គណៈប្រតិភូអូស្ត្រាលីជាច្រើននាក់បានមកស្វែងរក​ឱកាសវិនិយោគនៅកម្ពុជា

គណៈប្រតិភូផ្នែកធុរកិច្ចអូស្ត្រាលីជាច្រើននាក់ បានមកសិក្សា និងស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Prince Real Estate Group និងមានកិច្ចសហជាមួយក្រុមហ៊ុនផ្សេងៗទៀតរួមមាន AusCham Cambodia, DCG, និងក្រុមហ៊ុនពាក់ព័ន្ធជាច្រើនថែមទៀតផងដែរ។ ដោយឡែក គណៈប្រតិភូធុរកិច្ចអូស្ត្រាលីរួមមាន ស្ថាបនិក និងមន្ត្រីប្រតិបត្តិកម្រិត C មកពី Compass Education​, Flooring Xtra, Chen Foods, Explorers Early Learning និងAmtrade International។ នាឱកាសនោះដែរ ក្រុមហ៊ុន Prince Real Estate Group បានរៀបចំផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ ម្ហូបអាហារនិងភេសជ្ជៈ និងការលក់រាយ សម្រាប់ប្រតិភូផ្នែកធុរកិច្ចអូស្ត្រាលីដែលកំពុងស្វែងរកការពង្រីកអាជីវកម្មនៅកម្ពុជា។ លោក Tom O’Sullivan ជាពាណិជ្ជករអូស្ត្រាលីម្នាក់ បានចាត់ទុកវេទិកានេះ មានសារៈសំខាន់សម្រាប់ភាពជោគជ័យនៃអាជីវកម្មក្នុងតំបន់ ដើម្បីបង្កើតភាពជាដៃគូដ៏មានតម្លៃ និងឱកាសវិនិយោគថ្មីៗ តាមរយៈការចាប់ដៃគូជាមួយអាជីវកម្មដែលគួរឱ្យទុកចិត្តនៅក្នុងប្រទេសកម្ពុជា និងការប្រមូលផ្តុំអ្នកជំនាញដែលមានទស្សនៈដូចៗគ្នា។ ក្រៅពីនេះ​ ក្រុមហ៊ុន Prince Real Estate […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២២ អាជ្ញាធរខេត្តព្រៃវែងសង់ផ្លូវជាតិ-ខេត្ត ៤៣ខ្សែ ប្រវែងជាង ៨៥២គ.ម

ខេត្តព្រៃវែងមានផ្លូវជាតិ និងផ្លូវខេត្តសរុប ៤៣ខ្សែ ប្រវែងជាង ៨៥២គីឡូម៉ែត្រ ខណៈផ្លូវជនបទមាន ១.០៩៧ខ្សែ ប្រវែង ៣៥៧០គីឡូម៉ែត។ នេះបើតាមសន្និសីទ​សារព័ត៌មាន ស្ដីពី “ភាព​ជោគជ័យ​ក្នុង​រយៈពេល៥​ឆ្នាំ​កន្លង​មក​” របស់​រដ្ឋបាល​ខេត្ត​ព្រៃវែង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ក្នុងនោះ ខេត្តមានផ្លូវជាតិចំនួន ៦ខ្សែ ប្រវែង ២១៤,២៤គីឡូម៉ែត្រ និងមានផ្លូវខេត្តចំនួន ៣៧ខ្សែ មានប្រវែង ៦៣៨,១៨គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះផងដែរ ខេត្តក៏មានផ្លូវជនបទ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បានតភ្ជាប់ពីក្រុង/ស្រុក ទៅកាន់បណ្តាឃុំ/សង្កាត់មានប្រវែងសរុប ១.០៩៧ខ្សែ ប្រវែង ៣.៥៧០គីឡូម៉ែត។ គួរបញ្ជាក់ថា ក្រៅពីការកសាងផ្លូវ ខេត្តក៏មានស្ពានបេតុងចំនួន ១២៩កន្លែង ប្រវែង ៦.៦១៣ម៉ែត្រ ស្ពានបេឡេត៍ចំនួន ០២កន្លែង ប្រវែង១១៧ម៉ែត្រ ស្ពានខ្សែកាបចំនួន ០១កន្លែង ប្រវែង ២២១៥ម៉ែត្រ។ ចំពោះការងារសាធារណការ និងអភិវឌ្ឍន៍ជនបទវិញ ៥ឆ្នាំកន្លងមកនេះ ខេត្តព្រៃវែងបានស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែង ២២៨,៧៧គីឡូម៉ែត្រ​ ផ្លូវបេតុងប្រវែង ២៣,៥១គ.ម ផ្លូវដីល្បាយថ្ម ក្រាលគ្រួសក្រហម និងខ្សាច់ភ្នំប្រវែង […]

អាន​បន្ថែម

កូរ៉េផ្តល់ជំនួយ ១០លានដុល្លារជួយកម្ពុជាដោះមីនក្នុងខេត្តសំខាន់ៗ ៣

សាធារណរដ្ឋកូរ៉េ បានផ្តល់វិភាគទានចំនួន ១០លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (២០២១-២០២៥) ក្នុងខេត្តចំនួន ០៣។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ តាមរយៈជំនួយនេះ កម្ពុជាអាចបោសសម្អាតមីនក្នុងខេត្តចំនួន ០៣ រួមមាន ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលមិនត្រឹមអាចជួយសង្រ្គោះអាយុជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានចាប់ផ្តើមដំណើរការចាប់ពីឆ្នាំ២០០៦ បានចូលរួមរំដោះផ្ទៃដីមានមីនសរុបចំនួន ៣២២.៨៧ គីឡូម៉ែត្រក្រឡា ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនជនបទជាង ១លាននាក់ ក្នុងនោះ ៥០% ជាស្ត្រី និងកុមារី។ រហូតដល់ពេលនេះ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានឈានដល់ដំណាក់កាលទី៤ ចាប់ពីឆ្នាំ២០២១-២០២៥ ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ និងអង្គការ UNDP។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលរួមនូវវិភាគទានចំនួន ១០% ដល់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលប្រចាំឆ្នាំផងដែរ។ ទាក់ទិននិងកិច្ចការរំដោះមីននេះដែរ […]

អាន​បន្ថែម

តើកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង?

ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើគម្រោងចំនួន៨០ ដែលមានទឹកប្រាក់​ ៣១លានដុល្លារ ក្នុងនោះរួមមានទាំងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។ នេះបើតាមឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអបអរសារទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣» ដែលចេញផ្សាយនៅថ្ងៃទី២១ ខែមីនា។ ឯកឧត្តមបានបញ្ជាក់ថា «លទ្ធផលជាវិជ្ជមាននៃការអនុវត្តគម្រោង ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានឆ្លើយតបចំពោះតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ប្រជាជននៅក្នុងតំបន់មេគង្គ-ឡានឆាង។ សម្រាប់កម្ពុជា យើងបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីគម្រោងចំនួន៨០ ក្រោមមូលនិធិពិសេសនេះ ដែលមានទឹកប្រាក់ប្រមាណ ៣១លានដុល្លារ»។ ឯកឧត្តមបន្តថា ទំហំនៃទឹកប្រាក់វិនិយោគខាងលើបានគ្របដណ្តប់លើវិស័យអាទិភាពជាច្រើន រួមមាន វិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស សុខភាព ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ រហូតដល់ការពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងចំណោមវិស័យអាទិភាពដទៃទៀត។ ឯកឧត្តមបន្ថែមទៀតថា ជាមួយនឹងការចាប់ផ្តើមអនុវត្តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣-២០២៧ សម្រាប់កម្ពុជានឹងផ្តោតសំខាន់លើការអភិវឌ្ឍវិស័យជាអាទិភាព ដោយបន្តកសាងលើសមិទ្ធិផលដ៏ធំធេងដែលសម្រេច បានពីផែនការសកម្មភាពកន្លងមក៕

អាន​បន្ថែម

ក្រុមហ៊ុនថៃចង់វិនិយោគរុករកប្រេងក្នុងតំបន់ត្រួតស៊ីគ្នា(កម្ពុជា-ថៃ) ខណៈភាគីទាំងពីរកំពុងពន្លឿនការចរចារ

ថ្មីៗនេះមានក្រុមហ៊ុន Onshore Logistics Services Co., Ltd (OLS) របស់ថៃ ចង់វិនិយោគលើការរុករកប្រេងប្រេងក្នុងនៅតំបន់ត្រួតស៊ីគ្នា (OCA) រវាងកម្ពុជា-ថៃ។ នេះបើតាមជំនួបរវាងលោក ធុច ដាលីន អគ្គទីប្រឹក្សានៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកអគ្គនាយក Phakin Pataradittakul ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣​។ ក្នុងជំនួបនេះក្រុមហ៊ុន បានបង្ហាញនូវគម្រោងវិនិយោគអភិវឌ្ឍប្រេង និងឧស្ម័នលក្ខណៈ Multi-Client Seismic 3D Survey (MC3D) នៅតំបន់ត្រួតស៊ីគ្នា (OCA) រវាងកម្ពុជា និងថៃ។ ជាការឆ្លើយតប លោកអគ្គទីប្រឹក្សា បានស្នើលោកអគ្គនាយកក្រុមហ៊ុន OLS ដាក់លិខិតស្នើសុំវិនិយោគផ្លូវការទៅកាន់អាជ្ញាធរកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃផងដែរ។ គួរបញ្ជាក់ថា តំបន់ត្រួតស៊ីគ្នា (OCA) មានទំហំប្រមាណ ២៦.០០០  គីឡូម៉ែត្រការ៉េ ដែលប៉ាន់ស្មានថាអាចផ្ទុកប្រេង និងឧស្ម័នរហូតដល់ ៥០០លានបារ៉ែលនៅក្រោមបាតសមុទ្រ។ បន្ថែមពីនេះ ភាគីកម្ពុជា និងថៃ បាននឹងកំពុងជំរុញ និងពន្លឿនពិភាក្សាបញ្ចប់បញ្ហានេះ ដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងលើបញ្ហាផ្ទៃសមុទ្រត្រួតស៊ីគ្នាអំពីការរុករកប្រេង និងឧស្ម័នដ៏ធំមហាសាលមួយនេះ។ […]

អាន​បន្ថែម

កម្ពុជាប្តេជ្ញាពង្រីកជើងហោះហើរជាមួយប្រទេសចិន ឱ្យបានដល់ ៣០០ជើងក្នុងមួយសប្ដាហ៍

រដ្ឋាភិបាលកម្ពុជារំពឹងទុកថា កំណើនភ្ញៀវទេសចរណ៍ចិននឹងចូលមកទស្សនាកម្ពុជាចាប់ពី ៣ ទៅ៥លាននាក់ក្នុងមួយឆ្នាំ តាមរយៈការពង្រីកជើងហោះហើររវាងប្រទេសចិននិងកម្ពុជាឱ្យបានដល់ ៣០០ជើងក្នុងមួយសប្តាហ៍។ នេះបើយោងតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ នេះ។ សម្តេចតេជោបានបញ្ជាក់ថា មុនពេលមានកូវីដ-១៩ ប្រទេសកម្ពុជាធ្លាប់បានទទួលទេសចរចិនជាង ២លាននាក់​ក្នុងមួយឆ្នាំ ហើយក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ សម្ដេចតេជោនិងលោក ស៊ី ជីនពីន ប្រធានាធិបតីចិន បានពិភាក្សា​ក្នុងការបើកច្រកទេសចរណ៍ចិនមកកាន់កម្ពុជាបន្ថែមទៀត ខណៈចិនចាត់ទុកកម្ពុជាជាប្រទេសទី១ ដែលចិនចាប់ផ្តើមបើកឱ្យទេសចរណ៍របស់ខ្លួនចូលមកកម្ពុជាពេលបើកប្រទេសឡើងវិញ។ សម្ដេចតេជោបន្ថែមថា «ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំ ទៅចិនកាលពីខែកុម្ភៈ កន្លងទៅនេះ គឺមិត្តចិន «ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង» បាននិយាយជាមួយខ្ញុំយ៉ាងច្បាស់ គឺកម្ពុជា ជាប្រទេសទី១ ដែលចិនបានបើកឡើងវិញ ជាមួយនឹងទេសចរ ហើយបើតាមគម្រោងបន្តិចទៀត យើងនឹងបង្កើនការហោះហើរ រហូតដល់ ៣០០ជើងមួយសប្ដាហ៍»។ សម្តេចតេជោថ្លែងទៀតថា ប្រទេសកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរចិនចូលមកកម្ពុជាចំនួនចាប់ពី ៣ ទៅ ៥លាននាក់ក្នុងមួយឆ្នាំ គឺជាការល្អ ពីព្រោះប្រទេសថៃ គេប្រឹងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានច្រើនប្រមាណ […]

អាន​បន្ថែម

អាជ្ញាធរឧត្តរមានជ័យប្តេជ្ញាផ្គត់ផ្គង់អគ្គសនីឱ្យបានទូទាំងខេត្តក្នុងឆ្នាំនេះ ខណៈរោងចក្រអគ្គិសនីធំ១នឹងបើកដំណើរការឆាប់ៗ

អាជ្ញាធរខេត្តឧត្តរមានជ័យបានដាក់គោលដៅសម្រេចឱ្យមានអគ្គិសនីប្រើប្រាស់គ្រប់ភូមិទាំងអស់ ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣នេះ ខណៈរោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម ​ដែលមានកម្លាំង​ ២៦៥​ មេ​ហ្កា​វ៉ា​ត់​​ នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ នឹងបើកដំណើរការឆាប់ៗ ​ដើម្បីផ្គត់ផ្គង់អគ្គិសនី ទូទាំងខេត្តឧត្តរមានជ័យ និងចែកចាយទៅខេត្តសៀមរាបផងដែរ។ ឯកឧត្តម ប៉ែន​ កុសល​ អភិបាលខេត្ត​ឧត្តរមានជ័យ ​បាន​មានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ថា រហូតមកទល់នឹងខែមីនានេះ ខេត្តឧត្តរមានជ័យបានផ្គត់ផ្គង់អគ្គិសនីដល់ប្រជាពលរដ្ឋបានចំនួន ២៧៦ភូមិ ស្មើនឹងជាង៦ម៉ឺនគ្រួសារ ត្រូវជា ៩០,៤៧ភាគរយហើយ ដែលមានអគ្គីសនីប្រើប្រាស់ ក្នុងចំណោម ៣០៨ភូមិ ខណៈភូមិ ដែលនៅមិនទាន់មានបណ្តាញអគ្គិសនីប្រើប្រាស់មានចំនួនត្រឹមតែ ៣២ ភូមិប៉ុណ្ណោះ។ អភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមការងារអគ្គិសនីបាន និងកំពុងធ្វើការពង្រីកការតភ្ជាប់បណ្តាញអគ្គិសនីបន្ថែមទៀត ដល់គ្រប់មូលដ្ឋានភូមិ-ឃុំ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល ហើយនៅពេលរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មរបស់​ក្រុមហ៊ុន​ ហាន់​ សេង​ធ្យូងថ្ម​ ខូអិ​ល​ធី​ឌី​ Han​ Seng​ Coal​ Mine​ Co​., Ltd ’s សាងសង់រួចរាល់ នឹងផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមួយចំនួនទៀត ចែកចាយទៅខេត្តសៀមរាប។ គួររម្លឹកថា […]

អាន​បន្ថែម

ផ្លូវថ្មី១ខ្សែភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៥២គ.ម

គិតត្រឹមថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៣ ​នេះ ផ្លូវ​តភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ឈូសឆាយសម្រេចបានប្រមាណជា ៥២គីឡូម៉ែត្រហើយ សល់ប្រមាណជា៩គីឡូម៉េត្រទៀតប៉ុណ្ណោះអាចភ្ជាប់គា្នបានហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានដោយផ្ទាល់របស់ អ្នកឧកញ៉ា បណ្ឌិត សុខ គង់ នៅពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ឧកញ៉ា ម៉ុង ឬទ្ធី។ គម្រោងស្ថាបនាផ្លូវនេះ ទទួលរ៉ាប់រងការចំណាយទាំងស្រុងដោយអ្នកឧកញ៉ា សុខ គង់ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។ (អានបន្ថែម) រូបភាពដោយ Sokha Real Estate  

អាន​បន្ថែម

មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិបើកដំណើរការនៅភ្នំពេញហើយ

សកលវិទ្យាល័យ ឡានម៉ី កម្ពុជា បានបើកដំណើរការជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិ មានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនឹងចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា។​ ពិធីបើកសម្ភោធមជ្ឈមណ្ឌលនេះ ត្រូវបានធ្វើឡើង ក្រោមវត្តមាន​របស់ ឯកឧត្តម​ ម៉ៅ ហាល់វណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក Li Kun ប្រធានក្រុមហ៊ុន Lanmei Aviation Group ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម Wang Wentian និងមន្រ្តីជំនាញជាច្រើនរូប។​ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិ នេះ បានបំពាក់នូវយន្តហោះ​ ប្រភេទ A320 តម្លៃ១០លានដុល្លារ សម្រាប់អនុវត្តជាក់ស្តែង។ ឯកឧត្តម​ ម៉ៅ ហាល់វណ្ណាល់ មានប្រសាសន៍ក្នុងពិធីបើកដំណើរការថា មជ្ឈមណ្ឌលនេះ គឺជាការបោះជំហានថ្មីមួយទៀត នៃការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល និងអភិវឌ្ឍធនធានមនុស្សផ្នែកអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។ ឯកឧត្តម មានប្រសាសន៍ថា៖ “ក្នុងនាមជាអ្នកផ្តល់ការបណ្តុះបណ្តាលសម្រាប់ក្រុមហ៊ុនមេ -Lanmei Aviation Group សាកលវិទ្យាល័យ Lanmei កម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ការកសាងសមត្ថភាពធនធានមនុស្ស និងគាំទ្រតម្រូវការសម្រាប់អាកាសចរណ៍នៅកម្ពុជា”។ បើយោងតាមប្រធានក្រុមហ៊ុន Lanmei […]

អាន​បន្ថែម

ជប៉ុន ចាប់អារម្មណ៍ចង់បង្កើតរោងចក្រផលិតអេតាណុល​ចេញពីដំឡូងមី​នៅកម្ពុជា

ក្រុមហ៊ុនជប៉ុន KOJIMA HOLDINGS Co.,​ Ltd ចង់វិនិយោគបង្កើត​រោងចក្រអេតាណុល (Ethanol) ដែលផលិតចេញពីដំឡូងមី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើប ដើម្បីជួយកាត់​បន្ថយឧស្ម័នកាបូនិចក្នុងបរិស្ថាននៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់លោក KOJIMA Masanobu អគ្គនាយកក្រុមហ៊ុន KOJIMA HOLDINGS Co.,​Ltd នៅក្នុងជំនួបជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែមីនា ២០២៣។ គួរបញ្ជាក់ថា តំណាងក្រុមហ៊ុនជប៉ុននេះ បានដាក់ស្នើគម្រោង “Cassava Based-Bio Ethanol Production Plant in Cambodia” សម្រាប់ផែនការវិនិយោគផលិតសារធាតុអេតាណុលពីដំឡូងមី ដោយប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើប។ ឯកឧត្តម ឌិត ទីណា ចង់ឱ្យគម្រោងនេះ លេចចេញជារូបរាងឡើង ដោយក្រសួងនឹងជួយសម្រួលឱ្យមានការចាប់ដៃសហការ ក៏ដូចជារកដៃគូវិនិយោគនានា ពោលគឺទាំងទិដ្ឋភាពផ្លូវច្បាប់ បច្ចេកទេស និងនយោបាយ ព្រមទាំងជួយជំរុញឱ្យមានការចូលរួមពីកសិករ អ្នកផលិត ដើម្បីផ្គត់ផ្គង់ឱ្យស្របតាមតម្រូវការរបស់ជប៉ុន ផងដែរ។ ជាមួយគ្នានេះដែរ […]

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងថ្មី៤ តម្លៃ១៨,២លានដុល្លារ នៅកណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៤គម្រោង ដែលមានទុនវិនិយោគសរុប ១៨,២លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ៤កន្លែង នៅខេត្តកណ្តាល ស្វាយរៀង និង រាជធានីភ្នំពេញ។ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “DAZHENGXUAN (CAMBODIA) INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង វាំងនន កន្សែងតុបាយ និងផ្សេងៗទៀតដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៧៤១កន្លែង។ ២- “XIN YUAN CHENG FACTORY CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣១៨កន្លែង។ ៣- “XU WEI GARMENT (CAMBODIA) CO., LTD” […]

អាន​បន្ថែម

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើនឡើងជាបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យកម្ពុជាមានភាពរឹងមាំនៃថវិកា ដូច្នេះរដ្ឋាភិបាលរំពឹងថា កំណើននៃថវិកាជាតិនេះនឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឍន៍ប្រទេស ជាពិសេសលើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ។​ នេះបើយោងតាមប្រសាសន៍របស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នៅថ្ងៃទី២០ ខែមីនា ២០២៣។ សម្តេចតេជោបានលើកឡើងថា កាល៣០ឆ្នាំមុន ចំណូលក្នុងស្រុកដែលយើងរកបានដោយខ្លួនឯង មានត្រឹមមួយភាគបីនៃថវិកាជាតិសរុបតែប៉ុណ្ណោះ បានន័យថា តមូ្រវការប្រមាណពីរភាគបីនៃថវិកាជាតិត្រូវបាន ដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស ។ សម្តេចតេជោបន្តទៀតថា៖ “សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើង នូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិដោយខ្លួនឯងបាន កាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស”។ សម្តេចតេជោបន្ថែម ប៉ុន្តែបច្ចុប្បន្ន ការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំ មានទំហំមិនស្មើនឹង២០ភាគរយនៃថវិកាជាតិសរុបផង។​ យោងតាមសម្តេចតេជោ សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ បានផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល ពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អឡើង តាមរយៈអាទិភាពចំនួន៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណគឺ មនុស្ស ផ្លូវ ទឹក និងភ្លើង ដែលសំដៅដល់ការកសាង និងការអភិវឌ្ឍឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងមិនមែនរូបវន្តលើគ្រប់វិស័យ។ គួររម្លឹកដែរថា គម្រោងកសាងផ្លូវ ស្អាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ត្រូវបានកសាងឡើង នៅក្រោមថវិកាជាតិ […]

អាន​បន្ថែម