស្តីពី ការត្រួតពិនិត្យការបំពុលទឹក ត្រូវបានផ្សព្វផ្សា យទៅកាន់ភាគីពាក់ព័ន្ធរួមមាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន។ គួរបញ្ជាក់ឱ្យដឹងថា រយៈពេលកន្លងមក អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានអនុវត្តគម្រោងស្តីពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលតាមរយៈការអភិវឌ្ឍសមត្ថភាពមន្ត្រីក្រសួងបរិស្ថានជំហានទី១ (រយៈពេល៣ឆ្នាំកន្លះ) ក្រោមជំនួយបច្ចេកទេសពីJICA។ គម្រោងជំហានទី១នេះ មានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានលើការត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថានដោយផ្តោតលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) និងទឹក។ តាមរយៈនៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនេះ គម្រោងនេះបានជួយពង្រឹងសមត្ថភាពជូនទៅដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃពាក់ព័ន្ធនឹងការងារត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថាន សំដៅការពារសុខភាពសាធារណៈ និងការអភិរក្សជីវៈចម្រុះ។
អានបន្ថែមរោងចក្រទឹកស្អាតបាក់ខែង មានសមត្ថភាពផលិតជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បើកដំណើរការ
រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១ មានសមត្ថភាពផលិត ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ បើកដំណើរការ ចូលរួមបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ពិធីសម្ភោធរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១ ត្រូវរៀបចំឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ បានបន្ថែមលើសមត្ថភាពផលិតទឹកស្អាត ដែលមានស្រាប់ចំនួន ៦៤០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ នាំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានប្រមាណ ៨៣៥,០០០ម៉ែត្រគូបក្នុងថ្ងៃ នៅរាជធានីភ្នំពេញ និងសង្កាត់ចំនួន៣ នៅក្រុងតាខ្មៅ។ ថ្លែងក្នុងពិធីដាក់ដំណើរការរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រោងចក្រផលិតទឹកស្អាតបាក់ខែង នឹងឆ្លើយតបនឹងតម្រូវការប្រើប្រាស់ទឹកស្អាត របស់ប្រជាពលរដ្ឋ អគារខ្ពស់ៗ និងរោងចក្រសហគ្រាស។ បើកការដ្ឋានសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២១ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សាងសង់នៅលើផ្ទៃដី ១៥ហិកតា ។ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ គឺជាគម្រោងធំជាងគេជាប្រវត្តិសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតកម្ពុជា ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Vinci Construction Grands Projets មកពីប្រទេសបារាំង ស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងការជួយផ្តល់យោបល់ពីទីប្រឹក្សាបច្ចេកទេស SAFEGE Consulting Engineers មកពីប្រទេសបារាំង។ គួរបញ្ជាក់ថា […]
អានបន្ថែមមន្ទីរពេទ្យថ្មីខេត្តសៀមរាបសង់បាន ៨០%ហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣នេះ
អគារមន្ទីរពេទ្យបង្អែកថ្មីខេត្តសៀមរាប ត្រូវបានសាងសង់សម្រេចបាន ៨០% ហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣។ នេះបើតាមដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបានលើកឡើងថា ការពង្រីកអគារនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន។ ហើយអគារមន្ទីរពេទ្យនេះដែរ ត្រូវបានសាងសង់ឡើងក្រោមជំនួយរបស់ប្រទេសជប៉ុន ដោយមានការបំពាក់បរិក្ខាពេទ្យទំនើបៗ ដែលមានសារៈសំខាន់ណាស់ ដើម្បីពង្រីកសេវាឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមបានបន្តទៀតថា គោលដៅសំខាន់នៃការពង្រីកអគារនេះ គឺស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យការផ្តល់សេវាសុខាភិបាលនៅក្នុងតំបន់ឱ្យបានកាន់តែល្អប្រសើរមានទំនើបកម្មនៃសេវាសុខាភិបាល ហើយនៅពេលអគារនេះសាងសង់នឹងបំពាក់បរិក្ខាពេទ្យទំនើបៗរួចរាល់នៅឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះនឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ ស្ថិតក្រោមជំនួយរបស់ជប៉ុន ប្រមាណ ១៩លានដុល្លារ ដោយមានកម្ពស់ ៤ជាន់ មានសមត្ថភាពទទួលអ្នកជំងឺបាន ២២០គ្រែ។ (អានបន្ថែម)
អានបន្ថែមរោងចក្រផលិតស៊ីម៉ង់ដ៍ដ៏ធំ១តម្លៃជាង ២៦៣លានដុល្លារ នឹងបើកដំណើរការឆាប់ៗនៅកំពង់ស្ពឺ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រោងចក្រផលិតស៊ីម៉ង់ដ៍ថ្មីមួយ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺនាពេលខាងមុខ ចូលរួមផ្គត់ផ្គង់ស៊ីម៉ង់ដ៍តម្រូវការក្នុងស្រុកកើនឡើងជាបន្តបន្ទាប់។ ក្នុងពិធីសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដេរ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ខេត្តកំពង់ស្ពឹ មិនមែនគ្រាន់តែមានរោងចក្រកាត់ដេរប៉ុណ្ណោះទេ ប៉ុន្តែមានរោងចក្រផលិតស្ករស ការផលិតអេតាណុល និងរោចចក្រដំឡើងរថយន្តផងដែរ។ សម្តេចតេជោ មានប្រសាសន៍ថា ៖ «បន្តិចទៀត មិនយូរប៉ុន្មានទេ ខេត្តកំពង់ស្ពឹ នឹងមានឧស្សាហកម្មធុនធ្ងន់ នោះគឺរោងចក្រផលិតស៊ីម៉ង់ដ៍ មានសមត្ថភាពផលិតបានជាង២លានតោនក្នុងមួយឆ្នាំ ដែលនេះនឹងធ្វើឱ្យខេត្តកំពង់ស្ពឹ ក្លាយជាខេត្តមួយផ្គង់ផ្គង់ស៊ីម៉ង់ដ៍សម្រាប់ការសាងសង់នៅទូទាំងប្រទេស»។ សម្តេចបន្ថែមថា តម្រូវការស៊ីម៉ង់ដ៍ កំពុងកើនឡើង លើការសាងសង់ផ្ទះ លំនៅដ្ឋាន និងតម្រូវការសាងសង់ផ្លូវថ្នល់ដោយចាក់បេតុង។ បើតាមអភិបាលខេត្តកំពង់ស្ពឹ ឯកឧត្តម វ៉ី សំណាង រោងចក្រផលិតស៊ីម៉ង់ដ៍ខាងលើនេះ ក្រោមទុនវិនិយោគប្រមាណ ២៦៣លានដុល្លារ វិនិយោគដោយ ក្រុមហ៊ុនមកពីប្រទេសចិន Conch KT Cement ដែលកំពុងវិនិយោគរោងចក្រផលិតស៊ីម៉ងត៍ ក្នុងខេត្តបាត់ដំបង ។ គម្រោងនេះ […]
អានបន្ថែមចិនបង្កើតមណ្ឌលឌីជីថលខ្នាតយក្សតម្លៃ$១៥៦លាន សម្រាប់គ្រប់គ្រងការអភិវឌ្ឍប្រទេស
ប្រទេសចិនបានសាងសង់មជ្ឈមណ្ឌលកុំព្យូទ័រថ្មីមួយតម្លៃ ១៥៦លានដុល្លារ ក្នុងតំបន់ថ្មី Xiong’an នៃខេត្ត Hebei ដើម្បីដើរតួជាខួរក្បាលឌីជីថលរបស់ប្រទេស ។ មជ្ឈមណ្ឌលនេះត្រូវបានប្រើប្រាស់ដើម្បីរក្សាទុកនូវប្រព័ន្ធឌីជីថលភ្លោះ ឬ Digital Twin ពោលគឺគំរូនៃការអភិវឌ្ឍក្រុង និង ហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថល។ គំរូនៃការអភិវឌ្ឍក្រុង និង ហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថលនេះ គឺជាការចម្លងក្រុងពិតៗចូលទៅក្នុងប្រព័ន្ធកំព្យូទ័រ ហើយគ្រប់ការអភិវឌ្ឍក្រុងនឹងត្រូវធ្វើឡើងក្រោមការគ្រប់គ្រងដោយមានប្រសិទ្ធភាពពីប្រព័ន្ធវៃឆ្លាតនេះ។ GCR បានរាយការណ៍ថា បច្ចេកវិទ្យានេះ នឹងក្លាយជាគំរូថ្មីសម្រាប់ទីក្រុងនានាទូទាំងប្រទេសចិន ដោយបង្ហាញអំពីរបៀបកាត់បន្ថយបញ្ហាសង្គមដោយប្រើប្រព័ន្ធឌីជីថល ដូចជាការបំពុលបរិស្ថាន ការកកស្ទះចរាចរ កង្វះទឹក អំពើពុករលួយ និងអត្រាកំណើតទាបជាដើម។ បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែមេសា មជ្ឈមណ្ឌលនេះមាន supercomputers មានផ្ទុកបណ្តាញទិន្នន័យដ៏ធំ ប្រព័ន្ធ blockchain ឧបករណ៍វៃឆ្លាត Internet of Things (IoT) និង AI ឬខួរក្បាលនិម្មិត ជាដើម ដើម្បីប្រើប្រាសគ្រប់គ្រងទីក្រុង។ ឧទាហរណ៍ បច្ចុប្បន្នទីក្រុងកំពុងសាកល្បងប្រព័ន្ធឡានក្រុងអគ្គិសនីស្វយ័តដោយឥតគិតថ្លៃ ខណៈសាលារៀន និងសម្ភារៈបរិក្ខារសម្រាប់កុមារ ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តគូស្វាមីភរិយាឱ្យមានកូន ទិសដៅដើម្បីទប់ទល់នឹងការថយចុះចំនួនប្រជាជន។ ប្រព័ន្ធឌីជីថលនេះ ក៏ត្រូវបានប្រើប្រាស់នៅលើការដ្ឋានសំណង់ផងដែរ។ សំណង់មន្ទីរពេទ្យមានកាមេរ៉ា […]
អានបន្ថែមNorway គ្រោងសង់ផ្លូវរូងក្រោមដី តែអណ្តែតទឹកដំបូងបង្អស់របស់ពិភពលោក
រដ្ឋបាលផ្លូវសាធារណៈន័រវេស (NPRA) បានស្នើសង់ផ្លូវរូងក្រោមដីអណ្តែតទឹកដំបូងបង្អស់លើពិភពលោក ដែលព្យាករណ៍ថាអាចនឹងចំណាយអស់ 40ពាន់លានដុល្លារ។ ផ្លូវរូងបណ្ដែតទឹកនេះនឹងជួយកាត់បន្ថយការធ្វើដំណើរពីទីក្រុង Kristiansand ភាគខាងត្បូងនៃប្រទេស ទៅកាន់ Trondheim នៅភាគខាងជើងនៃប្រទេស បានជាងពាក់កណ្ដាល។ ជាធម្មតា ការធ្វើដំណើរចំណាយពេល 21ម៉ោង ដោយត្រូវឆ្លងសាឡាងចំនួន 7 និងឆ្លងកាត់ដៃសមុទ្រជ្រៅ ឬFjord ជាង 1,190កន្លែង ។ ប៉ុន្តែជាមួយនឹងផ្លូវបណ្ដែតទឹកថ្មីនេះ អ្នកអាចបើកបរក្រោមសមុទ្របានយ៉ាងងាយស្រួល។ ជាក់ស្ដែង នៅពេលដៃសមុទ្រ ឬ Fjord មានជម្រៅលើសពី 1គីឡូម៉ែត្រ ឬទទឹងវែង 5 គីឡូម៉ែត្រ បាតសមុទ្រនឹងជ្រៅពេក ហើយមិនអាចខួងសាងសង់ផ្លូវរូងក្រោមសមុទ្របែបធម្មតា ឬធ្វើស្ពានបានទេ។ ដូច្នេះហើយ ទើបគម្រោងផ្លូវបណ្ដែតទឹកនេះត្រូវបានស្នើឡើង។ ផ្លូវរូងក្រោមដីអណ្តែតទឹកនេះនឹងមានជម្រៅប្រហែល ៣០ម៉ែត្រក្រោមផ្ទៃទឹក ដោយនឹងត្រូវភ្ជាប់គ្នានឹងថ្មនៅត្រើយសងខាងសមុទ្រ និងទប់លំនឹងដោយប្រើពោងបណ្ដែកលើផ្ទៃសមុទ្រ។ ពោងនីមួយៗ នឹងមានគំលាតធំទូលាយ ដើម្បីអនុញ្ញាតឲ្យនាវាឆ្លងកាត់បាន។ រដ្ឋបាលផ្លូវសាធារណៈន័រវេស (NPRA) មានគោលបំណងបញ្ចប់ការសាងសង់នៅឆ្នាំ 2050 ។ បើសង់បានពិតមែន គម្រោងនេះនឹងក្លាយជាគម្រោងយក្សសម្រាប់ពិភពលោក។
អានបន្ថែមគម្រោងសង់ប្រព័ន្ធលូ និងស្ថានីយទឹកកខ្វក់តម្លៃ ២២លានដុល្លារ នៅកំពង់ចាមបើកការដ្ឋានហើយ
អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ដែលមានតម្លៃប្រមាណ ២២លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ បន្ថែមពីនេះ គម្រោងនេះ ទទួលបានកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានទំហំទឹកប្រាក់ប្រមាណ ២២លានដុល្លារ ដែលបានចាប់ផ្តើមការងារសាងសង់កាលពីខែធ្នូ ឆ្នាំ២០២២ និងគ្រោងនឹងបញ្ចប់ការងារសាងសង់នៅខែធ្នូ ឆ្នាំ២០២៥។ គួរបញ្ជាក់ទៀតថា គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន Beijing Urban Construction Group Co., Ltd (BUCG) និងសហការត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd. ក្រុមហ៊ុនSCE និងក្រុមហ៊ុនTancons (Cambodia) Co., Ltd.។ បើតាមផែនការ ហេដ្ឋារចនាសម្ព័ន្ធនៃអនុគម្រោងនេះ នឹងសាងសង់ឡើងដោយរួមមាន៖ ការតភ្ជាប់បណ្តាញទឹកកខ្វក់តាមផ្ទះ […]
អានបន្ថែមរដ្ឋាភិបាលសម្រេចឱ្យខេត្តអាចអនុម័តគម្រោង ៥លានដុល្លារចុះ ដើម្បីពង្រាយរោងចក្រឱ្យបានច្រើនតាមមូលដ្ឋាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មទៅថ្នាក់មូលដ្ឋានអាចមានសិទ្ធិធ្វើការវិយោគ ក្នុងដើមទុនរហូតទៅដល់ ៥លានដុល្លារ ដែលនេះជាកត្តាទាក់ទាញវិនិយោគ និងដាក់ពង្រាយរោងចក្រទៅតាមបណ្តាខេត្ត ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅថ្នាក់មូលដ្ឋាន។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអភិបាលខេត្តទាំងអស់បន្ត ទាក់ទាញវិនិយោគក្នុងស្រុក និងក្រៅប្រទេស ចូលទៅវិនិយោគនៅតាមបណ្តាខេត្តខណ្ឌរបស់ខ្លួន ដើម្បីបង្កើតការងារជូនដល់ប្រជាលពលរដ្ឋនៅមូលដ្ឋាន។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “សូមឱ្យបណ្តាខេត្តបន្តការទាក់ទាញវិនិយោគិនបរទេស មកបណ្តាក់ទុន ។ ឥឡូវ យើងបានប្រតិភូកម្មផ្តល់អំណាចទៅឱ្យថ្នាក់មូលដ្ឋានមានសិទ្ធិអនុម័តគម្រោងវិនិយោគមានដើមទុន៥លានដុល្លារ ដូច្នេះត្រូវទាក់ទាញវិនិយោគិន ដោយមិនចាំបាច់តែអ្នកវិនិយោគមកពីក្រៅស្រុកទេ អ្នកក្នុងស្រុកក៏ត្រូវទាក់ទាញដែរ ដែលពួកគេគឺជាអ្នករកទីផ្សារពីខាងក្រៅមក”។ សម្តេចតេជោបញ្ជាក់ថា គោលនយោបាយ ពង្រាយរោងចក្រទៅតាមបណ្ដាខេត្តរបស់រាជរដ្ឋាភិបាល គឺដើម្បីចៀសវាងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងផ្ដល់ការងារនៅនឹងកន្លែងដល់ប្រជាពលរដ្ឋតែម្ដង ។ សម្តចតេជោ បន្តថា រាជរដ្ឋាភិបាល កំពុងខិតខំកសាងចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្វែរការវិនិយោគឱ្យចុះមកតាមបណ្តាខេត្តដើម្បីទាក់ទាញវិនិយោគ បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ សម្តេចតេជោ ក៏បានជំរុញការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម បង្កើនធនធានមនុស្សផ្នែកបច្ចេកវិទ្យាដើម្បីទាញយកឧស្សាហកម្មជាន់ខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។
អានបន្ថែម