វិមានឯករាជ្យក្នុងក្រុងបាត់ដំបង សាងសង់សម្រេចបាន ៨៥ ភាគរយ

គិតមកទល់ពេលនេះ ដំណើរការនៃការសាងសង់វិមានឯករាជ្យ សម្រេចបានប្រហែល ៨៥ ភាគរយហើយ និង គ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅ ចុងខែមេសា ឬដើមខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។ រដ្ឋបាលសាលាខេត្តបានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ដំណើរការនៃការសាងសង់វិមានឯករាជ្យ សម្រេចបានប្រហែល ៨៥%ហើយ។ បច្ចុប្បន្ននេះ ក្រុមការងារក៏កំពុងតែធ្វើការពន្លឿន ការសាងសង់ទាំងយប់ ទាំងថ្ងៃ ធ្វើយ៉ាងណាឱ្យសម្រេចបាននៅចុងខែមេសា ឬដើមខែឧសភា នាពេលដ៏ខ្លី ខាងមុខនេះ ដើម្បីសម្រួលដល់ការរៀបចំកសាងផ្លូវជុំវិញវិមានឯករាជ្យបន្តទៀត។ ដោយឡែក នៅថ្ងៃទី២៤ ខែមេសានេះ ក្រុមការងារសាងសង់វិមានឯករាជ្យក៏បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ ដើម្បីបន្តរៀបចំលើកក្បាលនាគដាក់នៅលើកំពូលវិមានឯករាជ្យផងដែរ។ គួររម្លឹកថា វិមានឯករាជ្យ ខេត្ត បាត់ដំបង ត្រូវបាន រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ (អានបន្ថែម)

អាន​បន្ថែម

ភាពសម្បូរសប្បាយនៃសហគមន៍ បុរី ប៉េង ហួត នារដូវកាលបុណ្យចូលឆ្នាំខ្មែរ

តាមទំនៀម ប្រជាជនខ្មែរតែងចាត់ទុកពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យដែលធំ និងសំខាន់ជាងគេ។ ពិធីបុណ្យប្រពៃណីនេះ ត្រូវបានប្រារព្ធមុនរដូវសាបព្រួសចូលមកដល់ ដែលជាពេលវេលាដ៏ល្អ សម្រាប់ប្រជាជនយើងជួបជុំគ្រួសារ ញាតិមិត្តជិតឆ្ងាយ ដើម្បីយកចង្ហាន់ទៅវត្ត និងជួបជុំគ្នាលេងល្បែងប្រជាប្រិយ និងដើរកម្សាន្តជាដើម។ ក្នុងឱកាសដ៏វិសេសនេះ ក្រុមហ៊ុន ប៉េង​ ហួត គ្រុប រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធបានចូលរួមអបអរ និង លើកស្ទួយសិល្បៈ វប្បធម៌ ប្រពៃណីជាតិ តាមរយៈការបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យធំៗសម្រាប់បុគ្គលិក អ្នករស់នៅក្នុងបុរី ក៏ដូចជាមហាជនទូទៅផងដែរ។ ក្រុមហ៊ុន ប៉េង ហួត គ្រុប រចនាខ្លោងទ្វារ រៀបចំពិធីរាប់បាត្រលោកសង្ឃ ១៦៨ អង្គ និង រៀបចំពិធីជប់លៀងប្រចាំឆ្នាំតាមបែបសហសម័យ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំការរចនាតុបតែងខ្លោងទ្វារ ដែលមានក្បាច់ក្បូរតាមបែបប្រពៃណី រំលេចដោយភ្លើងលម្អនាពេលរាត្រី ដែលធ្វើឱ្យសម្រស់ផ្លូវជាតិលេខ១ កាន់តែភ្លឺចញ្ចាច។ ការដេគ័រខ្លោងទ្វារហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ) ​នេះធ្វើឡើងក្នុងគោលបំណងស្វាគមន៍បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមកលេងកម្សាន្តក្នុងបុរី ក៏ដូចជាការថតរូបលេងប្រកបដោយក្តីសោមន្ស។ តាមទំនៀមទម្លាប់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី សុំពរជ័យសិរីសួស្តី ក្រុមហ៊ុនបានរៀបចំពិធីរាប់បាត្រ សូត្រមន្តលើករាសី ដែលនិមន្តលោកសង្ឃចំនួន […]

អាន​បន្ថែម

បច្ចុប្បន្នកម្ពុជាមានកន្លែងឆៀករថយន្តចំនួន ២៣ទីតាំង ខណៈទើបសម្ពោធថ្មី នៅសំរោងអណ្តែត

គិតត្រឹមបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់អាជ្ញាបណ្ណអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ៥ ធ្វើអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ស្មើនឹង ២៣ទីតាំងទូទាំងប្រទេស។ នេះបើតាមធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) របស់ក្រុមហ៊ុន ខេមបូឌា ម៉ូធ័រវីហ៊ីឃល អ៊ិនស្អេកសិន ខមភេនី (CMVIC) សាខាសំរោងអណ្តែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ ក្នុងចំនួនទីតាំងសរុប ក្រុមហ៊ុន CMVIC បានទទួលអាជ្ញាបណ្ណច្រើនជាងគេរហូតដល់ទៅ ១៩ទីតាំង ដោយក្នុងនោះ ៦ទីតាំងនៅភ្នំពេញ និង ១៣ទីតាំងផ្សេងទៀត នៅតាមបណ្តាខេត្ត។ ក្រៅពីនេះ ក្រុមហ៊ុន HK Car Inspection មានចំនួន ១ទីតាំង ,ក្រុមហ៊ុន Future Automobile Inspection (FAI) មានចំនួន ១ទីតាំង ,ក្រុមហ៊ុន So Brothers Co.,Ltd មានចំនួន ១ទីតាំង និងក្រុមហ៊ុន Auto Checks […]

អាន​បន្ថែម

កំពងផែទឹកជ្រៅជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ

កំពង់ផែកុងតាន័រទឹកជ្រៅជំហានទី១ ជម្រៅ ១៤,៥ម៉ែត្រ នៅខេត្តព្រះសីហនុ នឹងចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រ​សួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេក​ទេ​ស​ (ឆៀក) យានយន្ត សាខាសំរោងអណ្តែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា សម្តេចតេជោ នឹងអញ្ជើញទៅសំណេះសំណាលជាមួយនឹងមន្ត្រីបុគ្គលិក កម្មករ កម្មការនីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងបើកសម្ពោធសមិទ្ធិផលដែលបានធ្វើហើយ​ និងបើកការដ្ឋាន ដើម្បីសាងសង់ការពង្រីកកំពង់ផែក្រុងព្រះសីហនុជំហានទី១ ដែលមានជម្រៅទឹក ១៤,៥ម៉ែត្រ។ បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ថា ការពង្រីជំហានទី២ មានជម្រៅទឹក ១៦,៥ម៉ែត្រ និងជំហានទី៣ ជម្រៅ ១៧,៥ម៉ែត្រ។ គួបញ្ជាក់ថា ​កំពង់ផែ​ទឹកជ្រៅ​ខេត្ត​ព្រះសីហនុនេះ នឹង​អាច​ឲ្យ​នាវា​ធំៗ​ដឹក​ទំនិញ​ពី​កម្ពុជា​ទៅកាន់​អាមេរិក និងអឺរ៉ុប ដោយ​មិន​បាន​ឆ្លង​កាត់​កំពង់ផែ​ប្រទេស​ជិត​ខាង​ ​ដូចជា​សិង្ហបុរី ឬ​វៀតណាមទៀត​នោះ​ទេ ដែលអាចចំណេញពេលវេលា និងតម្លៃលើកដាក់ទំនិញដល់ទៅ ២ដង។ គួររម្លឹកថា គម្រោងសាងសងនេះ នឹងធ្វើការសាងសង់ដោយ​ប្រើប្រាស់​ប្រាក់​កម្ចី​​ពីប្រទេសជប៉ុន។ (អានបន្ថែម)

អាន​បន្ថែម

ជប៉ុនសម្រេចបើកកាស៊ីណូលើកដំបូងបង្អស់ក្នុងប្រទេសតម្លៃ  ១៣ពាន់លានដុល្លារ

រដ្ឋាភិបាលជប៉ុនបានអនុម័តឱ្យបើកកាស៊ីណូស្របច្បាប់ជាលើកដំបូងបង្អស់ នៅក្នុងប្រទេស ដោយកន្លងមកប្រទេសមួយនេះនៅមិនទាន់មានកាស៊ីណូស្របច្បាប់នៅឡើយទេ។ គម្រោងកាស៊ីណូដំបូងនេះគ្រោងចំណាយទុនវិនិយោគប្រមាណ ១,៨ពាន់ពាន់លានយ៉េន ឬប្រមាណ ១៣,៣៨ពាន់លានដុល្លារ ហើយគ្រោងបើកដំណើរការជាផ្លូវការ នៅក្នុងឆ្នាំ២០២៩ ខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian បានឱ្យដឹងថា ក្រោយដំណើរការផ្លូវការ គម្រោងកាស៊ីណូនេះរំពឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន២០លាននាក់ ក្នុងមួយឆ្នាំ។ គម្រោងមជ្ឈមណ្ឌលកាស៊ីណូក្នុងទីក្រុង Osaka នេះនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុនគឺ MGM Resort International និង Orix។ ក្រៅពីមជ្ឈមណ្ឌលកាស៊ីណូនេះ ក៏មានការសាងសង់កោះសិប្បនិម្មិត ដោយក្នុងនោះមានរួមបញ្ចូលទាំងសណ្ឋាគារ សាលប្រជុំលំដាប់អន្តរជាតិ មជ្ឈមណ្ឌលតាំងពិព័ណ៍ និងរោងភាពយន្តផងដែរ។ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានឱ្យដឹងថា មជ្ឈមណ្ឌលកាស៊ីណូដំបូងគេនេះនឹងជួយជំរុញការអភិវឌ្ឍតំបន់ Osaka កាន់តែខ្លាំង ដើម្បីឲ្យក្លាយជាតំបន់ទេសចរណ៍ស្នូលមួយនៅក្នុងប្រទេសជប៉ុន ជាពិសេសវានឹងក្លាយជាផ្នែកមួយនៃការផ្សព្វផ្សាយពីភាពទាន់សម័យរបស់ជប៉ុនទៅកាន់ពិភពលោក។ រដ្ឋបាលក្រុង Osaka បានប៉ានប្រមាណថា គម្រោងមជ្ឈមណ្ឌលកាស៊ីណូនេះនឹងជួយដល់សេដ្ឋកិច្ចជប៉ុនគិតជាទឹកប្រាក់ប្រចាំឆ្នាំបានប្រមាណ ១,១៤ពាន់ពាន់លានយ៉េន ឬប្រមាណ៨,៤៧ពាន់លានដុល្លារ ព្រមទាំងបង្កើតការងារចំនួន១៥.០០០កន្លែង។ លើសពីនេះ​ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ២០លាននាក់ នឹងមកលេងកំសាន្តក្នុងមជ្ឈមណ្ឌលកាស៊ីណូជារៀងរាល់ឆ្នាំ ដែលអាចបង្កើតចំណូលពីការលក់សំបុត្រប្រមាណ៥២០ពាន់លានយ៉េន៕

អាន​បន្ថែម

អូស្ត្រាលីវិនិយោគ ២ពាន់លានដុល្លារ សង់អគារខ្ពស់បំផុតក្នុងប្រទេសរបស់ខ្លួន

ថ្មីៗនេះ រដ្ឋាភិបាលប្រទេសអូស្រ្តាលីទើបតែបានអនុម័តគម្រោងសាងសង់អគារកម្ពស់ ៣៦៦ម៉ែត្រ មានតម្លៃ២ពាន់លានដុល្លារ ដែលនឹងបំបែកកំណត់ត្រាក្លាយជាអគារខ្ពស់បំផុតនៅក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន theguardian នៅថ្ងៃទី១៧ មេសា្២០២៣។ គម្រោងនេះមានឈ្មោះថា STH BNK by Beulah ជាប្រភេទអគារភ្លោះ ដែលមួយក្នុងចំណោមអគារទាំងពីរមានកម្ពស់ ៣៦៦ម៉ែត្រ នឹងវ៉ាដាច់អគារខ្ពស់បំផុតនៅក្នុងប្រទេសអូស្ត្រាលីនាពេលបច្ចុប្បន្ន គឺអគារ Q1 Building មានកម្ពស់ ៣២២,៥ម៉ែត្រ។ ចំណែកអគារមួយទៀតមានកម្ពស់ត្រឹមតែ ២៨៨ម៉ែត្រប៉ុណ្ណោះ។ គម្រោងនេះប្រមូលផ្តុំដោយអគារលំនៅដ្ឋាន អាផាតមិន ការិយាល័យ សណ្ឋាគារប្រណីតចំនួន ៣០២បន្ទប់ បន្ទប់ប្រជុំ និងមជ្ឈមណ្ឌលកំសាន្ត ថែមដោយបរិវេណសុខភាព និងតំបន់បៃតងរហូតដល់ ៦.០០០ ម៉ែត្រការ៉េផងដែរ ព្រមទាំងមានសួនច្បារបៃតងលើដំបូលអគារនៅជាន់ទី ១០២ផងដែរ។ គួរបញ្ជាក់ថា គម្រោងនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ Beulah ដែលនឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ ហើយចំណាយពេល ៥ឆ្នាំសម្រាប់ការងារសាងសង់៕

អាន​បន្ថែម

រដ្ឋគ្រោងបង្កើតមន្ទីរពិសោធន៍ថ្មីកម្រិតស្តង់ដារអន្តរជាតិល្អគ្មាន២ ដើម្បីទប់ស្កាត់ជំងឺសត្វ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងបង្កើតមន្ទីរពិសោធន៍ថ្មីកម្រិតស្តង់ដាអន្តរជាតិល្អគ្មានពីរស្ថិតនៅឃុំសិត្បូ ខេត្តកណ្ដាល។ នេះបើតាមកិច្ចប្រជុំស្តីពីការពិនិត្យកញ្ចប់ថវិការបស់គម្រោង ដើម្បីគាំទ្រដល់ការរៀបចំមន្ទីរពិសោធន៍ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ នឹងជួយដល់ផ្នែកចំណីអាហារឱ្យមានកម្រិតសុវត្ថិភាពខ្ពស់ ជួយទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងផ្សេង​ៗ​។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានឱ្យដឹងក្នុងកិច្ចប្រជុំខាងលើថា មន្ទីរពិសោធន៍នៃអនុវិស័យទាំងអស់ត្រូវធ្វើឡើងនៅកន្លែងតែមួយដើម្បីភាពងាយស្រួល ហើយទីតាំងក្នុងឃុំសិត្បូនេះ គឺជាទីតាំងល្អដែលអាចជួយបញ្ចៀសហានិភ័យក្នុងករណីមានបញ្ហាណាមួយដែលអាចប៉ះពាល់ដល់ទីប្រជុំជន។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យអង្គប្រជុំយកចិត្តទុកដាក់ពិនិត្យទាំងមុខងារ គ្រឿងម៉ាស៊ីន ធនធានមនុស្ស ចំណេះដឹង និ​ង​ការចំណាយផ្សេងៗ ដើម្បីធានាដល់ការណើរការប្រព្រឹត្តទៅបានល្អប្រសើរ និងជាមន្ទីរពិសោធន៍ល្អគ្មានពីរលើវិស័យ​កសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្កើតក្រុមការងារមួយ ដើម្បីពិនិត្យមើលលើបញ្ជីសារពើភណ្ឌ ថវិកាលម្អិត ឧបករ​ណ៍​/​សម្ភារ និងធនធានមនុស្ស ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធក្រោមឱវាទជាច្រើនទៀត។ ខណៈដែលមន្ទីរពិសោធន៍ថ្មីនេះពុំទាន់លេចចេញជារូបរាងនឡើយ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់មន្ដ្រីត្រូវបន្តបំពេ​​​ញ​​ការ​ងារ​ដដែលសិន និងចាប់ផ្តើមគិតគូដល់កម្រិតថ្នាក់តំបន់ ដោយក្នុងនោះ មន្ទីរពិសោធន៍ធំ និងមន្ទីរពិសោធន៍​តំបន់ ត្រូវមានទំនាក់ទំនង សហការល្អនឹងគ្នា ដើម្បីធ្វើការងារឱ្យបានរហ័ស និងទាន់ពេលវេលាក្នុងការផ្តល់សេវាសាធារណៈទូទាំងប្រទេស។ សូមជម្រាបជូនថា គម្រោងសាងសង់មន្ទីរពិសោធន៍ជាតិនេះ ផ្ដួចផ្ដើមឡើងដើម្បីពង្រឹងសមត្ថភាពត្រួតពិនិត្យសុវត្ថិភាព និងអនាម័យផលិតផលសត្វនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើជំងឺបណ្តាលមកពីចំណីអាហារ ការប្រឡាក់ប្រឡូកមេរោគ និងសារធាតុគីមី រួមទាំងកាកសំណល់បសុឱសថ […]

អាន​បន្ថែម

អាកាសយានដ្ឋានតារាសាគរសង់បានជាង៩០% និងចំណាយអស់ជាង១៨០លានដុល្លារហើយ

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ គម្រោងអាកាសយានដ្ឋានអន្ដរជាតិតារាសាគរសម្រេចការសាងសង់បាន ៩០,៥ភាគរយហើយ ខណៈរហូតមកទល់នឹងពេលនេះ គម្រោងនេះបានចំណាយទឹកប្រាក់អស់ប្រមាណ ១៨០លានដុល្លារ។ នេះបើយោងតាមឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់សាព័ត៌មានសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៩​ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ​២០២៣ នេះ អាកាសយានដ្ឋានអន្ដរជាតិតារាសាគរសម្រេចបានចំនួន ៩០,៥ភាគរយ នៃការងារសរុប ហើយគ្រោងដាក់សម្ពោធជាផ្លូវការយ៉ាងយូរបំផុតនៅពាក់កណ្ដាល ឆ្នាំ២០២៣នេះ ប្រសិនបើមិនមានការរំខាននានាផ្សេងទៀត។ គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានតារាសាគរចាប់ផ្តើមការសាងសង់នៅក្នុងឆ្នាំ ២០១៧​ ដោយក្រុមហ៊ុន Union Development Group លើផ្ទៃដីចំនួន ២១៨ហិចតា និងគ្រោងចំណាយពេលចំនួន ៤៨ខែ។ កន្លងមក ពាក់ព័ន្ធនឹងការបើកដំណើរការអាកាសយានដ្ឋាននេះផងដែរ អភិបាលខេត្តកោះកុង លោកជំទាវ ភូថង មិថុនា បានមានប្រសាសន៍ថា អាកាសយានដ្ឋាននេះនឹងបើកការហោះហើររបស់ខ្លួន ជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះទេ (អានបន្ថែម)៕

អាន​បន្ថែម

កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៩០ម៉ឺននាក់ ក្នុងត្រីមាសទី១-២០២៣

រយៈពេល៣ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ប្រមាណ ៨៧២.០៤៩នាក់ ខណៈចំនួនជើងហោះហើរនៅកម្ពុជាបានកើនឡើងដល់ ៦.៦៩៩ជើង។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ​អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ឱ្យដឹង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។ ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៣ កម្ពុជាមានជើងហោះហើរចេញ-ចូលកម្ពុជាចំនួន ២.៤៦៤ជើង ដោយមានអ្នកដំណើរចេញចូលចំនួន ៣១៣.០៦៧នាក់ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣ គឺកើនឡើង ១១%។ នេះបើយោងតាមរបាយការណ៍បញ្ជាក់ដោយអ្នកនាំពាក្យរូបនេះ។ នៅក្នុងខែមីនា មានក្រុមហ៊ុនប្រតិបត្តិការចំនួន ២៦ក្រុមហ៊ុន ដែលហោះហើរមកពីប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហបុរី ឡាវ ចិន កូរ៉េខាងត្បូង តៃវ៉ាន់ និងហុងកុង។ ក្នុងចំណោមនោះ ការធ្វើដំណើរចេញចូលកម្ពុជា-ថៃ មានចំនួនច្រើនជាងគេ គឺរហូតដល់ ៨៩០ជើង មានអ្នកដំណើរសរុបចំនូន ១០៣.៣៧៨នាក់ តាមពីក្រោយដោយប្រទេសចិន ដែលមានជើងហោះហើរចំនួន ៤១០ជើង មានអ្នកដំណើរសរុប ៤១.០៦៤នាក់។ គួរបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ […]

អាន​បន្ថែម

ខេត្តត្បូងឃ្មុំចុះបញ្ជីដីជាប្រព័ន្ធបានចំនួនជាង ៣៧ម៉ឺនក្បាលដី

តាំងពីបំបែកខេត្តចេញពីខេត្តកំពង់ចាមឆ្នាំ ២០១៤មក អាជ្ញាធរខេត្តត្បូងឃ្មុំ បានចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន​ចំនួនជាង ៣៧ម៉ឺនក្បាលដី និងបានបិទផ្សាយបានចំនួន ៤៣២ភូមិ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត បានចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានចំនួនប្រមាណជា ៣០ម៉ឺនប័ណ្ណផងដែរ។ បើតាមឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់បន្ថែមថា ក្នុងទិសដៅការងារខាងមុខ ក្នុងឆ្នាំ២០២៥ ឬ២០២៧ ទើបខេត្តអាចបញ្ចប់ការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនេះបានទាំងស្រុង។ ដោយឡែកចំពោះការងារបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង អាជ្ញាធរខេត្ត ក៏បានបោះបង្គោលបានចប់សព្វគ្រប់ហើយ ជាមួយប្រទេសវៀតណាម ដែលមានប្រវែង ១៤៣គីឡូម៉ែត្រ។

អាន​បន្ថែម

ភូមិកីឡាដំបូងបង្អស់របស់កម្ពុជាសង់រួច ១០០% សម្រាប់ស៊ីហ្គេម២០២៣

ភូមិកីឡាសម្រាប់ស៊ីហ្គេម២០២៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ។ ភូមិកីឡានេះ ត្រូវបានសម្ពោធ​​ឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)។ គួរបញ្ជាក់ថា ភូមិកីឡានេះ ត្រូវបានសាងសង់ឡើងដោយរួមមានគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវមកស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ពាន់នាក់ ទៅជាង ៥ពាន់នាក់ ពិសេសកំឡុងពេលពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅប្រមាណជាង ៥ពាន់នាក់។ ក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់ ភូមិកីឡាបានកំពុងនឹងត្រៀមខ្លួនទទួលប្រតិភូ និងកីឡាករ កីឡាការិនី ដែលនឹងមកជាបណ្ដើរៗ ចាប់ពីថ្ងៃទី២៧ ខែមេសា ដើម្បីចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជា។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅថ្ងៃ៧ មិថុនា ឆ្នាំ២០២៣

  គម្រោងផ្លូវល្បឿនលឿនទី២ តភ្ជាបរវាងទីក្រុងភ្នំពេញ​ និងក្រុងបាវិត​ក្នុងខេត្តស្វាយរៀង នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៣នេះ។ នេះបើយោងតាមឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាសំរោងអណ្តែត នាថ្ងៃទី២១ ខែមេសា ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា ការបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។​ ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC ដែលបានសាងសង់ផ្លូវល្បឿនលឿនដំបូងពីភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុបប្រមាណ ១៣៥ គីឡូម៉ែត្រ ដែលជាផ្លូវថ្មីទាំងស្រុង។ តាមការគ្រោងទុកផ្លូវនេះនឹងចំណាយថវិកាក្នុងការសាងសង់សរុបចំនួន ១ ៦៣៨ លានដុល្លារ និងអាចបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។ ចាប់ពីផ្លូវក្រវ៉ាត់ក្រុងទី៣ របស់រាជធានីភ្នំពេញ ផ្លូវល្បឿនលឿននេះ នឹងឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង បញ្ចប់នៅក្រុងបាវិត ជាប់ព្រំដែនកម្ពុជា-វៀតណាម។

អាន​បន្ថែម