គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជិត ២០%
គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ (ទីរួមខេត្តកំពត-ច្រកលក) សម្រេចបានលទ្ធផល ១៩%ហើយ។ នេះបើតាមការចុះត្រួតពិនិត្យរបស់ក្រុមការងាររនៃអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (PIU) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ក្រុមការងារ បានចុះត្រួតពិនិត្យលើការងារបច្ចេកទេស និងសុវត្ថិភាពក្នុងការដ្ឋានសាងសង់ ដើម្បីវាយតម្លៃលើវឌ្ឍនភាពការងាររបស់គម្រោងនេះ ធានាឱ្យបានគុណភាពផ្លូវថ្នល់ស្របតាមបទដ្ឋាន សំដៅបម្រើប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។ គម្រោងនេះ បានចាប់ផ្តើមបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ទន្ទឹមនឹងផ្លូវជាតិលេខ៣១ ផងដែរ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៦។ គួរបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ គ្រោងចំណាយជាង ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ (អានបន្ថែម)
អានបន្ថែមគម្រោងអភិវឌ្ឍឆ្នេរស្តង់ដារប្រវែង ២.៧០០ម៉ែត្រ នៅខេត្តកែប បើកដំណើរការជាផ្លូវការហើយ
គម្រោងបង្កើតឆ្នេរខ្សាច់កម្រិតខ្ពស់ប្រវែង ២.៧០០ម៉ែត្រ នៅខេត្តកែប បើកដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ គម្រោងនេះ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមានបណ្តោយ ២.៧០០ម៉ែត្រ និងទទឹង ១៣០ម៉ែត្រ។ គួរបញ្ជាក់ថា ការបង្កើតគម្រោងនេះត្រូវបានបែងចែកជា ៦តំបន់រួមមាន៖ ១). ចំណែកដីសម្រាប់កាត់ជូនឯកជនមានទទឹង ៥០ម៉ែត្រ បណ្ដោយ ២.៧០០ម៉ែត្រ និងចាក់ដីបន្ថែមស្របតាមគំនូសប្លង់មេដែលមានក្នុងអនុក្រឹត្យលេខ ២៥៧អនក្រ.បក ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ២). សួនច្បារសាធារណៈមានទទឹង ៥០ម៉ែត្រ បណ្តោយ២.៧០០ម៉ែត្រ ៣). ឆ្នេរខ្សាច់កំសាន្តសាធារណៈទទឹង ៣០ម៉ែត្រ បណ្តោយ ២.៧០០ម៉ែត្រ ៤). ការងារចាក់ដីពង្រីករង្វង់មូល ០២កន្លែង ៥). ការងារសាងសងវិថី និងអនុវិថីចំនួន ៥ខ្សែ និង៦). ការងារបន្ថែមផ្សេងៗ។ ថ្លែងក្នុងពិធីសម្ពោធខាងលើ ឯកឧត្តម ជា សុផារ៉ា […]
អានបន្ថែមថៃចំណាយជាង ១,៤ពាន់លានដុល្លារ សាងសង់ព្រលានយន្តហោះថ្មីចំនួន៧
ថ្មីៗនេះ នាយកដ្ឋានអាកាសយានដ្ឋាន (DOA) ប្រទេសថៃ គ្រោងនឹងចំណាយប្រមាណ ៥០ពាន់លានបាត ឬ ១,៤៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍព្រលានយន្តហោះក្នុងតំបន់ថ្មីចំនួន៧ទៀត ខណៈបច្ចុប្បន្នប្រទេសថៃបានសាងសង់អាកាសយានដ្ឋានចំនួន ៧២ទីតាំង ក្នុងចំណោមខេត្ត-ក្រុងសរុបចំនួន ៧៧។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន thethaiger នៅថ្ងៃទី២២ មីនា ២០២៣។ គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានថ្មីនេះ ស្ថិតនៅក្នុងខេត្ត Nakhon Pathom, Bueng Khan, Mukdahan, Kalasin, Phayao, Phatthalung និង Satun ដោយនាយកដ្ឋានមានគោលបំណងក្នុងការជំរុញការតភ្ជាប់ និងផ្តល់ជម្រើសការធ្វើដំណើរបន្ថែមទៀត សម្រាប់ប្រជាជនថៃ និងភ្ញៀវទេសចរបរទេស។ ជាការកត់សម្គាល់ គម្រោងអាកាសយានដ្ឋានថ្មីទាំងនោះស្ថិតនៅក្នុងខេត្ត ដែលមិនសូវមានគេស្គាល់ច្រើនឡើយ ហើយត្រូវបានពន្យាពេល ដោយសារតែត្រូវប្រឈមការជាប់គាំងដោយសារជំងឺរាតត្បាតកូវីដ ប៉ុន្តែបច្ចុប្បន្នដំណើរការទេសចរណ៍និងការធ្វើដំណើរមានភាពល្អប្រសើរឡើងវិញ។ គម្រោងទាំងនោះរួមមានដូចខាងក្រោម៖ ១. អាកាសយានដ្ឋានក្នុងខេត្ត Nakhon Pathom ចំណាយ ២៥ពាន់លានបាត ឬ ៧៣៣លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីទំហំ ៥៦០ហិកតា រហូតមកដល់ពេលនេះការសិក្សាសមិទ្ធលទ្ធភាពបានបញ្ចប់រួចរាល់ហើយ និងគ្រោងនឹងបើកការដ្ឋានក្នុងពេលឆាប់ៗនេះ។ ២. អាកាសយានដ្ឋានក្នុងខេត្ត […]
អានបន្ថែមឆ្នាំ២០២៣នេះ ក្រុងហាណូយនឹងអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ក្រោមទុនជាង៤ពាន់លានដុល្លារ
ក្នុងឆ្នាំ២០២៣នេះ ប្រទេសវៀតណាមនឹងចាប់ផ្តើមអភិវឌ្ឍទីក្រុងហាណូយជាទីក្រុងឆ្លាតវៃ ក្រោមទុនជាង ៤ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ vnexpress នៅថ្ងៃទី១៧ មីនា ២០២៣។ គម្រោងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម នឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនជប៉ុន Sumitomo និង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យវៀតណាម BRG Group ដោយគ្រោងនឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៣នេះហើយ។ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio បានស្នើឱ្យអាជ្ញាធរវៀតណាមពន្លឿនដំណើរការកែសម្រួលផែនការខ្នាត ១:៥០០ សម្រាប់គម្រោងឱ្យបានឆាប់រហ័ស ដើម្បីឈានទៅចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០២៣ ចំពេលខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុន។ ជាការឆ្លើយតប លោកអភិបាលក្រុងបានថ្លែងថា លោកបានណែនាំដល់មន្ត្រីរដ្ឋាភិបាលឲ្យដោះស្រាយបញ្ហា ដែលអាចកើតឡើងនេះហើយ ដើម្បីនឹងពន្លឿនដំណើរការនេះ។ គម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃ តម្លៃជាង ៤,២ពាន់លានដុល្លារនេះ នឹងត្រូវសាងសង់នៅលើផ្ទៃដី ២៧២ហិចតានៅស្រុកដុងអាញ់ ភាគខាងជើងទីក្រុងហាណូយ ដោយមានគោលដៅនឹងក្លាយជាទីក្រុងទំនើបបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមជាមួយការកសាងអគារមួយមានកម្ពស់រហូតដល់១០៨ជាន់។ គួររម្លឹកថា ក្រុមហ៊ុនទាំងពីរបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍មួយនេះ កាលពីឆ្នាំ២០១៧ ដោយ Sumitomo ជាអ្នកម៉ៅការ និង BRG ជាអ្នកវិនិយោគសំខាន់៕
អានបន្ថែមរដ្ឋគ្រោងរៀបចំច្រកទ្វារព្រំដែនអានសេះក្នុងខេត្តព្រះវិហារជាច្រកទ្វារព្រំដែនអន្ដរជាតិថ្មីមួយ
រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំអភិវឌ្ឍន៍ច្រកព្រំដែនអានសេះ ដែលជាច្រកពាណិជ្ជកម្មដ៍ធំមួយនៅស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ និងមានព្រំប្រទល់ភាគខាងជើងជាប់នឹងខេត្ដឧប៊ុន នៃប្រទេសថៃ ឱ្យក្លាយទៅជាច្រកព្រំដែនអន្តរជាតិថ្មីមួយទៀត។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ យោងតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត កន្លងមក រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និង ថៃ បានជួបពិភាក្សាគ្នា និងសម្រេចជាផ្លូវការក្នុងការកែប្រែនិងអភិវឌ្ឍន៍ច្រកព្រំដែនអានសេះជាច្រកទ្វារព្រំដែនអន្ដរជាតិកម្ពុជា-ថៃ ដែលមានទីតាំងក្នុងរដ្ឋបាលខេត្តព្រះវិហារ ដោយរហូតមកទល់នឹងបច្ចុប្បន្ន ភាគីទាំងពីរកំពុងជជែកពិភាក្សាគ្នា ពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេសគោលដៅនិងទីតាំងសម្រាប់ការសាងសង់ស្ពាន និងផ្លូវតភ្ជាប់។ ឯកឧត្តមបានបញ្ជាក់ថា «រដ្ឋាភិបាលប្រទេសទាំងពីរ មានគោលការណ៍ដំឡើងទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ។ ដូចគ្នាដែរ ចំពោះការងារបច្ចេកទេស គណៈកម្មការទំនាក់ទំនងព្រំដែន កំពុងជជែកក្នុងលទ្ធភាពបើកច្រកនេះ ហើយក្រសួងមហាផ្ទៃរបស់កម្ពុជា និងថៃ ក៏បានឯកភាពគ្នាជាគោលការណ៍បន្ដជំរុញបើកច្រកនេះផងដែរ ប៉ុន្តែការងារបច្ចេកទេសកំពុងតែបន្ដ»។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាការតភ្ជាប់ព្រំដែនអន្តរជាតិកម្ពុជា-ថៃនេះផងដែរ ស្ថានីយច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅច្រកស្ទឹងបត់-បានណងអៀនបានសម្រចការសាងសង់បាន ៨២ភាគរយ ហើយគ្រោងនឹងបញ្ជប់ក្នុងខែឧសភាឆ្នាំនេះ ដើម្បីឈានទៅបើកឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ៕ (អានបន្ថែម)
អានបន្ថែម៥ឆ្នាំខេត្តព្រៃវែង ប្រមូលចំណូលពីអាជីវកម្មច្នៃថ្មសំណង់គ្រប់ប្រភេទ បានជិត ៥លានដុល្លារ
រយៈពេល៥ឆ្នាំមកនេះ គិតពីឆ្នាំ២០១៨ -២០២២ ការងារប្រមូលចំណូលសារពើពន្ធពីទីតាំងកែច្នៃថ្មសំណង់គ្រប់ប្រភេទនៅទូទាំងខេត្តព្រៃវែងបានប្រមាណជា ៥លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា រយៈពេល៥ឆ្នាំនេះ រដ្ឋបាលខេត្តបានប្រមូលចំណូលពីទីតាំងអាជីវកម្មខ្សាច់ និង កែច្នៃថ្មសំណង់គ្រប់ប្រភេទ សរុបបានប្រមាណជា ៤,៥៧ លានដុល្លារ ខណៈក្នុងឆ្នាំ២០២២ ប្រមូលបានចំនួន ២,១៩លានដុល្លាផងដែរ។ គួរបញ្ជាក់ដែរថា ពាក់ព័ន្ធការងារប្រមូលចំណូលពន្ធអាករ និងកម្រៃផ្សេងៗ ដែលប្រមូលបានពីការបង់ពន្ធ និងការបង្ក្រាបទំនិញគេចវេសពន្ធ ក្នុងខេត្តសរុបបានចំនួន ១៧,៧៤លានដុល្លាដុល្លារ។ ដោយឡែក ចំណូលពន្ធដារខេត្តសរុប មាន ២៩,៦៩លានដុល្លារ ក្នុងនោះបានចូលជាចំណូលថវិកាថ្នាក់ជាតិចំនួន ១៣លានដុល្លារ និងចំណូលចូលថ្នាក់ក្រោមជាតិចំនួន ១៦,៦៩លានដុល្លារ។ ជាមួយគ្នានេះដែរ ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយ ក្នុងខេត្តសរុបចំនួន ៨៦.៦៤៣សេវា ដែលទទួលបានចំណូលសរុប ២,០២លានដុល្លារ៕
អានបន្ថែមក្រសួង និងអ្នកបច្ចេកទេសចិន កំពុងពន្លឿនសកម្មភាពគម្រោងផ្លូវដែកលឿនភ្នំពេញ-ប៉ោយប៉ែត ដើម្បី…
នាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេសរបស់ចិន គាំទ្រយ៉ាងពេញទំហឹងលើគម្រោងអាទិភាពហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅកម្ពុជា ជាពិសេសគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូនៃនាយកដ្ឋាននេះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ នាយកដ្ឋានគ្រោងនឹងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនសកម្មភាពគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ដែលជាការងារអាទិភាពក្នុងការរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពផ្សេងៗឱ្យបានលម្អិតសម្រាប់គម្រោងផ្លូវដែកមួយនេះ។ ដោយឡែកភាគីកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់ការឯកភាពលើការស្នើរបស់នាយកដ្ឋាន ដោយនឹងមានការចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធផងដែរ។ គួររម្លឹកដែរថា ចិនបានសម្រេចផ្តល់ជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ ៣០០ លានយ័ន ដែលស្មើនឹងប្រមាណ ៤៤ លានដុល្លារអាមេរិក គាំទ្រដល់គម្រោងផ្លូវដែកកម្ពុជា ខណៈគម្រោងនេះនឹងចំណាយទុនវិនិយោគជាង ៤ពាន់លានដុល្លារអាមេរិក។ (អានបន្ថែម) ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើគម្រោងផ្សេងទៀតរួមមាន៖ (១). គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC។ (អានបន្ថែម) (២). គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd។ […]
អានបន្ថែមអាជ្ញាធរព្រះវិហាររម្លឹកវិនិយោគិនរ៉ែឱ្យប្រយ័ត្នរឿងនេះ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនរ៉ែចំនួន ២២ កំពុងដំណើរការ
បច្ចុប្បន្នខេត្តព្រះវិហារ មានក្រុមហ៊ុនប្រកបអាជីវកម្មរុករករ៉ែចំនួន២២ ដែលបាននិងកំពុងដំណើរការរុករក និងស្រាវជ្រាវ ខណៈអភិបាលខេត្តបានក្រើនរម្លឹកដល់អ្នកវិនិយោគ និងចង់រកស៊ីក្នុងវិស័យរ៉ែ នៅក្នុងខេត្តព្រះវិហារឱ្យមានការប្រុងប្រយ័ត្ន និងកុំចាញ់បោកអ្នកគួកជេដីព្រោះកន្លងមកមានការឆបោកច្រើនលើបញ្ហានេះ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបញ្ជាក់ថា មានក្រុមហ៊ុនរ៉ែសរុបចំនួន ២២ បាននិងកំពុងទទួលបានអាជ្ញាប័ណ្ឌប្រកបអាជីវកម្ម និងសិក្សាស្រាវជ្រាវធនធានរ៉ែ នៅក្នុងខេត្តព្រះវិហារ។ ក្នុងនោះមានក្រុមហ៊ុនធំមួយគឺក្រុមហ៊ុន Delcom បាន និងកំពុងដំណើរការ រុករករ៉ែមាសលើផ្ទៃដីសរុបប្រមាណ ១.៧០០ហិកតា។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Delcom Campuchea PLC Ltd បានចាប់ផ្តើមផលិតកម្មចម្រាញ់រ៉ែមាសសាកល្បង នៅក្នុងខេត្តព្រះវិហារ កាលពីដើមខែសីហា ឆ្នាំ២០២២ ដោយធ្លាប់ទទួលបានទិន្នផលសរុបប្រមាណ ២០គីឡូ។ (អានបន្ថែម) ជាមួយគ្នានេះដែរ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគ ដែលចង់រកស៊ីក្នុងវិស័យរ៉ែ នៅក្នុងខេត្តព្រះវិហារឱ្យមានការប្រុងប្រយ័ត្ន និងកុំចាញ់បោកអ្នកគួកជេដី ដែលកន្លងមកមានករណីអះអាងថា ដីរបស់ខ្លួនលក់មានរ៉ែច្រើន ដោយមុននឹងធ្វើការវិនិយោគត្រូវសិក្សាផ្នែកសក្តានុពលរ៉ែ និងបច្ចេកទេសឱ្យបានច្បាស់លាស់ ឲ្យបានច្បាស់លាស់ ជៀសវាងកុំឱ្យចាញ់បោកអ្នករកស៊ីដី ហើយខាតបង់ប្រាក់កាស។
អានបន្ថែមរដ្ឋាករប្តេជា្ញផ្គត់ផ្តង់ទឹកឱ្យបាន ៨៤ម៉ឺនម៉ែត្រគូបចាប់ពីខែ៥ ខណៈបច្ចុប្បន្នខ្វះ ២៥ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សង្ឃឹមជឿជាក់ថា នៅដើមខែឧសភា ឆ្នាំ២០២៣ នឹងអាចបន្ថែមសមត្ថភាពផលិតទឹកស្អាតបានរហូតដល់ ៨៤ម៉ឺនម៉ែត្រគូប ខណៈបច្ចប្បន្ន រ.ទ.ស.ភមានសមត្ថភាពផ្គត់ផ្គង់ទឹកបានត្រឹមតែ ៦៤ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ នៅខ្វះដល់ទៅជាង ២៥ម៉ឺនម៉ែត្រក្នុងមួយថ្ងៃ ហើយតម្រូវការប្រើប្រាស់ជាក់ស្តែងមានរហូតដល់ ៨៩ម៉ឺនម៉ែត្រគូប ឯណោះ។ ជាមួយគ្នានេះផងដែរ រ.ទ.ស.ភ ក៏សុំការយោគយល់ និងអធ្យាស្រ័យពីអតិថិជន ដែលខ្វះទឹកប្រើប្រាស់នៅរដូវប្រាំង និងអំពាវនាវដល់អតិថិជនទាំងអស់ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាមួយនឹងជួយសន្សំសំចៃទឹកស្អាត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់ថា ចាប់ពីខែឧសភាខាងមុខទៅ ការផ្គត់ផ្គង់ទឹកប្រមាណ២០ម៉ឺនម៉ែត្រគូបពីស្ថានីយ៍ទឹកស្អាតបាក់ខែងដំណាក់កាលទី១ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ។ ដោយឡែកចាប់ ពីដើមឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងអាចផលិតទឹកស្អាតបាន ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមទៀត ដែលធ្វើឲ្យសមត្ថភាពសរុបរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរហូតដល់ជាង១លាន ម៉ែត្រគូបក្នុងមួយថ្ងៃ។ មានន័យថា អតិថិជនរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់មានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ។
អានបន្ថែម៥ឆ្នាំ ខេត្តព្រះវិហារការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ សម្រចបានជាង ២២ម៉ឺនហិកតា
រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៨ ដល់ ២០២២ នេះ អាជ្ញាធរខេត្តព្រះវិហារបានធ្វើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ បានចំនួន ២៥.០០០បណ្ណ ស្មើនឹងទំហំប្រមាណ ២២ ម៉ឺនហិកតា ខណៈរដ្ឋបាលខេត្តប្តេជ្ញានឹងខិតខំពន្លឿនការងារនេះ ដើម្បីឈានទៅបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ មីនា ២០២៣។ ឯកឧត្តមបានបន្តថា៖ «ការចុះបញ្ជីដីធ្លី ការទប់ស្កាត់ និងការដោះស្រាយវិវាទដីធ្លី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាកម្មសិទ្ធិ និងការកាន់កាប់អចលនវត្ថុស្របច្បាប់ ដើម្បីទាញយកប្រយោជន៍ពីការប្រើប្រាស់ដីធ្លី ព្រមទាំងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋផងដែរ»។ ឯកឧត្តមបន្ត ចំពោះការងារចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំវិញ សម្រេចបានចំនួន ៤២៩បណ្ណ ស្មើនឹងទំហំប្រមាណ ១៥ពាន់ហិកតា ខណៈការចុះបញ្ជីដីរដ្ឋ សម្រេចបានចំនួន ១៨បណ្ណ ស្មើនឹងទំហំប្រមាណ ៤ពាន់ហិកតា។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានទទួលពាក្យបណ្តឹងវិវាទដីធ្លីចំនួន ៣៤ករណី ដោះស្រាយវិវាទដីធ្លីបញ្ចប់បានចំនួន ១៣ករណី កំពុងដោះស្រាយវិវាទចំនួន១១ករណី និងបានបញ្ជូនសំណុំទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន១០ករណី។
អានបន្ថែមរដ្ឋតម្រូវម្ចាស់អគារ ឬរោងចក្រ ដែលសង់មុនច្បាប់សំណង់ចេញ ត្រូវមានវិញ្ញាបនបត្រប្រើប្រាស់សំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យម្ចាស់អគាររោងចក្រ ឬឃ្លាំងទាំងអស់ ដែលបានសាងសង់មុនច្បាប់ស្តីពីសំណង់២០១៩ ចូលជាធរមាន ត្រូវមានវិញ្ញាបនបត្រប្រើប្រាស់សំណង់។ នេះបើតាមលិខិតចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ការតម្រូវនេះ គឺអនុលោមតាមប្រកាសលេខ១៧៧ ដនស/ ប្រក ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីបែបបទនិងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់ស្ដីពីសំណង់ចូលជាធរមាន។ (អានបន្ថែម) ដូចនេះ ម្ចាស់អគារ រោងចក្រ ឬឃ្លាំងទាំងអស់ ដែលបានសាងសង់ដោយមិនទាន់មានលិខិតបិទការដ្ឋាន ឬវិញ្ញាបនបត្រប្រើប្រាស់សំណង់ អាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់បាននៅច្រកចេញចូលតែមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួន។
អានបន្ថែមរយៈពេល៥ឆ្នាំ ខេត្តព្រៃវែង មានការវិយោគលើវិស័យអចលនទ្រព្យ និងសេវាផ្សេងៗ មានតម្លៃជិត២០០លានដុល្លារ
រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨-២០២២ ខេត្តព្រៃវែងមានការវិយោគលើវិស័យអចលនទ្រព្យ និងសេវាកម្មផ្សេងៗ មានទំហំទឹកប្រាក់ជិត ២០០លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា ខេត្តព្រៃវែងបានជំរុញឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិមកបណ្តាក់ទុនក្នុងខេត្តនេះជាបន្តបន្ទាប់ និងមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែងក្នុងរយៈ៥ឆ្នាំនេះ មានអ្នកវិនិយោគឯកជន បានមកវិនិយោគលើវិស័យអចលនទ្រព្យ និងសេវាកម្មផ្សេងៗ មានទំហំទឹកប្រាក់ចំនួន ១៩៥,៧៥លានដុល្លារ( ទំហំទឹកប្រាក់នេះ គឺមិនរាប់បញ្ចូលវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនោះឡើយ)។ ឯកឧត្តមបញ្ជាក់ថា ការវិនិយោគលើវិស័យអចលនទ្រព្យទាំងនោះរួមមាន៖ វិស័យសំណង់និងអចលនទ្រព្យ មានដូចជា (ដី ផ្សារ ផ្ទះលំហែរ…)៖ មានក្រុមហ៊ុនវិនិយោគចំនួន ១៧ក្រុមហ៊ុន លើផ្ទៃដីទំហំ ១៤០ហិកតា ក្រោមទុនវិនិយោគសរុប ១៤១លានដុលារ។ ចំពោះ រោងចក្រ សហគ្រាសវិញ ខេត្តមានរោងចក្រចំនួន ០៣មូលដ្ឋាន មានកម្មករ ៣.៥៤១នាក់ ទុនវិនិយោគ ៤,៩២លានដុល្លារ, សហគ្រាសធុនតូន និងមធ្យមចំនួន ៤២មូលដ្ឋាន មានកម្មករ ៣.៨៧៨នាក់ […]
អានបន្ថែម