គម្រោងស្តារ និងលើកកម្ពស់ផ្លូវជាតិលេខ៤៨ សម្រេចបានជាង ២៥%ហើយ
គិតមកត្រឹមខែមេសា ឆ្នាំ២០២៣ គម្រោងស្តារ និងលើកកម្ពស់ផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ សម្រេចបាន ២៥.៥៧% ហើយ។ នេះបើតាមការចុះត្រួតពិនិត្យការដ្ឋានរបស់លោកជំទាវ មិថុនា ភូថង អភិបាល និងលោកស្រី អ៊ី នារីនេត អភិបាលរង ខេត្តកោះកុង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ លោកជំទាវ និងក្រុមការងារបានចុះត្រួតពិនិត្យលើទីតាំងចំនួន ៤ចំណុច៖ ចំណុចទី១ ចាប់ពី ឃុំបឹងព្រាវ ស្រុកស្រែអំបិល ជាគីឡូម៉ែត្រ០ ត្រួតពិនិត្យផ្លូវដើរសាធារណៈ ចំណុចទី២ គីឡូម៉ែត្រ ៦០ ត្រួតពិនិត្យតំបន់ទំនប់ទឹកខ្ពស់ ចំណុចទី៣ គីឡូម៉ែត្រ ១២០ ត្រួតពិនិត្យតំបន់ត្រូវកាយយកថ្មចេញ មកបំពេញទីតាំងដែលទាប ចំណុចទី៤ គីឡូម៉ែត្រ ១៤២ ត្រួតពិនិត្យតំបន់ដែលមាន ៤គន្លងសម្រាប់យាន្តយន្ត។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ ទីតាំង៤គន្លងសម្រាប់យាន្តយន្ត បានចំនួន ៥កន្លែង។ បើតាមការត្រួតពិនិត្យនេះ បានបញ្ជាក់បន្ថែមឱ្យដឹងថា គម្រោងស្តារ និងលើកកម្ពស់ផ្លូវនេះ នឹងត្រូវបន្ថែមពេល ១២ខែទៀត […]
អានបន្ថែមបច្ចុប្បន្ន សហគ្រាសជិត ២ម៉ឺន បានចុះបញ្ជីនៅក្រសួងការងារ
បច្ចុប្បន្ន សហគ្រាស-គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ១៧,១០២សហគ្រាស។ នេះបើតាមឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងកម្មវិធីសំណេះសំណាលនេះមានចំនួនសរុប៣,៧១៣នាក់ មកពីរោងចក្រ-សហគ្រាសចំនួន៣៨៤ ក្នុងបណ្តាខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ បន្ថែមពីនេះ សហគ្រាសដែលបានចុះបញ្ជីនេះ មានកម្មករនិយោជិតចំនួន១.៥លាននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមសរុបជាង ៤.៥៥ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ដែលទទួលផលដោយប្រយោលពីវិស័យនេះ។ ដោយឡែក វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបមានរោងចក្រចំនួន១.៣២៥ ដែលតម្លៃសរុបនៃការនាំចេញមានចំនួនប្រមាណជាង ១២,៨ពាន់លានដុល្លារ (ឆ្នាំ២០២២) មានកម្មករនិយោជិតចំនួនជាង ៨៥ម៉ឺននាក់ ធ្វើឱ្យកម្ពុជាបានក្លាយជាប្រទេសនាំមុខមួយក្នុងការនាំចេញផលិតផលកាត់ដេរនៅលើទីផ្សារអន្តរជាតិ។ ក្រៅពីនេះ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ការចុះបញ្ជីអង្គការវិជ្ជាជីវៈបានកើនឡើងចំនួនសរុប ៦.០៦៤ ដោយក្នុងនោះសហជីពមូលដ្ឋានចំនួន ៥.៧៤១ សហព័ន្ធសហជីពចំនួន ២៦៨ សហភាពសហជីពចំនួន ៤២ និងសមាគមនិយោជកចំនួន ១៣។
អានបន្ថែមភាពនៅទ្រឹងនៃទីផ្សារអចលនទ្រព្យ អាចបង្កហានិភ័យដល់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច
ក្រោយវិបត្តិកូវីដ១៩ ទីផ្សារអចលនទ្រព្យកម្ពុជានៅតែបន្តរងសម្ពាធមិនស្រាកស្រាន។ ការងើបឡើងវិញដ៏យឺតនេះ មិនគ្រាន់តែជាបញ្ហារបស់អ្នកប្រឡូកក្នុងទីផ្សារនោះទេ ប៉ុន្តែ បើស្ថានភាពនេះនៅតែបន្ដ វាជះឥទ្ធិពលអវិជ្ជមានដល់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។ របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោកបានឱ្យដឹងថា ស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា នៅមិនទាន់ងើបឡើងវិញទេ ហើយក៏មិនដឹងថានឹងត្រឡប់មកប្រសើរនៅពេលណាដែរ។ បញ្ហាចំបងដែលកំពុងកើតមានក្នុងទីផ្សារអចលនទ្រព្យកម្ពុជា គឺការផ្គត់ផ្គង់ច្រើនលើសតម្រូវការ និងកង្វះលំហូរអ្នកទិញពីក្រៅស្រុក។ លើសពីនេះ វិបត្តិសេដ្ឋកិច្ច សង្រ្គាមរុស្សី និងអតិបរណា ក៏ដាក់សម្ពាធលើអ្នកទិញក្នុងស្រុកផងដែរ ដែលធ្វើឱ្យសកម្មភាពទីផ្សារអចលនទ្រព្យស្ទើរតែគ្មានសកម្មភាព។ ប៉ុន្តែហានិភ័យសំខាន់បំផុត ដែលធនាគារពិភពលោកបានតឿនជាច្រើនលើកច្រើនសារ គឺ ឥណទាន ឬប្រាក់កម្ចីដែលចាក់ចូលទៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដែលមានកម្រិតខ្ពស់ខ្លាំង ពិសេសក្នុងអំឡុងពេលដែលទីផ្សារកំពុងជួបបញ្ហាដូច្នេះ។ របាយការណ៍ធនាគារពិភពលោកសរសរថា៖ «ភាពនៅទ្រឹងនៃទីផ្សារអចលនទ្រព្យ អាចគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុ និងម៉ាក្រូសេដ្ឋកិច្ចកម្ពុជា តាមរយៈឥណទានដែលទីផ្សារនេះកំពុងស្រូបយក»។ ត្រឹមខែកក្កដា ឆ្នាំ ២០២២ កម្ចីសរុបដែលផ្ដល់ឱ្យវិស័យសំណង់ អចលនទ្រព្យ និងកម្ចីទិញផ្ទះបែបបុគ្គល មានដល់ទៅ ១៤,៥ ប៊ីលានដុល្លារ ឬស្មើនឹង ៤៨% នៃGDP។ តួលេខនេះ កើនទ្វេដងទី ៧,៩ ប៊ីលាន កាលពីចុងឆ្នាំ ២០១៩។ ហេតុអ្វីគ្រាន់តែមានកម្ចីច្រើនជាហានិភ័យ? មានកម្ចីច្រើន […]
អានបន្ថែមក្រសួង០២ រួមគ្នាអនុវត្តគម្រោងគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន៣០ ក្នុងខេត្តចំនួន០៧
ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ កំពុងរួមគ្នាអនុវត្តគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ក្នុងតំបន់ការពារធម្មជាតិចំនួន ៣០ ក្នុងខេត្តចំនួន០៧។ នេះបើតាមការលើកឡើងក្នុងវគ្គបណ្តុះបណ្តាលស្តីពី“ការធានាសុវត្ថិភាពបរិស្ថាន និងសង្គម” កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ គម្រោង CSLEP ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ បន្ថែមពីនេះ គម្រោងនេះ បាននឹងកំពុងជួយគាំទ្រសហគមន៍តំបន់ការពារធម្មជាតិចំនួន៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន៖ ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប។ ស្ថិតក្រោមគម្រោងនេះ តំបន់ការពារធនធានធម្មជាតិទាំងនេះ បានកំពុងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដោយមានការគិតគូពីកត្តាសុវត្ថិភាពបរិស្ថាន និងសង្គម។ ក្រៅពីនេះ ក្នុងការអនុវត្តគម្រោង ក៏មានការវិភាគ និងវាយតម្លៃជាមុនអំពីផលប៉ះពាល់ជាអវិជ្ជមានលើអ្នកពាក់ព័ន្ធ សហគមន៍ស្រ្តី ជនជាតិដើមភាគតិចជាដើម ដូចជា ការបង្កឱ្យមានការរើសអើង រួមទាំងការប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ តំបន់អារក្សអ្នកតា ទ្រព្យសម្បត្តិ កម្មសិទ្ធិដីធ្លី ធនធានធម្មជាតិ ឬជីវៈចម្រុះ […]
អានបន្ថែមរដ្ឋផ្តល់សិទ្ធិឱ្យឯកជនអភិវឌ្ឍដីជាង ១២០០ហិកតា នៅកែបជាក្រុងរណបថ្មី និងតំបន់ទេសចរណ៍
ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក បានទទួលបានសិទ្ធិវិនិយោគគម្រោងអភិវឌ្ឍបង្កើតទីក្រុងរណប និងតំបន់ទេសចរណ៍ពិសិដ្ឋចំនួន ២ទីតាំង ទំហំសរុប ១.២៤៧ហិកតា ស្ថិតនៅតំបន់ឆ្នេរ ក្នុងសង្កាត់កែប ក្រុងកែប និងឃុំពងទឹក និងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បើតាមលិខិតលេខ ២៦៩ សជណ.ដប ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក កាយដីពីទីតាំងជ្រៅមកបំពេញទីតាំងរាក់ ចំនួន ២ទីតាំង ទំហំសរុប ១.៤៦៧ហិកតា ក្នុងនោះទីតាំងទី១ ទំហំ ២៨៩ហិកតា ស្ថិតនៅសង្កាត់កែប ក្រុងកែប និង ឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទីតាំងទី២ ទំហំ ១.១៧៨ហិកតា ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ទន្ទឹមនឹងនេះ រដ្ឋបានធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋនូវផ្ទៃដីវិនិយោគនេះ ក្នុងនោះ ទីតាំងទី១ […]
អានបន្ថែមព្រលានសៀមរាបថ្មីបើកតេស្តសាកល្បងហើយ ខណៈព្រលានតារាសាគរនឹងពន្យារពេល
អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានចាប់ផ្តើមការធ្វើតេស្តសាកល្បងហោះហើរ ( flight Validation) ហើយ ស្របពេលអាកាសយានដ្ឋានអន្តរជាតិតារាសាគរនឹងត្រូវពន្យារពេលបើកដំណើរការសារជាថ្មីម្តងទៀតដែរ។ យោងតាមឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបាននិងកំពុងធ្វើតេស្តសាកល្បងការហោះហើររបស់ខ្លួនហើយ ដើម្បីឈានទៅបើកដំណើរការជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ។ គួររម្លឹកថា ត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាមេរិក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងត្រូវបានបើកដំណើរការជាផ្លូវការនៅក្នុងខែមិថុនា ឆ្នាំ២០២៣នេះ។ (អានបន្ថែម) ដោយឡែក អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅក្នុងខេត្តកោះកុង នឹងត្រូវពន្យារពេលសារជាថ្មីម្តងទៀត ហើយមិនអាចបើកដំណើរការដូចការព្រៀងទុកបាននោះទេ។ លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះថា ក្រុមហ៊ុនបានធ្វើលិខិតស្នើសុំពន្យារពេលបើកដំណើរការ នៅក្នុងខែមិថុនា ឆ្នាំនេះរួចរាល់ហើយ ហើយបានជម្រាបទៅកាន់សម្តេចតេជោ ហ៊ុន សែនផងដែរ ដោយមិនបានបញ្ជាក់និងកំណត់ពីពេលវេលាជាក់លាក់ដើម្បីបើកដំណើរការនៅឡើយដែរ។ យ៉ាងណាម៉ិញ ក្រុមហ៊ុនសន្យាថានឹងព្យាយាមសាងសង់បង្ហើយការងារដែលនៅសេសសល់ឲ្យរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។ យោងតាមនាយកអាកាសយានដ្ឋានរូបនេះ បានបញ្ជាក់ថា កន្លងមក […]
អានបន្ថែមឥណ្ឌូនេស៊ីប្តេជ្ញាជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (ចូកូវី) បានបញ្ជាក់នូវបំណងរបស់ខ្លួនក្នុងការដែលចង់ចូលរួមអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឱ្យដូចជាការប្តេជ្ញាចិត្តក្នុងការពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ច ដែលប្រទេសទាំងពីធ្លាប់ធ្វើកន្លងមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារពត៌មានឥណ្ឌូនេស៊ី ANTARA កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។ លោកស្រី រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា ការបញ្ជាក់របស់លោកប្រធានាធិបតីនេះ ធ្វើឡើងអំឡុងពេលកិច្ចពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ លោកស្រីបានថ្លែងក្រោយពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគីថា «ការប្តេជ្ញាចិត្តរបស់ឥណ្ឌូនេស៊ី ក្នុងការបន្តសហប្រតិបត្តិការសេដ្ឋកិច្ចត្រូវបានលើកមកពិភាក្សា ក្នុងនោះក៏មានបំណងរបស់ឥណ្ឌូនេស៊ី ក្នុងការចូលរួមអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ»។ ជាមួយគ្នានេះដែរ កន្លងមក ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំប្រទេសកម្ពុជា (២០១៨-២០២៣) លោក ស៊ូឌីម៉ាន់ ហាសេង ធ្លាប់បានផ្តល់ជំនួយឥណ្ឌូនេស៊ីមកកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង។ នេះបើតាមជំនួបរវាងលោកឯកអគ្គរដ្ឋទូតជាមួយ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ ដោយឡែក ក្នុងខែមករា ឆ្នាំ២០២២ កម្ពុជា និងឥណ្ឌូនេស៊ី ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមរយៈការចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ដែលបានចុះរវាងលោក សានឌីកា អុនណូ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ […]
អានបន្ថែមអតីតសាលាខេត្តបាត់ដំបងអាយុជាង ១០០ឆ្នាំ បានក្លាយជាសារមន្ទីរប្រវត្តិសាស្ត្រ
អតីតសាលាខេត្តបាត់ដំបងមានអាយុកាល ១១៨ឆ្នាំ (គិតត្រឹមឆ្នាំ២០២៣) ត្រូវបានរចនាក្លាយជាសារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង សម្រាប់ភ្ញៀវទេសចរចូលទស្សនា។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ អគារបេតិកភណ្ឌនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ 1905 ជាកន្លែងស្នាក់នៅរបស់អតីតអភិបាលខេត្ត លោកជំទាវ កថា ថន ឈុំ ពេលដែលខេត្តបាត់ដំបងបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម។ កថា ថន ឈុំ ជាសមាជិកនៃគ្រួសារបៀន (ផ្ទះអបៃវង្ស) ដែលគ្រួសារនេះបានគ្រប់គ្រងខេត្តបាត់ដំបងអស់ប្រាំមួយជំនាន់នាសម័យនោះ។ បន្ទាប់ពីការប្រគល់ខេត្តបាត់ដំបងមកកម្ពុជាវិញតាមរយៈសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៧ អគារនេះបានក្លាយជាសាលាខេត្តសម្រាប់ខេត្តបាត់ដំបងរហូតដល់ឆ្នាំ ២០០៥។ បច្ចុប្បន្ននេះ អតីតសាលាខេត្តបាត់ដំបង ត្រូវបានរចនាដោយស្ថាបត្យករជនជាតិអ៊ីតាលី ក្លាយជាអគារបេតិកភណ្ឌ ដែលជាសារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង ដែលភ្ញៀវទេសចរអាចដឹងគុណចំពោះអគារប្រវត្តិសាស្ត្រនេះ ឧបករណ៍ភ្លេងបុរាណ ប្រវត្តិរបស់អភិបាលខេត្តបាត់ដំបង និងរូបគំនូរសិល្បករល្បីៗដែលមានកំណើតនៅខេត្តបាត់ដំបង។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលទស្សនាបាន ដោយក្នុងនោះតម្លៃចូលទស្សនាសម្រាប់ជនជាតិខ្មែរតែ១០០០រៀល រីឯតម្លៃចូលទស្សនាសម្រាប់ជនបរទេសគឺ ១២,០០០រៀល។
អានបន្ថែមIMF ថាវិស័យសំខាន់៤ បានជួយរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះល្អក្នុងឆមាសទី២-២០២៣
សេដ្ឋកិច្ចកម្ពុជាក្នុងឆមាសទី២-២០២៣នេះ អាចនឹងបន្តរក្សាបាននូវកំណើនយ៉ាងល្អប្រសើរ ដោយមានការជំរុញពីវិស័យសំខាន់ៗចំនួន៤។ នេះបើយោងតាមការលើកឡើងរបស់លោក Davide Furceri ប្រធានក្រុមបេសកកម្មថ្មី IMF ក្នុងជំនួបជាមួយ ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣។ លោក Davide Furceri បានបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចសកល ជាពិសេស ប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា អាចនឹងមានភាពល្អប្រសើរក្នុងឆមាសទី២ ឆ្នាំ ២០២៣នេះ ហើយកត្តានេះនឹងជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាមួយកម្រិតទៀតតាមរយៈការងើបឡើងវិញនៃវិស័យសំខាន់ៗ៤រួមមាន កំណើននៃការនាំចេញ កំណើននៃវិស័យសេវាកម្ម ទេសចរ និងវិស័យឧស្សាហកម្ម មិនមែនកាត់ដែរ។ លោកបន្តថា «ទោះបីជាសេដ្ឋកិច្ចសកលហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាក្តី ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ នៅតែអាចបន្តរក្សាបាននូវកំណើនមួយដ៏ល្អប្រសើរ បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ដោយសារការ វិលត្រលប់ទៅរកប្រក្រតីភាពវិញបានយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល សំដៅដល់ការបន្ធូរបន្ថយផលប៉ះពាល់នានាមកលើសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការរំពឹងទុកការងើបឡើងវិញ នៃប្រទេសដៃគូពាណិជ្ជកម្មកម្ពុជាផងដែរ»។ ជាមួយគ្នានេះ ធនាគារពិភពលោក (World Bank) ក៏បានព្យាករកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យឈរលើលំដាប់ទី៣ បើធៀបនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន ក្នុងអត្រា ៥,២% […]
អានបន្ថែមមីយ៉ាន់ម៉ាកំពុងសម្លឹងរកឱកាសវិនិយោគវិស័យអចលនទ្រព្យ និងវិស័យសំខាន់៣ទៀតនៅកម្ពុជា
វិនិយោគិនមីយ៉ាន់ម៉ា បានស្វែងរកឱកាសវិនិយោគវិស័យអចលនទ្រព្យ និងវិស័យសំខាន់ផ្សេងៗទៀតនៅកម្ពុជា។ នេះបើតាមជំនួបរវាងសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital PLC (IDC) ជាមួមួយនឹងអ្នកវិនិយោគិនមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំកិច្ចប្រជុំបង្ហាញអំពីពាណិជ្ជកម្មរវាងវិនិយោគិនសេដ្ឋកិច្ចមីយ៉ាន់ម៉ា និងវិនិយោគិនកម្ពុជា តំណាងដោយ លោកស្រី Daw Yee Wyne Oo នាយកគ្រប់គ្រង ដើម្បីលើកបង្ហាញជូននូវស្ថានភាពសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។ បន្ថែមពីនេះ ជំនួបនេះ បានលើកបង្ហាញជូននូវស្ថានភាពសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា ដោយបានស្វែងយល់ពីគំរូអាជីវកម្មរបស់គ្នាទៅវិញទៅមក ព្រមទាំងវិស័យពាណិជ្ជកម្ម ត្រូវបានយកមកណែនាំសម្រាប់ការវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ នាឱកាសនោះ លោកស្រី Daw Yee Wyne Oo បានបង្ហាញពីចំណាប់អារម្មណ៍ដោយសម្លឹងមើលឃើញនូវសក្តានុពលនៃបរិបទវិនិយោគផ្នែកចំណីអាហារ ភេសជ្ជៈ និងអចលនទ្រព្យ នៅកម្ពុជា ជាពិសេសការបើកការវិនិយោគដោយទូលាយពីបរទេស។ ទន្ទឹមនឹងនេះដែរ លោកស្រីក៏បានសន្យាទៀតថា នឹងយកព័ត៌មានដែលទទួលបានពីជំនួបនេះ ទៅបង្ហាញក្រុមវិនិយោគិនមីយ៉ាន់ម៉ា ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា និងត្រៀមអញ្ជើញសមាជិក […]
អានបន្ថែមហេតុអ្វីអ្នកវិនិយោគមិនសូវមានចំណាប់អារម្មណ៍ខ្លាំងលើយុទ្ធសាស្រ្ត Visa10ឆ្នាំ របស់កម្ពុជា?
ទិដ្ឋាការមាសរយៈពេល១០ ឆ្នាំសម្រាប់ប្រទេសកម្ពុជា ដែលទើបតែត្រូវបានដាក់ចេញកាលពីពេលថ្មីៗនេះ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ប៉ុន្តែរយៈពេលជិត ១ឆ្នាំហើយ គម្រោងនេះហាក់មានភាពស្ងប់ស្ងាត់នៅឡើយ។ អ្នកជំនាញលើកឡើងថា ដោយសារតែវិនិយោគិនមានជម្រើសទិដ្ឋាការដែលងាយស្រួលជាង ហើយមានតម្លៃសមរម្យជាង។ ទិដ្ឋាការរយៈពេលវែងនេះត្រូវបានបង្កើតឡើង ដោយមានបំណងទាក់ទាញនាយកប្រតិបត្តិ អ្នកជំនួញ សហគ្រិន អ្នកមានទ្រព្យធន និងសូម្បីតែអ្នកចូលនិវត្តន៍ ឱ្យចូលមកវិនិយោគ ក្នុងរយៈពេលនៃដំណើរកំសាន្តរបស់ពួកគេ។ វាត្រូវបានដំណើរការដោយសមាគមសប្បុរសធម៌ផ្ទះខ្មែរ (Khmer Home Charity Association) ដែលទើបតែបង្កើតឡើង ហើយដាក់ឲ្យដំណើរការលើពីថ្ងៃទី២២ ខែកក្កដា ២០២២កន្លងមក។ លោក កែវ សុង អ្នកជំនាញផ្នែកវីសា និងជាភ្នាក់ងារទេសចរណ៍ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញផ្នែកអន្តោប្រវេសន៍ នៅក្នុងក្រុងភ្នំពេញ បានមានប្រសាសន៍ថា ចាប់តាំងពីដាក់ឱ្យដំណើរការ នៅមមិនទាន់ឃើញមានចំណាត់ការជំហានបន្ទាប់ស្តីពីទិដ្ឋការពិសេសនេះនៅឡើយទេ។ លោកបានលើកឡើងយ៉ាងដូច្នេះជាមួយសែត pattayamail នៅថ្ងៃទី០៩ ឧសភា ២០២៣។ លោកបន្តទៀតថា ទិដ្ឋាការនេះមិនសូវទាន់ពេញនិយមនៅឡើយទេ នេះគឺដោយសារ នៅពេលចូលមកកម្ពុជា ជនជាតិបរទេសអាចទទួលបានទិដ្ឋាការជាច្រើនប្រភេទ ហើយថែមទាំងអាចបន្តសុពលភាពបាន មិនថាសម្រាប់ ការចូលនិវត្តន៍ ធ្វើការ សិក្សា ឬ លក្ខណៈជាគ្រួសារនោះទេ មានតម្លៃត្រឹមតែ […]
អានបន្ថែមGGGI ជួយកម្ពុជា រៀបយុទ្ធសាស្ត្រដឹកជញ្ជូន ដើម្បីកាត់បន្ថយការបំពុលខ្យល់នៅសៀមរាប
វិទ្យាស្ថានកំណើនបៃតងសកល (GGGI) នឹងជួយរៀបចំផែនទីបង្ហាញផ្លូវក្នុងការរៀបចំយុទ្ធសាស្ត្រដឹកជញ្ជូនកាបូនទាប ដើម្បីកាត់បន្ថយការបំពុលខ្យល់សម្រាប់ក្រុងសៀមរាប។ នេះបើតាមពិធីសម្ពោធគម្រោងលើកកម្ពស់គុណភាពខ្យល់នៅកម្ពុជា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដែលមានរយៈពេល ២ឆ្នាំ ស្ថិតក្រោមជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ គួរបញ្ជាក់ថា គម្រោងខាងលើ នឹងជួយរៀបចំបញ្ជីសារពើភណ្ឌនៃការបញ្ចេញឧស្ម័ន បង្កើតប្រព័ន្ធគ្រប់គ្រងគុណភាពខ្យល់ ដែលនឹងដាក់បញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងបរិស្ថាន។ នៅក្នុងព្រឹត្តការណ៍សម្ពោធនេះផងដែរ លោកបណ្ឌិត Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល GGGI បានមានប្រសាសន៍ថា ការបំពុលខ្យល់ ជាការគំរាមកំហែងបរិស្ថាន ចំពោះសុខភាពមនុស្សក្នុងទីក្រុងនានារបស់ប្រទេសអាស៊ាន និងទីក្រុងភ្នំពេញ។ ការត្រួតពិនិត្យគុណភាពខ្យល់ នឹងជួយធ្វើឱ្យរីកចម្រើននូវចំណេះដឹង ដើម្បីចាត់វិធានការក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់គុណភាពខ្យល់។ លោកបណ្ឌិត បានបន្តថា សម្រាប់ប្រទេសកម្ពុជា កត្តាដែលធ្វើឱ្យប៉ះពាល់គុណភាពខ្យល់ គឺការដុតជីវម៉ាស់ និងការដឹកជញ្ជូន។ លោកបណ្ឌិតបន្ត ការវិវត្តនាពេលបច្ចុប្បន្ន ដើម្បផ្លាស់ប្តូរការដឹកជញ្ជូនពីការដុតចំហេះឥន្ធនៈហ្វូស៊ីលទៅជាថាមពលអគ្គិសនីវិញ គឺជាឱកាសដ៏ធំក្នុងការដោះស្រាយបញ្ហាបំពុលខ្យល់ និងវិបត្តិអាកាសធាតុ។ ជាមួយនឹងការដាក់ចេញនូវគម្រោងនេះ លោកបណ្ឌិតបានសង្ឃឹមថា នឹងជួយទាំងការលើកកម្ពស់គុណភាពខ្យល់ និងពន្លឿនការបន្ស៊ាំការប្រើប្រាស់យានជំនិះដើរដោយអគ្គិសនីនៅប្រទេសកម្ពុជា។ គួររម្លឹកថា GGGI បានបញ្ចប់ការសិក្សាបឋមសមិទ្ធិលទ្ធភាពសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) ហើយលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះគឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។ […]
អានបន្ថែម