ត្រឹមខែមីនា២០២៣ ត្បូងឃ្មុំសង់ផ្លូវបានជិត ៣ពាន់គ.ម ខណៈផ្លូវ៧១C តម្លៃ១៣០លានដុល្លារ សង់បាន ៧០%

គិតរហូតមកទល់នឹងពេលនេះ រដ្ឋបាលខេត្តត្បូងឃ្មុំបានសាងសង់ផ្លូវនៅក្នុងខេត្តសរុបបានចំនួន ២.៦៩៨គីឡូម៉ែត្រ។ ក្នុងនោះ គម្រោងផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានប្រវែងសរុបជិត ១១៥គីឡូម៉ែត្រ សម្រេចការសាងសង់បានប្រមាណជាង ៧០ភាគរយ ហើយគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ ​​លើក​ឡើងនៅក្នុង​សន្និសីទ​ជោគជ័យ​របស់​រដ្ឋបាល​​ខេត្ត​ត្បូងឃ្មុំ​ នៅថ្ងៃទី២០ ខែមេសា​ ឆ្នាំ២០២៣។ លោកអភិបាល​ខេត្ត​បាន​បន្ត​ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ផ្លូវដែលស្ថិតនៅក្រោមមន្ទីរអភិវឌ្ឍន៍ជនបទមានចំនួន ៧៩៤ខ្សែ មានប្រវែងសរុបចំនួន ២.៤៦៩គីឡូម៉ែត្រ។ ក្នុងនោះ មានការស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន ២២ខ្សែ ប្រវែង ៥០៩គីឡូម៉ែត្រ និងផ្លូវបេតុង ១០ខ្សែ មានប្រវែង ១៤៤,៤៥គីឡូម៉ែត្រ ព្រមទាំងបានជួសជុលថែទាំផ្លូវចំនួន ៦២ខ្សែ ប្រមាណ ៦៩០,៦៩គីឡូម៉ែត្រ។ អភិបាលខេត្តបានឱ្យដឹងទៀតថា នៅខេត្ត​ត្បូងឃ្មុំ​ មាន​ផ្លូវជាតិ​ឆ្លង​កាត់​ជា​ច្រើន​ខ្សែ​ ដូចជា ​ផ្លូវ​ជាតិ​លេខ៧ ផ្លូវ​ជាតិ​លេខ៨ ផ្លូវ​ជាតិ​លេខ១១ ផ្លូវ​ជាតិ​លេខ៧៣ ផ្លូវ​ជាតិ​លេខ៧២ និង​ផ្លូវ​ជាតិ​លេខ៧១សេ ​ដែល​កំពុង​សាងសង់។ ជាមួយគ្នានេះ […]

អាន​បន្ថែម

ក្រុមហ៊ុនអឺបេនលែន និងធនាគារស្ថាបនា រួមគ្នាផ្តល់អត្រាកម្ចីពិសេសបំផុតដល់អ្នកទិញបុរីចន្ទគីរី

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយធនាគារស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដើម្បីបំពេញ តម្រូវការ និងផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលមានបំណងទិញផ្ទះនៅក្នុងបុរីចន្ទគីរី។ រូបថតអនុស្សាវរីយ៍គណៈគ្រប់គ្រងនៃក្រុមហ៊ុនអឺបេនលែន និងគណៈគ្រប់គ្រងនៃធនាគារស្ថាបនា ក្រោមកិច្ចសហប្រតិបត្តិការនេះផងដែរ អតិថិជនរបស់បុរីចន្ទគីរីទាំងអស់នឹងទទួលបានអត្រាការប្រាក់ត្រឹមតែ 6.99% ប៉ុណ្ណោះក្នុងរយៈពេល 2ឆ្នាំដំបូង ជាមួយ នឹងទំហំកម្ចីទិញផ្ទះរហូតដល់ទៅ 85% នៃ តម្លៃផ្ទះសរុបក្នុងរយៈពេល 25ឆ្នាំ។ ដោយ មានទស្សនៈវិស័យរួម  និង ការយកចិត្តទុកដាក់ខ្ពស់លើអតិថិជន ក្រុមហ៊ុនអឺបេនលែន និង ធនាគារដៃគូ ស្ថាបនា មានគោលបំណងផ្តល់ជូននូវ ជម្រើសកម្ចីទិញ ផ្ទះកាន់តែសម្បូរបែប ការផ្តល់ការប្រឹក្សាយោបល់ និង សេវាកម្មកាន់តែងាយស្រួលសម្រាប់ អតិថិជនរបស់បុរីចន្ទគីរី។ កិច្ចព្រមពៀងនេះដែរ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន លោក ឡេង ស្រ៊ុន ប្រធានផ្នែកលក់ជាន់ខ្ពស់នៃបុរីចន្ទគីរី លោក  អ៊ី ស៊ុនវៃ នាយកគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តទីផ្សារនៃក្រុមហ៊ុន អឺបេនលែន […]

អាន​បន្ថែម

កម្ពុជាស្ថិតនៅលេខរៀងទី១៤ ដែលមានសេដ្ឋកិច្ចលូតលឿនបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០២៣

ប្រទេសកម្ពុជាត្រូវបានវាយតម្លៃ ជាប់ចំណាត់ថ្នាក់ទី១៤ ជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត ក្នុងឆ្នាំ២០២៣នេះ ដោយសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើង ៥,៨%។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ finance.yahoo ចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ គេហទំព័រខាងលើបានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា ផលិតផលក្នុងស្រុកសរុប (GDP) មានទំហំ ២៦,៩៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ និងមានកម្លាំងក្នុងការទិញរបស់ប្រជាជនកម្ពុជាបានកើនឡើងដល់ ៧៥ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ២០២២។ ប្រភពដដែលបានបង្ហាញទៀតថា ប្រទេសកម្ពុជាបានបង្ហាញពីសញ្ញាងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយប្រឈមនឹងជំងឺកូវីដ-១៩ ដោយសន្ទុះដ៏គួរឱ្យចាប់អារម្មណ៍នេះនៅតែរុញច្រានដោយកត្តាជំរុញដូចកាលពីមុនវិបត្តិដែរ ស្របពេលការនាំចេញទំនិញផលិតកម្ម និងទំនិញកសិកម្ម បានស្ទុះងើបឡើងវិញពេញលេញ។ យោងតាមការចាត់ចំណាត់ថ្នាក់នេះ ប្រទេសនៅក្នុងតំបន់អាស៊ានចំនួន ២ផ្សេងទៀត ក៏ត្រូវបានវាយតម្លៃថាមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងឆ្នាំនេះផងដែរ រួមមាន ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់ទី១៥ (៥,៨%) និងប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់ទី១២ (៦%)៕

អាន​បន្ថែម

កត្តា២ បានជំរុញឱ្យខេត្តព្រះសីហនុឈរនៅលេខរៀងទី៥ កំឡុងបុណ្យចូលឆ្នាំខ្មែរ

ខេត្តព្រះសីហនុ ដែលធ្លាប់តែជាប់ចំណាត់ថ្នាក់គោលដៅទេសចរណ៏ឈានមុខគេស្ទើរតែរៀងរាល់ខែ តែបែរជាមកឈរនៅលេខរៀងទី៥ តាមពីក្រោយខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងរាជធានីភ្នំពេញ ក្នុងអំឡុងបុណ្យចូលឆ្នាំខែ្មរនេះទៅវិញ ។​ ការថមថយនេះបណ្តាលមកពីខេត្តជាប់ឆ្នេរមួយនេះគឺជាទីពេញនិយមសម្រាប់តែទេសចរណ៍ចុងសប្តាហ៍ ហើយបូកផ្សំនឹងចរន្តផ្លាស់ប្តូរនៃទិសដៅរបស់ទេសចរក្នុងអំឡុងបុណ្យចូលឆ្នំាខ្មែរផងដែរ។ នេះបើយោងតាមឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យនៅថ្ងៃទី១៩ មេសា ២០២៣។ យោងតាមទិន្នន័យក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣.១៨៧.៧៧១នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៣.១៣២.០៨០នាក់និង ភ្ញៀវអន្តរជាតិ ៥៥.៦៩១នាក់។ ក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗចំនួន៥ រួមមាន ខេត្តសៀមរាប ២.១២០.៣៧៣នាក់ ខេត្តបាត់ដំបង ១.៥០០.១៦៨នាក់ ខេត្តកំពង់ចាម ១.៤០៨.៨១១នាក់ រាជធានីភ្នំពេញ ១.០៨០.៥០៩នាក់ និងខេត្តព្រះសីហនុ ៨៨៧.៨៩៣នាក់។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ខេត្តព្រះសីហនុ ដែលធ្លាប់តែជាខេត្តជាប់ចំណាត់ថ្នាក់ទី១ ឬទី២ ជារៀងរាល់ខែ បានធ្លាក់មកនៅក្នុងចំណាត់ថ្នាក់ទី៥​ តាមពីក្រោយដោយខេត្តផ្សេងៗទៀត។ ​​ ជុំវិញចំណាត់ថ្នាក់នេះដែរ […]

អាន​បន្ថែម

អគារសម្ភពទំនើបថ្មីនៃមន្ទីរពេទ្យកុមារជាតិ សម្ពោធដាក់ឱ្យដំណើរការផ្លូវការហើយ

​អគារ​សម្ភ​ព​ថ្មីនៃ​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ​​កម្ពស់ ៤ជាន់ ត្រូវបានសម្ពោធ​ដាក់​ដំណើរ​ការ​ផ្លូវការហើយ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតី​ភាព​សម្តេច​តេជោនាយក​រដ្ឋ​ម​ន្រី្ត ​ហ៊ុន សែន​។ នាឱកាសនោះ សម្តេចតេជោ បានចាត់ទុកថា អគារមន្ទីរពេទ្យថ្មីនេះ នឹងជួយលើកកម្ពស់សុខុមាលភាពមាតា និងកុមារកាន់តែប្រសើរបន្ថែមទៀត ព្រោះអគារនេះមានបំពាក់នូវបរិក្ខាពេទ្យទំនើបៗ និងមានប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រងទិន្នន័យ និងប្រវត្តិអ្នកជំងឺបានច្បាស់លាស់ងាយស្រួល ក្នុងការផ្ដល់សេវាព្យាបាលអ្នកជំងឺបានលឿនរហ័សប្រកបដោយគុណភាពនិងប្រសិទ្ធិភាពខ្ពស់។ ឆ្លៀតឱកាសនោះ សម្តេច ក៏បានអំពាវនាវដល់គ្រូពេទ្យនៅទីនេះ បន្តខិតខំពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ រួមនឹងការខិតខំពង្រឹងសមត្ថភាពខាងផ្នែកបច្ចេកទេសបន្ថែមទៀត ដើម្បីធ្វើឱ្យសុខភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ គួរបញ្ជាក់ដែរថា អគារសម្ភពនេះមានកម្ពស់ ៤ជាន់ដែលអាចដាក់អ្នកជំងឺបានប្រមាណ ១០០គ្រែ។ អគារសម្ភពថ្មីនេះមានទទឹង ១៥ ម៉ែត្រ និងបណ្តោយ ៦០ ម៉ែត្រមានកម្ពស់៤ជាន់ ចាប់ផ្ដើមសាងសង់នៅខែកម្ភៈឆ្នាំ២០២១ ហើយបញ្ចប់ការសាងសង់ និងបើកឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ២០២២ ដោយចំណាយថវិការបស់រាជរដ្ឋាភិបាល។ អគារថ្មីនេះ មានបំពាក់សម្ភារបរិក្ខាពេទ្យទំនើបៗ ជាជំនួយរបស់ប្រទេសឆេក ដោយមានផ្តល់សេវាពិគ្រោះជំងឺកុមារ ពិនិត្យផ្ទៃពោះ ចាក់ថ្នាំបង្ការកុមារ រោគស្ត្រី សម្រាលកូន  ផ្នែកវះកាត់និងទារកមានបញ្ហាផ្សេៗក្រោយសម្រាលជាដើម៕

អាន​បន្ថែម

គម្រោងកន្ត្រកខ្សែកាបដំបូងបង្អស់អាចនឹងលេចរូបរាងនៅដើមឆ្នាំ២០២៤ ក្នុងខេត្តព្រះសីហនុ

គម្រោងកន្ត្រកខ្សែកាប (Cable Car) ដំបូងបង្អស់របស់ប្រទេសអូទ្រីស អាចនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៤ នៅក្រុងរាម នៃខេត្តព្រះសីហនុ ខណៈការសិក្សាស្រាវជ្រាវអាចនឹងបិទបញ្ចប់ក្នុងឆ្នាំនេះ តាមរយៈការសម្របសម្រួលរបស់ក្រុមហ៊ុន ខនភ្លូអិនស៍​ (Confluences)។ នេះបើតាមការផ្សព្វផ្សាយរបស់សាព័ត៌មាន AMS នៅពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ​ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Canopy Sands​ Development ដែលជាសមាជិករបស់ក្រុមហ៊ុន​ Prince Holding Group  នៃប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ កន្រ្កកខ្សែកាប (Cable Car) គឺជាសកម្មភាពទាក់ទាញមួយក្នុងចំណោមសកម្មភាពផ្សេងៗ ដែលស្ថិតក្រោមផែនការមេរបស់ Canopy Sands​ Development ដែលជាគម្រោង Bay of Lights គ្របដណ្ដប់ផ្ទៃដីចំនួន ៩៣៤ហិកតា និងត្រូវបានគេឲ្យឈ្មោះ​ថា Bay Of Lights។ គួបញ្ជាក់ថា ក្រុមហ៊ុន CANOPY SANDS DEVELOPMENT បានចុះ​ហត្ថលេខាជាមួយក្រុមហ៊ុន​ Doppelmayr Gruppe ក្នុងការព្រមព្រៀង​នាំយកគម្រោងកន្ត្រកខ្សែកាបដំបូងគេដែលមិនធ្លាប់មានមកកាន់​ កម្ពុជា កាលពីថ្ងៃទី១៥ […]

អាន​បន្ថែម

ថៃចង់សហការពង្រីកការវិនិយោគលើវិស័យភស្តុភារកម្មនៅកម្ពុជា

គណៈប្រតិភូរបស់ប្រទេសថៃ បានបង្ហាញបំណងចង់ពង្រីកកិច្ចសហការវិនិយោគលើអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នភាគីថៃ កំពុងសិក្សាស្វែងរកឱកាសវិនិយោគលើវិស័យនេះផងដែរ។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Supachai Verapuchong តំណាងឱ្យគណៈប្រភិភូប្រទេសថៃ និងជាអគ្គនាយកក្រុមហ៊ុន Logistics Intelligence Cambodia Co., Ltd និង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ លោក Supachai Verapuchong បានឱ្យដឹងថា ជំនួបនេះគឺផ្តោតសំខាន់លើកិច្ចពិភាក្សាការងារ និងផែនការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា ព្រមទាំងសិក្សាពីលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យមួយនេះជាមួយក្រសួងសាធារណការ ដោយបានបង្ហាញពីឆន្ទៈខ្ពស់ និងសង្ឃឹមយ៉ាងមុតមាំថា នឹងអាចសហការជាមួយកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ការអភិវឌ្ឍលើវិស័យភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយជំរុញនិងលើកកម្ពស់សេដ្ឋកិច្ចជាតិ ក្នុងនោះមានគម្រោងជាង ៣០០គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៥០ពាន់លានដុល្លារ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេនៃវិស័យភស្តុភារកម្ម សម្រាប់ធ្វើការអនុវត្តក្នុងរយៈពេល១០ឆ្នាំទៅមុខ ដើម្បីឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម នៅក្នុងតំបន់។ លើសពីនេះ ឯកឧត្តមបន្តថា គម្រោងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិតគុណភាព ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងត្រូវសហការជាមួយ […]

អាន​បន្ថែម

IFC ជួយកម្ពុជាលើផ្នែកហិរញ្ញវត្ថុ ដើម្បីសិក្សាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (International Finance Corporation)នៃធនាគារពិភពលោក បានសម្រេចផ្តល់សេវាទីប្រឹក្សាហិរញ្ញវត្ថុ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville logistics complex-SHV-LC)។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុរវាងក្រសួងសាធារណការ និងដឹកជញ្ចូន និង IFC សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ) ត្រូវបានធ្វើឡើង នៅថ្ងៃទី១៩ ខែមេសាក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ។ គម្រោងនេះត្រូវបានគេរំពឹងថានឹងត្រូវបានដំណើរការឡើងជាដំណាក់កាល ជាមួយនឹងដើមទុនសរុបប្រមាណជា ២០០លានដុល្លារ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា គម្រោងនេះ ជាគម្រោងទីពីរ បន្ទាប់ពីគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ហើយក្រសួងមានផែនការបង្កើតគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មនៅទីក្រុងបាវិត និងក្រុងប៉ោយប៉ែត បន្តបន្ទាប់នាពេលខាងមុខ។ គោលបំណងរបស់យើង គឺយកប្រទេសកម្ពុជាធ្វើជា «មជ្ឈមណ្ឌលផ្ទេរភស្តុភារកម្មប្រចាំតំបន់ក្នុងតំបន់អាស៊ីអាគ្នេយ៍» នេះជាប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ថ្លែងថា៖ «តាមរយៈការធ្វើការជាមួយ IFC យើងអាចទាញយកផលពីជំនាញជាសាកលរបស់ពួកគេ នៅពេលដែល […]

អាន​បន្ថែម

កម្ពុជានឹងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចខ្ពស់លើសពីការរំពឹង ក្រោយសង់គម្រោងផ្លូវនាវាទន្លេបាសាក់រួច

ក្រោយការសិក្សាសមិទ្ធិលទ្ធភាពយ៉ាងល្អិតល្អន់អស់រយៈពេលជាង ២ឆ្នាំ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានរកឃើញថា​ ជាគម្រោងដែលនឹងផ្តល់ផលប្រយោជន៍ដ៏មហិមាសម្រាប់សេដ្ឋកិច្ចជាតិ និងមិនបណ្តាលឱ្យមានផលអវិជ្ជមានអ្វីឡើយ ព្រមទាំងត្រូវបានវាយតម្លៃថាអាចផ្តល់អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return) ក្នុងកម្រិតមួយខ្ពស់ជាងអត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣បានឱ្យដឹងថា គម្រោងផ្លូវនាវាចរណ៍នេះនឹងមិនបណ្តាលឱ្យ​មានផលប៉ះពាល់អវិជ្ជមានអ្វីឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ ១៩៩៥។ ជាពិសេស គម្រោងនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់ធំធេងសម្រាប់ការអភិវឌ្ឍ និងរីកចម្រើនសេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច ក្នុងកម្រិតមួយខ្ពស់ជាងអត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។ នៅក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុន CRBC ក្រុមហ៊ុន CCCC Water Transport Consultant ដែលជាក្រុមហ៊ុនអនុវត្តការសិក្សា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការវាយតម្លៃខ្ពស់លើលទ្ធផលនៃការសិក្សានេះ ហើយគម្រោងនេះនឹងត្រូវបានរៀបចំធ្វើបច្ចុប្បន្នភាពរបាយការណ៍ ដើម្បីជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងដាក់ជូនទៅអង្គប្រជុំគណៈរដ្ឋមន្ត្រី […]

អាន​បន្ថែម

រដ្ឋអនុម័តសង់រោងចក្រតម្លើងបន្ទះសូឡាថ្មី១ទៀត តម្លៃ៧លានដុល្លារ នៅខណ្ឌកំបូល

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត និងសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងបង្កើតរោងចក្រតម្លើងបន្ទះសូឡា១កន្លែងនៅរាជធានីភ្នំពេញ និង២ទៀតនៅ ខេត្តកំពង់ស្ពឺ និង តាកែវ។ ក្រុមហ៊ុនវិនិយោគទាំងបីរួមមានដូចខាងក្រោម៖ ទី១ “GE NEW ENERGY TECHNOLOGY (CAMBODIA) CO., LTD” មានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារ។ ទី២ “EBELNO (CAMBODIA) CO., LTD” មានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ។ ទី៣ “JINGMAOGUOJI (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារថ្មីចំនួន ៩៣១កន្លែង សម្រាប់ប្រជាជនកម្ពុជា […]

អាន​បន្ថែម

រដ្ឋដាក់ចេញវិធានការ ៨ចំណុច ដើម្បីគាំទ្រការអភិវឌ្ឍវិស័យសំណង់ និងបុរី

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការជាកញ្ចប់ចំនួន ៨ចំណុច ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី ខណៈសេដ្ឋកិច្ចសកលកំពុងស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ វិធានការ ជាកញ្ចប់ទាំងនោះរួមមាន៖ ១. បន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្ដល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។ ដោយឡែក ក្រុមហ៊ុនដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលគ្មានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ត្រូវរួសរាន់ចុះបញ្ជីគម្រោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ស្របតាមនីតិវិធីជាធរមានពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំយ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៣ ដើម្បីទទួលបានការបន្តការបង់ពន្ធជាកញ្ចប់រហូតដល់ដំណាច់ឆ្នាំ២០២៤។ ២. បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី ១២ខែ ដល់ ១៨ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង ១លានដុល្លារ និងពី ២៤ខែ ដល់ ៣៦ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបង់ពន្ធលើសពី ១លានដុល្លារ។ ៣. ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមិនទាន់អភិវឌ្ឍត្រូវបង់ពន្ធស្របតាមនីតិវិធីជាធរមាន (របបពិត) និងត្រូវកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ។ ៤. បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់តែវិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៤។ (អានបន្ថែម) ៥. បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ […]

អាន​បន្ថែម

រដ្ឋសម្រេចឱ្យឯកជនបង្កើតកសិដ្ឋានចិញ្ចមគោខ្នាតយក្ស១ ម្លៃជាង ៧៣លានដុល្លារ នៅក្រចេះ

ថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត និងសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោដ៏ធំមួយ នៅខេត្តក្រចេះ និងកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) មួយទៀត នៅខេត្តព្រះវិហារ ។ នេះបើតាមការប្រកាសផ្សាយរបស់គេហទំព័ររបស់ (CDC) នៅថ្ងៃទី១៧ មេសា ២០២៣។ តាមប្រភពដដែលបានបង្ហាញថា គម្រោងដ៏ធំនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន “EASTERN RUBBER (CAMBODIA) CO., LTD” ដែលធ្វើការវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ មានទីតាំងវិនិយោគស្ថិតស្រុកស្នួល ខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារ។ ជាមួយគ្នានេះដែរ CDC ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនមួយទៀត ដែលមានឈ្មោះថា “RITHY RUBBER (CAMBODIA) CO., LTD” ដើម្បីបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃបឹងពែរ នៅឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ក្នុងទុនវិនិយោគប្រមាណ ១២លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារថ្មីចំនួន ២៣៧កន្លែង សម្រាប់ប្រជាជនកម្ពុជា ដែលនេះជាកត្តាជំរុញឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច […]

អាន​បន្ថែម