រោងចក្រចម្រាញ់ប្រេងឆាពីកន្ទក់តម្លៃ ៦លានដុល្លារនៅបាត់ដំបង ត្រៀមដាក់លក់ឆាប់ៗនេះ

រោងចក្រចម្រាញ់ប្រេងឆៅចេញពីកន្ទក់ងអង្ករផ្កាម្លិះកម្ពុជា ជាមួយនឹងទុនវិនិយោគ ៦លានដុល្លារ ស្ថិតក្នុងខេត្តបាត់ដំបង គ្រោងនឹងដាក់លក់ក្រោយចូលឆ្នាំប្រពៃណីខ្មែរនេះ ខណៈរោងចក្របាននិងកំពុងដាក់ឱ្យដំណើរការសាកល្បងជាង ១ខែ មកហើយ។ នេះបើតាមសាព័ត៌មាន rfi នៅពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។ រោងចក្រនេះ ជាប្រភេទសហគ្រាសធុនមធ្យម អាចចម្រាញ់ប្រេងឆាបានប្រមាណជាង ១០តោន ដោយប្រើប្រាស់កន្ទក់ឆៅប្រមាណពី ៥០ ទៅ ១០០តោន។ លោក ឆែម ចាន់ដារ៉ា ប្រធានសហគ្រាសធុនមធ្យម នៃក្រុមហ៊ុន ខេមបូឌា រ៉ៃ ប្រេងអូលីវ ខមផេនី លីមីតធីត បានឱ្យដឹងថា ប្រេងកន្ទក់នេះ អាចកំចាត់ខ្លាញ់អាក្រក់ ១២% ក្នុងរាង្គកាយរបស់មនុស្ស ដូចជាខ្លាញ់ក្នុងសរសៃឈាម និងខ្លាញ់រុំថ្លើមជាដើម។ លោកបន្ថែមថា ដំណើរការនៃការចម្រាញ់មាន ៤ដំណាក់កាល ដោយក្នុងនោះ៖ ដំណាក់កាលទី១៖ ធ្វើការសម្អាតកន្ទក់ឆៅ ​និងចម្អិនកន្ទក់ ដំណាក់កាលទី២៖ ធ្វើការបម្លែងប្រេងចេញពីកន្ទក់ដែលបានសម្អាតរូចរាល់ ដំណាក់កាលទី៣៖ ធ្វើការចម្រុះ បន្សុទ្ធ និងដកចេញនូវក្រមួនក្នុងប្រេងកន្ទក់ ដំណាក់កាលទី៤៖ ធ្វើការវេចខ្ចប់ដាក់លក់ក្នុងទីផ្សារ លោកបន្តទៀតថា ក្នុងដំណាក់កាលទាំងនេះ […]

អាន​បន្ថែម

ចំណេញភ្លាមៗ! ទិញផ្ទះឈ្នះដេគ័របន្ទប់មេគ្រួសារ និងបញ្ចុះតម្លៃដល់រាប់ម៉ឺនដុល្លារ

កម្មវិធីប្រូម៉ូសិនសម្រាប់ខែមេសារបស់បុរី ប៉េង ហួត បានផ្ដល់ជូនអតិថិជនកាន់តែសម្បើម និងចំណេញលើសពីធម្មតា។ សម្រាប់ការទិញផ្ទះគ្រប់ប្រភេទ និងគ្រប់គម្រោង ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែមេសា ឆ្នាំ2023 អតិថិជននឹងទទួលបានការផ្ដល់ជូនដ៏ពិសេសដូចជា៖ 🎁 ការដេគ័របន្ទប់មេគ្រួសារតាមស្តង់ដារផ្ទះគំរូ 🎁 ការបញ្ចុះតម្លៃរហូតដល់ ៣០.០០០ដុល្លារ ភ្លាមៗ 🎁 កូនទន្សាយនាំសំណាងជាមួយរង្វាន់ជាច្រើនដូចជា ទូរស័ព្ទ iPhone 14 Pro Max, Apple Watch Ultra និង Air Pods Pro 🎁 គោលការណ៍បង់ប្រាក់កាន់តែងាយស្រួលជាងមុន ⚡️រួសរាន់ឡើង! ការផ្តល់ជូនដ៏អស្ចារ្យនេះមានសុពលភាពត្រឹមដំណាច់ខែមេសានេះប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ឬទាក់ទងណាត់ជួបសហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០៩៨​/០១៦/០១៧/៥៩៦ ៧៨៩ ។ ចុចទីនេះ ដើម្បីទស្សនាវីដេអូ  

អាន​បន្ថែម

ត្រីមាសទី១ ឆ្នាំ ២០២៣ តើទីផ្សារអចលនទ្រព្យមានស្ថានភាពយ៉ាងណា?

វិបត្តិសេដ្ឋកិច្ចពិភពលោក បញ្ហាអចលនទ្រព្យចិន និងកត្តាសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្ដដាក់សម្ពាធដល់ទីផ្សារអចលនទ្រព្យកម្ពុជា ដូច្នេះទាំងអ្នកទិញ អ្នកអភិវឌ្ឍ និងវិនិយោគិនក្នុងវិស័យនេះ ត្រូវតែធ្វើទំនើបកម្មលើផ្ដត់គំនិត និងរបៀបធ្វើអាជីវកម្មថ្មី  ទើបអាចរក្សាលំនឹងក្នុងទីផ្សារបាន។ វិនិយោគិន ឬអ្នកប្រកបអាជីវកម្មក្នុងវិស័យអចលនទ្រព្យភាគច្រើន កំពុងអង្គុយរង់ចាំឱ្យទីផ្សារត្រឡប់មកប្រសើរដូចមុនវិបត្តិកូវីដ  ប៉ុន្តែជាក់ស្ដែងទីផ្សារអាចនឹងត្រឡប់ទៅរកសភាពដើម ឬយ៉ាងណា នៅមិនទាន់ដឹងនៅឡើយទេ។ គ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរហើយ ខណៈវិធីសាស្រ្តធ្វើអាជីវកម្មដែលធ្លាប់ប្រើកន្លងមក ហើយជោគជ័យកាលពីសម័យមុនវិបត្តិកូវីដ ក៏អាចនឹងមិនអាចប្រើបាននាពេលបច្ចុប្បន្ននេះទេ។ និយាយឱ្យងាយយល់ ចង់ក្លាយជាសេដ្ឋីពីទីផ្សារអចលនទ្រព្យ គឺមិនងាយដូចមុននោះទេ ដូច្នេះវិនិយោគិនត្រូវមានទាំងចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ទើបជោគជ័យក្នុងទីផ្សារបរិបទថ្មីនេះបាន។ ឧទាហរណ៍ ការបំប៉ោងតម្លៃដីធ្លីលក់ចេញទិញចូល ក្នុងរយៈពេលខ្លី ដែលជាប្រភពរកចំណូល ដ៏ងាយស្រួលកាលពីមុន ប៉ុន្តែបច្ចុប្បន្នមិនស្រួលដូចមុនទៀតឡើយ ដោយសារកង្វះវិនិយោគិនក្រៅប្រទេស និងភាពប្រុងប្រយ័ត្នក្នុងការប្រើប្រាស់សាច់ប្រាក់របស់វិនិយោគិន។ អ្នកវិនិយោគិនត្រូវដឹងពីលំហូរសាច់ប្រាក់របស់ខ្លួនឱ្យបានច្បាស់ និងវិភាគលើសក្ដានុពលអចលនទ្រព្យឱ្យបានជាក់លាក់ មុនសម្រេចចិត្តវិនិយោគ។ អចលនទ្រព្យដែលទាក់ទិននឹងវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ចាត់ទុកថាកំពុងមានសក្ដានុពុល ដោយសារលំហូរភ្ញៀវទេសចរ ដែលរំពឹងពីកីឡាស៊ីហ្គេម និងការធ្វើពិពិធកម្មរោងចក្រផលិតរបស់ក្រុមហ៊ុនធំៗ ក្រោយវិបត្តកូវីដ។ ការវិភាគខាងលើគឺយោងតាមរបាយការណ៍របស់ ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia ដែលចេញផ្សាព្វកាលពីថ្មីៗនេះ។ របាយការណ៍នេះ ក៏បានសរុបពីស្ថានភាពរបស់ផ្នែកនីមួយៗ នៃទីផ្សារ ក៏ដូចជានិន្នារការថ្មីៗ​ ដែលនឹងកើតមានផងដែរ។ បូរី […]

អាន​បន្ថែម

គម្រោងហេដ្ឋារចនាសម្ព័ន្ធច្រើនសន្ធឹកសរុបជិត ៣០ប៊ីលានដុល្លារ ពីមហិច្ឆតា និងយុទ្ធសាស្ដ្រជំរុញសេដ្ឋកិច្ចរបស់កម្ពុជា

ខណៈពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច សង្រ្គាម និងឥទ្ធិពលអវិជ្ជមានសេសសល់ពីជំងឺរាតត្បាតកូវីដ១៩ ក្នុងដើមឆ្នាំ ២០២៣ នេះ កម្ពុជាបែរជាងាកមកសម្រុកប្រកាស និងបើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនសន្ធឹកសន្ធាប់ទៅវិញ ដែលបូករួមជាទុនវិនិយោគ គឺមានសរុបដល់ជាង ៣០ប៊ីលានដុល្លារ ឯណោះ។ គម្រោងខ្នាតធំដែលកម្ពុជាមិនធ្លាប់មានពីមុន គឺគម្រោងធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែកទូទាំងប្រទេស។ កម្ពុជាគ្រោងនឹង ធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក ភ្នំពេញ-ប៉ោយប៉ែត ប្រវែងប្រមាណ ៣៨២គ.ម  ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿនស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ។ គម្រោងនេះកំពុងសិក្សាដោយ ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារនេះ នឹងរួមបញ្ចូលទាំងក្បាល និងទូរថភ្លើង ហើយប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះដែរ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ។ (អានបន្ថែម) ទាក់ទងនឹងវិស័យផ្លូវដែកនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ថ្មីៗបានផ្តល់ជំនួយឥតសំណង ក្នុងទំហំទឹកប្រាក់ ៣០០លានយ័ន ដែលស្មើនឹងប្រមាណ ៤៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។ (អានបន្ថែម) […]

អាន​បន្ថែម

Makro គ្រោងថែមទុនជាង ៨០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មលក់រាយរបស់ខ្លួន

ក្រុមហ៊ុន Siam Makro Plc ដែលជាប្រតិបត្តិករផ្សារទំនើប Makro និងផ្សារទំនើប Lotus បានបោះទុនចន្លោះពី២៥,៣ ទៅ ២៧.៥ពាន់លានបាត ឬ ប្រមាណ ៧៤០លានដុល្លារ ទៅ ៨០៣,៥លានដុល្លារ នៅឆ្នាំ២០២៣នេះ ដើម្បីពង្រីកអាជីវកម្មលក់រាយ និងលក់បោះដុំរបស់ខ្លួន។ លោកស្រី Saowaluck Thithapant ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Siam Makro បានលើកឡើងថា បន្ទាប់ពីបើកប្រទេសឡើងវិញពេញលេញហើយ សេដ្ឋកិច្ច និងទេសចរណ៍ថៃបានស្ទុះងើបឡើង ដែលជាកត្តាជះផលជាវិជ្ជមានដល់អាជីវកម្មលក់ដុំ និងរាយ ក៏ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងឧស្សាហកម្មចំណីអាហារ ដែលសុទ្ធសឹងតែជាអតិថិជនរបស់ផ្សារម៉ាក្រូ។ ក្នុងចំណោមទុនវិនិយោគសរុប ប្រមាណ ៣៨៤លានដុល្លារ ទៅ៤១២លានដុល្លារនេះ នឹងត្រូវវិនិយោគលើអាជីវកម្មបោះដុំ នៃផ្សារទំនើប Makro ខណៈទឹកប្រាក់ប្រមាណ ៣៥៧លានដុល្លារ ទៅ៣៩២លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់អាជីវកម្មលក់រាយ នៅផ្សារទំនើប Lotus រួមទាំង ការពង្រីកសាខា និងការអភិវឌ្ឍមជ្ឈមណ្ឌលចែកចាយ ប្រព័ន្ធឌីជីថល និងអាជីវកម្មថ្មីៗ។ លោកស្រី Saowaluck […]

អាន​បន្ថែម

ចិនបោះទុន ៥០០លានដុល្លារ សង់ខ្សែកាបក្រោមសមុទ្រវែងបំផុតលើលោក ដើម្បីប្រជែងនិងអាមេរិក

ក្រុមហ៊ុន​ទូរគមនាគមន៍ ដែល​គ្រប់គ្រងដោយ​រដ្ឋ​បាល​ប្រទេស​ចិន បានបោះទុនវិនិយោគចំនួន ៥០០លានដុល្លារ លើគម្រោងកសាង​បណ្តាញ​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រវែងបំផុតលើពិភពលោក ដែល​ត​ភ្ជាប់​តំបន់​អាស៊ី មជ្ឈិមបូព៌ា និង​អឺរ៉ុប ដើម្បី​ប្រជែង​និង​គម្រោង​ស្រ​ដៀង​គ្នា ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​។ នេះ​បើ​យោង​តាមប្រភពពី​បុគ្គល​៤​នាក់ ដែល​ពាក់ព័ន្ធ​និង​កិច្ចព្រមព្រៀង​នេះ បាន​បង្ហើប​ប្រាប់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ដោយបានសង្កត់ធ្ងន់ថា គម្រោង​នេះ​គឺជា​សញ្ញា​បញ្ជាក់​ថា សង្គ្រាម​បច្ចេកវិទ្យា​​ដ៏​ក្ដៅ​គគុក​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន បាននិងកំពុងរីករាល​ដាល​កាន់​តែ​ខ្លាំង​លើ​បណ្ដាញ​ផ្ដល់​សេវា​អ៊ីនធឺណិត​។ ក្រុមហ៊ុន​​ធំៗ​ចំនួន​៣​របស់​ចិន រួមមាន ​សាជីវកម្ម​ទូរគមនាគមន៍​ចិន ក្រុមហ៊ុន China Mobile Limited និង ក្រុមហ៊ុន China United Network Communications Group Co Ltd (China Unicom) បាននិងកំពុង​រៀបចំ​ផែនទី​បណ្តាញ​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ដ៏​ទំនើប​បំផុត និង​វែង​បំផុត​របស់​ពិភពលោក​។ គម្រោងដ៏មហិមានេះត្រូវបានឱ្យឈ្មោះថាគម្រោង «អឺរ៉ុប-មជ្ឈិមបូព៌ា-អាស៊ី Europe-Middle East-Asia» ដោយ​ខ្សែ​ដែល​បាន​ស្នើ​ឡើង​នឹង​ត្រូវត​ភ្ជាប់​ពី​ទីក្រុង​ហុងកុង​ទៅ​កាន់​កោះ​ហៃ​ណា​ន​របស់​ចិន មុន​ពេលតភ្ជាប់ទៅ​ប្រទេស​សិង្ហ​បុរី ប៉ា​គី​ស្ថាន អា​រ៉ា​ប៊ី​សា​អូឌីត អេ​ហ្ស៊ី​ប និង​បារាំង​ ហើយការសាងសង់​បណ្ដាញ​ខ្សែ​កាប​នេះគ្រោង​ចំណាយទឹក​ប្រាក់​ប្រហែល ​៥០០​លាន​ដុល្លារ​ ​ […]

អាន​បន្ថែម

គម្រោងសង់រោងចក្រផលិតបន្ទះសូឡា និងសម្ភារផ្សេងៗតម្លៃ ៣៦,២លានដុល្លារ ត្រូវបានអនុម័តហើយ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៤គម្រោង ដែលមានទុនវិនិយោគសរុប ៣៦,២លានដុល្លារ ដើម្បីសាងសង់រោងចក្រចំនួន៤ នៅខេត្តកណ្តាល កំពង់ស្ពឺ និង ត្បូងឃ្មុំ។ នេះបើយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ មេសា ២០២៣។ ក្រុមហ៊ុនទាំងពីរនោះរួមមានដូចខាងក្រោម៖ ១- “SUNFLOWER ENERGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣៩កន្លែង។ ២- “JIA ZHI XIN AGRICULTURE TECHNOLOGY DEVELOPMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក…) និងកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២៥ ឃុំព្រះធាតុ ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ក្នុងទុនវិនិយោគប្រមាណ ១០,៣លានដុល្លារ។ ៣- “MENG FENG PACKAGING (CAMBODIA) […]

អាន​បន្ថែម

ឥណ្ឌូនេស៊ីគ្រោងបើកដំណើរការរថភ្លើង​​លឿនដំបូងបង្អស់តម្លៃជាង $៧ពាន់លាន នៅខែ៨-២០២៣

ឥណ្ឌូនេស៊ី គ្រោងបើកដំណើរការ​រថភ្លើង​ល្បឿន​លឿនទី១ និងដំបូងបង្អស់របស់ខ្លួន តម្លៃប្រមាណ ៧,២ពាន់លានដុល្លារ នៅក្នុងខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ដែលជាថ្ងៃខួបឯករាជ្យរបស់ប្រទេសផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់មួយរូប នៅក្នុងខុទ្ទកាល័យរបស់លោកប្រធានាធិបតីចូកូវីដូដូ ដោយបានគូសបញ្ជាក់ថា នៅទីបំផុត គម្រោងដ៏ធំនេះបានសម្រេចជោគជ័យហើយ ក្រោយពន្យារពេលជាច្រើនលើកច្រើនសាមកហើយ។ លោក Luhut Panjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា រហូតមកទល់នឹងពេលនេះ គម្រោងផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ដែលជាផ្នែកដ៏សំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិននេះ ស្ទើតែបញ្ចាប់ការងារសាងសង់ទាំងស្រុងហើយ។ គម្រោងរថភ្លើងនេះនឹងចាប់ផ្តើមដំណើរការសាកល្បងយូរបំផុតត្រឹមចុងខែឧសភាខាងមុខនេះ និងត្រៀមរួចរាល់​ ដោយរំពឹងថានឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដែលជាខួបលើកទី ៧៨ នៃឯករាជ្យរបស់ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការសែត The Diplomat បានសម្រង់សម្តីរបស់លោក Luhut Panjaitan។ ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung មានប្រវែងសរុបចំនួន ១៤២គីឡូម៉ែត្រ និងកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុនឥណ្ឌូណេស៊ី-ចិន PT Kereta Cepat Indonesia China (KCIC) ជាគម្រោងដែលតភ្ជាប់រដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង […]

អាន​បន្ថែម

សេវាកម្មគ្រប់គ្រងសំណង់ឌីជីថលថ្មីដោយផ្អែកលើ SYNCHRO ត្រូវបានប្រកាសឱ្យប្រើប្រាស់

ការផ្តល់សេវាកម្មរួមបញ្ចូលកម្មវិធីឌីជីថល (ទាំងឌីហ្សាញ អភិវឌ្ឍន៍ និងប្រតិបត្តិ) និងប្រឹក្សាយោបល់សម្រាប់សំណង់ឌីជីថលភ្លោះ កំពុងចាប់ដាក់ឱ្យដំណើរការនៅក្នុង Bentley Infrastructure Cloud ក្រុមហ៊ុន Bentley Systems បានប្រកាសពីគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន WSB ដើម្បីដឹកនាំម្ចាស់ហេដ្ឋារចនាសម្ព័ន្ធសំណង់ស៊ីវិល និងអ្នកម៉ៅការសាងសង់ដើម្បីទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ។ ក្រុមហ៊ុន WSB បានចាប់ផ្តើមផ្តល់ដំណោះស្រាយគ្រប់គ្រងសំណង់ឌីជីថលថ្មី និងសេវាកម្មប្រឹក្សាយោបល់ដោយផ្អែកលើ កម្មវិធី SYNCHRO របស់ក្រុមហ៊ុន Bentley ដើម្បីជួយទីផ្សារហេដ្ឋារចនាសម្ព័ន្ធសំណង់ស៊ីវិលយកឈ្នះលើបញ្ហាប្រឈមនៃការទទួលយកលំហូរការងារឌីជីថលថ្មីដោយផ្អែកលើគំរូ និងការទាញយកអានុភាពនៃថាមពលសំណង់ឌីជីថលភ្លោះ។ ក្រុមហ៊ុន WSB គឺជាក្រុមហ៊ុនដំបូងគេដែលចូលរួមក្នុងកម្មវិធី Bentley Digital Integrator Program ដែលមានន័យថា ជាការឌីហ្សាញ អភិវឌ្ឍន៍ និងប្រតិបត្តិកម្មវិធីឌីជីថល សម្រាប់ការងារសាងសង់ និងដើម្បីផ្តល់នូវការគាំទ្រផ្នែកទីផ្សារ និងការផ្ទេរចំណេះដឹងទៅកាន់ក្រុមហ៊ុនវិស្វកម្ម និងក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងគម្រោង រួមជាមួយប្រព័ន្ធរួមបញ្ចូលគ្នា ដើម្បីបង្កើត និងថែទាំឌីជីថលភ្លោះសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធរបស់អតិថិជន។ ការងារសាងសង់ជារឿយៗគឺផ្អែកលើប្លង់ 2D សន្លឹកក្រដាស់ និងលំហូរការងារដោយផ្អែកលើឯកសារ ដែលបណ្តាលឱ្យមានកំហុសការងារ ខ្ជះខ្ជាយពេលវេលា និងការងារធ្វើឡើងវិញដែលបណ្តាលឱ្យគម្រោងភាគច្រើនចំណាយលើសថវិកា និងយឺតយ៉ាវ។ ក្រុមហ៊ុន […]

អាន​បន្ថែម

«កោះទទឹង» និង «កោះមួយ» នឹងត្រូវអភិវឌ្ឍជារមណីយដ្ឋានទេសចរណ៍ ក្រោមទុនវិនិយោគជិត ៣៨លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ២គម្រោង ដែលមានទុនវិនិយោគសរុប ៣៧.៧លានដុល្លារ ដើម្បីអភិវឌ្ឍកោះចំនួនពីរគឺ «កោះទទឹង»នៅខេត្តកោះកុង និង«កោះមួយ»នៅខេត្តព្រះសីហនុ ជារមណីយដ្ឋានទេសចរណ៍ដ៏ទំនើប និងសម្បូរបែប ។ នេះបើយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ មេសា ២០២៣។ ក្រុមហ៊ុនទាំងពីរនោះរួមមានដូចខាងក្រោម៖ ១- “DEN NOKOR (CAMBODIA) INVESTMENT CO., LTD” គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារ។ ២- “G.T.V.C IMPORT EXPORT CO., LTD” គម្រោងវិនិយោគអភិវឌ្ឍន៍ “កោះមួយ” ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៧,៧លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារថ្មីចំនួន ១៩១កន្លែង សម្រាប់ប្រជាជនកម្ពុជា។ ជាមួយនឹងការអនុវត្តគម្រោងនេះ វិស័យទេសចរណ៍របស់ប្រទេសត្រូវបានកំណត់ឱ្យមានការរីកចំរើន ដែលនាំឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។

អាន​បន្ថែម

ថៃសង់រោងចក្រថាមពលកកើតឡើងវិញ ដ៏ធំ១នៅឥណ្ឌាដើម្បីកាត់បន្ថយការប្រើឥន្ធនៈឱ្យបាន៥០%

ក្រុមហ៊ុន Global Power Synergy Public Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនប្រេងឥន្ធនៈថៃដ៏ធំ ភីធីធី (PTT) បានទទួលសិទ្ធវិនិយោគលើគម្រោងសង់រោងចក្រ​ផលិត​អគ្គិសនី​ពី​សូឡា ដែលមានអានុភាពរហូតដល់ ៤២០មេហ្គាវ៉ាត់ នៅក្នុងប្រទេសឥណ្ឌា តាមរយៈក្រុមហ៊ុនសាខារបស់ខ្លួនគឺក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញឈ្មោះ អាវ៉ាដា (Avaada)។ តំណាងក្រុមហ៊ុន Global Power Synergy Public Company បានអះអាងថា ការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ជាការជួយគាំទ្រក្នុងការផលិតអគ្គិសនីពីថាមពលកកើតឡើងវិញ បានរហូតដល់ទៅ ៥.០០០ មេហ្គាវ៉ាត់ និងជួយគាំទ្រគោលនយោបាយរដ្ឋាភិបាលឥណ្ឌា ក្នុងការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ដើម្បីជំរុញឲ្យការផលិតអគ្គិសនីប្រើប្រាស់គម្រោងថាមពលកកើតឡើងវិញ ឱ្យបានជាង៥០ភាគរយ។ ក្រុមហ៊ុននេះ ទទួលបានសិទ្ធនៃការវិនិយោគគម្រោង ក្រោយបានឈ្នះការដេញថ្លៃលើពន្ធនៃការផលិតអគ្គិសនី ក្នុងអត្រាពន្ធ ២,៧រូពីក្នុងមួយគីឡូវ៉ាត់ម៉ោង។ ទោះបីក្រុមហ៊ុនមិនបានបង្ហើបទំហំទឹកប្រាក់នៃការវិនិយោគក្តី ប៉ុន្តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងការបង្កើតរោងចក្រនេះគ្រោងចំណាយពេលប្រមាណ ១៨ខែ។ គម្រោងនេះរំពឹងនឹងផលិតអគ្គិសនីបានប្រហែល ៧៥០លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ដោយផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនប្រហែល ៥០ម៉ឺនគ្រួសារ និងជួយរដ្ឋាភិបាលឥណ្ឌាកាត់បន្ថយកាបូនឌីអុកស៊ីតបាន ៦៩៨.២៥០ តោនក្នុងមួយឆ្នាំ៕

អាន​បន្ថែម

ក្រុមហ៊ុន Bentley Systems ប្រកាសពីការទិញយក EasyPower®, អ្នកឈានមុខផ្នែកវិស្វកម្មប្រព័ន្ធថាមពល

ដើម្បីកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយនូវគំរូ និងការវិភាគអគ្គិសនីនៅទូទាំងវដ្តជីវិតនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ ក្រុមហ៊ុន Bentley Systems បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានទិញយកក្រុមហ៊ុន EasyPower ដែលជាអ្នកអភិវឌ្ឍន៍ឈានមុខគេនៃការរចនា និងជាកម្មវិធីឧបករណ៍វិភាគ រួមទាំងកម្មវិធី arc flash solustions សម្រាប់អ្នកជំនាញផ្នែកវិស្វកម្មអគ្គិសនី។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1984 នៅទីក្រុង Portland រដ្ឋ Oregon EasyPower បានរួមបញ្ចូលគ្នានូវការបង្កើតគំរូ និងការវិភាគដែលមានមូលដ្ឋានលើក្រាហ្វិក ដើម្បីធ្វើឱ្យការដោះស្រាយបញ្ហាវិស្វកម្មអគ្គិសនីដ៏ស្មុគស្មាញដែលមិនធ្លាប់មាន កាន់តែងាយស្រួល និងអាចចូលដំណើរការបាន។ ផលិតផល EasyPower ត្រូវបានប្រើជាចម្បងសម្រាប់ការរចនា ការវិភាគ និងការត្រួតពិនិត្យប្រព័ន្ធចែកចាយថាមពលដែលបម្រើដល់កន្លែងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាព ដោយភាពជឿជាក់ និងអនុលោមតាមគោលការណ៍ច្បាប់។ ការទិញយក EasyPower របស់ក្រុមហ៊ុន Bentley គឺដើម្បីពង្រីកសមាហរណកម្ម និងនិរន្តរកម្មនៃការរចនា និងការវិភាគប្រព័ន្ធថាមពលសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះគ្រប់ប្រភេទ ដែលវានឹងបើកទូលាយចំណេះដឹងនៅក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយនឹងកំណើនថាមពលអគ្គិសនីនៅពេលអនាគត និងខុសៗគ្នា ជាមួយនឹងការបែងចែកថាមពលយ៉ាងទូលំទូលាយនៅលើផ្នែកទាំងពីរដោយគិតជា “រង្វាស់ម៉ែត្រ” ដែលគ្រប់សំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ – ក្នុងការអនុវត្ត សេដ្ឋកិច្ច សុវត្ថិភាព និងភាពធន់ – […]

អាន​បន្ថែម