ក្រុមហ៊ុន Cambodia Angkor Air និង Trip com រួមដៃគ្នាអភិវឌ្ឍអាកាសយានដ្ឋានឆ្លាតវៃ
ក្នុងគោលបំណងរួមដើម្បីប្រែក្លាយប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ពិភពលោក ក្រុមហ៊ុនទេសចរណ៍អនឡាញឈានមុខគេ Trip.com Group បានសហការជាមួយក្រុមហ៊ុន Cambodia Angkor Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិអង្គរអង្គរទៅជាអាកាសយានដ្ឋានដ៏ឆ្លាតវៃកម្រិតតំបន់។ កិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការធ្វើយុទ្ធនាការទីផ្សាររួមគ្នា គម្រោងអភិវឌ្ឍន៍សណ្ឋាគារ សេវាកម្មទិដ្ឋាការធ្វើដំណើរ និងកម្មវិធីបណ្តុះបណ្តាលទេពកោសល្យក្នុងវិស័យទេសចរណ៍របស់ប្រទេស។ អនុស្សរណៈនៃការយោគយល់គ្នានេះជាយុទ្ធសាស្ត្រផ្តោតសំខាន់លើការធ្វើយុទ្ធនាការទីផ្សារឌីជីថលរួមគ្នា ជាពិសេសគឺផ្តល់សេវាឌីជីថល និងការប្រើប្រាស់សេវាបញ្ញាសិប្បនិម្មិតសម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរតែម្តង។ ថែមពីលើនេះ តាមរយៈកិច្ចសហប្រតិបត្តិការនេះ Trip.com Group ក៏នឹងអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ជាច្រើនទៀតជាមួយអាកាសយានដ្ឋាន ក្នុងនោះមានគម្រោងអភិវឌ្ឍន៍សណ្ឋាគារ សេវាកម្មទិដ្ឋាការធ្វើដំណើរ និងកម្មវិធីបណ្តុះបណ្តាលទេពកោសល្យក្នុងវិស័យទេសចរណ៍របស់ប្រទេស និងការលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ពិភពលោក។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែឧសភា ដោយលោក Yudong Tan នាយកប្រតិបត្តិនៃក្រុមហ៊ុន Flight Business Group និងជាអនុប្រធានក្រុមហ៊ុន Trip.com Group និងលោក David Zhan អនុប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Angkor Air។ ការបង្កើនប្រសិទ្ធភាពសេវាកម្មឌីជីថល និងឆ្លាតវៃនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលគ្រោងនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២៣។ សម្ព័ន្ធភាពជាយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញសេវាកម្មអាកាសយានដ្ឋានឌីជីថល និងការផ្តល់ជូនទេសចរណ៍របស់កម្ពុជា។ […]
អានបន្ថែមនិយ័តករបរធនបាលកិច្ច និងសមាគមលំនៅឋាន រួមគ្នាលើកកម្ពស់វិស័យបរធនបាលកិច្ច ដើម្បី…
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។ បើតាមពិធីចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ភាគីទាំងពីរ នឹងបង្កើតកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមអនុវត្តដល់សមាជិក-សមាជិការបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលជាស្ថាបនិក សហគ្រិន និងធុរជនមានសក្តានុពល។ ជាមួយគ្នានេះ អនុស្សារណៈនេះ នឹងជួយដល់សហគ្រិន និងធុរជនទាំងអស់ អាចយល់បានពីយន្តការប្រតិបត្តិការបរធនបាលកិច្ច ដើម្បីអាចចូលរួមអនុវត្ត និងទាញយកផលប្រយោជនពីប្រតិបត្តិការបរធនបាលកិច្ច ក្នុងដំណើរការធុរកិច្ចរបស់ខ្លួន ក៏ដូចជាចូលរួមជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយជាសាធារណៈ។ គួរបញ្ជាក់ថា វិស័យបរធនបាលកិច្ច ជាវិស័យមួយដែលកំពុងតែចាប់ផ្តើមនៅកម្ពុជា ដែលមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ខណៈរដ្ឋបានរំពឹងថា នឹងកើនឡើងខ្ពស់ដល់ជាង ១ពាន់លានដុល្លារ នាចុងឆ្នាំ២០២៣នេះ។ (អានបន្ថែម)
អានបន្ថែមរោងចក្រថ្មី៣ តម្លៃជាង ១៥លានដុល្លារ នឹងបង្កើតឡើងនៅភ្នំពេញ កណ្តាល និងកំពង់ស្ពឺ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ១៥,៤លានដុល្លារ នៅរាជធានីភ្នំពេញ កណ្តាល និងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៩ ឧសភា ២០២៣។ គម្រោងទាំង៣នេះ រួមមានដូចខាងក្រោម៖ ១- “BOLITO GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ។ ២- “XIN LI AN SHOES CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ។ ៣- “NEW HM KNITTING CLOTHING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង […]
អានបន្ថែមក្រុមហ៊ុនអឺបេនលែនស្វាគមន៌ម្ចាស់គេហដ្ឋានថ្មីក្នុងគម្រោងបុរីចន្ទគីរី
ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យក្នុងស្រុក អឺបេនលែន មានមោទនភាពក្នុងការចាប់ផ្តើមប្រគល់ផ្ទះដល់ ម្ចាស់លំនៅឋាននៃគម្រោងបុរីចន្ទគីរី កាលពីព្រឹកថ្ងៃ ២៨ ឧសភា ២០២៣កន្លងមកនេះ ប្រកបដោយ ភាពរីករាយ និងទំនុកចិត្តក្នុងការស្វាគមន៍ម្ចាស់លំនៅឋានទាំងអស់ បោះជំហានចូលមកកាន់ការរស់នៅ កាន់តែប្រសើរជាងមុន។ ក្រុមការងារបុរីចន្ទគីរីប្រគល់សោរជូនម្ចាស់ផ្ទះ ជាង ៤ឆ្នាំក្រោយពីការសិក្សាស្រាវជ្រាវដើម្បីយល់ច្បាស់អំពីអត្ថន័យនៃផ្ទះ និង តម្រូវការអ្នករស់នៅក្នុងទីក្រុងភ្នំពេញប្រាថា្នចង់បាន ក្រុមហ៊ុន អឺបេនលែន បានបញ្ចប់ការអភិវឌ្ឍបុរីចន្ទគីរី ប្លុកដំបូង ហើយចាប់ផ្តើម ប្រគល់ផ្ទះជូនម្ចាស់លំនៅឋានជាបន្តបន្ទាប់រហូតដល់ចុងឆ្នាំនេះ។ ជាមួយនឹងស្នាមញញឹមក្នុងពេល ត្រួតពិនិត្យផ្ទះ និង គ្រឿងបរិក្ខារផ្សេងៗនៅក្នុងគេហដ្ឋាន ម្ចាស់ផ្ទះព្រមទាំងក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចក្នុងការចូលមករស់នៅផ្ទះថ្មី ក្នុងពេលឆាប់ៗនេះ។ បុរីចន្ទគីរី ជាគម្រោងមួយដែលត្រូវបានទទួលស្គាល់ ទៅលើគុណភាពទាំងការរចនា សំណង់ផ្ទះ និងបានឈ្នះពានរង្វាន់ជាច្រើនផងដែរ។ ម្ចាស់គេហដ្ឋានធ្វើការត្រួតពិនិត្យគេហដ្ឋានថ្មី ជាមួយនឹងភាពជោគជ័យជាង ១០ឆ្នាំក្នុងវិស័យអចលនទ្រព្យជាមួយនិងការអភិវឌ្ឍគម្រោង បុរី ខុនដូ អគារពាណិជ្ជកម្ម ផ្សារទំនើប សណ្ឋាគារ និងផ្ទះអាជីវកម្ម ក្រុមហ៊ុន អឺបេនលែន មានចក្ខុវិស័យចម្បងមួយក្នុងការបង្កើតទីកន្លែង ដែលអាចឲ្យមនុស្សគ្រប់រូបអាចរស់នៅ ធ្វើការ និងកម្សាន្ត ប្រកបដោយផាសុកភាព។ ជាពិសេសការផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ និងការបង្កើតទីកន្លែង ដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍ទាំងមូលផងដែរ។ […]
អានបន្ថែមកម្ពុជា-ប៉ូឡូញ សម្រេចលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត
ប្រទេសកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ឧសភា ២០២៣។ ក្រៅពីនេះ ភាគីទាំងពីរបានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ទាំងពីរគឺអាស៊ាន និងសហភាព អឺរ៉ុប ព្រមទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ និងវប្បធម៌-ល-។ ភាគីទាំងពីរ ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធធ្វើការរួមគ្នា បង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសទាំងពីរ ដើម្បីជំរុញការចូលរួមកាន់តែសកម្មពីវិស័យឯកជនផងដែរ។ គួរបញ្ជាក់ថា កន្លងមកកម្ពុជា ធ្លាប់បានដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ។ (អានបន្ថែម)
អានបន្ថែមរដ្ឋគាំទ្រគម្រោងវារីវប្បកម្ម និងអេកូទេសចរណ៍ លើផ្ទៃដីជាង ៧ពាន់ហិកតា នៅស្រុកបុទុមសាគរ
ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង បានគាំទ្រគម្រោងវិនិយោគបង្កើតវារីវប្បកម្មបែបធម្មជាតិ កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ លើផ្ទៃដីទំហំ ៧.១២៦,៩៣ ហិកតា ស្ថិតនៅ ៥ទីតាំង ក្នុងឧទ្យានជាតិបុទុមសាគរ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងមានដូចជា ដងពែង ឃុំតានូន ឃុំថ្មស និងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ តាមរយៈកិច្ចប្រជុំមួយដឹកនាំដោយក្រសួងបរិស្ថាន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារបានសម្រេចគាំទ្រលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន។ បន្ថែមពីនេះ ក្រុមការងារ ត្រូវធ្វើការសិក្សាទីតាំងជាក់ស្តែងឡើងវិញ រួចបញ្ជូនរបាយការណ៍លទ្ធផលនៃការសិក្សាពីទីតាំងទាំងនោះ មកក្រសួងបរិស្ថាន ដើម្បីពិនិត្យលទ្ធភាពស្នើសុំជួលដីវិនិយោគ។ ក្រសួងបរិស្ថាន នឹងផ្តល់ទិន្នន័យ និងផែនទីនៃការកាត់ដីវិនិយោគជូនក្រុមហ៊ុន ដើម្បីបានជាមូលដ្ឋានក្នុងការសិក្សាដីដែលនៅសល់ ដើម្បីស្នើសូមវិនិយោគ។
អានបន្ថែមកម្ពុជា-ស្វីស សហការគ្នាជំរុញភ្ជាប់ការហោះហើរត្រង់រវាងប្រទេសទាំងពីរ
កម្ពុជា និងស្វីស បានបង្កើតកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនតាមផ្លូវអាកាស ដោយរំពឹងថានឹងមានការភ្ជាប់ការហោះហើរត្រង់រវាងប្រទេសទាំងពីរនាពេលខាងមុខ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ដាក់ដំណើរការនៅឆ្នាំ២០២៥។ អនុស្សារណយោគយល់នៃកិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកស្រី Francine Zimmermann អគ្គនាយកគោលនយោបាយនិងយុទ្ធសាស្ត្រ នៃរដ្ឋបាលអាកាសចរសហព័ន្ធស្វីស កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងស៊្សូរីជ (Zurich) ប្រទេសស្វីស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល។ អនុស្សរណៈយោគយល់នេះ នឹងជួយដល់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ មានលទ្ធភាពបើកជើងហោះហើរនិងប្រើប្រាស់សិទ្ធិទី៥ ដែលជាសិទ្ធិមួយអាចចុះចតនិងដាក់អ្នកដំណើរបន្ថែមនៅប្រទេសទី៣ មុននឹងមកដល់ប្រទេសកម្ពុជា ដោយសារតែសេចក្តីត្រូវការនៃអ្នកដំណើរតាមផ្លូវអាកាស លើការហោះហើរត្រង់រវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ។ បើតាមប្រភពដដែល កម្ពុជា ស្នើសុំស្វីស ជួយជម្រុញឱ្យមានការតភ្ជាប់ជើងហោះហើរ រវាងប្រទេសទាំងពីរ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមដំណើរការ ដើមឆ្នាំ២០២៥។ ក្នុងឱកាសនេះដែរ លោក វ៉ាន់ ឆារស៏ (Vann Charles) តំណាងអាកាយានដ្ឋានអន្តរជាតិតេជោ បានធ្វើបទបង្ហាញជូនភាគីស្វីស ជាពិសេសដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិស្វីស (SWISS International Air Lines) […]
អានបន្ថែមឆ្នាំ២០៣៣ NASA គ្រោងបញ្ជូនមនុស្សទៅនៅភពអង្គារជាលើកដំបូង ព្រោះតែ…
អ្នកជំនាញឱ្យដឹងថា NASA គួរបញ្ជូនមនុស្សទៅកាន់គន្លងភពអង្គារ ឬស្គាល់ថាភពMars ជាលើកដំបូងនៅឆ្នាំ ២០៣៣ ពីព្រោះពិភពលោក និងភពអង្គារ នៅទល់មុខគ្នា ដែលធ្វើឱ្យចំងាយធ្វើដំណើរខ្លី។ ការសិក្សាបានបង្ហាញថា នៅថ្ងៃទី ២៧ មិថុនា ២០៣៣ ផែនដីនឹងស្ថិតនៅត្រង់ចន្លោះភពអង្គារ និងព្រះអាទិត្យ។ ដូច្នេះ វាជាពេលដ៏ល្អបំផុតក្នុងការបញ្ជូនយានអវកាសទៅទីនោះ ព្រោះចំងាយធ្វើដំណើរគឺខ្លីខ្លាំង។ បេសកកម្មនៅឆ្នាំ ២០៣៣ នឹងប្រើពេលត្រឹមតែ ៥៧៩ ថ្ងៃប៉ុណ្ណោះ សម្រាប់ការហោះទៅមក ដែលខ្លីណាស់ បើប្រៀបធៀបទៅនឹងបេសកកម្មធម្មតាដែលនឹងចំណាយពេលពី ៨០០ ទៅ ១០០០ ថ្ងៃ ។ លោក Matt Duggan អ្នកគ្រប់គ្រងបេសកកម្ម និងប្រតិបត្តិការនៅក្រុមហ៊ុន Boeing បានឱ្យដឹងថា៖ «វាជាពេលវេលាដ៏ល្អបំផុតដើម្បីទៅភពអង្គារ ព្រោះហេតុការណ៍នេះ នៅកើតឡើងម្ដងទៀតទៅ ២៥ ឆ្នាំខាងមុខ បើមិនហោះនៅឆ្នាំ ២០៣៣ នោះទេ»។ យោងតាមផែនការ ការធ្វើដំណើរទៅកាន់ភពព្រះអង្គារនឹងចំណាយពេល ២០០ថ្ងៃ។ បន្ទាប់ពីទៅដល់ភពព្រះអង្គារ ក្រុមអ្នកអវកាសនឹងចំណាយពេល ៣១ ថ្ងៃនៅក្នុងគន្លងភពអង្គារ។ […]
អានបន្ថែមអ្នកវិទ្យាសាស្ដ្ររកឃើញបច្ចេកវិទ្យាថ្មីច្នៃកន្ទបប្រឡាក់របស់ទារកឱ្យក្លាយជាបេតុង
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Kitakyushu នៃប្រទេសជប៉ុនរកឃើញថា កន្ទប ឬខោទឹកនោមរបស់ទារកដែលប្រើរួចអាចយកទៅកែច្នៃជាបេតុង ដោយប្រើជំនួសខ្សាច់នៅក្នុងល្បាយបាយអ សម្រាប់ធ្វើបេតុងក្នុងសំណង់ផ្សេងៗបាន។ កន្ទបទាំងនោះនឹងត្រូវសម្ងួត ហើយហាន់ជាបន្ទះៗ បន្ទាប់មកគេយកទៅផ្សំជាមួយស៊ីម៉ងត៍ ខ្សាច់ ក្រួស និងទឹក ឱ្យក្លាយជាល្បាយដែលត្រូវបានគេហៅថា ល្បាយបាយអសម្រាប់ចាក់បេតុង ក្នុងការដ្ឋានសំណង់ផ្សេងៗ ។ នៅក្នុងមន្ទីរពិសោធន៍ គេបានធ្វើគំរូពិសោធន៍ចំនួន៦ផ្សេងៗគ្នានៃកាកសំណល់កន្ទបត្រូវបានធ្វើតេស្តដើម្បីវាស់បរិមាណសម្ពាធនៃល្បាយ លទ្ធផលនីមួយៗគឺអាចទទួលយកបាន។ លទ្ធផលទាំងនោះបានបង្ហាញថា កន្ទបដែលប្រើរួចគឺអាចប្រើជំនួសខ្សាច់បាន ១០% ក្នុងល្បាយបាយអ ដើម្បីសាងសង់សសរ និងធ្នឹមផ្ទះបីជាន់។ សម្រាប់ផ្ទះត្រឹមមួយជាន់វិញ កន្ទបអាចប្រើជំនួសដីខ្សាច់បានដល់ទៅ ២៧% ។ លើសពីនេះ បើប្រើក្នុងជញ្ជាំងបេតុងវិញ កន្ទបអាចប្រើជំនួសខ្សាច់បានដល់ទៅ ៤០% ឯណោះ។ បច្ចេកវិទ្យាថ្មីនេះ នឹងជួយកាត់បន្ថយចំណាយលើខ្សាច់ ក្នុងសំណង់នានា ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានខ្លាំង ខណៈក៏ជួយកាត់បន្ថយកាកសំណល់កន្ទបទារកផងដែរ។
អានបន្ថែមកម្ពុជា-អង់គ្លេស សហការគ្នាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈឆ្នាំ២០២២ មានជិត ១ពាន់លានដុល្លារ
ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរមានជិត ១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ នេះបើយោងតាម ពិធីចុះហត្ថលេខា ដែលបានធ្វើឡើងរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស នៅថ្ងៃទី២៦ ឧសភា ២០២៣។ គួរបញ្ជាក់ថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស ជាជំហានវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ។ គួររម្លឹកទៀតថា នេះជាវេទិកាលើកទី១ហើយ ដែលបានដាក់ចេញនូវរបៀបវារៈសំខាន់ៗដូចជា (១) បទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលទាំងពីរ (២) កិច្ចពិភាក្សាគោលនយោបាយស្ដីពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍(DCTS) និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាផ្សាភ្ជាប់ទៅនឹងទស្សនៈវិស័យកំណើនបៃតងប្រកបដោយភាពធន់។ លើសពីនេះ ក៏មានការរៀបចំនូវជំនួបពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើឡើងរវាងតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងរវាងតំណាងរាជរដ្ឋាភិបាលអង់គ្លេស […]
អានបន្ថែមរដ្ឋគ្រោងបង្កើតទីលានប្រណាំងទូកខ្នាតអន្តរជាតិជាអចិន្ត្រៃយ៍មួយនៅខេត្តកំពត
អាជ្ញាធរខេត្តកំពត កំពុងសិក្សារកទីតាំង ដើម្បីរៀបចំបង្កើតទីលានប្រណាំងទូកកាយ៉ាក់ជាអចិន្ត្រៃយ៍មួយ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ។ នេះបើតាម ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពត ថ្លែងក្នុងពិធីបើកការប្រកួតទូកកាយ៉ាក់ ដែលរៀបចំឡើងនៅកីឡដ្ឋាន កីឡាលើទឹកខេត្តកំពត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា តាមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានចាត់ឱ្យក្រុមការងារសិក្សា ដើម្បីបង្កើតទីលានប្រណាំងទូកជាអចិន្ត្រៃយ៍ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ ក្នុងគោលបំណង់ដើម្បីជំរុញវិស័យកីឡាផង និងវិស័យទេសចរណ៍ក្នុងខេត្តកំពត ឱ្យកាន់តែល្អប្រើសើរឡើងផង។ ឯកឧត្តមបន្តថា វិស័យកីឡាលើទឹក (កីឡាទូក) នេះ នឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនឡើង ហើយនឹងជួយជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ខេត្ត ក៏ដូចជាបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តកំពតផងដែរ។ បន្ថែមពីនេះ លោក រិន ដាណេរ ជាកីឡាករអុំទូកកាយ៉ាក់ ឈ្នះជើងទី១ លើវិញ្ញាសាអុំរយៈចំងាយ ២.០០០ម៉ែត្រ បានបង្ហាញការយល់ឃើញរបស់ខ្លួនថា ទូកកាយ៉ាក់ បានក្លាយជាប្រភេទកីឡាលើទឹកដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅក្នុងខេត្តកំពត ហើយការបង្កើតការប្រកួតទូកកាយ៉ាក់នេះឡើង នឹងកាន់តែធ្វើឱ្យភ្ញៀវទេសចរណ៍ចង់មកលេងខេត្តកំពតកាន់តែច្រើន។
អានបន្ថែមឱកាសចំណេញផ្ទួនៗពិសេសមិនធ្លាប់មានពីបុរី ហ្គោលដេន ផាក
បុរី ហ្គោលដេន ផាក សូមផ្តល់ជូនឱកាសចំណេញផ្ទួនៗពិសេសមិនធ្លាប់មានជូនដល់អតិថិជនទាំងអស់ដែលមានបំណង់ចង់ទិញផ្ទះឬវីឡាណាមួយក្នុងក្តីស្រមៃរបស់លោកអ្នកជាមួយនឹង៖ លក្ខខណ្ឌបង់ប្រាក់ងាយស្រួលបង់ 20% នៃតម្លៃផ្ទះរយៈពេល 30ខែ ជាមួយអត្រាការប្រាក់ ០% កាន់តែអស្ចារ្យលោកអ្នកទទួលបានទឹកប្រាក់ត្រឡប់ទៅវិញរហូតដល់ $12,000 មិនទាន់អស់ទេលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 3% បន្ថែមទៀតសម្រាប់ការទិញផ្ទះនៅបុរី ហ្គោលដេន ផាក រួសរាន់ឡើងដើម្បីកុំឱ្យឱកាសចំណេញកន្លងផុតណាព្រោះប្រម៉ូសិនដ៏ពិសេសនេះមានសុពលភាពត្រឹមដំណាច់ខែមិថុនានេះតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមអំពីប្រម៉ូសិនក៏ដូចជាការផ្តល់ជូនផ្សេងៗ សូមអញ្ជើញមកកាន់ការិយាល័យលក់របស់បុរី ហ្គោលដេន ផាក ដែលនៅជិតលោកអ្នកជាងគេ ឬលោកអ្នកអាចទំនាក់ទំនងមកអ្នកប្រឹក្សាផ្នែកលក់តាមរយៈលេខទូរសព្ទ៖ ០៦០/០៧០/០៩៥ ៧៧៧ ៩៩៨ ឬតាមរយៈប្រព័ន្ធអនឡាញ៖ វេបសាយ: www.boreygoldenpark.com ហ្វេសបុកផេក: https://m.facebook.com/boreygoldenpark/ តេឡេក្រាម: https://t.me/boreygoldenpark អ៊ីនស្ដាក្រាម: https://instagram.com ទីតាំងគម្រោងដឹណេតឆឺរ៉ល: http://bit.ly/BoreyGoldenParkTheNatural
អានបន្ថែម